គណបក្សចលនាឆ្ពោះទៅមុខ Archives - Kampuchea Thmey Daily

គណបក្សប្រជាជន នៃប្រទេសថៃ គឺជាគណបក្សថ្មី ក្រោយ ចលនាឆ្ពោះទៅមុខ ត្រូវរំលាយ
ក្រោយគណបក្សចលនាឆ្ពោះទៅមុខ ត្រូវបានតុលាការធម្មនុញ្ញថៃ ចេញសាលក្រមរំលាយចោល, ពេលនេះគណបក្សថ្មីបាន​ចាប់បដិសន្ធិ​ជាផ្លូវការហើយ ដោយមានឈ្មោះថា គណបក្សប្រជាជន។

(រូបថត៖ Pattaya News)

តាមការចុះផ្សាយរបស់ Thai PBS, អតីតសមាជិកសំខាន់ៗនៃគណបក្សចលនាឆ្ពោះទៅមុខ និងតំណាងរាស្រ្តដែលនៅសេសសល់ បានបើកកិច្ចប្រជុំបន្ទាន់កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ ដើម្បីពិភាក្សាជ្រើសរើសមេដឹកនាំថ្មី ជំនួសតំណែងលោក Chaithawat Tulaton ដែលត្រូវបានតុលាការធម្មនុញ្ញ ហាមឃាត់ពីការធ្វើនយោបាយរយៈពេល១០ឆ្នាំ រួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សចលនាឆ្ពោះទៅមុខ ចំនួន១០នាក់ផ្សេងទៀត។

យ៉ាងណា បើយោងតាមប្រភពផ្ទៃក្នុង, តំណាងរាស្រ្តនិងសមាជិកស្នូលភាគច្រើននៃគណបក្សនេះ បានសម្រេចជ្រើសរើសលោក Natthaphong Ruengpanyawut អតីតអគ្គលេខាធិការរងបក្ស ដោយសារតែគាត់មានសមត្ថភាព និងទំនាក់ទំនងល្អជាមួយសមាជិកសភាដទៃទៀត ហើយសំខាន់ជាងនេះទៅទៀតនោះ គឺគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Thanathorn Juangroongruangkit ដែលជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ។

លោក Natthaphong Ruengpanyawut (រូបថត៖ Bloomberg)

ប្រភពខាងលើអះអាងថា ការដែលគណបក្សនេះត្រូវបានបង្កើតឡើងលឿនដូច្នេះ គឺដោយសារតែ បើសិនជាវាចំណាយពេលគិតយូរពេកនោះ ច្បាស់ជាមានសមាជិកខ្លះ រត់ទៅជ្រកកោនជាមួយគណបក្សផ្សេងៗជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា គណបក្ស​ប្រជាជន គឺ​មិន​មែន​ជា​គណបក្ស​ថ្មី​ទេ ពោលគឺវាត្រូវបានចុះបញ្ជីដំបូងនៅឆ្នាំ១៩៨៣ ក្រោមឈ្មោះ «រ៉ាក់ថៃ» មុនពេលប្តូរឈ្មោះទៅជា «ប្រជាជន» នៅ៤ឆ្នាំក្រោយ។

ក្នុងឆ្នាំ១៩៨៨ ក្រុមអ្នកប្រជាធិបតេយ្យដឹកនាំដោយអតីតអគ្គលេខាធិការលោក Chalermbhand Srivikorn និងភរិយារបស់គាត់ឈ្មោះ Khunying Sasima បានចុះចូលគណបក្ស ប្រជាជន ហើយលោក Chalermbhand ក៏បានក្លាយជាប្រធានគណបក្ស ដោយមានលោក Veera Musikapong ជាអគ្គលេខាធិការ។

គណបក្សប្រជាជន បានទទួលអាសនៈចំនួន១៩ ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៨៨ ដែលភាគច្រើននៅមណ្ឌលបោះឆ្នោតនៃតំបន់ភាគខាងត្បូង។ ក្រោយមក គណបក្ស​នេះក៏​បាន​សម្រេច​រំសាយក្នុង​ឆ្នាំ១៩៨៩ ដើម្បីច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស «រួមថៃ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ បើកការស៊ើបអង្កេតសមាជិកសភា នៃអតីតបក្សចលនាឆ្ពោះទៅមុខ ៤៤រូប

The post គណបក្សប្រជាជន នៃប្រទេសថៃ គឺជាគណបក្សថ្មី ក្រោយ ចលនាឆ្ពោះទៅមុខ ត្រូវរំលាយ  appeared first on Kampuchea Thmey Daily.

ថៃ បើកការស៊ើបអង្កេតសមាជិកសភា នៃអតីតបក្សចលនាឆ្ពោះទៅមុខ ៤៤រូប
តាមការចុះផ្សាយរបស់ Bangkok Post, គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៃប្រទេសថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែសីហាថា អ្នកនយោបាយចំនួន៤៤រូបនៃអតីតបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការប្រព្រឹត្តិក្រមសីលធម៌ ដែលពួកគេគាំទ្រដល់ការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។

(រូបថត៖ European News Agency)

អគ្គលេខាធិការ NACC លោក Niwatchai Kasemongkol និយាយថា គណៈកម្មាធិការ បានរកឃើញហេតុផលសមរម្យ ដើម្បីចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ប្រឆាំងសមាជិកសភា MFP ចំនួន៤៤រូប ដែលគាំទ្រច្បាប់នេះ។

ការស៊ើបអង្កេតធ្វើឡើង បន្ទាប់ពីមេធាវីឈ្មោះ Theerayut Suwankesorn ដាក់ញត្តិកាលពីខែកុម្ភៈឆ្នាំ២០២៤ ស្នើដល់តុលាការធម្មនុញ្ញ ចេញបញ្ជាឲ្យ MFP បញ្ឈប់សកម្មភាពយុទ្ធនាការទាំងអស់ទាក់ទិននឹងការប៉ុនប៉ងកែប្រែមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ។

(រូបថត៖ Bangkok Post)

ញត្តិនេះទៀតសោត គឺផ្អែកលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីថ្ងៃទី៣១ខែមករា ដែលបញ្ជាក់ច្បាស់ថា កិច្ចខិតខំរបស់ MFP ក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ បានក្លាយជាការប៉ុនប៉ងដែលធ្វើឲ្យខូចដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោក Niwatchai សង្កត់ធ្ងន់ថា បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតរបស់ NACC កំពុងប្រមូលសេចក្តីថ្លែងការណ៍ និងព័ស្តុតាងនានាសម្រាប់ការស៊ើបអង្កេតនេះ ហើយនៅពេលបញ្ចប់សព្វគ្រប់ សមាជិកសភាទាំង៤៤រូប នឹងត្រូវកោះហៅឲ្យមកបំភ្លឺជុំវិញការចោទប្រកាន់នេះ ប៉ុន្តែមិនប្រញាប់ប្រញាល់ពេកទេ ដូច្នេះពួកគេ អាចទទួលបានឱកាសដើម្បីការពារខ្លួនបាន។

(រូបថត៖ Bangkok Post)

ប្រសិនបើអ្នកទាំង៤៤ ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុសមែន ពួកគេ​អាច​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត។

សូមបញ្ជាក់ជាថ្មី គណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោត ត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ចេញសាលក្រមឲ្យរំលាយចោលកាលពីថ្ងៃពុធទី៧ខែសីហា ជុំវិញការប៉ុនប៉ងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ក្រោពីការរំលាយ តុលាការក៏ហាមឃាត់សមាជិកប្រតិបត្តិរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។

យ៉ាងណា ភ្លាមៗក្រោយតុលាការសម្រេច អតីតសមាជិកសំខាន់ៗរបស់ខ្លួនបានប្រកាសថា ពួកគេនឹងបង្កើតគណបក្សថ្មី ហើយនៅតែបញ្ចេញសំឡេងតស៊ូផ្នែកនយោបាយបន្តទៅទៀត ជាពិសេសតស៊ូមតិឲ្យកែច្បាប់ប្រមាថព្រះមហាក្សត្រតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អតីតសមាជិកបក្សចលនាឆ្ពោះទៅមុខ ប្រកាសបង្កើតគណបក្សថ្មី បន្តតស៊ូកែច្បាប់ប្រមាថព្រះមហាក្សត្រ

The post ថៃ បើកការស៊ើបអង្កេតសមាជិកសភា នៃអតីតបក្សចលនាឆ្ពោះទៅមុខ ៤៤រូប appeared first on Kampuchea Thmey Daily.

អ្នកជំនាញ​ថៃ​៖ ការរំលាយ​បក្ស MFP អាច​ប៉ះ​ពាល់ដល់​ទំនុកចិត្ត​វិនិយោគិនពី​លោក​ខាង​លិច​
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriangkrai Thiennukul បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា ការរំលាយគណបក្សចលនាឆ្ពោះ​ទៅមុខ (MFP) ដែល​ទទួល​បាន​សម្លេង​​គាំទ្រច្រើន​បំផុត​ក្នុងការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​​ នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគមកពីប្រទេសលោកខាងលិច។ នេះ​បើ​តាម​ការ​ស្រង់​សម្ដីរបស់​កាសែត​ The Nation។

លោក​ Kriangkrai បាន​គូស​បញ្ជាក់​ថា​ ​ទំនុក​ចិត្ត​របស់​វិនិយោគិន​នឹង​រង​ផល​ប៉ះ​ពាល់​ ដោយសារ​តែលោកខាង​លិច​ផ្ដោត​លើ​សេរីភាពនយោបាយ​ក្នុង​ជំនួញ​របស់​ពួកគេ​ ជា​ពិសេស​នៅ​ពេល​​ស្ថាប័ន​ និង​ប្រទេស​លោកខាង​លិច​​ ដូច​ជា​សហរដ្ឋ​​អាមេរិក​ អង់គ្លេស​ សហភាព​អឺរ៉ុប​ សម្ដែង​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​សេរីភាព​នយោបាយ​ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ​។

សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ​ក្នុងការរំលាយគណបក្ស​នយោបាយ​ដ៏សំខាន់របស់​ថៃ បានធ្វើឱ្យប៉ះពាល់ដល់ការបើកចំហលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ខណៈក្រសួងការបរទេសសហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា​ សេចក្តីសម្រេចរបស់តុលាការដដែល​ ​បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យរបស់​ថៃ​ ហើយ​ដើរផ្ទុយទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជនថៃសម្រាប់អនាគតដ៏រឹងមាំ និងប្រកបដោយ​ប្រជាធិបតេយ្យ។

គួរ​គូស​បញ្ជាក់​ថា​ គណបក្ស​ MFP ​បាន​ឈ្នះការ​បោះ​​ឆ្នោត ​​តែ​មិន​បាន​សម្រេច​ក្នុង​ការ​​​បង្កើត​រដ្ឋាភិបាល​ ដោយ​សារ​តែ​ខ្វះ​ការ​គាំទ្រ​ពី​សមាជិកព្រឹទ្ធសភា​ ដែល​របបយោធា​ចាស់​តែង​តាំង​។ តុលាការ​ធម្មនុញ្ញ​ថៃ បាន​​ប្រកាស​រំលាយ​គណបក្ស​នេះកាល​ពី​ថ្ងៃ​ពុធ​​ និង​ហាមឃាត់​​អតីត​មេដឹកនាំ​បក្ស​ លោក​ Pita Limjaroenrat និង​សមាជិក​បក្ស​សំខាន់ៗ​១០​នាក់​ផ្សេង​ទៀត ​ពីការ​​នយោបាយ​រយៈពេល​១០​ឆ្នាំ ដោយសារ​តែ​ជំហរ​កំណែ​ទម្រង់​របស់​បក្ស​លើ​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​ដ៏​តឹង​រ៉ឹង​របស់​ប្រទេស​។

​​យ៉ាង​ណា​មិញ​​ អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា​ វិនិយោគិន​នៅ​អាស៊ី​ភាគ​ច្រើន​យល់​ច្បាស់​ពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ថៃ​ ហើយ​ការ​វិវត្ត​ចុង​ក្រោយ​ប្រហែល​ជា​មិនប៉ះ​ពាល់​ដល់​ទំនុកចិត្ត​របស់​ពួកគេ​ខ្លាំង​នោះ​ទេ​។ ​

ចំណែក​ឯ​ប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul វិញ​ បាននិយាយថា លោកមិនគិតថាការរំលាយគណបក្ស​ MFP នឹងប៉ះពាល់ដល់សេដ្ឋកិច្ច​ថៃ​នោះទេ​ ព្រោះ​ថា​ ភាពតានតឹងផ្នែកនយោបាយនឹងធូរស្រាលក្នុងពេលឆាប់ៗនេះ ហើយសេដ្ឋកិច្ចរបស់ប្រទេសនឹងបន្តនៅលើផ្លូវ​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​ នៅ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​នេះ​។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ Sanan យល់ស្រប​ជាមួយ​អ្នក​វិភាគ​ផ្សេង​ៗ​ទៀត​ ដែល​ថា​ បញ្ហា​នយោបាយ​ក៏​នឹង​បន្ត​​មាន​ឥទ្ធិពល​លើ​ទំនុកចិត្ត​របស់​វិនិយោគិន​ ដែល​ទាម​ទារ​ឱ្យ​ពួកគេ​ឃ្លាំ​មើល​ជាប់​លាប់​។

បន្ទាប់​ពី​ករណី​រំលាយ​បក្ស​ MFP តុលាការធម្មនុញ្ញដដែល​គ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង​លោក​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា ​ថាវីស៊ីន នៅ​ថ្ងៃពុធ​ ​ទី​ ១៤ សប្ដាហ៍​ក្រោយ​។ ក្នុង​សំណុំ​រឿង​នោះ​ អតីតសមាជិកព្រឹទ្ធសភាមួយក្រុមមានគ្នា៤០រូប ​បាន​​ចោទប្រកាន់លោក​ សេដ្ឋា​ ពីបទរំលោភធម្មនុញ្ញ និងបទដ្ឋានសីលធម៌ ដោយតែងតាំងអ្នកជាប់គុកម្តងជាសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់​ខ្លួន​។ មាន​ការ​លើក​ឡើង​ថា​ សំណុំ​រឿង​នេះ​ អាច​ធ្វើ​ឱ្យ​លោក ​សេដ្ឋា របូត​ដំណែង​នាយករដ្ឋមន្រ្តី​របស់​លោក​ឮ៕  ​

The post អ្នកជំនាញ​ថៃ​៖ ការរំលាយ​បក្ស MFP អាច​ប៉ះ​ពាល់ដល់​ទំនុកចិត្ត​វិនិយោគិនពី​លោក​ខាង​លិច​ appeared first on Kampuchea Thmey Daily.

អតីតសមាជិកបក្សចលនាឆ្ពោះទៅមុខ ប្រកាសបង្កើតគណបក្សថ្មី បន្តតស៊ូកែច្បាប់ប្រមាថព្រះមហាក្សត្រ
ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្ស ចលនាឆ្ពោះទៅមុខ (Move Forward Party) ត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ, អតីតសមាជិកសំខាន់ៗរបស់ខ្លួនបានប្រកាសថា ពួកគេនឹងបង្កើតគណបក្សថ្មី ហើយនៅតែបញ្ចេញសំឡេងតស៊ូផ្នែកនយោបាយបន្តទៅទៀត ជាពិសេសតស៊ូមតិឲ្យកែច្បាប់ប្រមាថព្រះមហាក្សត្រ។

(រូបថត៖ AP)

តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃពុធទី៧ខែសីហា លោកស្រី Sirikanya Tansakun អតីតអនុប្រធានបក្សចលនាឆ្ពោះទៅមុខ បានបញ្ជាក់ថា គណបក្សដែលបង្កើតថ្មីក៏ប្រហែលជាមិនចុះចាញ់និងរាថយពីការជំរុញឲ្យកែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌនោះទេ ត្បិតមាត្រានេះជាដើមចម នៃការរំលាយគណបក្សចលនាឆ្ពោះទៅមុខក៏ដោយ។

ថ្លែងក្នុងសន្និសីទកាសែតក្រោយសេចក្តីសម្រេចរបស់តុលាការ, លោក​ស្រី​​កត់​សម្គាល់​ថា «សេចក្តី​សម្រេច​របស់​តុលាការ​ មិន​បាន​ហាម​ប្រាម​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​នេះ​ឡើយ។ មនុស្សគ្រប់គ្នាជឿថា មាត្រានេះមានបញ្ហា ប៉ុន្តែ​យើង​ត្រូវតែ​ពិភាក្សា​លម្អិត​បន្ថែម​ទៀត ​នៅ​ពេល​​យើង​ផ្លាស់​ទៅ​ផ្ទះ​ថ្មី​របស់​យើង។ ​យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ ហើយ​នឹង​មិន​បោះបង់​បេសកកម្ម​ដែល​ប្រជាជន​បាន​ប្រគល់​ឲ្យ​យើង​ទេ ដរាបណាប្រជាជន​នៅ​ខាង​យើង»។

លោកស្រី Sirikanya Tansakun (រូបថត៖ Bangkok Post)

​មុន​ការ​រំលាយ​ គណបក្សចលនាឆ្ពោះទៅមុខ មាន​សមាជិក​សភាចំនួន​១៤៨​រូប ហើយ៥រូបក្នុងចំណោមនោះ គឺជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដែលត្រូវបានដកហូតឋានៈក្នុងសេចក្តីសម្រេចរបស់តុលាការ។ យ៉ាងណា គេ​នៅ​តែ​មិន​ប្រាកដ​ថា​តើ នៅសេសសល់​សមាជិក​សភា​ប៉ុន្មាន​រូប ​ដែលនឹងសុខចិត្តផ្លាស់​ទៅចូលរួម​គណបក្ស​ថ្មី​។

សម្រាប់លោក Pita Limjaroenrat វិញ, ត្បិតលោកជាប់បម្រាមមិនឲ្យប្រឡូកក្នុងឆាកនយោបាយរយៈពេល១០ឆ្នាំក៏ពិតមែន ប៉ុន្តែលោកប្រកាសថា ​នឹង​បន្តធ្វើ​សកម្មភាព​នយោបាយ​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា។

លោក Pita Limjaroenrat (រូបថត៖ AP)

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ចលនាឆ្ពោះទៅមុខ បានឈ្នះ១៥១អាសនៈ ក្លាយជាគណបក្សធំតែមួយគត់ នៅក្នុងសភាជាន់ទាបដែលមាន៥០០អាសនៈ។

ទោះបីជាយ៉ាងណាក៏ដោយ ដៃគូចម្រុះរបស់ចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ដែលជាប់លេខ២ក្នុងការបោះឆ្នោត បាននិយាយថា ខ្លួនមិនយល់ស្របនឹងគោលនយោបាយរបស់ ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ រួចក៏កាត់ផ្តាច់សម្ព័ន្ធភាពនេះទៅ។

បន្ទាប់​មក ភឿ​ថៃ​បាន​រួបរួម​ ជាមួយ​គណបក្ស​ផ្សេង ​ដើម្បី​បង្កើត​សម្ព័ន្ធ​ថ្មី នាំឲ្យ​រដ្ឋាភិបាល​មួយលេចចេញជារូបរាង ដោយ​មាន​មហាសេដ្ឋី​អចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន កាន់តំណែងជា​នាយក​រដ្ឋមន្ត្រី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តុលាការធម្មនុញ្ញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ

The post អតីតសមាជិកបក្សចលនាឆ្ពោះទៅមុខ ប្រកាសបង្កើតគណបក្សថ្មី បន្តតស៊ូកែច្បាប់ប្រមាថព្រះមហាក្សត្រ appeared first on Kampuchea Thmey Daily.

តុលាការធម្មនុញ្ញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធទី៧ខែសីហា បានបញ្ជាឲ្យរំលាយគណបក្សប្រឆាំងធំបំផុត គឺគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ជុំវិញការប៉ុនប៉ងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។

(រូបថត៖ AP)

តាមការចុះផ្សាយរបស់ Nikkei Asia, ក្រោពីការរំលាយ តុលាការក៏ហាមឃាត់សមាជិកប្រតិបត្តិរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។ បម្រាមនេះគឺអនុវត្តចំពោះអតីតមេបក្សលោក Pita Limjaroenrat និង Chaithawat Tulaton ដែលជាមេបក្សបច្ចុប្បន្ន។

រឿងធំ គឺពាក់ព័ន្ធនឹងគោលនយោបាយសំខាន់របស់បក្សចលនាឆ្ពោះទៅមុខ ដោយពួកគេចង់កែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលផ្ដន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រឲ្យជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។

(រូបថត៖ EPA)

កាលពីខែមករា តុលាការធម្មនុញ្ញប្រកាសថា នោះគឺជាគោលនយោបាយដ៏ប្រថុយប្រថាន ដែលនឹងបំពានរដ្ឋធម្មនុញ្ញ ហើយបញ្ជាឲ្យគណបក្សនេះឈប់តស៊ូមតិទាមទារកែច្បាប់នេះតទៅទៀត។ លុះមកដល់ខែមីនា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានដាក់ញត្តិ ដោយស្នើឲ្យតុលាការ រំលាយគណបក្សនេះចោលតែម្តង ដោយសំអាងថា ខ្លួនរកឃើញព័ស្តុតាងសមហេតុផលថា គណបក្សនេះព្យាយាមផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

ជាមួយនឹងសេចក្តីសម្រេចខាងលើ គណបក្សចលនាឆ្ពោះទៅមុខ បានក្លាយជាក្រុមនយោបាយចុងក្រោយបង្អស់ ដែលត្រូវបញ្ជាឲ្យរំសាយ។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គណបក្សផ្សេងទៀតជាច្រើន ត្រូវបានរំលាយ ក្នុងនោះក៏រួមមានទាំងគណបក្សមុនរបស់ ចលនាឆ្ពោះទៅមុខ គឺគណបក្សអនាគតឆ្ពោះទៅមុខ ដែលត្រូវតុលាការធម្មនុញថៃ បញ្ជាឲ្យរំលាយក្នុងឆ្នាំ២០២០ផងដែរ។

(រូបថត៖ Bloomberg)

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ចលនាឆ្ពោះទៅមុខ បានឈ្នះ១៥១អាសនៈ ក្លាយជាគណបក្សធំតែមួយគត់ នៅក្នុងសភាជាន់ទាបដែលមាន៥០០អាសនៈ។

ទោះបីជាយ៉ាងណាក៏ដោយ ដៃគូចម្រុះរបស់ចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ដែលជាប់លេខ២ក្នុងការបោះឆ្នោត បាននិយាយថា ខ្លួនមិនយល់ស្របនឹងគោលនយោបាយរបស់ ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ រួចក៏កាត់ផ្តាច់សម្ព័ន្ធភាពនេះទៅ។

បន្ទាប់​មក ភឿ​ថៃ​បាន​រួបរួម​ ជាមួយ​គណបក្ស​ផ្សេង ​ដើម្បី​បង្កើត​សម្ព័ន្ធ​ថ្មី នាំឲ្យ​រដ្ឋាភិបាល​មួយលេចចេញជារូបរាង ដោយ​មាន​មហាសេដ្ឋី​អចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន កាន់តំណែងជា​នាយក​រដ្ឋមន្ត្រី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ

The post តុលាការធម្មនុញ្ញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ  appeared first on Kampuchea Thmey Daily.

អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ
តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃអាទិត្យទី៤ខែសីហា ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Ben Cardin បានសម្តែងក្តីបារម្ភជាពន់ពេកចំពោះការរំលាយគណបក្ស ចលនាឆ្ពោះទៅមុខ ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសថៃ ក្រោមរបបរាជានិយម។

លោក Ben Cardin (រូបថត៖ Getty)

លោក Cardin ក៏អំពាវនាវដល់រដ្ឋាភិបាលរបស់លោក សេដ្ឋា ថាវីស៊ីន ឲ្យរក្សាតម្លៃរួមរបស់ប្រទេសទាំងពីរ ជាមួយការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ផងដែរ។

លោក Cardin បានសរសេរក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa ថា «ក្នុងការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកចេញទៅបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក ពោលគឺមានពលរដ្ឋថៃជាង៣៩លាននាក់ បាននាំគ្នាទៅបោះឆ្នោត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសរបស់អ្នក។ បក្សចលនាឆ្ពោះទៅមុខ ទទួលបានជ័យជម្នះយ៉ាងសំខាន់ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងសំឡេងរបស់ប្រជាជនថៃជាង១៤លាននាក់។ ត្បិតអាណត្តិ​បង្ហាញ​ច្បាស់បែបនេះក៏ដោយ ក៏គណបក្ស​ចលនាឆ្ពោះទៅ​មុខ នៅតែ​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ ហើយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ថែមទាំង​ដាក់​ញត្តិ​រំលាយ​គណបក្សនេះចោលទៅទៀត»។

(រូបថត៖ AP)

លោកបន្តថា «ប្រសិនបើបក្សចលនាឆ្ពោះមុខត្រូវបានរំលាយពិតមែន ការសម្រេចចិត្តនេះនឹងជាការប្រឆាំងចំពោះអ្នកបោះឆ្នោតរាប់លាននាក់ ដែលចង់បានការផ្លាស់ប្តូរ និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ សកម្មភាពបែបននេះ ជាការគំរាមកំហែងបំផ្លាញដល់ការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលជាតម្លៃរួមនៃដៃគូទ្វេភាគីរបស់យើងអស់រយៈពេលជាង១៩០ឆ្នាំមកហើយ»។

ស្របពេលជាមួយគ្នានោះ លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ ​គោរព​ឆន្ទៈ​​ប្រជាជន និង​ប្រកាន់​ខ្ជាប់​នូវ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សម្ព័ន្ធភាព​អាមេរិក-ថៃដ៏​ស្ថិតស្ថិរ។

សូមបញ្ជាក់ថា តុលាការធម្មនុញ្ញគ្រោងសម្រេច លើជោគវាសនានយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ នៅថ្ងៃទី៧ខែសីហា។ ប្រសិនបើរកឃើញថាមានកំហុសមែន គណបក្សនេះប្រឈមនឹងការរំលាយចោល ហើយថ្នាក់​ដឹកនាំ​បក្ស​នេះ​នឹងត្រូវហាមឃាត់ពីការធ្វើនយោបាយរហូតដល់ទៅ១០ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ

The post អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ appeared first on Kampuchea Thmey Daily.

គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃនៅថ្ងៃអង្គារនេះបានចេញសេចក្ដីអនុម័តលើសំណើសុំឲ្យតុលាការធម្មនុញ្ញរំលាយគណបក្សចលនាឆ្ពោះទៅមុខដែលជាបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានព័ស្តុតាងដែលគណបក្សចលនាឆ្ពោះទៅមុខ បង្ខូចប្រព័ន្ធប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។ គណៈកម្មការរៀបចំការបោះឆ្នោតបានថ្លឹងថ្លែងពិចារណា និងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទស្នើសុំឲ្យតុលាការធម្មនុញ្ញរំលាយគណបក្សចលនាឆ្ពោះទៅមុខជាផ្លូវការតែម្ដង” ។

ចំណាត់ការនេះបានធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីខែមករាកន្លងទៅ ពោលនៅពេលនោះ តុលាការសម្រេចថា គណបក្សចលនាឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញ ដោយសារតែផែនការចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ខណៈយុទ្ធនាការនេះត្រូវបានគេមើលឃើញថា មានកូនចិត្តបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានអំណាចរបស់ប្រទេស ។

នេះគឺជារឿងដ៏សោកស្ដាយថ្មីមួយទៀតសម្រាប់គណបក្សចលនាឆ្ពោះទៅមុខ ក្រោយពេលដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីទៅហើយ ប៉ុន្តែបែរជាត្រូវបានរារាំងមិនឲ្យដឹករដ្ឋាភិបាលថ្មីរបស់ថៃ ខណៈបច្ចុប្បន្បប្រឈមនឹងហានិភ័យរំលាយគណបក្សចោលទៅទៀត ។

គួរបញ្ជាក់ថា គណបក្សនយោបាយជំនាន់មុនរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺបក្សអនាគតឆ្ពោះទៅមុខ ដែលសុទ្ធសឹងតែមានគោលនយោបាយស្រដៀងៗគ្នានេះ ក៏ត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោលផងដែរកាលពី ២០២០ កន្លងទៅ ពីបទបំពានច្បាប់ឃោសនាបោះឆ្នោត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ រឹបអូសថ្នាំញៀន ក្នុងចំនួនបំបែកកំណត់ត្រា ជិត២០លានគ្រាប់

The post គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ appeared first on Kampuchea Thmey Daily.

សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ
ចាប់តាំងពីលេចមុខជាសាធារណៈក្នុងនាមជាសមាជិកសភា មកពីគណបក្សចលនាឆ្ពោះទៅមុខ​ ឬ Move Forward លោក  Suphanat Minchaiynunt​ ឬហៅកាត់ថា Bank ​ត្រូវបានមហាជន​ដាក់​ឈ្មោះ​ថា ​ជា​អ្នក​នយោបាយ​សង្ហាបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ថៃ។

ជាពិសេសប្រជាជនក្នុងប្រទេសថៃជាច្រើនលាននាក់​ គ្មាន​នរណា​មិន​ស្គាល់​សមាជិក​សភា​វ័យក្មេងរូ​បនេះ ខណៈដែលលោកបានក្លាយ​ជាតំណាងរាស្រ្ដបាងកក មណ្ឌលទី៩ នៃតំបន់ Bang Khen, Chatuchak និង Lak Si ដែលត្រូវបានស្គាល់មុខមាត់ពិតថា លោកជាអ្នកនយោបាយសង្ហាតាំងពីដើមដំបូងនៃយុទ្ធនាការ រហូត​ដល់​​ចូល​មក​បំពេញ​តួនាទី​ជាសមាជិក​សភា​ពេញ​លេញដល់សព្វថ្ងៃ។

ថ្វីបើបុរសវ័យក្មេងរូបនេះ ល្បីល្បាញនៅអាជីពនយោបាយយ៉ាងណាក្ដី ប៉ុន្តែមុនពេលប្រឡូកយ៉ាងពេញទំហឹងក្នុងនាមជាសមាជិកបក្ស លោក Suphanat មានគ្រួសារជាសេដ្ធីជំនួញប្រចាំប្រទេសថៃ និងជាអ្នកស្នងមរតករបស់សាជីវកម្មសំណង់ស៊ីវិលដ៏ធំដែលគ្រប់គ្រងដោយ Prayoonchai ចាប់តាំងពីឆ្នាំ១៩៨៤ មកម៉្លេះ។

គ្រួសារមហាសេដ្ឋី Minchainan ដើមឡើយត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដែលល្បីខ្លាំងនៅភាគខាងកើតទីក្រុងបាងកក ហើយ Bank គឺជាសមាជិកម្នាក់នៃគ្រួសារអ្នកមាននេះ។ លោក​ជា​កូន​ប្រុស​របស់​លោក Wisut Minchainan និង​លោកស្រី Sopit Minchainan ​ក៏​ត្រូវ​ជា​ចៅ​ប្រុស​របស់​លោក Wichan Meanchainan អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ចំនួន​ពីរ​អាណត្តិ​ជា​មេ​ដឹកនាំ​គណបក្ស​ភឿថៃ និងលោក Wirat Minchainan ប្រធានក្រុមប្រឹក្សាក្រុងបាងកក ស្រុក Minburi មកពីគណបក្សភឿថៃដូចគ្នា។ លោក​ក៏​ជា​សាច់​ញាតិ​ផ្ទាល់​របស់​លោក​បណ្ឌិត Suthee Minchainan ដែល​ជា​មេ​ដឹក​នាំ​ថៃ-ចិន ប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសភាពាណិជ្ជកម្មថៃ-ចិនផងដែរ។

លើសពីនេះទៀតសោត បុរសមកពីត្រកូលអភិជន Suphanat Minchaiynunt ទទួលបានភាព​ល្បី​ល្បាញខ្លាំងក្នុងអំឡុងពេលដែលលោកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ការគ្រប់គ្រងគម្រោងសម្រាប់ការសាងសង់ មានមូលដ្ឋាននៅ University College London និងកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Cambridge ។

ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលលោកធ្លាប់ប្រឡូកក្នុងអាជីវកម្មសំណង់ អចលនទ្រព្យ ការដឹកជញ្ជូន និងសូម្បីតែថ្នាំពេទ្យ ឥឡូវនេះលោកគឺជាអ្នកនយោបាយថៃដ៏ជោគជ័យម្នាក់ ដោយបានឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងជាប្រធានអនុគណៈកម្មាធិការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។

សូមរម្លឹកដែរថា  នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទីទី0៦ ខែមីនា ឆ្នាំ២០២៣ អនុប្រធានគណបក្សចលនាឆ្ពោះទៅមុខ លោក Picharn Chowapattanawong និងនាយករៀបចំការបោះឆ្នោតរបស់ MFP ប្រចាំទីក្រុងបាងកក លោក Theerajchai Panthumas បានប្រកាសថា Suphanat Minchaiynunt ជាបេក្ខជនចុងក្រោយរបស់គណបក្ស នៅទីក្រុងបាងកក។ កាលណោះ ការប្រកាសរបស់របស់សមាជិកបក្សបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍នឹងរូបសម្បត្តិរបស់អ្នកនយោបាយវ័យក្មេងរូបនេះយ៉ាងខ្លាំង៕

ក្រុមគ្រួសារត្រកូលអភិជន Suphanat Minchaiynunt

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ចាស់ជំនួញធំនៅថៃ ២ រូប លេចមុខក្នុងព្រះរាជពិធីអភិសេក បុត្រាស្ដេចព្រុយណេយ៉ាងស្និទ្ធស្នាលបំផុត

The post សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ appeared first on Kampuchea Thmey Daily.