ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាព្រមានសារព័ត៌មាននិងប្រជាជន កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងញុះញង់ឲ្យមានចលាចល
ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២ខែកុម្ភៈម្សិលមិញនេះ ដោយព្រមានបណ្តាញសារព័ត៌មាននិងប្រជាជនកុំឲ្យផ្សព្វផ្សាយពាក្យចចាមអារ៉ាមលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងញុះញង់ឲ្យមានចលាចល ហើយបានជំរុញឲ្យប្រជាជនសហការជាមួយរដ្ឋាភិបាល។
ក្រសួងនិយាយថា “ប្រព័ន្ធផ្សព្វផ្សាយនិងប្រជាជនមួយចំនួនកំពុងពង្រីករាលដាលនូវពាក្យចចាមអារ៉ាម បង្កើតការជួបជុំដើម្បីញុះញង់និងចេញសេចក្តីថ្លែងការណ៍ដែលអាចបង្កចលាចល”។
ក្រសួងបន្តថា “យើងសូមជំរុញឲ្យប្រជាជនកុំធ្វើសកម្មភាពទាំងនេះ ហើយយើងសូមជូនដំណឹងដល់សាធារណៈជនឲ្យសហការដោយយោងតាមច្បាប់ដែលមានស្រាប់និងរដ្ឋាភិបាល”។
ការជូនដំណឹងនេះនិយាយទៀតថា “បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់សាមគ្គីភាពជាមួយប្រជាជននិងអន្តរាយដល់ស្ថិរភាពរបស់ប្រទេស”។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតឬឧទាហរណ៍ថាតើ ពាក្យចចាមអារ៉ាមឬការជួបជុំប្រភេទអ្វីដែលខ្លួនចង់សំដៅនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
ចុចអាន៖ មីយ៉ាន់ម៉ា រៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីរដ្ឋប្រហារ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង