ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ធ្វើសមយុទ្ធរួមគ្នាជាថ្មី ត្រៀមទប់ទល់ កូរ៉េខាងជើង
យោងតាមអ្នកនាំពាក្យយោធាបាននិយាយថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធត្រីភាគី នៅថ្ងៃទី១៥ ខែកញ្ញា ដែលជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសន្តិសុខបីផ្លូវ ពោលគឺប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលនៃផ្នែកយោធារបស់កូរ៉េខាងជើង។

ចុះផ្សាយដោយសារព័ត៌មាន KJD បានបញ្ចាក់ឲ្យដឹងថា សមយុទ្ធមួយនេះហៅថា « Freedom Edge» ដែលមានរយៈពេល៥ថ្ងៃ និងបានដំណើរការនៅក្នុងដែនទឹកអន្តរជាតិភាគខាងកើត និងខាងត្បូងនៃកោះជេជូ នៃប្រទេសកូរ៉េខាងត្បូង ដែលដំណើរការចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា។
សមយុទ្ធដែលកំពុងបន្តគឺជាជុំទីបីនៃសមយុទ្ធត្រីភាគី បន្ទាប់ពីជុំមុននៃសមយុទ្ធដែលបានធ្វើឡើងនៅក្នុងខែមិថុនា និងខែវិច្ឆិកាឆ្នាំមុនរៀងៗខ្លួន។ នេះក៏ជាសមយុទ្ធលើកដំបូងដែលត្រូវបានធ្វើឡើង ចាប់តាំងពីប្រធានាធិបតី Lee Jae Myung និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែងផងដែរ។
នៅមុននេះបន្តិចយោធាបាននិយាយថា ប្រទេសទាំងបីនឹងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីរក្សាកិច្ចសហប្រតិបត្តិការត្រីភាគី រឹងមាំ និងស្ថិរភាព តាមរយៈសមយុទ្ធនេះ។
ដោយឡែក បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា សមយុទ្ធនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសនានាក្នុងការសម្រេចបានជារួម និងរក្សាសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាពិសេស វានឹងបង្ហាញពីការហ្វឹកហ្វឺនក្នុងគោលបំណងពង្រឹងសមត្ថភាពការពារមីស៊ីលផ្លោង ក៏ដូចជាសមយុទ្ធការពារដែនអាកាស ការហ្វឹកហ្វឺនជម្លៀសវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលប្រតិបត្តិការរារាំងដែនសមុទ្រ។
ទន្ទឹមនឹងសមយុទ្ធ Freedom Edge កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធយោធាមួយទៀត ដែលគេហៅថា «Iron Mace» ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដោយផ្តោតលើការរួមបញ្ចូលទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន និងសមត្ថភាពធម្មតារបស់ទីក្រុងសេអ៊ូល ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងឯណោះ បានតវ៉ាប្រឆាំងនឹងសមយុទ្ធរួមគ្នាក្នុងចំណោមប្រទេសទាំងបី ដោយព្រមានពីសកម្មភាពយោធាប្រឆាំងនឹងសមយុទ្ធ Freedom Edge ពីមុន ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីសមយុទ្ធលើកដំបូងកាលពីខែមិថុនាឆ្នាំមុន កូរ៉េខាងជើងបានរិះគន់សមយុទ្ធនេះថា ជាការប៉ុនប៉ងដើម្បីពង្រឹង ប្លុកយោធាដែលដឹកនាំដោយរដ្ឋអាមេរិក ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីស្ត្រីដំបូង នេប៉ាល់ សន្យាប្រគល់អំណាចក្នុងពេល៦ខែ បើរកមេដឹកនាំថ្មីបានភ្លាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


