ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថារកបានអ្នកទិញ TikTok ហើយ តែសុំលាក់អត្តសញ្ញាណ២សប្តាហ៍ទៀតសិន
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យទី២៩ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា គាត់រកបានអ្នកទិញកម្មវិធីបណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែគាត់នឹងមិនបង្ហាញឈ្មោះរបស់គេទេ ដោយសុំលាក់អត្តសញ្ញាណរយៈពេល២សប្តាហ៍ទៀតសិន។

ការទិញលក់នេះជាប់ពាក់ព័ន្ធទៅនឹងច្បាប់ឆ្នាំ២០២៤ ដោយតម្រូវឲ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់ក្រុមហ៊ុនរបស់ខ្លួន ឬប្រឈមនឹងការបិទទ្វារអាជីវកម្មនៅលើទឹកដីអាមេរិក។ លោក ត្រាំ បានពន្យាពេលចំនួន៣ដងរួចមកហើយក្នុងការបិទ TikTok ដែលថ្មីៗនេះបានពន្យារពេលរហូតដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ ដោយលើកឡើងពីប្រជាប្រិយភាពរបស់ TikTok និងឥទ្ធិពលរបស់វាទៅលើអ្នកបោះឆ្នោតវ័យក្មេង សម្រាប់ការជួយដល់ជ័យជម្នះការបោះឆ្នោតឆ្នាំ២០២៤របស់គាត់។
លោក ត្រាំ បានរៀបរាប់ថា «យើងមានអ្នកទិញ TikTok ម្នាក់។ ខ្ញុំគិតថា ខ្ញុំប្រហែលជាត្រូវការការយល់ព្រមពីប្រទេសចិន ហើយខ្ញុំគិតថា ប្រធានាធិបតី Xi ប្រហែលជាយល់ព្រមលើរឿងនេះ»។
ការហាមប្រាម TikTok កើតចេញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខជាតិ និងទិន្នន័យឯកជន។ សមាជិកសភា និងមន្ត្រីស៊ើបការណ៍សម្ងាត់ បានព្រមានថា ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន អាចត្រូវបានបង្ខំដោយច្បាប់របស់ចិនឲ្យប្រគល់ទិន្នន័យអ្នកប្រើប្រាស់ ឬបង្ហោះព័ត៌មានមិនពិត។ នៅឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ដែលតម្រូវឲ្យ ByteDance លក់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


