ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើកំណែទម្រង់
អ្នកការទូតកំពូលរបស់ប្រទេសចិន បានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ មានតួនាទីកាន់តែទូលំទូលាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការកត់សម្គាល់របស់លោក Wang Yi កើតឡើងមួយសប្តាហ៍ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានផ្តល់យោបល់ស្រដៀងគ្នានេះ ដោយនិយាយថា មហាអំណាចលោកខាងលិច តំណាងលើសលប់ពេកនៅក្នុងស្ថាប័នអន្តរជាតិសំខាន់មួយនេះ។

ក្នុងអំឡុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូតគុយវ៉ែតប្រចាំ UN លោក Tareq Albanai និងឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំ UN លោក Alexander Marschik កាលពីចុងសប្តាហ៍, លោក Wang និយាយថា “កំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ គួរតែរក្សាភាពយុត្តិធម៌ និងស្មើភាព បង្កើនតំណាងនិងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយអនុញ្ញាតឲ្យប្រទេសតូចៗ និងមធ្យមកាន់តែច្រើន មានឱកាសលើសមុន ដើម្បីចូលរួមក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សានេះ។
មន្ត្រីដែលទទួលបន្ទុកកិច្ចការបរទេសនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនរូបនេះ បានបន្ថែមថា ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រប្រឆាំងនឹងទ្វីបអាហ្វ្រិក គួរតែត្រូវបានដោះស្រាយ។
លើសពីនេះ លោក Wang បានសម្តែងក្តីសង្ឃឹមថា ការឯកភាពគ្នានឹងត្រូវបានឈានដល់ដូច្នេះ ដំណើរការកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


