គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា Archives - Kampuchea Thmey Daily

កម្ពុជា លើកយកបញ្ហាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងករណីយោធាថៃរំលោភបូកមកលើពលការិនីខ្មែរ ប្រាប់មន្រ្តីUN
ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរើសអើងលើពលករទេសន្តរប្រវេសន៍កម្ពុជា ការវាយប្រហារលើតំបន់ជនស៊ីវិល រួមទាំងករណីចាប់រំលោភបូកយ៉ាងព្រៃផ្សៃលើពលការិនីខ្មែរចំណាកស្រុកម្នាក់ ដែលប្រព្រឹត្តដោយយោធាថៃ ត្រូវបានតំណាងសិទ្ធិមនុស្សកម្ពុជា លើកយកទៅជម្រាបជូនអ្នក​តំណាងការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា។

ការរាយការណ៍នេះ ធ្វើឡើងក្នុងជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា( OHCHR) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ លើសពីនេះលោករាយការណ៍ថា មានការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។

លោក កែវ រ៉េមី បញ្ជាក់ទៀតថា ថៃវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ ម៉ឺន នាក់។

លោកលើកឡើងទៀតថា យោធាថៃព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។

ភាគីកម្ពុជាសម្តែងការព្រួយបារម្ភថា ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅ លំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប លោកស្រី Matilda Bogner បានថ្លែងអំណរគុណចំពោះព័ត៌មានដែលបានចែករំលែក និងបញ្ជាក់ថា OHCHR បានតាមដានស្ថានការណ៍នៅតាមព្រំដែនដោយយកចិត្តទុកដាក់ ហើយបានចុះជួបដោយផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ៕

The post កម្ពុជា លើកយកបញ្ហាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងករណីយោធាថៃរំលោភបូកមកលើពលការិនីខ្មែរ ប្រាប់មន្រ្តីUN appeared first on Kampuchea Thmey Daily.

លោក កែវ រ៉េមី៖ UPR ជាយន្តការតែមួយគត់របស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្តល់ឱកាសឱ្យរដ្ឋសមាជិកផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសិទ្ធិមនុស្ស
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី លើកឡើងថា យន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការដ៏សំខាន់តែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។

លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្ដការនេះចំនួនបួនជុំរួចមកហើយ ដែលជាក់ស្ដែងសម្រាប់ជុំទីបួន មានប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន១០០ បានចូលរួមផ្តល់អនុសាសន៍លើករបាយការណ៍ជាតិរបស់កម្ពុជាសរុបចំនួន២៧៥អនុសាសន៍ ដែលអនុសាសន៍ភាគច្រើនជាការកោតសរសើរ លើកទឹកចិត្ត និងជំរុញឱ្យកម្ពុជាបន្តអនុវត្តកម្មវិធីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តផ្សេងៗបន្តទៀតសំដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យ។

ការណ៍នេះ លោក ថា បានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអតីតកាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនទូទៅ ស្របតាមច្បាប់ និងលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ និងការចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន១០លើកផងដែរ។

លោក ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការការពារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរងគ្រោះយ៉ាងមានប្រសិទ្ធភាព ក្នុងអំឡុងពេលឈ្លានពានរបស់ថៃទាំងពីរលើក រហូតមកដល់បច្ចុប្បន្ន។

លោក បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ UPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់ និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕ ដោយអ ពៅ

The post លោក កែវ រ៉េមី៖ UPR ជាយន្តការតែមួយគត់របស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្តល់ឱកាសឱ្យរដ្ឋសមាជិកផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសិទ្ធិមនុស្ស appeared first on Kampuchea Thmey Daily.

លោក កែវ រ៉េមី ស្នើ​ឱ្យ ​WSJ សុំទោស​កម្ពុជា​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ Scambodia លើ​ចំណង​ជើង​អត្ថបទ​របស់​ខ្លួន
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សារព័ត៌មាន​ The Wall Street ស្នើ​ឱ្យ​សារព័ត៌មាន​នេះ​កែ​តម្រូវ និង​សុំទោស​ជា​ផ្លូវការ​ចំពោះ​ការ​ប្រើប្រាស់​ចំណង​ជើង​ដែល​ហៅ​កម្ពុជា​ថា​ជា Scambodia ។

ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​និពន្ធ​នាយក​ WSJ លោកស្រី Emma Tucker ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៦​នេះ​​លោក កែវ រ៉េមី បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​ពាក្យ​ Scambodia ដើម្បី​សំដៅ​លើ​ប្រទេស​កម្ពុជា​នោះ​គឺ​ជា​ការ​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ និង​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត វាយតម្លៃ​លើ​រដ្ឋ​អធិបតេយ្យ​មួយ​ទៅ​ជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​ បង្ក​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​ និង​រើស​អើង​ប្រឆាំង​នឹង​ប្រជាជន​។ ក្នុង​លិខិត​នោះ​ក៏​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​ផង​ដែរ​ដល់​ផល​ប៉ះពាល់​លើ​សិទ្ធិ​មនុស្ស​ដែល WSJ ​ហាក់​បី​ដូច​ជា​បំពាក់​ស្លាក​លើ​ប្រជាជាតិ​ខ្មែរ​ទាំង​អស់​ឱ្យ​ខូច​សេចក្ដី​ថ្លៃថ្នូរ និង​បំផ្លាញ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រជាជន​ដែល​ជា​សមាសធាតុ​សំខាន់​នៃ​គោលការណ៍​សិទ្ធិមនុស្ស​ដែល​អន្តរជាតិ​ទទួល​ស្គាល់​។

ក្នុង​លិខិត​បាន​សរសេរ​ថា៖ «ការ​រាយការណ៍​ដែល​មាន​ទំនួល​ខុសត្រូវ​ត្រូវ​តែ​ឆ្លុះបញ្ចាំង​ពី​ជំហាន​ចាំបាច់​ដែល​បាន​អនុវត្ត​នៅ​ក្នុង​ពាក្យពេចន៍ ជ្រុង​ព័ត៌មាន និង​ការ​ត្រួតពិនិត្យ​ការ​ពិត​ ជៀសវាង​ការ​បញ្ចេញ​មតិ​ចំអក និង​ការ​បង្កាច់បង្ខូច​​ដែល​រួម​ចំណែក​ដល់​ការ​រើសអើង​ ការ​ស្ដី​បន្ទោស​រួមគ្នា និង​ការ​បំផ្លាញ​ទំនុក​ចិត្ត​ពី​ការ​វិនិយោគ​បរទេស។ ការ​ស៊ើបអង្កេត​សារព័ត៌មាន​ត្រូវតែ​ចាកចេញ​ពី​ការ​អះអាង​ដោយ​ផ្អែក​លើ​ប្រភព​ដែល​មិន​បាន​ផ្ទៀងផ្ទាត់ ឬ​បុគ្គល​ ឬ​ក្រុម​ណាមួយ​ដែល​មាន​ចេតនា​អាក្រក់»។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ស្នើ​ឱ្យ​ស្ថាប័ន​នេះ​លុប​ចោល​ពាក្យ​ Scambodia ចេញពី​អត្ថបទ​របស់​ខ្លួន​ កែតម្រូវ​ ឬ​បំភ្លឺ​ឡើង​វិញ ចៀសវាង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ប្រមាថ​បែប​នេះ​នាពេល​អនាគត និង«​ធ្វើ​ការ​សុំទោស​ជា​ផ្លូវ​ការ» ចំពោះ​ការ​ប្រើប្រាស់​ចំណង​ជើង​នេះ​ផង​ដែរ​។

បន្ថែម​លើ​នេះ​លោក កែវ រ៉េមី បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​ផង​ដែរ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ​ដោយ​បាន​លើក​ឡើង​ថា៖ «ឧក្រិដ្ឋជនscam online ​និង​មន្ត្រី​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ឆបោក​គឺ​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក​ផ្សេង​ពី​គ្នា​ តែ​អ្នកឯង​ដាក់​ឈ្មោះ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​របស់​ខ្ញុំ​ដែល​មាន​ប្រជាជន​ជិត ១៨​លាន​នាក់​គឺ​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ប្រទេស និង​ជាតិ​សាសន៍​របស់​ខ្ញុំ​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៦ សារព័ត៌មាន​ The Wall Street Journal របស់​សហរដ្ឋអាមេរិក​បាន​ចេញ​អត្ថបទ​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា ដោយ​បាន​ដាក់​ចំណង​ជើង​ថា How Cybercrime Became a Leading Industry in Scambodia ដែល​មាន​ន័យ​ថា​ របៀប​ដែល​ឧក្រិដ្ឋកម្ម​អនឡាញ​ក្លាយ​ជា​ឧស្សាហកម្ម​ដែល​ឈាន​មុខ​នៅ​​ Scambodia ។

ការ​ប្រើប្រាស់​ពាក្យ​ Scambodia ជំនួស​ Cambodia នេះ​ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ បាន​បង្ហាញ​ការ​សោក​ស្ដាយ​ដែល​សារព័ត៌មាន​អាមេរិក​បាន​ប្រើប្រាស់​ខ្លឹម​សារ​មាក់ងាយ​មក​លើ​កម្ពុជា​ ជា​ចេតនា​ធ្វើ​ឱ្យ​មាន​ការ​រើស​អើង​ចំពោះ​ប្រទេស​មួយ​ទាំង​មូល​ដែល​បាន​ប្រាស់​ចាក​គុណ​តម្លៃ​នៃ​ក្រម​សីលធម៌ វិជ្ជាជីវៈ របស់​អ្នក​សារព័ត៌មាន​។ លោក​ថា​ពេល​នេះ​ក្រសួង​បាន​ដាក់​លិខិត​ទៅ​និពន្ធនាយក​ WSJ ស្នើ​ឱ្យ​ស្ថាប័ន​ពិនិត្យ​ និង​កែ​សម្រួល​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ឡើង​វិញ​៕

អត្ថបទដោយ ហ៊ុន សិរីវវឌ្ឍន៍ ​

The post លោក កែវ រ៉េមី ស្នើ​ឱ្យ ​WSJ សុំទោស​កម្ពុជា​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ Scambodia លើ​ចំណង​ជើង​អត្ថបទ​របស់​ខ្លួន appeared first on Kampuchea Thmey Daily.

កម្ពុជា បន្តបកអាក្រាតទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា​ នៅលើវេទិកាអន្តរជាតិធំៗ ខណៈភាគីពាក់ព័ន្ធសន្យាឃ្លាំមើល
កម្ពុជាបន្តបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាគ្រប់សព្វបែបយ៉ាង នៅលើវេទិកាអន្តរជាតិធំៗ ដោយក្នុងនោះភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល ហើយសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗ​ខ្លួន និងផ្តល់បទពិសោធល្អៗដើម្បីដោះស្រាយដោយសន្តិវិធី។

ការបន្តលាតត្រដាងការពិតនេះ ធ្វើឡើងតាមរយៈ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធខាងលើនេះបានគូសបញ្ជាក់ថា ក្នុងបេសកកម្មនេះ តំណាងកម្ពុជាបានជួបពិភាក្សាទ្វេភាគីចំនួន ២៩ ជំនួប ជាមួយភាគីសំខាន់ៗរួមមាន ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដូចជា ប្រធានក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហ្សឺណែវ និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)។ បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដូចជា បារាំង សាធារណរដ្ឋ នៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនីក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អ៊ីរ៉ាក់ អ៊ីតាលី ជាដើម។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស តាមវិស័យនានាដូចជា សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិវប្បធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក ជាដើម។

នៅក្នុងជំនួបទាំងនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមានការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនពីសំណាក់យោធាថៃ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ។

ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែន ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។

ជាការឆ្លើយតប ភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល និងសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួន អំពីព័ត៌មានដ៏សំខាន់នេះ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗ ផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕

The post កម្ពុជា បន្តបកអាក្រាតទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា​ នៅលើវេទិកាអន្តរជាតិធំៗ ខណៈភាគីពាក់ព័ន្ធសន្យាឃ្លាំមើល appeared first on Kampuchea Thmey Daily.

ទេសរដ្ឋមន្ត្រី​ កែវ រ៉េមី ថា​ការ​ធ្វើ​ផ្ទះ​ជូន​ជនភៀសសឹក​​មិន​មែន​ជា​ការ​ទទួល​ស្គាល់​ការ​បាត់បង់​ទឹកដី​ទេ
ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ទាមទារ​ទឹក​ដី​ពី​ទាហាន​ថៃ​វិញ​​ ហើយ​ការ​សាងសង់​ផ្ទះ​ជូន​ជនភៀសសឹក​ស្នាក់​នៅ​ក៏​មិន​មែន​ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការ​បាត់​បង់​ទឹក​ដី​ដែរ។

លោក កែវ រ៉េមី បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​នេះ​ដោយ​ថា​ការ​សាងសង់​ផ្ទះ​ជូន​ជនភៀសសឹក​ដែល​បាត់បង់​ផ្ទះ​សំបែង​ដោយ​ការ​ឈ្លានពាន​ពី​ថៃ​គឺ​ជា​ការ​គិត​គូរ​វែង​ឆ្ងាយ​ព្រោះ​ការ​ទាម​ទារ​ពី​ជន​ឈ្លាន​ពាន​មិន​មែន​ធ្វើ​ត្រឹម​រយៈពេល​ខ្លី​ទេ​។

លោក​សរសេរ​ថា៖ «ការ​ទាមទារ​នេះ​មិនមែន​ជា​រឿង​លេង​សើច ដោយ​ប្រើ​រយ:ពេល​ខ្លី​ ឬ​ប្រើ​ពេល​មួយ​សប្តាហ៍ ឬ​មួយ​ខែ​បាន​ទេ។ បើ​ត្រូវ​ប្រើ​រយ:ពេល​វែង​ក្នុង​ការ​ទាមទារ​ទឹកដី​និង​ផ្ទះសម្បែង​មក​ឲ្យ​ប្រជាជន​យើង​វិញ យើង​បាន​គិតគូរ​ដល់​បងប្អូន​ភៀស​សឹក​របស់​យើង​តើ​ត្រូវ​នៅ​ក្រោម​តង់​កៅស៊ូ​រាប់​សិប​ឆ្នាំ​ ឬ​រាប់​ទសវត្សរ៍ ឬ​យ៉ាងណា? តើ​ក្មេងៗ​រស់​នៅ​ដោយ​មិន​បាន​បន្ត​ការ​រៀន​សូត្រ​តទៅ​ទៀត​ដែរ​ឬទេ?​ នេះ​គឺជា​ការ​គិតគូរ​យ៉ាង​ហ្មត់ចត់​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេចធិបតី។» ​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​សាងសង់ផ្ទះ ឬ​ជម្រក​បណ្តោះអាសន្ន​ឲ្យ​ជនភៀសសឹក​ មិនមែន​ជា​ការ​ទទួល​ស្គាល់​ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនា​របស់​អ្នក​ដែល មាន​និន្នាការ​ផ្ទុយ​ពី​រាជរដ្ឋាភិបាល​នោះទេ តែផ្ទុយទៅវិញទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយ​ «ការរស់នៅ​របស់​បងប្អូន​យើងត្រូវតែគិតគូរឲ្យបានមុនរដូវវស្សាមកដល់»។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​សាងសង់​ជម្រក​បណ្ដោះ​អាសន្ន​ជូន​ជន​ភៀស​សឹក​កម្ពុជា​កាល​ពី​ចុង​សប្ដាហ៍​មុន​ឱ្យ​បាន​ហើយ​មុន​ខែ​វស្សា​ ដោយ​ធ្វើ​ផ្ទះ​មួយ​ខ្នង​លើ​ទំហំ​ដី​២០​ គុណ និង​៣០​ម៉ែត្រ​ ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​គាំទ្រ​ដល់​ការ​រស់​នៅ​ផង​ដែរ​។ ផ្ទះ​ទាំង​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​រដ្ឋាភិបាល​វិញ​ពេល​ដែល​ព្រំ​ដែន​ត្រូវ​បាន​ដោះស្រាយ​ចប់​រួចរាល់​ហើយ​ពលរដ្ឋ​ត្រលប់​ទៅ​កាន់​ភូមិឋាន​វិញ។

ចាប់​តាំង​ពី​ថៃ​បាន​បើក​ការ​ឈ្លាន​ពាន​ខ្មែរ​ជា​លើក​ទី​២​ ក្នុង​ឆ្នាំ​២០២៥ បាន​រំលោភ​បំពាន​លើ​ទឹក​ដី​កម្ពុជា​ចំនួន​១៤ទីតាំង ​ចាប់​តាំង​ពី​ព្រំដែន​ខេត្ត​ពោធិ៍សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ព្រះវិហារ ដែល​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​រាប់​សែន​នាក់​ ខណៈ​បច្ចុប្បន្ន​ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់​ហើយ​ក្ដី​ក៏​ពលរ​ដ្ឋ​ប្រមាណ​ជា​៧​ម៉ឺន​៥​សែន​នាក់​នៅ​មិន​ទាន់​អាច​ត្រលប់​ទៅ​កាន់​ផ្ទះ​សំបែង​ពួកគេ​បាន​វិញ​នៅ​ឡើយ​ទេ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ទេសរដ្ឋមន្ត្រី​ កែវ រ៉េមី ថា​ការ​ធ្វើ​ផ្ទះ​ជូន​ជនភៀសសឹក​​មិន​មែន​ជា​ការ​ទទួល​ស្គាល់​ការ​បាត់បង់​ទឹកដី​ទេ appeared first on Kampuchea Thmey Daily.

លោក កែវ រ៉េមី ថា​ថៃ​មិន​អាច​កាន់​កាប់​ដី​ខ្មែរ​ដោយ​ស្រប​ច្បាប់​ទេ​ហើយ​រដ្ឋាភិបាល​ដឹង​ថា​នឹង​ដោះស្រាយ​តាម​វិធី​ណា
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​មាន​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ឈ្លាន​ពាន​របស់​ថៃ​លើ​ដី​ខ្មែរ​បាន​ ហើយ​វិធាន​ការ​មិន​អាច​ធ្វើ​ដោយ​ខ្វះភាព​រឹង​មាំ និង​ខ្ជីខ្ជា​ទេ។ ការ​លើក​ឡើង​របស់​លោក កែវ រ៉េមី គឺ​បន្ទាប់​ពី​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ពី​​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ម្សិលមិញ​នេះ​។

លោក កែវ រ៉េមី បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ ដោយ​បញ្ជាក់​ថា​វិធាន​ការ​របស់​រដ្ឋាភិបាល​មួយ​មិន​អាច​ធ្វើ​ដូច​ជា​ក្រុមហ៊ុន ឬ​គណបក្ស​នយោបាយ​ដែល​មិន​ដឹក​នាំ​រដ្ឋ​ទេ​។

លោក​បញ្ជាក់​ថា៖ «រាល់​លិខិត​ស្នាម​ ឬ​ វិធានការ​ណាមួយ​របស់​រដ្ឋ​ត្រូវ​មាន​ការ​គិតគូរ​ដោយ​មាន​ភាព​ល្អិតល្អន់​បំផុត​នូវ​ផល​ប៉ះពាល់​របស់​វា។ យ៉ាងណាមិញ, រាល់​លិខិត​បណ្តឹង​ ឬ​វិធានការ​តាម​ផ្លូវ​ច្បាប់​ដែល​ទាក់ទង​ទៅ​រដ្ឋ​ណា​មួយ​ ​ឬ​ប្រទេស​មួយ​គឺ​កាន់តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ហើយ​ត្រូវ​តែ​រឹងមាំ​និង​ថ្លឹង​ថ្លែង​នូវ​ផល​ប្រយោជន៍​យូរ​អង្វែង»។

លោក កែវ រ៉េមី បាន​បញ្ជាក់​ថា ការ​ឈ្លានពាន​ទឹក​ដី​ដោយ​ប្រើ​កម្លាំង​យោធា​ថៃ​ដើម្បី​កាន់​កាប់​មិន​អាច​ទទួល​បាន​ភាព​ស្រប​ច្បាប់​នោះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា​ដឹង​ច្បាស់​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​វិធី​ណា​ពោល​គឺ​ត្រូវ​តែ​រក្សា​និង​ឱ្យ​តម្លៃ​ទៅ​លើ​អាយុជីវិត​របស់​មនុស្ស​ដែល​រស់​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ជា​សំខាន់​។ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​អត់ធ្មត់ និង​ជឿ​លើ​វិធានការ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល​។

បន្ទាប់​ពី​សម្រេច​បាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ទាហាន​ថៃ​បាន​បំពាន​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​ជា​បន្តបន្ទាប់​ដោយ​បាន​រាយលួស​បន្លា ដាក់​ទូរកុងតឺន័រ បំផ្លាញ​ផ្ទះ​សំបែង​ពលរដ្ឋ​ខ្មែរ និង​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ត្រលប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ​។ ក្នុង​ជំនួប​ជាមួយ​ប្រជា​ជន​ភៀសសឹក​នៅ​ខេត្ត​ព្រះវិហារ​ កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា កន្លង​ទៅ​ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ធ្វើ​បច្ចុប្បន្ន​គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​សន្ដិភាព​ឡើង​វិញ​ជាមុន​សិន​ជាមួយ​នឹង​ការ​ស្ដារ​នូវ​ទំនុក​ចិត្ត​ឡើង​វិញ​បាន​ និង​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​កុំ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ទឹក​ដី​ដោយ​សម្ដេច​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​បន្ត​ទាម​ទារ​នូវ​សិទ្ធិ​ជា​ម្ចាស់​ដី​មក​វិញ​ដោយ​​សន្តិវិធី​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក កែវ រ៉េមី ថា​ថៃ​មិន​អាច​កាន់​កាប់​ដី​ខ្មែរ​ដោយ​ស្រប​ច្បាប់​ទេ​ហើយ​រដ្ឋាភិបាល​ដឹង​ថា​នឹង​ដោះស្រាយ​តាម​វិធី​ណា appeared first on Kampuchea Thmey Daily.

នៅចំពោះមុខមន្រ្តីUN, មេសិទ្ធិមនុស្សកម្ពុជា បន្តបកអាក្រាតយោធាថៃបំផ្លាញផ្ទះសម្បែងជនស៊ីវិល
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោក កែវ រ៉េមី បន្តបកអាក្រាតអំពីសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល។

ការបកអាក្រាតនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ដោយមានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ នៅចំពោះមុខមន្រ្តី UN លោក កែវ រ៉េមី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។ លោក កែវ រ៉េមី សង្កត់ធ្ងន់ថា៖«សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារជាដើម»។

ជាមួយគ្នានេះ លោកបានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពល​រដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងជំនួប​នោះ លោក Benjamin Moreau បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។ ភាគីទាំងពីរ បានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង។

សម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)  (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈ និងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ  និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

គួរជម្រាបថា ក្នុងអំឡុងពេលនៃការឈ្លានពានទឹកដីកម្ពុជា ក្រុមយោធាថៃបានលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលរួមមាន ម៉ូតូ រថយន្ត ត្រាក់ទ័រ គោយន្ត ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត។ លើសពីនេះទៅទៀត ក្រុមយោធាថៃក៏បានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលនៅតំបន់នោះផងដែរ៕

The post នៅចំពោះមុខមន្រ្តីUN, មេសិទ្ធិមនុស្សកម្ពុជា បន្តបកអាក្រាតយោធាថៃបំផ្លាញផ្ទះសម្បែងជនស៊ីវិល appeared first on Kampuchea Thmey Daily.

កម្ពុជាប្ដឹងទៅUN ឱ្យបញ្ឈប់ទង្វើថៃបំផ្លាញផ្ទះ ទ្រព្យពលរដ្ឋខ្មែរជាបន្ទាន់ ហើយផ្ដល់សំណងជូនជនរងគ្រោះ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៦ បានប្ដឹងទៅកាន់ស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិទាមទារឱ្យជួយបញ្ឈប់ជាបន្ទាន់ទង្វើយោធាថៃបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌ បញ្ឈប់ទង្វើយោធាថៃហាមពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះសម្បែងឡើងវិញ លួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរនៅតំបន់មួយចំនួនក្នុងខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ និងទាមទារឱ្យថៃផ្ដល់សំណងជូនពលរដ្ឋខ្មែររងគ្រោះ។

ក្នុងពាក្យបណ្ដឹងដែលប្តឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គ.ស.ម.ក. ស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និង ការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យនិងសិទ្ធិជាម្ចាស់ កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។

គ.ស.ម.ក. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិល ត្រឡប់ចូលលំនៅឋានវិញ ហើយថៃត្រូវតែដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញ លំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។

គ.ស.ម.ក. ទាមទារឱ្យយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវបញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានា ថាជាករណីមួយនៃការរំលោភ យ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។

គ.ស.ម.ក. ស្នើឱ្យយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គ.ស.ម.ក សង្កត់ធ្ងន់ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា៖«ភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃមកលើបូរណភាពទឹកដី និងប្រជាជនស៊ីវិលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារ សិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាន និទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែង ដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក។»។

គ.ស.ម.ក. អំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាង ម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តី ថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើ រំលោភបំពានទាំងឡាយដែលបង្កឡើងដោយកងកម្លាំងយោធាថៃ។

គួរគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ  កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពរាយបន្លាលួស ដាក់ទូរកុងតឺន័រ បំផ្លាញផ្ទះ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌ មិន​ឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះ និងទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិលដូចជា លុយ ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងផ្សេងទៀត នៅព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាប្ដឹងទៅUN ឱ្យបញ្ឈប់ទង្វើថៃបំផ្លាញផ្ទះ ទ្រព្យពលរដ្ឋខ្មែរជាបន្ទាន់ ហើយផ្ដល់សំណងជូនជនរងគ្រោះ appeared first on Kampuchea Thmey Daily.