ក្រុមហ៊ុន TikTok Archives - Kampuchea Thmey Daily

TikTok សម្រេចកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយ អាមេរិក
ByteDance ជាម្ចាស់ក្រុមហ៊ុន TikTok របស់ជនជាតិចិន បានបញ្ចប់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលភាគច្រើនគ្រប់គ្រងដោយជនជាតិអាមេរិក និងចៀសវាងការហាមឃាត់ពីទីក្រុងវ៉ាស៊ីនតោនលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម និងប្រើប្រាស់ដោយជនជាតិអាមេរិករាប់លាននាក់។

រូបភាព៖Reuters/Dado Ruvic

យោងតាម CNA កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់កម្មវិធីវីដេអូខ្លី បន្ទាប់ពីការប្រយុទ្ធប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ ២០២០ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមហាមឃាត់កម្មវិធីនេះជាលើកដំបូងមិនបានជោគជ័យ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។

ក្រុមហ៊ុន TikTok USDS Joint Venture LLC នឹងបម្រើអ្នកប្រើប្រាស់ជាង ២០០ លាននាក់ និងអាជីវកម្មចំនួន ៧.៥ លាន ខណៈពេលដែលអនុវត្តការការពារយ៉ាងតឹងរ៉ឹងសម្រាប់ការការពារទិន្នន័យ សុវត្ថិភាពក្បួនដោះស្រាយ និងការត្រួតពិនិត្យខ្លឹមសារ នេះបើយោងតាមក្រុមហ៊ុន។

បច្ចប្បន្ននេះ ByteDance រក្សាភាគហ៊ុន ១៩.៩ ភាគរយនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដោយរក្សាភាគហ៊ុនរបស់ខ្លួនឲ្យនៅក្រោមកម្រិត ២០ ភាគរយដែលកំណត់ដោយច្បាប់។ វិនិយោគិនបីរូបគឺ Silver Lake, Oracle និងមូលនិធិវិនិយោគ AI ដែលមានមូលដ្ឋាននៅ Abu Dhabi MGX  ម្នាក់ៗកាន់កាប់ភាគហ៊ុន ១៥ ភាគរយ។ យោគិនផ្សេងទៀតរួមមាន Dell Family Office សាខានៃ Susquehanna International Group និង General Atlantic និងក្រុមហ៊ុនវិនិយោគជាច្រើនទៀត។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹងរក្សាសិទ្ធិអំណាចធ្វើការសម្រេចចិត្តលើគោលនយោបាយជឿទុកចិត្ត និងសុវត្ថិភាព និងការត្រួតពិនិត្យខ្លឹមសារសម្រាប់អ្នកប្រើប្រាស់អាមេរិក ខណៈដែលអង្គភាពសកលរបស់ TikTok នឹងគ្រប់គ្រងការធ្វើសមាហរណកម្មផលិតផលអន្តរជាតិ និងសកម្មភាពពាណិជ្ជកម្ម រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិក និងការផ្សាយពាណិជ្ជកម្ម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ទីក្រុងប៉េកាំង ប្រឆាំងកិច្ចព្រមព្រៀង Greenland រវាងអាមេរិក និងណាតូ ដែលប្រើចិនជាលេស «អាត្មានិយម»

The post TikTok សម្រេចកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយ អាមេរិក appeared first on Kampuchea Thmey Daily.

TikTok យល់ព្រមលក់អាជីវកម្មនៅអាមេរិកទៅឲ្យក្រុមវិនិយោគិនក្នុង​ស្រុក
យោងតាមអនុស្សរណៈផ្ទៃក្នុងមួយដែលទីភ្នាក់ងារសារព័ត៌មាន Associated Press បានទទួល TikTok បានឈានដល់កិច្ចព្រមព្រៀងលក់អាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក ទៅ​ឲ្យ​ក្រុមវិនិយោគិនអាមេរិកមួយក្រុមដែលដឹកនាំដោយក្រុមហ៊ុន Oracle, Silver Lake និង MGX ដែលអនុញ្ញាត​ឲ្យ​កម្មវិធីវីដេអូខ្លីមួយនេះអាចបន្តដំណើរការនៅក្នុងទឹកដី​​អាមេរិកតទៅ​មុខ​បានទៀត។

(រូបថត៖ Reuters)

ប្រតិបត្តិការនេះ ដែលរំពឹងថានឹងបញ្ចប់នៅថ្ងៃទី២២​ខែមករា​ឆ្នាំ​ក្រោយ នឹងដាក់ភាគហ៊ុនចំនួន​៥០% នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីរបស់ TikTok US ទៅក្នុងដៃរបស់សម្ព័ន្ធវិនិយោគិនដែលមានមូលដ្ឋាននៅ​អាមេរិក ដោយក្នុងនោះក្រុមហ៊ុន Oracle, Silver Lake និង MGX ម្នាក់ៗកាន់កាប់ភាគហ៊ុន១៥%។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិនិយោគិនដែលមានស្រាប់របស់ ByteDance នឹងកាន់កាប់ ៣០,១% ខណៈដែលក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងរក្សាទុកភាគហ៊ុនចំនួន ១៩,៩%។

អង្គភាពថ្មីនៅ​អាមេរិកនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលមានសមាជិក៧​រូប ដែលភាគច្រើនជានាយកជាតិអាមេរិក ហើយនឹងដំណើរការក្រោមវិធានការការពារ ក្នុងគោលបំណងការពារទិន្នន័យអ្នកប្រើប្រាស់អាមេរិក និងសន្តិសុខជាតិ។ អនុស្សរណៈដដែលបានបញ្ជាក់ថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ នឹងត្រូវរក្សាទុកក្នុងស្រុកនៅលើប្រព័ន្ធដែលដំណើរការដោយក្រុមហ៊ុន Oracle។

Algorithm របស់ TikTok នឹងត្រូវបានបណ្តុះបណ្តាលឡើងវិញដោយប្រើទិន្នន័យអ្នកប្រើប្រាស់អាមេរិក ដើម្បីការពារឥទ្ធិពលពីខាងក្រៅ ខណៈដែលក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅអាមេរិកនេះ នឹងទទួលបន្ទុកលើការត្រួតពិនិត្យខ្លឹមសារ និងការសម្រេចចិត្តលើគោលនយោបាយនៅក្នុងប្រទេស។

កិច្ចព្រមព្រៀងនេះបានបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនឆ្នាំលើអនាគតរបស់ TikTok នៅ​សហរដ្ឋអាមេរិក បន្ទាប់ពីសភាបានអនុម័តច្បាប់តម្រូវ​ឲ្យ​ ByteDance ដកការវិនិយោគ បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការហាមឃាត់។ TikTok ធ្លាប់បានផ្អាកដំណើរការរយៈពេលខ្លីមុនពេលឱសានវាទក្នុងខែមករាឆ្នាំ​២០២៥​ចូលមកដល់ និង​មុនពេលប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ដើម្បីពន្យារពេល ខណៈដែលកិច្ច​ចរចានៅតែបន្ត។

ការលក់នេះបានកើតឡើងបន្ទាប់ពីការ​ចរចាមិនជោគជ័យអស់​ជា​ច្រើន​លើក ដែលបានបរាជ័យចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាង​អាមេរិក និងចិន ប៉ុន្តែពេលនេះវាបានបើកផ្លូវ​ឲ្យ​ TikTok អាចបន្តមានវត្តមាននៅលើបណ្តាញអ៊ីនធឺណិតក្នុង​ទឹកដី​អាមេរិក ក្រោមភាពជាម្ចាស់ និងការត្រួតពិនិត្យរបស់អាមេរិក៕

ប្រែសម្រួល៖​ ឈាង

The post TikTok យល់ព្រមលក់អាជីវកម្មនៅអាមេរិកទៅឲ្យក្រុមវិនិយោគិនក្នុង​ស្រុក appeared first on Kampuchea Thmey Daily.

អាមេរិក-ចិន ឈានដល់កិច្ចព្រមព្រៀងរក្សាទុក TikTok ឲ្យនៅដំណើរដូចដើម
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក​ និងប្រទេសចិនបានឈានដល់ក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីរក្សា TikTok ឲ្យនៅដំណើរការលើទឹកដីមួយនេះ។ ប៉ុន្តែព័ត៌មានលម្អិតគឺមិនទាន់បញ្ចាក់ច្បាស់លាស់នោះទេ។

រូបភាព៖ findarticles

បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានបញ្ចប់កិច្ចពិភាក្សានៅទីក្រុង Madrid លោក Bessent បាននិយាយថា ពួកយើងមានក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀង TikTok ។ ជាក់ស្ដែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនពីង នឹងជួបនិយាយគ្នាតាមទូរស័ព្ទនៅថ្ងៃសុក្រ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះ ក៏មិនបានបង្ហាញពីព័ត៌មានលម្អិតជាក់លាក់ណាមួយនោះទេ។

ដោយឡែក អ្នកចរចាកំពូលរបស់ចិន លោក Li Chenggang ក៏បានថ្លឹងថ្លែងផងដែរថា ភាគីទាំងពីរបានចូលរួមក្នុងការផ្លាស់ប្តូរដោយស្មោះត្រង់ និងស៊ីជម្រៅទាក់ទងនឹង TikTok និងកង្វល់ពាក់ព័ន្ធរបស់ចិន។ ជាពិសេស ប្រទេសទាំងពីរបានឈានដល់ការឯកភាពក្នុងក្របខ័ណ្ឌមូលដ្ឋានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធដូចជា TikTok ការកាត់បន្ថយឧបសគ្គ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលពាក់ព័ន្ធ។

ក្នុងពេលទន្ទឹមគ្នានោះ លោកត្រាំ ក៏បានសរសើរលទ្ធផលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមាន​ប្រសាសន៍​ថា ការ​ចរចា​បាន​ប្រព្រឹត្ត​ទៅ​ល្អ​ណាស់ ខណៈពេលដែលគាត់មិនបានរៀបរាប់ពីឈ្មោះ TikTok នោះទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា យុវជននៅអាមេរិកនឹង រីករាយចំពោះកិច្ចព្រមព្រៀងនេះជាក់ជាមិនខានឡើយ៕

យ៉ាងណាមិញ  នាពេលកន្លងមកការហាមប្រាម TikTok កើត​ចេញ​ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ​លើ​បញ្ហា​សន្តិសុខជាតិ និង​​​ទិន្នន័យ​ឯកជន។ សមាជិកសភា និងមន្ត្រីស៊ើបការណ៍សម្ងាត់ បានព្រមានថា ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន អាចត្រូវបានបង្ខំដោយច្បាប់របស់​ចិន​ឲ្យ​ប្រគល់ទិន្នន័យអ្នកប្រើប្រាស់ ឬ​បង្ហោះ​ព័ត៌មាន​មិន​ពិត។ ក្រោយមក នៅឆ្នាំ​២០២៤ អតីត​​​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ដែលតម្រូវ​ឲ្យ ByteDance លក់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់៕

(រូបថត៖ Reuters & AP)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ធ្វើសមយុទ្ធរួមគ្នាជាថ្មី ត្រៀមទប់ទល់ កូរ៉េខាងជើង

The post អាមេរិក-ចិន ឈានដល់កិច្ចព្រមព្រៀងរក្សាទុក TikTok ឲ្យនៅដំណើរដូចដើម appeared first on Kampuchea Thmey Daily.

ត្រាំ ប្រាប់ថា​រក​បាន​អ្នកទិញ TikTok ហើយ តែ​សុំ​លាក់​អត្តសញ្ញាណ២សប្តាហ៍ទៀត​សិន
នៅក្នុងបទសម្ភាសន៍ជាមួយ​ Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​មិថុនា ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បានប្រកាស​ថា គាត់​រក​បាន​អ្នកទិញ​​កម្មវិធី​​បណ្ដាញ​សង្គម TikTok នៅសហរដ្ឋអាមេរិក​ហើយ ប៉ុន្តែគាត់នឹងមិនបង្ហាញឈ្មោះរបស់​គេ​ទេ ដោយ​សុំ​លាក់​អត្តសញ្ញាណ​រយៈពេល​២​សប្តាហ៍ទៀត​សិន។

(រូបថត៖ Reuters & AP)

ការ​ទិញ​លក់​នេះ​ជាប់​ពាក់ព័ន្ធ​ទៅនឹងច្បាប់ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ ByteDance ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ TikTok លក់​​ក្រុមហ៊ុន​​របស់​ខ្លួន ឬប្រឈមនឹងការបិទទ្វារ​អាជីវកម្ម​នៅ​លើ​ទឹក​ដី​អាមេរិក។ លោក ត្រាំ បានពន្យាពេល​​ចំនួន​៣​ដង​រួច​មក​ហើយ​ក្នុង​ការ​បិទ​ TikTok ដែលថ្មីៗនេះបាន​ពន្យារ​ពេល​រហូត​ដល់ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២៥ ដោយលើកឡើងពីប្រជាប្រិយភាពរបស់ TikTok និងឥទ្ធិពលរបស់វាទៅលើអ្នកបោះឆ្នោតវ័យក្មេង សម្រាប់ការជួយដល់ជ័យជម្នះការបោះឆ្នោតឆ្នាំ​២០២៤របស់គាត់។

លោក ត្រាំ បាន​រៀបរាប់​ថា «យើងមានអ្នកទិញ TikTok ម្នាក់។ ខ្ញុំគិតថា ខ្ញុំប្រហែលជាត្រូវការការយល់ព្រមពីប្រទេសចិន ហើយខ្ញុំគិតថា ប្រធានាធិបតី Xi ប្រហែលជា​យល់ព្រម​លើ​រឿង​នេះ»។

ការហាមប្រាម TikTok កើត​ចេញ​ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក​លើ​បញ្ហា​សន្តិសុខជាតិ និង​​​ទិន្នន័យ​ឯកជន។ សមាជិកសភា និងមន្ត្រីស៊ើបការណ៍សម្ងាត់ បានព្រមានថា ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន អាចត្រូវបានបង្ខំដោយច្បាប់របស់​ចិន​ឲ្យ​ប្រគល់ទិន្នន័យអ្នកប្រើប្រាស់ ឬ​បង្ហោះ​ព័ត៌មាន​មិន​ពិត។ នៅឆ្នាំ​២០២៤ អតីត​​​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ដែលតម្រូវ​ឲ្យ ByteDance លក់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់៕

ដោយ៖ ឈាង

The post ត្រាំ ប្រាប់ថា​រក​បាន​អ្នកទិញ TikTok ហើយ តែ​សុំ​លាក់​អត្តសញ្ញាណ២សប្តាហ៍ទៀត​សិន appeared first on Kampuchea Thmey Daily.

ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន
ក្រុមហ៊ុន TikTok បាន​បើកឱ្យអ្នកបង្កើតមាតិកាផ្សព្វផ្សាយល្អ និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា អាចរកចំណូលបាន​នៅក្នុង​ប្រទេស​កម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញនិងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នៅព្រឹកមិញនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូល​នោះទេ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់អ្នកបង្កើតមាតិការនៅកម្ពូជា ចូលរួមប្រើប្រាស់បណ្ដាញសង្គម TikTok ដើម្បីជាប្រយោជន៍ដល់អាជីពរបស់ខ្លួន ក៏ដូចជាយល់ដឹងឱ្យបានកាន់តែច្រើនអំពីការទាញយកចំណូលបានកាន់តែច្រើននៅ​កម្ពុជា។

នៅព្រឹកមិញនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយក្រុមហ៊ុន Tik Tok រៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok ក្នុងគោលបំណងចែក​រំលែកព័ត៌មានឧត្តមានុវត្តន៍ នៃការការពាសុវត្តិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្ដាញសង្គម Tik Tok ប្រកបដោយសុវត្តិភាព ដល់ក្រសួងស្ថាប័នអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា។

កាលពីពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជាបានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាស​ក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។

បើតាមការ​គូស​បញ្ជាក់​ពី​​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលខាងមុខក្រសួងនឹងបន្តខិតខំសម្របសម្រួល​បន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញ​សង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន៕

The post ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន appeared first on Kampuchea Thmey Daily.

លោក បៃដិន មិន​ទាន់​អនុវត្ត​ការ​បិទ TikTok ទេ ដោយ​ទុក​ភារៈ​នេះ​ឲ្យ ដូណាល់ ត្រាំ
យោង​តាម​សារព័ត៌មាន AP ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​មិន​​អនុវត្ត​ការ​ហាម​ប្រាម​លើ​​បណ្ដាញ​សង្គម TikTok នៅ​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២៥​ខាង​មុខ​ទេ ដោយ​ទុក​កិច្ចការ​នេះ​ឲ្យ​លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​​ ជា​អ្នក​សម្រេច​វិញ។

(រូបភាព៖ Getty)

ការហាមប្រាមនេះ ត្រូវបានគេសន្មត់ថា​នឹង​ធ្វើ​ឡើង​មួយថ្ងៃមុនពេលលោក ត្រាំ ចូល​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២០​ខែ​មករា បន្ទាប់ពីបានឈ្នះនៅក្នុងការបោះឆ្នោត​កាល​ពី​ខែវិច្ឆិកា។

ច្បាប់មួយដែលបានចុះហត្ថលេខាដោយ លោក បៃដិន កាលពីឆ្នាំមុន បានត្រូវ​សភា​​អាមេរិក​តម្រូវ​​ឲ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ហើយ​មានមូលដ្ឋាននៅប្រទេសចិន លក់​បណ្ដាញ​សង្គម​របស់​ខ្លួន ឬ​ក៏​ប្រឈម​នឹង​ការ​​ហាម​ប្រាម​នៅ​សហរដ្ឋ​អាមេរិក ក្រោម​ហេតុផល​សន្ដិសុខ​ជាតិ។

ក្នុង​អំឡុងពេលអាណត្តិប្រធានាធិបតីដំបូង លោក ត្រាំ ធ្លាប់​បានព្យាយាម​បិទ​ TikTok ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​បន្ទាប់​ពី​លោក​បានចូលរួមជាមួយ TikTok ក្នុងអំឡុងពេលយុទ្ធនាការ​បោះឆ្នោត​​ឆ្នាំ​២០២៤ លោក​បាននិយាយថា លោក​នឹង «រក្សាទុក TikTok» ខណៈ​បណ្ដាញ​សង្គម​មួយ​នេះ​ជួយ​លោក​ឲ្យ​ទទួល​បាន​សំឡេង​គាំទ្រ​​ពី​យុវជន​កាន់​តែ​ច្រើន។

គួរ​បញ្ជាក់​ថា មនុស្ស​ជាង ១៧០​លាន​នាក់​នៅ​អាមេរិក កំពុង​ប្រើប្រាស់​ TikTok ជា​រៀងរាល់​ខែ ប៉ុន្តែបានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជុំវិញកង្វល់សន្តិសុខជាតិ ដោយសារតែភាពជិតស្និទ្ធរបស់​ក្រុមហ៊ុន ByteDance ជាមួយរដ្ឋាភិបាលចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាសត្រូវបរទេស៕

ដោយ៖ ឈាង

The post លោក បៃដិន មិន​ទាន់​អនុវត្ត​ការ​បិទ TikTok ទេ ដោយ​ទុក​ភារៈ​នេះ​ឲ្យ ដូណាល់ ត្រាំ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនមេរបស់ TikTok បញ្ឈប់​បុគ្គលិករាប់រយ​នាក់​នៅម៉ាឡេស៊ី ដោយ​ប្រើ AI ជំនួសការងារ
ក្រុមហ៊ុនចិន​ ByteDance ដែលជា​ក្រុម​ហ៊ុន​មេរបស់​វេទិកាបណ្ដាញ​សង្គម​ ​TikTok បានបញ្ឈប់បុគ្គលិកជាង ៧០០ នាក់ ពី​ការិយាល័យ​ក្នុងប្រទេស​ម៉ាឡេស៊ី ចំពេល​ដែល​ក្រុមហ៊ុន​នេះ​ងាក​ទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បី​សម្រប​សម្រួល​ការងារ​ រួម​ទាំង​ការ​ត្រួត​ពិនិត្យ​មាតិកា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ដោយ​ស្រង់​សម្ដី​ប្រភព​២រូប​ជាអនាមិក​។ ​

ប្រភពបាននិយាយថា បុគ្គលិកដែលភាគច្រើនបានចូលរួមក្នុងប្រតិបត្តិការសម្របសម្រួលមាតិការបស់ក្រុមហ៊ុនត្រូវបានជូនដំណឹងអំពីការបញ្ឈប់​តាមរយៈអ៊ីមែលកាលពីល្ងាចថ្ងៃពុធ ដោយសុំមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

TikTok បានបញ្ជាក់ពីការបញ្ឈប់បុគ្គលិក​នា​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​លើក​ឡើង​ថា​ ខ្លួន​មិន​អាច​ផ្ដល់​តួលេខ​ច្បាស់លាស់​នៃ​ចំនួន​បុគ្គលិក​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ នេះ​បើ​តាម​រ៉យទ័រ។

គេ​រំពឹងថា បុគ្គលិក​រាប់រយ​នាក់​នឹង​រងគ្រោះ​ដោយសារតែ​ការ​កែ​សម្រួល​ប្រតិបត្តិការងារ​របស់​ក្រុមហ៊ុន ByteDance នៅ​ទូទាំង​ពិភព​លោក​។ ជា​ធម្មតា​ ក្រុមហ៊ុន​នេះ​ប្រើ​ទាំង​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​មនុស្ស​ ដើម្បី​សម្រប​សម្រួល និង​ត្រួត​ពិនិត្យ​មើល​ខ្លាំង​សារ​តែ​បង្ហោះ​លើវេទិកា​ TikTok។

Bytedance មានបុគ្គលិកជាង ១១០ ០០០ នាក់ នៅ​ទីក្រុងជាង ២០០ ទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។ បើ​តាម​រ៉យទ័រ​ ប្រភព​១រូប​​បាន​និយាយ​ថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ក៏​កំពុង​រៀបចំ​ផែនការ​កាត់​បន្ថយ​បុគ្គលិក​បន្ថែម​ទៀត​នៅ​ខែ​ក្រោយ​ ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​​បង្រួម​ប្រតិបត្តិការ​ក្នុង​តំបន់​មួយ​ចំនួន​របស់​ខ្លួន៕

The post ក្រុមហ៊ុនមេរបស់ TikTok បញ្ឈប់​បុគ្គលិករាប់រយ​នាក់​នៅម៉ាឡេស៊ី ដោយ​ប្រើ AI ជំនួសការងារ appeared first on Kampuchea Thmey Daily.

ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ TikTok កើន​ឡើង​៤​ដង​នៅ​​អាស៊ី​អាគ្នេយ៍​​កាល​ពី​ឆ្នាំ​មុន​
របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​ប្រឹក្សា​ Momentum Works ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ បាន​បង្ហាញ​ថា​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​វេទិកាបណ្ដាញ​សង្គមវិដេអូខ្លីៗ​ ទីកតុក​ (TikTok) បាន​កើន​ឡើង​ជិត​៤​ដងក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​កាល​ពី​ឆ្នាំ​ ២០២៣​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​​ Nikkei Asia កាល​ពី​ថ្ងៃ​អង្គារ​។

របាយការណ៍​បាន​គូស​បញ្ជាក់​ថា​ បរិមាណទំនិញសរុប (GMV) លើ​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្មវិធី TikTok Shop បាន​កើន​ឡើង​ពី​ ៤,៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ១៦,៣ ប៊ីលាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​ ដែល​នេះ​ជាអត្រាកំណើនលឿនបំផុតក្នុងចំណោមគូប្រជែងក្នុងតំបន់ រួម​មាន​ក្រុមហ៊ុន​ Shopee ​និង​ Lazada ជាដើម​។

របាយការណ៍​គូស​បញ្ជាក់​ថា​ ដោយ​រួមបញ្ចូលជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក​ឥណ្ឌូណេស៊ី​ Tokopedia ​ដែល TikTok ​កាន់កាប់ភាគហ៊ុនភាគច្រើនកាលពីឆ្នាំមុន វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក​របស់ TikTok បានវ៉ាដាច់ Lazada ​ក្លាយជា​វេទិកា​ធំជាង​គេ​ទី២ក្នុងតំបន់អាស៊ាន ជាមួយនឹងចំណែកទីផ្សារ​ប្រមាណ​ ២៨,៤ ភាគរយ​ គិត​ត្រឹម​ឆ្នាំ​មុន​។  ​

​GMV នៃ​ពាណិជ្ជកម្មអេឡិចត្រូនិកសរុបក្នុងតំបន់ បានកើនឡើងដល់ ១១៤,៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ដោយ​កើនឡើង ១៥ ភាគរយ​ ធៀបនឹងឆ្នាំ ២០២៣​។ ក្រុមហ៊ុន​ Shopee បានរក្សាតំណែងកំពូលរបស់ខ្លួន ដោយ​រួម​ចំណែកទីផ្សារ​​ ៤៨ ភាគរយ​ បន្ទាប់​មក​គឺ​​ក្រុមហ៊ុន​ Lazada (១៦,៤ ភាគរយ​) និង​​ TikTok និង Tokopedia ​(១៤,២ ភាគរយ​រៀង​ខ្លួន​ៗ​)។

នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​ Momentum Works លោក Jianggan Li បានថ្លែងថា TikTok បានក្លាយជាគូប្រកួត​ដ៏​ខ្លាំង​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុននេះ​បានសន្យាវិនិយោគរាប់ពាន់លានដុល្លារ។

ចាប់តាំងពីដាក់​ចេញ​មុខងារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​ឆ្នាំ​ ២០២១​ ​ក្រុម​ហ៊ុន​ TikTok បានចាប់ផ្តើមបង្កើន​ការងារ​របស់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​មាន​​​​បុគ្គលិក​រហូត​ដល់​ ៨ ០០០ នាក់​។ ​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ខណៈ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វេទិកា​មួយ​នេះ​ ​TikTok ដែលស្ថិតក្រោមការត្រួតពិនិត្យនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏​ប្រឈមមុខនឹងបញ្ហា​ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ​​នៅ​ឥណ្ឌូណេស៊ី TikTok Shop ​បានបង្ខំ​ចិត្ត​បញ្ឈប់សេវាកម្មរបស់ខ្លួន ​ក្រោយ​រដ្ឋាភិបាលបានហាមឃាត់ប្រតិបត្តិការទិញទំនិញអនឡាញនៅលើ​បណ្ដាញ​សង្គម៕​

The post ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ TikTok កើន​ឡើង​៤​ដង​នៅ​​អាស៊ី​អាគ្នេយ៍​​កាល​ពី​ឆ្នាំ​មុន​ appeared first on Kampuchea Thmey Daily.