ព័ត៌មានអន្ដរជាតិ
គណបក្សប្រជាជន នៃប្រទេសថៃ គឺជាគណបក្សថ្មី ក្រោយ ចលនាឆ្ពោះទៅមុខ ត្រូវរំលាយ
ក្រោយគណបក្សចលនាឆ្ពោះទៅមុខ ត្រូវបានតុលាការធម្មនុញ្ញថៃ ចេញសាលក្រមរំលាយចោល, ពេលនេះគណបក្សថ្មីបានចាប់បដិសន្ធិជាផ្លូវការហើយ ដោយមានឈ្មោះថា គណបក្សប្រជាជន។

តាមការចុះផ្សាយរបស់ Thai PBS, អតីតសមាជិកសំខាន់ៗនៃគណបក្សចលនាឆ្ពោះទៅមុខ និងតំណាងរាស្រ្តដែលនៅសេសសល់ បានបើកកិច្ចប្រជុំបន្ទាន់កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ ដើម្បីពិភាក្សាជ្រើសរើសមេដឹកនាំថ្មី ជំនួសតំណែងលោក Chaithawat Tulaton ដែលត្រូវបានតុលាការធម្មនុញ្ញ ហាមឃាត់ពីការធ្វើនយោបាយរយៈពេល១០ឆ្នាំ រួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សចលនាឆ្ពោះទៅមុខ ចំនួន១០នាក់ផ្សេងទៀត។
យ៉ាងណា បើយោងតាមប្រភពផ្ទៃក្នុង, តំណាងរាស្រ្តនិងសមាជិកស្នូលភាគច្រើននៃគណបក្សនេះ បានសម្រេចជ្រើសរើសលោក Natthaphong Ruengpanyawut អតីតអគ្គលេខាធិការរងបក្ស ដោយសារតែគាត់មានសមត្ថភាព និងទំនាក់ទំនងល្អជាមួយសមាជិកសភាដទៃទៀត ហើយសំខាន់ជាងនេះទៅទៀតនោះ គឺគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Thanathorn Juangroongruangkit ដែលជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ។

ប្រភពខាងលើអះអាងថា ការដែលគណបក្សនេះត្រូវបានបង្កើតឡើងលឿនដូច្នេះ គឺដោយសារតែ បើសិនជាវាចំណាយពេលគិតយូរពេកនោះ ច្បាស់ជាមានសមាជិកខ្លះ រត់ទៅជ្រកកោនជាមួយគណបក្សផ្សេងៗជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា គណបក្សប្រជាជន គឺមិនមែនជាគណបក្សថ្មីទេ ពោលគឺវាត្រូវបានចុះបញ្ជីដំបូងនៅឆ្នាំ១៩៨៣ ក្រោមឈ្មោះ «រ៉ាក់ថៃ» មុនពេលប្តូរឈ្មោះទៅជា «ប្រជាជន» នៅ៤ឆ្នាំក្រោយ។
ក្នុងឆ្នាំ១៩៨៨ ក្រុមអ្នកប្រជាធិបតេយ្យដឹកនាំដោយអតីតអគ្គលេខាធិការលោក Chalermbhand Srivikorn និងភរិយារបស់គាត់ឈ្មោះ Khunying Sasima បានចុះចូលគណបក្ស ប្រជាជន ហើយលោក Chalermbhand ក៏បានក្លាយជាប្រធានគណបក្ស ដោយមានលោក Veera Musikapong ជាអគ្គលេខាធិការ។
គណបក្សប្រជាជន បានទទួលអាសនៈចំនួន១៩ ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៨៨ ដែលភាគច្រើននៅមណ្ឌលបោះឆ្នោតនៃតំបន់ភាគខាងត្បូង។ ក្រោយមក គណបក្សនេះក៏បានសម្រេចរំសាយក្នុងឆ្នាំ១៩៨៩ ដើម្បីច្របាច់បញ្ចូលគ្នាជាមួយគណបក្ស «រួមថៃ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បើកការស៊ើបអង្កេតសមាជិកសភា នៃអតីតបក្សចលនាឆ្ពោះទៅមុខ ៤៤រូប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


