ព័ត៌មានជាតិ
តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត
តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក បានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើការឱ្យជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្តរវាងរដ្ឋឡើងវិញ។

ការជំរុញបែបនេះពីសំណាក់តំណាងកម្ពុជា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមមូលបទ «ការលើកកម្ពស់ការទប់ស្កាត់ជម្លោះ» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
លោក ម៉ៅ ទិត្យារុណ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក និងជាភារៈធារីស្តីទី បានលើកឡើងថា ជម្លោះដែលកំពុងកើនឡើង និងអស្ថិរភាពនៅលើពិភពលោក គឺជាការព្រមានដល់សន្តិភាព ដែលប្រទេសនានា គួរតែយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នចំពោះភាពផុយស្រួយនៃសន្តិភាព។ ក្នុងន័យនេះ លោក ម៉ៅ ទិត្យារុណ បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការកសាង និងថែរក្សាសន្តិភាព ដោយកម្ពុជា ជំរុញឱ្យគ្រប់រដ្ឋសមាជិកផ្តល់អាទិភាពដល់សន្តិភាព ដើម្បីរួមគ្នាជំរុញ និងទប់ស្កាត់ជម្លោះ។

ដូច្នេះហើយ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ សូមលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ និងសង្រ្គាម សំដៅស្តារទំនុកចិត្តឡើងវិញក្នុងចំណោមរដ្ឋ ដោយមិនគិតពីផលប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ដើម្បីរក្សាបានសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះជាការលើកឡើងបន្ថែមដោយលោក លោក ម៉ៅ ទិត្យារុណ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ។
តំណាងកម្ពុជារូបនេះ បានគូសរំលេចអំពីទិដ្ឋភាពអតីតកាលរបស់កម្ពុជា ដែលចេញពីសង្រ្គាមហែកហួរ ទៅជាប្រទេសស្រឡាញ់សន្តិភាព គឺកម្ពុជា តែងតែឱ្យតម្លៃសន្តិភាពគ្រប់កាលៈទេសៈ។ លោក សង្កត់ធ្ងន់ថា សន្តិភាព អាចបាត់បង់ដោយងាយ ប៉ុន្តែការកសាង និងរក្សាសន្តិភាព គឺជាការលំបាកទីជាបំផុត។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា ជម្លោះត្រូវតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ជាជាងការប្រើអាវុធ ដែលកិច្ចសន្ទនានេះ គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការទប់ស្កាត់ជម្លោះ ដែលការទប់ស្កាត់ការកើតមានឡើងវិញនៃជម្លោះនៅតែជាអាទិភាពចម្បង ដើម្បីរក្សា ឱ្យបានសន្តិភាព៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


