Connect with us

ព័ត៌មានអន្ដរជាតិ

អតីតសមាជិកបក្សចលនាឆ្ពោះទៅមុខ ប្រកាសបង្កើតគណបក្សថ្មី បន្តតស៊ូកែច្បាប់ប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្ស ចលនាឆ្ពោះទៅមុខ (Move Forward Party) ត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ, អតីតសមាជិកសំខាន់ៗរបស់ខ្លួនបានប្រកាសថា ពួកគេនឹងបង្កើតគណបក្សថ្មី ហើយនៅតែបញ្ចេញសំឡេងតស៊ូផ្នែកនយោបាយបន្តទៅទៀត ជាពិសេសតស៊ូមតិឲ្យកែច្បាប់ប្រមាថព្រះមហាក្សត្រ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃពុធទី៧ខែសីហា លោកស្រី Sirikanya Tansakun អតីតអនុប្រធានបក្សចលនាឆ្ពោះទៅមុខ បានបញ្ជាក់ថា គណបក្សដែលបង្កើតថ្មីក៏ប្រហែលជាមិនចុះចាញ់និងរាថយពីការជំរុញឲ្យកែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌនោះទេ ត្បិតមាត្រានេះជាដើមចម នៃការរំលាយគណបក្សចលនាឆ្ពោះទៅមុខក៏ដោយ។

ថ្លែងក្នុងសន្និសីទកាសែតក្រោយសេចក្តីសម្រេចរបស់តុលាការ, លោក​ស្រី​​កត់​សម្គាល់​ថា «សេចក្តី​សម្រេច​របស់​តុលាការ​ មិន​បាន​ហាម​ប្រាម​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​នេះ​ឡើយ។ មនុស្សគ្រប់គ្នាជឿថា មាត្រានេះមានបញ្ហា ប៉ុន្តែ​យើង​ត្រូវតែ​ពិភាក្សា​លម្អិត​បន្ថែម​ទៀត ​នៅ​ពេល​​យើង​ផ្លាស់​ទៅ​ផ្ទះ​ថ្មី​របស់​យើង។ ​យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ ហើយ​នឹង​មិន​បោះបង់​បេសកកម្ម​ដែល​ប្រជាជន​បាន​ប្រគល់​ឲ្យ​យើង​ទេ ដរាបណាប្រជាជន​នៅ​ខាង​យើង»។

លោកស្រី Sirikanya Tansakun (រូបថត៖ Bangkok Post)

​មុន​ការ​រំលាយ​ គណបក្សចលនាឆ្ពោះទៅមុខ មាន​សមាជិក​សភាចំនួន​១៤៨​រូប ហើយ៥រូបក្នុងចំណោមនោះ គឺជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដែលត្រូវបានដកហូតឋានៈក្នុងសេចក្តីសម្រេចរបស់តុលាការ។ យ៉ាងណា គេ​នៅ​តែ​មិន​ប្រាកដ​ថា​តើ នៅសេសសល់​សមាជិក​សភា​ប៉ុន្មាន​រូប ​ដែលនឹងសុខចិត្តផ្លាស់​ទៅចូលរួម​គណបក្ស​ថ្មី​។

សម្រាប់លោក Pita Limjaroenrat វិញ, ត្បិតលោកជាប់បម្រាមមិនឲ្យប្រឡូកក្នុងឆាកនយោបាយរយៈពេល១០ឆ្នាំក៏ពិតមែន ប៉ុន្តែលោកប្រកាសថា ​នឹង​បន្តធ្វើ​សកម្មភាព​នយោបាយ​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា។

លោក Pita Limjaroenrat (រូបថត៖ AP)

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ចលនាឆ្ពោះទៅមុខ បានឈ្នះ១៥១អាសនៈ ក្លាយជាគណបក្សធំតែមួយគត់ នៅក្នុងសភាជាន់ទាបដែលមាន៥០០អាសនៈ។

ទោះបីជាយ៉ាងណាក៏ដោយ ដៃគូចម្រុះរបស់ចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ដែលជាប់លេខ២ក្នុងការបោះឆ្នោត បាននិយាយថា ខ្លួនមិនយល់ស្របនឹងគោលនយោបាយរបស់ ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ រួចក៏កាត់ផ្តាច់សម្ព័ន្ធភាពនេះទៅ។

បន្ទាប់​មក ភឿ​ថៃ​បាន​រួបរួម​ ជាមួយ​គណបក្ស​ផ្សេង ​ដើម្បី​បង្កើត​សម្ព័ន្ធ​ថ្មី នាំឲ្យ​រដ្ឋាភិបាល​មួយលេចចេញជារូបរាង ដោយ​មាន​មហាសេដ្ឋី​អចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន កាន់តំណែងជា​នាយក​រដ្ឋមន្ត្រី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តុលាការធម្មនុញ្ញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម