ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ថាការធ្វើផ្ទះជូនជនភៀសសឹកមិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីទេ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថារដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីទាមទារទឹកដីពីទាហានថៃវិញ ហើយការសាងសង់ផ្ទះជូនជនភៀសសឹកស្នាក់នៅក៏មិនមែនជាការទទួលស្គាល់ចំពោះការបាត់បង់ទឹកដីដែរ។

លោក កែវ រ៉េមី បានសរសេរលើហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះដោយថាការសាងសង់ផ្ទះជូនជនភៀសសឹកដែលបាត់បង់ផ្ទះសំបែងដោយការឈ្លានពានពីថៃគឺជាការគិតគូរវែងឆ្ងាយព្រោះការទាមទារពីជនឈ្លានពានមិនមែនធ្វើត្រឹមរយៈពេលខ្លីទេ។
លោកសរសេរថា៖ «ការទាមទារនេះមិនមែនជារឿងលេងសើច ដោយប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយ:ពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឲ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភៀសសឹករបស់យើងតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។»
លោកបានបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឲ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់អ្នកដែល មាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេ តែផ្ទុយទៅវិញទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយ «ការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឲ្យបានមុនរដូវវស្សាមកដល់»។

រដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់ជម្រកបណ្ដោះអាសន្នជូនជនភៀសសឹកកម្ពុជាកាលពីចុងសប្ដាហ៍មុនឱ្យបានហើយមុនខែវស្សា ដោយធ្វើផ្ទះមួយខ្នងលើទំហំដី២០ គុណ និង៣០ម៉ែត្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គាំទ្រដល់ការរស់នៅផងដែរ។ ផ្ទះទាំងនេះនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលវិញពេលដែលព្រំដែនត្រូវបានដោះស្រាយចប់រួចរាល់ហើយពលរដ្ឋត្រលប់ទៅកាន់ភូមិឋានវិញ។
ចាប់តាំងពីថៃបានបើកការឈ្លានពានខ្មែរជាលើកទី២ ក្នុងឆ្នាំ២០២៥ បានរំលោភបំពានលើទឹកដីកម្ពុជាចំនួន១៤ទីតាំង ចាប់តាំងពីព្រំដែនខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់សែននាក់ ខណៈបច្ចុប្បន្នក្រោយពេលមានបទឈប់បាញ់ហើយក្ដីក៏ពលរដ្ឋប្រមាណជា៧ម៉ឺន៥សែននាក់នៅមិនទាន់អាចត្រលប់ទៅកាន់ផ្ទះសំបែងពួកគេបានវិញនៅឡើយទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


