ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ អាមេរិក ចាប់ក្រុមប្រឹក្សាសន្តិសុខ UN ជាចំណាប់ខ្មាំង
អំឡុងការជជែកដេញដោលនៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការវេតូរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលបំណងប៉ាឡេស្ទីន ដើម្បីចូលរួមជាមួយអង្គការអន្តររដ្ឋាភិបាល, បេសកជនរុស្ស៊ី លោក Vasily Nebenzia បានស្តីបន្ទោសខ្លាំងៗថា ក្រុមប្រឹក្សាសន្តិសុខ UN កំពុងជាប់ជាចំណាប់ខ្មាំងដោយគោលនយោបាយសហរដ្ឋអាមេរិក ពាក់ព័ន្ធជម្លោះរ៉ាំរ៉ៃដែលគ្មានសញ្ញាចុះកម្តៅនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២ខែឧសភា។

លោក Nebenzia ថែមទាំងសង្កត់ធ្ងន់ថា ទីក្រុងមូស្គូពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអាមេរិកកាលពីពាក់កណ្តាលខែមេសា ចំពោះការបដិសេធសេចក្តីសម្រេចរបស់អាល់ហ្សេរី ដែលអំពាវនាវឲ្យរដ្ឋប៉ាឡេស្ទីន ក្លាយជាសមាជិកពេញសិទ្ធិអង្គការសហប្រជាជាតិ។
លោកនិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ពិតជាមិនឆ្លុះបញ្ចាំងពីជំហរជាគោលការណ៍ ដូចសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតធ្វើឡើយ។ អស់រយៈពេលប្រាំមួយខែកន្លងមកនេះ ក្រុមប្រឹក្សាបានក្លាយជាចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិកទៅហើយ នៅពេលនិយាយអំពីព្រឹត្តិការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា។

ទោះបីជាយ៉ាងណាក៏ដោយ បេសកជនរងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំ UN លោក Robert Wood បានចេញមុខការពារសេចក្តីសម្រេច វេតូលើកិច្ចខិតខំរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពពេញលេញនេះ ដោយរំឭកថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ច្បាស់ថា សន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ អាចសម្រេចបានតាមតែរយៈដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ និងជាមួយការធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។
លោកបកស្រាយថា សហរដ្ឋអាមេរិកបានបោះឆ្នោត “ទេ” លើសេចក្តីសម្រេចនេះ គឺដោយសារតែអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ West Bank មិនបានអនុវត្តកំណែទម្រង់ចាំបាច់ និងដោយសារតែ ក្រុមហាម៉ាស កំពុងប្រើអំណាច និងឥទ្ធិពលនៅក្នុងតំបន់ហ្គាហ្សា។

សូមបញ្ជាក់, អ៊ីស្រាអែលបានចូលជាសមាជិក UN ក្នុងឆ្នាំ១៩៤៩ ពោលគឺមួយឆ្នាំបន្ទាប់ពីការបង្កើតរដ្ឋជ្វីហ្វ។ ចំណែកប៉ាឡេស្ទីន បានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០១១ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្លួនទទួលបានឋានៈត្រឹមជារដ្ឋសង្កេតការណ៍អចិន្ត្រៃយ៍ នៅក្នុងអង្គការនេះប៉ុណ្ណោះ។
ងាកទៅមើលសង្គ្រាមនៅហ្គហ្សាវិញ ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារតាមអាកាសជាកំពុងបន្តរបស់អ៊ីស្រាអែល និងការវាយលុកជើងគោក បានកើនដល់ ៣៤ ៥៦៨ នាក់ហើយ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស។ ប្រតិបត្តិការនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងដែនរបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ លើប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


