ព័ត៌មានអន្ដរជាតិ
ថៃ រឹបអូសថ្នាំញៀន ក្នុងចំនួនបំបែកកំណត់ត្រា ជិត២០លានគ្រាប់
តាមការចុះផ្សាយរបស់ Bangkok Post, ប៉ូលិសនិងកម្លាំងទាហានប៉ារ៉ាក្នុងខេត្ត Nakhon Sawan, Lampang និង Chiang Rai កាលពីថ្ងៃចន្ទទី១១ខែមីនា បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនក្នុងចំនួនបំបែកកំណត់ត្រា ជិត២០លានគ្រាប់ ខណៈថ្នាំញៀននៅតែបន្តហូរចូលប្រទេសថៃ ពីមីយ៉ាន់ម៉ា។

នៅក្នុងស្រុក Phayuha Khiri នៃខេត្ត Nakhon Sawan ប៉ូលិសដែលគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យមួយ បានឃាត់និងឆែកឆេររថយន្តដឹកបន្លែមួយគ្រឿងព្រោះសង្ស័យមានផ្ទុកសារធាតុញៀនខុសច្បាប់។
ក្រោយមក រថយន្តត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យកាំរស្មីអ៊ិច ជាលទ្ធផលរកឃើញថា មានថង់ដាក់ថ្នាំ មេតំហ្វេតាមីនប្រមាណ១០លានគ្រាប់លាក់ទុកក្នុងបន្លែ។

ដោយឡែកការរឹបអូសនៅខេត្ត Lampang ឯណោះវិញ ប៉ូលិសស្រុក Thoen បានរកឃើញរថយន្តដឹកអ្នកដំណើរមួយគ្រឿង ត្រូវគេទុកចោលក្នុងបរិវេណប្រាសាទ Huey Ko Luang ក្រោយទទួលព័ត៌មានថា រថយន្តជួលសង្ស័យដឹកជញ្ជូនសារធាតុញៀននឹងឆ្លងកាត់ស្រុកនេះ តាមផ្លូវឆ្ពោះទៅភូមិភាគកណ្តាល។ ជាលទ្ធផល ការឆែកឆេររថយន្ត បានរកឃើញថ្នាំញៀនមេតំហ្វេតាមីនចំនួន៥លានគ្រាប់។
រីឯការរឹបអូសនៅកន្លែងទីបី, មន្ត្រីយោធាបានប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធ ដែលជួញដូរគ្រឿងញៀននៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ជិតភូមិមួយក្នុងស្រុក Mae Fah Luang នៃខេត្ត Chiang Rai។

ក្រុមនេះ បានរត់គេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីផ្ទុះអាវុធមួយប្រាវ ប៉ុន្តែមានមនុស្សស្លាប់ម្នាក់និងបន្សល់ទុកកាបូបស្ពាយចំនួន៤ មានថ្នាំញៀនមេតំហ្វេតាមីនចំនួន៤៥០ ០០០គ្រាប់។
ស្របពេលជាមួយគ្នានោះ នៅខេត្ត Nakhon Si Thammarat ភាគខាងត្បូង ប៉ូលិសនិយាយថា ចាប់តាំងពីបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីថ្ងៃទី ១៥ ខែកុម្ភៈមក ពួកគេរឹបអូសបានថ្នាំមេតំហ្វេតាមីនប្រមាណ ៨ លានគ្រាប់ ខេតាមីន ២៥ ៣១០ គ្រាប់ និងប្រាក់ប្រហែល ១.២ លានបាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ឃាត់ខ្លួនមនុស្សជិត៩០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


