ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ហាមលេងអុក ទូទាំងប្រទេសអាហ្វហ្គានីស្ថាន
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥ រដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ បានហាមឃាត់មិនឲ្យមានការលេងអុកឡើយ នៅទូទាំងប្រទេសប៉ាគីស្ថាន។

ក្នុងសេចក្តីប្រកាសដែលផ្សាយដោយសារព័ត៌មាន RT, អ្នកនាំពាក្យនាយកដ្ឋានកីឡានៃរដ្ឋាភិបាលតាលីបង់លោក Atal Mashwani និយាយថា «មានបញ្ហាខាងសាសនាពាក់ព័ន្ធនឹងកីឡាអុក។ កីឡានេះត្រូវបានចាត់ទុកថាជាល្បែងស៊ីសងខុសច្បាប់ ក្រោមច្បាប់សីលធម៌របស់សាសនាឥស្លាម។ ល្បែងអុក នឹងត្រូវហាមឃាត់ទូទាំងប្រទេសរហូតដល់បញ្ហាទាំងអស់ ដោះស្រាយចប់ជាស្ថាពរ»។
អុក គឺជាកីឡាចុងក្រោយបំផុត ដែលជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលតាលីបង់ ហាមមិនឲ្យលេង បន្ទាប់ពីឆ្នាំមុន ក្រុមនេះក៏ហាមប្រាប់មិនឲ្យមានការប្រកួតកីឡាគុនចម្រុះ MMA ក្នុងលក្ខណៈអាជីពផងដែរ ដោយសំអាងថា កីឡាប្រភេទនេះគឺឃោរឃៅនិងហិង្សាពេក ដែលមិនគោរពច្បាប់ Sharia។

សូមជម្រាបថា ក្រុមតាលីបង់ បានវិលមកកាន់អំណាចសាជាថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ ក្រោយការដកទ័ពដ៏ចលាចលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីគ្រប់គ្រងសន្តិសុខក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ អស់រយៈពេលពីរទសវត្សរ៍។
នៅពេលឡើងកាន់អំណាច ក្រុមតាលីបង់ បានអនុវត្តច្បាប់តឹងរ៉ឹងជាច្រើន ជាពិសេសដាក់កំហិតខ្លាំងតែម្តងលើស្រ្តី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមតាលីបង់ ចេញច្បាប់ហាមស្រីៗនិយាយឮ និងសម្លឹងមើលមនុស្សប្រុស ដែលមិនជាប់សាច់ឈាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


