ព័ត៌មានអន្ដរជាតិ
លោក បៃដិន មិនទាន់អនុវត្តការបិទ TikTok ទេ ដោយទុកភារៈនេះឲ្យ ដូណាល់ ត្រាំ
យោងតាមសារព័ត៌មាន AP ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមិនអនុវត្តការហាមប្រាមលើបណ្ដាញសង្គម TikTok នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ខាងមុខទេ ដោយទុកកិច្ចការនេះឲ្យលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទើបជាប់ឆ្នោត ជាអ្នកសម្រេចវិញ។

ការហាមប្រាមនេះ ត្រូវបានគេសន្មត់ថានឹងធ្វើឡើងមួយថ្ងៃមុនពេលលោក ត្រាំ ចូលស្បថឡើងកាន់តំណែងជាផ្លូវការនាថ្ងៃទី២០ខែមករា បន្ទាប់ពីបានឈ្នះនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
ច្បាប់មួយដែលបានចុះហត្ថលេខាដោយ លោក បៃដិន កាលពីឆ្នាំមុន បានត្រូវសភាអាមេរិកតម្រូវឲ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ហើយមានមូលដ្ឋាននៅប្រទេសចិន លក់បណ្ដាញសង្គមរបស់ខ្លួន ឬក៏ប្រឈមនឹងការហាមប្រាមនៅសហរដ្ឋអាមេរិក ក្រោមហេតុផលសន្ដិសុខជាតិ។
ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូង លោក ត្រាំ ធ្លាប់បានព្យាយាមបិទ TikTok ម្ដងរួចមកហើយ។ ប៉ុន្តែបន្ទាប់ពីលោកបានចូលរួមជាមួយ TikTok ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ លោកបាននិយាយថា លោកនឹង «រក្សាទុក TikTok» ខណៈបណ្ដាញសង្គមមួយនេះជួយលោកឲ្យទទួលបានសំឡេងគាំទ្រពីយុវជនកាន់តែច្រើន។
គួរបញ្ជាក់ថា មនុស្សជាង ១៧០លាននាក់នៅអាមេរិក កំពុងប្រើប្រាស់ TikTok ជារៀងរាល់ខែ ប៉ុន្តែបានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជុំវិញកង្វល់សន្តិសុខជាតិ ដោយសារតែភាពជិតស្និទ្ធរបស់ក្រុមហ៊ុន ByteDance ជាមួយរដ្ឋាភិបាលចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាសត្រូវបរទេស៕
ដោយ៖ ឈាង
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


