ក្រុមប្រឹក្សាសន្តិសុខ Archives - Kampuchea Thmey Daily

រុស្ស៊ី៖ អាមេរិក ចាប់ក្រុមប្រឹក្សាសន្តិសុខ UN ជាចំណាប់ខ្មាំង
អំឡុងការជជែកដេញដោលនៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការវេតូរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលបំណងប៉ាឡេស្ទីន ដើម្បីចូលរួមជាមួយអង្គការអន្តររដ្ឋាភិបាល, បេសកជនរុស្ស៊ី លោក Vasily Nebenzia បានស្តីបន្ទោសខ្លាំងៗថា ក្រុមប្រឹក្សាសន្តិសុខ UN កំពុងជាប់ជាចំណាប់ខ្មាំងដោយគោលនយោបាយសហរដ្ឋអាមេរិក ពាក់ព័ន្ធជម្លោះរ៉ាំរ៉ៃដែលគ្មានសញ្ញាចុះកម្តៅនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២ខែឧសភា។

បេសកជនរុស្ស៊ី លោក Vasily Nebenzia (រូបថត៖ X)

លោក Nebenzia ថែមទាំងសង្កត់ធ្ងន់ថា ទីក្រុងមូស្គូពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអាមេរិកកាលពីពាក់កណ្តាលខែមេសា ចំពោះការបដិសេធសេចក្តីសម្រេចរបស់អាល់ហ្សេរី ដែលអំពាវនាវឲ្យរដ្ឋប៉ាឡេស្ទីន ក្លាយជាសមាជិកពេញសិទ្ធិអង្គការសហប្រជាជាតិ។

លោកនិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ពិតជាមិនឆ្លុះបញ្ចាំងពីជំហរជាគោលការណ៍ ដូចសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតធ្វើឡើយ។ អស់រយៈពេលប្រាំមួយខែកន្លងមកនេះ ក្រុមប្រឹក្សាបានក្លាយជាចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិកទៅហើយ នៅពេលនិយាយអំពីព្រឹត្តិការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ បេសកជនរងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំ UN លោក Robert Wood បានចេញមុខការពារសេចក្តីសម្រេច វេតូលើកិច្ចខិតខំរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពពេញលេញនេះ ដោយរំឭកថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ច្បាស់ថា សន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ អាចសម្រេចបានតាមតែរយៈដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ និងជាមួយការធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។

លោកបកស្រាយថា សហរដ្ឋអាមេរិកបានបោះឆ្នោត “ទេ” លើសេចក្តីសម្រេចនេះ គឺដោយ​សារតែអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ West Bank មិនបានអនុវត្តកំណែទម្រង់ចាំបាច់ និងដោយសារតែ ក្រុមហាម៉ាស កំពុងប្រើអំណាច និងឥទ្ធិពលនៅក្នុងតំបន់ហ្គាហ្សា។

លោក Robert Wood (រូបថត៖ American Times)

សូមបញ្ជាក់, អ៊ីស្រាអែល​បាន​ចូល​ជា​សមាជិក UN ​ក្នុង​ឆ្នាំ១៩៤៩ ពោលគឺមួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បង្កើត​រដ្ឋ​ជ្វីហ្វ។ ចំណែកប៉ាឡេស្ទីន​ បានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០១១ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្លួនទទួលបានឋានៈត្រឹមជារដ្ឋសង្កេតការណ៍អចិន្ត្រៃយ៍ នៅក្នុងអង្គការនេះប៉ុណ្ណោះ។

ងាកទៅមើលសង្គ្រាមនៅហ្គហ្សាវិញ ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារតាមអាកាសជាកំពុងបន្តរបស់អ៊ីស្រាអែល និងការវាយលុកជើងគោក បានកើនដល់ ៣៤ ៥៦៨ នាក់ហើយ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស។ ប្រតិបត្តិការ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​វាយ​ប្រហារ​ឆ្លង​ដែន​របស់​ក្រុម​ហាម៉ាសនៅ​ថ្ងៃ​ទី​៧ ខែ​តុលាឆ្នាំ២០២៣ ​លើ​ប្រទេស​អ៊ីស្រាអែល ដែល​បានសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

The post រុស្ស៊ី៖ អាមេរិក ចាប់ក្រុមប្រឹក្សាសន្តិសុខ UN ជាចំណាប់ខ្មាំង appeared first on Kampuchea Thmey Daily.

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត
តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក បានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ធ្វើការឱ្យជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្តរវាងរដ្ឋឡើងវិញ។

ការជំរុញបែបនេះពីសំណាក់តំណាងកម្ពុជា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមមូលបទ «ការលើកកម្ពស់ការទប់ស្កាត់ជម្លោះ» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក ម៉ៅ ទិត្យារុណ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក និងជាភារៈធារីស្តីទី បានលើកឡើងថា ជម្លោះដែលកំពុងកើនឡើង និងអស្ថិរភាពនៅលើពិភពលោក គឺជាការព្រមានដល់សន្តិភាព ដែលប្រទេសនានា គួរតែយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នចំពោះភាពផុយស្រួយនៃសន្តិភាព។ ក្នុងន័យនេះ លោក ម៉ៅ ទិត្យារុណ បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការកសាង និងថែរក្សាសន្តិភាព ដោយកម្ពុជា ជំរុញឱ្យគ្រប់រដ្ឋសមាជិកផ្តល់អាទិភាពដល់សន្តិភាព ដើម្បីរួមគ្នាជំរុញ និងទប់ស្កាត់ជម្លោះ។

ដូច្នេះហើយ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ សូមលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ និងសង្រ្គាម សំដៅស្តារទំនុកចិត្តឡើងវិញក្នុងចំណោមរដ្ឋ ដោយមិនគិតពីផលប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ដើម្បីរក្សាបានសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះជាការលើកឡើងបន្ថែមដោយលោក លោក ម៉ៅ ទិត្យារុណ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ។

តំណាងកម្ពុជារូបនេះ​ បានគូសរំលេចអំពីទិដ្ឋភាពអតីតកាលរបស់កម្ពុជា ដែលចេញពីសង្រ្គាមហែកហួរ ទៅជាប្រទេសស្រឡាញ់សន្តិភាព គឺកម្ពុជា តែងតែឱ្យតម្លៃសន្តិភាពគ្រប់កាលៈទេសៈ។ លោក សង្កត់ធ្ងន់ថា សន្តិភាព អាចបាត់បង់ដោយងាយ ប៉ុន្តែការកសាង និងរក្សាសន្តិភាព គឺជាការលំបាកទីជាបំផុត។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា ជម្លោះត្រូវតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ជាជាងការប្រើអាវុធ ដែលកិច្ចសន្ទនានេះ គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការទប់ស្កាត់ជម្លោះ ដែលការទប់ស្កាត់ការកើតមានឡើងវិញនៃជម្លោះនៅតែជាអាទិភាពចម្បង ដើម្បីរក្សា ឱ្យបានសន្តិភាព៕

The post តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត appeared first on Kampuchea Thmey Daily.

ចិន ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើកំណែទម្រង់
អ្នកការទូតកំពូលរបស់ប្រទេសចិន បានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ មានតួនាទីកាន់តែទូលំទូលាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការកត់សម្គាល់របស់លោក Wang Yi កើតឡើងមួយសប្តាហ៍ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានផ្តល់យោបល់ស្រដៀងគ្នានេះ ដោយនិយាយថា មហាអំណាចលោកខាងលិច តំណាងលើសលប់ពេកនៅក្នុងស្ថាប័នអន្តរជាតិសំខាន់មួយនេះ។

លោក Wang Yi (រូបថត៖ Twitter)

ក្នុងអំឡុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូតគុយវ៉ែតប្រចាំ UN លោក Tareq Albanai និងឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំ UN លោក Alexander Marschik កាលពីចុងសប្តាហ៍, លោក Wang និយាយថា “កំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ គួរតែរក្សាភាពយុត្តិធម៌ និងស្មើភាព បង្កើនតំណាងនិងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយអនុញ្ញាតឲ្យប្រទេសតូចៗ និងមធ្យមកាន់តែច្រើន ​មាន​ឱកាស​លើសមុន ​ដើម្បីចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សានេះ។

មន្ត្រីដែលទទួលបន្ទុកកិច្ចការបរទេសនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនរូបនេះ បានបន្ថែមថា ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រប្រឆាំងនឹងទ្វីបអាហ្វ្រិក គួរតែត្រូវបានដោះស្រាយ។

លើសពីនេះ​ លោក Wang បានសម្តែងក្តីសង្ឃឹមថា ការឯកភាពគ្នានឹងត្រូវបានឈានដល់ដូច្នេះ ដំណើរការកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន អនុម័ត ពង្រីក ច្បាប់ ប្រឆាំង ចារកម្ម

The post ចិន ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើកំណែទម្រង់ appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាសន្តិសុខ​ UN នៅតែអំពាវនាវឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំ និងបញ្ចប់អំពើហិង្សា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី Win Myint ព្រមទាំងការបញ្ចប់អំពើហិង្សាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សានេះ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដ៍សាហាវរបស់កងសន្តិសុខនិងប៉ូលិស ប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការស្លាប់របស់ជនស៊ីវិលរាប់រយនាក់រួមមានទាំងស្ត្រីនិងកុមារផងដែរ។

ក្រុមប្រឹក្សានេះក៏បានអំពាវនាវផងដែរ ឲ្យយោធាធ្វើការអត់ធ្មត់បំផុត និងឲ្យគ្រប់ភាគី ចៀសវាងអំពើហិង្សា។

ក្រុមប្រឹក្សាសន្តិសុខក៏បានរំលឹកឡើងវិញផងដែរ នូវតម្រូវការនៃការគោរពសិទ្ធិមនុស្សនិងការស្វែងរកកិច្ចសន្ទនានិងការផ្សះផ្សារ ស្របតាមឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេសនេះ។ នេះជាបទចោទប្រកាន់ទី ៥ ហើយដែលបានប្តឹងលើលោកស្រី ចាប់តាំងពីលោកស្រីត្រូវបានចាប់ឃុំខ្លួនអំឡុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

ការចោទប្រកាន់ចំនួន ៤ ផ្សេងទៀតរួមមានការនាំចូលវិទ្យុទំនាក់ទំនង (អាយកូម) ដោយខុសច្បាប់  និងប្រើប្រាស់វាដោយគ្មានការអនុញ្ញាត អំពើពុករលួយ និងរំលោភវិធានការការពារនៃជំងឺកូវីដ ១៩ ជាដើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VOA

ចុចអាន៖ ឡើងតុលាការម្សិលមិញរួច លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ករណីទី ៥

The post ក្រុមប្រឹក្សាសន្តិសុខ​ UN នៅតែអំពាវនាវឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំ និងបញ្ចប់អំពើហិង្សា appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាសន្តិសុខមិនឯកភាពគ្នាលើសេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានឈានដល់ការឯកភាពគ្នា លើសេចក្តីថ្លែងការណ៍រួមមួយដែលថ្កោលទោសរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទេ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់រយៈពេល២ម៉ោងមិនបានទទួលការគាំទ្រពីប្រទេសចិន ដែលជាសម្ព័ន្ធមិត្តមីយ៉ាន់ម៉ាដ៏សំខាន់និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សានេះ។

កិច្ចប្រជុំតាមវីដេអូត្រូវបានធ្វើឡើងបន្ទាប់ពីយោធាឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយកំពូលៗដទៃទៀតនៅក្នុងការវាយឆ្មក់មួយកាលពីព្រឹកថ្ងៃចន្ទ។ បន្ទាប់ពីនោះមេបញ្ជាការកងកម្លាំងប្រដាប់អាវុធលោក Min Aung Hlaing បានក្តោបក្តាប់អំណាច។

យ៉ាងណាក្តី ក្រុមអ្នកការទូតបាននិយាយថា កិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៍នឹងនៅតែបន្ត។

ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសមួយនេះ កំពុងពិចារណាលើសេចក្តីថ្លែងការណ៍មួយព្រាងដោយចក្រភពអង់គ្លេសដែលថា ប្រេសិតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់ថា ក្រុមអ្នកការទូតគួរតែបង្ហាញសញ្ញាច្បាស់មួយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

យោងតាមសុន្ទរកថាដែលបានរៀបចំឡើង លោកស្រី Christine Schraner Burgener បានប្រាប់ក្រុមប្រឹក្សានេះថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការថ្មីៗរបស់យោធា និងសូមជំរុញឲ្យអ្នកទាំងអស់គ្នាបង្ហាញសញ្ញាច្បាស់ៗរួមគ្នា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។

យោធានិយាយថា រដ្ឋប្រហាររបស់ខ្លួនគឺមានលក្ខណៈជារដ្ឋធម្មនុញ្ញហើយបានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មីដោយអះអាងទាំងគ្មានភស្តុតាងថា ការបោះឆ្នោតកាលពីខែវិច្ឆិកាគឺមានការក្លែងបន្លំ។ ច្បាប់ប្រទេសក្នុងគ្រាអាសន្ន នឹងនៅតែមានសុពលភាពរយៈពេលមួយឆ្នាំ។

អ្នកការទូតនិយាយថា ក្រុមប្រឹក្សាសន្តិសុខកំពុងចរចាលើសេចក្តីថ្លែងការណ៍ព្រាងដោយចក្រភពអង់គ្លេសមួយ ដែលមិនត្រឹមតែថ្កោលទោសរដ្ឋប្រហារប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពាវនាវ ឲ្យយោធាគោរពច្បាប់និងសិទ្ធិមនុស្ស ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍បែបនេះត្រូវតែមានការឯកភាពគ្នា។

អ្នកការទូតម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រទេសចិននិងរុស្ស៊ីបានស្នើសុំពេលវេលាបន្ថែមទៀត”។ អ្នកការទូតម្នាក់ទៀតបញ្ជាក់ថា “សេចក្តីថ្លែងការណ៍មួយកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ”។

អត្ថបទដែលតាក់តែងដោយចក្រភពអង់គ្លេស ក៏នឹងទាមទារឲ្យមានការដកហូតនូវច្បាប់ភាពអាសន្ននិងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ប្រកាន់ខ្ជាប់នូវបទដ្ឋានប្រជាធិបតេយ្យផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មីយ៉ាន់ម៉ាព្រមានសារព័ត៌មាននិងប្រជាជន កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងញុះញង់ឲ្យមានចលាចល

The post ក្រុមប្រឹក្សាសន្តិសុខមិនឯកភាពគ្នាលើសេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាសន្តិសុខ UN ត្រៀមកោះប្រជុំបន្ទាន់ស្តីពីរដ្ឋប្រហារនៅ មីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះស្តីពីការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអគ្គលេខាធិការលោក Antonio Guterres ហៅថាជា “ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យ” នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិលោកស្រី Barbara Woodward គឺជាប្រធានក្រុមប្រឹក្សានៅខែនេះ ហើយបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សានេះនឹងពិនិត្យមើលវិធានការជាច្រើនដើម្បីគាំទ្រការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ខែវិច្ឆិកា ដែលឈ្នះដោយគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី និងធានាឲ្យបាននូវការដោះលែងម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពណូបែលរូបនេះ និងមេដឹកនាំផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយយោធា។

លោកស្រី Woodward និយាយថា “នៅពេលនេះ យើងមិនមានគំនិតជាក់លាក់លើវិធានការទាំងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅ UN វិធានការទាំងនោះមានន័យថា ជាការដាក់ទណ្ឌកម្ម។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា ស្ថាប័នពិភពលោកមួយនេះមិនអាចទាក់ទងមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ហើយក៏មិនមានព័ត៌មានអំពីអ្នកដែលត្រូវបានចាប់ខ្លួនដែរ។

លោក Dujarric និយាយថា សហរដ្ឋអាមេរិកបារម្ភថា សកម្មភាពយោធាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦០ម៉ឺននាក់ ដែលនៅសេសសល់ក្នុងរដ្ឋ Rakhine ភាគខាងជើងដោយក្នុងនោះ រាប់បញ្ចូលទាំងមនុស្សចំនួន១២០,០០០នាក់ដែលកំពុងជាប់ឃុំនៅក្នុងជំរំផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Hindustan Times

The post ក្រុមប្រឹក្សាសន្តិសុខ UN ត្រៀមកោះប្រជុំបន្ទាន់ស្តីពីរដ្ឋប្រហារនៅ មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.