ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំង ប្រឆាំងកិច្ចព្រមព្រៀង Greenland រវាងអាមេរិក និងណាតូ ដែលប្រើចិនជាលេស «អាត្មានិយម»
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែមករាថា ទីក្រុងប៉េកាំងប្រឆាំងនឹងការអនុវត្តការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងប្រើប្រាស់ប្រទេសចិនជាលេសសម្រាប់ផលប្រយោជន៍អាត្មានិយម ជាពិសេសការវិវត្តចុងក្រោយបំផុតជុំវិញកោះ Greenland តែម្ដង។

យោងតាមភ្នាក់ងារ Xinhua លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសចិនតែងតែតស៊ូមតិឲ្យដោះស្រាយទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ្វីដែលហៅថាការគំរាមកំហែងរបស់ចិន គឺគ្មានមូលដ្ឋានទាល់តែសោះ។ ដូច្នេះ ទីក្រុងប៉េកាំងប្រឆាំងនឹងការបង្កើតរឿងរ៉ាវដែលគ្មានមូលដ្ឋាន និងប្រើប្រាស់ចិនជាលេស សម្រាប់ស្វែងរកផលប្រយោជន៍អាត្មានិយមរបស់ខ្លួន។
ទោះជាយ៉ាងក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេដែលភាគីចិនចេញមុខបញ្ជាក់ម្តងហើយម្តងទៀត អំពីគោលជំហររបស់ខ្លួនលើបញ្ហា Greenland ។ ជាក់ស្ដែង កាលពីថ្ងៃចន្ទទី១៩ លោក Guo Jiakun ក៏បានជំរុញឲ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់អ្វីដែលហៅថា «ការគំរាមកំហែងពីចិន» ជាលេសសម្រាប់ការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។
ការចេញមុខឆ្លើយតបរបស់ចិននេះ ស្របពេលដែលអង្គការណាតូបានលើកឡើងថា ការចរចារវាងប្រទេសដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិកនឹងបន្តទៅមុខទៀត ដើម្បីធានាថា រុស្ស៊ី និងចិនមិនដែលទទួលបានទីតាំងឈរជើងនៅលើកោះខាងសេដ្ឋកិច្ច ឬយោធាឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ចិនបដិសេធជ្រៀតជ្រែក Greenland និងព្រមានអឺរ៉ុប កុំពឹងផ្អែកលើអាមេរិកពេក
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


