ចំនួនប្រជាជន Archives - Kampuchea Thmey Daily

ចំនួន​ប្រជាជន​ចិន​​បន្តធ្លាក់​​ចុះ​រយៈ​​ពេល​​បួន​​ឆ្នាំ​​ជាប់ៗ​គ្នា​ គិត​ត្រឹម​ឆ្នាំ ​២០២៥​
ប្រទេស​ចិន​មាន​​ការ​ថយ​ចុះ​ចំនួន​ប្រជាជន​របស់​ខ្លួន​សម្រាប់​រយៈ​ពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា ​ក្នុងឆ្នាំ២០២៥។ ទិន្ន​ន័យ​​រដ្ឋា​ភិបាល ​បាន​បង្ហាញ​​នៅ​​ថ្ងៃ​ចន្ទ ដោយ​មិន​មាន​សញ្ញា​នៃ​ការ​បញ្ឈប់​នៅ​ក្នុង​ពណ៌​ប្រផេះ​នៃ​សេដ្ឋ​កិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភព​លោក ​ សូម្បី​តែ​បន្ទាប់​ពី​ទី​ក្រុង​ប៉េ​កាំង​បាន​លុប​ចោល «គោល​នយោបាយ​កូន​តែ​មួយ​» របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៦ ក៏​ដោយ​។

គ្រួសារមួយនៃប្រទេសចិន។ Reuters

អត្រា​ចំនួន​​ប្រជាជន​របស់​ប្រទេសចិន​ ដែល​មិន​រាប់​បញ្ចូល​តៃវ៉ាន់ ហុងកុង និង​ម៉ាកាវ​ បាន​កើន​ឡើង​ដល់ ១៤០៤.៨៩លាន​នាក់​ នៅ​ដំណាច់​ឆ្នាំ២០២៥​​ធ្លាក់​ចុះ​ ៣.៣៩​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

ចំណែកអត្រា​​ចំនួន​ទា​រក​កើត​​មាន​ចំនួន ៧.៩២ លាននាក់ ធ្លាក់​ចុះ​ពី ៩.៥៤លាន​នាក់​ ក្នុង​ឆ្នាំ២០២៤​ ទោះ​បី​ជា​រដ្ឋា​ភិបាល ​បាន​អនុវត្ត​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ដល់​ការ​សម្រាល​កូន​ដូច​ជា​ការ​ចែក​ចាយ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​ចំនួន ៥១៧ដុល្លា​ សម្រាប់​កុមារ​គ្រប់​រូប​ដែល​មាន​អាយុ​ក្រោម៣ឆ្នាំ​ក៏​ដោយ។

បើតាម Kyodo, អត្រា​កំណើត​ឆ្នាំ២០២៥ មាន​ចំនួន​ ៥.៦៣នាក់​ ក្នុង​ចំណោម​ ១ ០០០នាក់​ ដែល​ឈាន​ដល់​កម្រិត​ទាប​ថ្មី​មួយ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩​​ នៅ​ពេល​ដែល​ លោក​ ម៉ៅ សេទុង បាន​បង្កើត​ប្រទេស​ដែល​ដឹក​នាំ​ដោយ​របបកុម្មុយ​និស្ត បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ចំនួន​ ៦.៣៩​នាក់ ក្នុង​ឆ្នាំ ​២០២៣។

តែយ៉ាងណា នៅឆ្នាំ២០២១ ប្រទេស​ចិន​បាន​សម្រេច​ចិត្ត​អនុញ្ញាត​ឱ្យ​គូ​ស្វាមី​ភរិយា​រៀប​ការ​យក​កូនចំនួន​បីនាក់​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ប្រទេស​ចិននៅ​តែ​​មិន​ទាន់​ឃើញ​មានការ​កើន​ឡើង​នៃ​ចំនួន​កូន​នៅ​ឡើយ​​ទេ  ដោយ​អ្នក​ជំនាញ​បាន​ចង្អុល​បង្ហាញ​ពី​បន្ទុក​ហិរញ្ញ​​វត្ថុ​ដ៏​ធ្ងន់​សម្រាប់​គូ​ស្វាមី​ភរិយា​វ័យក្មេង​ក្នុង​ការ​ចិញ្ចឹម​កូន​។

បន្ថែម​ពី​​ការ​បញ្ចប់ គោល​នយោបាយ​កូន​តែ​មួយដែល​ណែ​នាំ​ក្នុង​ឆ្នាំ ១៩៧៩​ ប្រទេស​ចិន​បាន​ចាប់​ផ្តើម​បង្កើន​អាយុ​ចូល​និវត្តន៍​របស់​ប្រជាជន​ជាបណ្តើរៗ​ក្នុង​រយៈពេល ១៥​ឆ្នាំ ចាប់​ពី​ខែមករា ឆ្នាំ២០២៥​  ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែខ្លាំង​ឡើង​ថា​ចំនួន​ប្រជាជន​វ័យ​ចំណាស់​អាច​រារាំង​ដល់​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​។​

យោង​តាម​ការ​ប៉ាន់ស្មាន​​របស់​អង្គ​ការ​សហ​ប្រជាជាតិ ​ឥណ្ឌា​បាន​វ៉ា​ដាច់​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​របស់​ពិភព​លោក​ឆ្នាំ២០២៣។ ចំណែក​នៅឆ្នាំ​២០២២ ចំនួន​ប្រជាជន​នៃ​ប្រទេស​ចិន​​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៦១ឆ្នាំ៕

ប្រែសម្រួល៖ ណឺ មិនា

The post ចំនួន​ប្រជាជន​ចិន​​បន្តធ្លាក់​​ចុះ​រយៈ​​ពេល​​បួន​​ឆ្នាំ​​ជាប់ៗ​គ្នា​ គិត​ត្រឹម​ឆ្នាំ ​២០២៥​ appeared first on Kampuchea Thmey Daily.

ជនចំណាកស្រុក​កំណត់អត្រា​​កំណើន​ប្រជាសាស្រ្ត​​​​ដល់​៧២.៥លាននាក់នៅ​​​អង់គ្លេស​នៅឆ្នាំ២០៣២
ការព្យាករណ៍ផ្លូវការថ្មី​មួយ​បង្ហាញ​ថា ចំនួនប្រជាជនចក្រភពអង់គ្លេស (UK) ត្រូវបានកំណត់ថានឹងកើនឡើងដល់៧២,៥ លាននាក់នៅពាក់កណ្តាលឆ្នាំ ២០៣២ ដែលនឹងដាក់សម្ពាធលើនាយករដ្ឋមន្ត្រី Keir Starmer ឱ្យបង្ក្រាបជនអន្តោប្រវេសន៍​ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត​។​

(រូបភាព៖ Bloomberg)

​​របាយការណ៍​ការិយាល័យស្ថិតិជាតិ (ONS) ដែល​ផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មាន​​ជាច្រើន មាន BBC, The Independent ​និង​ The Guardian ជាដើម​​ គិតថាចំនួនប្រជាជននឹងកើនឡើង ៤.៩ លាននាក់ក្នុងទសវត្សរ៍នេះចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ឬ ៧.៣% ដែលជំរុញទាំងស្រុងដោយការធ្វើចំណាកស្រុកសុទ្ធ ខណៈដែលអត្រាំកំណើត និងការស្លាប់ប្រហែលស្មើគ្នា។

ONS សន្មត់ថា ចំនួនមនុស្សដែលមកចក្រភពអង់គ្លេស ដោយ​មិនរាប់​បញ្ចូល​អ្នក​ដែលចាកចេញនឹងតាំងទីលំនៅស្រាប់នៅចក្រភពអង់គ្លេស មា​​ន ៣៤០ម៉ឺន​​នាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០២៨តទៅ នឹង​កើនឡើងពីការប៉ាន់ស្មានពីមុនចំនួន ៣១៥០០០នាក់។ បន្ទាប់ពី​ការ​កែសម្រួលការប៉ាន់ស្មានរបស់ខ្លួនសម្រាប់ការធ្វើចំណាកស្រុកសុទ្ធ​របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ ONS រកឃើញជនចំណាកស្រុកមានរហូតដល់ ៩០៦០០០នាក់ ដែលចំនួននេះច្រើនជាងចំនួនប្រជាជននៃទីក្រុងភាគច្រើននៃចក្រភពអង់គ្លេសទៅទៀត។

​នាយក​រដ្ឋមន្ត្រី​​ Starmer ស្ថិតនៅក្រោមសម្ពាធដើម្បីបង្ហាញថា គាត់កំពុងរារាំងជនអន្តោប្រវេសន៍ ចំពេលមានការព្រួយបារម្ភថា កម្រិតខ្ពស់នៃមនុស្សចូលមកប្រទេសកំពុងដាក់សម្ពាធលើសេវាសាធារណៈ និងលំនៅដ្ឋាន។ ការតវ៉ាជុំវិញការធ្វើចំណាកស្រុកនៅរដូវក្តៅឆ្នាំ២០២៤ បានរីករាលដាលទៅជាអំពើហិង្សា ជាមួយនឹងការវាយប្រហារទៅលើសណ្ឋាគារលំនៅដ្ឋានអ្នកស្វែងរកសិទ្ធិជ្រកកោន។

(រូបភាព៖ Bloomberg)

ទោះបី រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​​ Starmer ដែលជាប់ឆ្នោតកាលពីខែកក្កដា បានប្តេជ្ញាបង្ក្រាបនិយោជកខុសច្បាប់ និង​ក្រុមជនចំណាកស្រុក ឆ្លងកាត់ផ្លូវទឹកអង់គ្លេសតាមទូកតូចៗក៏ដោយ ក៏វិធានការនេះទំនងជាមិនអាចកាត់បន្ថយការ​ពឹង​ផ្អែក​របស់ចក្រភពអង់គ្លេស​លើពលករចំណាកស្រុកក្នុងវិស័យថែទាំសុខភាព និងសង្គម ដែលទិដ្ឋាការចំនួន ៥០៥៩១ ផ្តល់​ឲ្យរហូតដល់ខែកញ្ញាឆ្នាំនេះនោះទេ។

ខណៈពេលដែលការធ្វើចំណាកស្រុកត្រូវបានមើលឃើញជា​សាធារណៈ​ថា ជាកង្វល់ដ៏បន្ទាន់បំផុតដែលកំពុងប្រឈមមុខនឹង​ប្រទេស ONS បានកត់សម្គាល់ថា ចំនួនប្រជាជនវ័យចំណាស់ក៏នឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលផងដែរ​ដោយសារ​​ចំនួនមនុស្សនៅអាយុចូលនិវត្តន៍របស់រដ្ឋត្រូវបានព្យាករណ៍ ថានឹងកើនឡើង១.៧ លាននាក់នៅពាក់កណ្តាលឆ្នាំ​២០៣២ នាំឲ្យចំនួនសរុបកើនដល់ទៅ ១៣,៧លាន​នាក់។

លើសពីនេះ ONS ព្យាករណ៍ថា នឹងមានអ្នកស្លាប់ប្រហែល១៧០០០ នាក់ច្រើនជាងការកើតក្នុងទសវត្សរ៍នេះដល់ពាក់កណ្តាលឆ្នាំ២០៣២។ បញ្ហានេះមួយផ្នែកដោយសារតែអត្រាមានកូនទាប និងអាយុសង្ឃឹមរស់ទាបជាងបន្តិចសម្រាប់បុរសដែលឥឡូវនេះត្រូវបានគេកំណត់ថានឹងរស់នៅជាមធ្យម៨២​ឆ្នាំ ខណៈអាយុកាលជាមធ្យមរបស់ស្ត្រីគឺ ៨៥.៦ឆ្នាំ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ជនចំណាកស្រុក​កំណត់អត្រា​​កំណើន​ប្រជាសាស្រ្ត​​​​ដល់​៧២.៥លាននាក់នៅ​​​អង់គ្លេស​នៅឆ្នាំ២០៣២ appeared first on Kampuchea Thmey Daily.

ចំនួនប្រជាជនវៀតណាម អាចធ្លាក់ចុះ នៅ៣៥ឆ្នាំទៀត
តាមការព្រមានពីអ្នកជំនាញ ចំនួនប្រជាជនវៀតណាម អាចចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល៣៥ឆ្នាំខាងមុខ បើមិនមានវិធានការដោះស្រាយអត្រាកំណើតរបស់ប្រទេសនេះទេនោះ។

ប្រជាជនវៀតណាម (រូបថត៖ VN Express)

ក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការដោះស្រាយអត្រាកំណើតទាប, ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញក្តីកង្វល់អំពីអត្រាមានកូនទាបរបស់វៀតណាម ដែលអាចនឹងធ្លាក់ចុះដល់កម្រិតព្រួយបារម្ភក្នុងពេលឆាប់ៗនេះ។

កាលពីឆ្នាំមុន អត្រាមានកូនសរុបរបស់វៀតណាម គឺ១.៩៦នាក់ក្នុងស្ត្រីម្នាក់ ដែលជាកម្រិតទាបបំផុតក្នុងកំណត់ត្រា ហើយគេព្យាករថា អត្រានេះនឹងបន្តធ្លាក់ចុះទៀត។

ប្រជាជនវៀតណាម (រូបថត៖ Tuyen Giao)

លោក Pham Vu Hoang អនុប្រធានអាជ្ញាធរប្រជាជនវៀតណាម បានកត់សម្គាល់ថា ប្រជាជនវៀតណាមបានកើនឡើងដល់ជាង ១០០លាននាក់កាលពីឆ្នាំមុន ដោយជាមធ្យមកើន១លាននាក់ក្នុងមួយឆ្នាំ បើគិតចាប់ពីចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០២៣។

បើ​វៀតណាម​រក្សា​អត្រា​កំណើត​មធ្យម កំណើន​ប្រជាជន​អាច​នឹង​កើនឡើង​ដល់​ឆ្នាំ២០៦៩ ប៉ុន្តែប្រសិនបើអត្រាកំណើតនៅតែមានកម្រិតទាបនោះ ចំនួនប្រជាជនអាចចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំ២០៥៩។

ប្រជាជនវៀតណាម (រូបថត៖ VN Express)

តាមការព្រមានពីអ្នកជំនាញ អត្រាកំណើតទាបអាចនាំឲ្យមានបញ្ហាប្រឈមជាច្រើន រួមទាំងកង្វះកម្លាំងពលកម្ម ការកើនឡើងនៃជនអន្តោប្រវេសន៍ និងចំនួនប្រជាជនវ័យចំណាស់ផងដែរ។ ពួកគេសន្មតថា អត្រាកំណើតធ្លាក់ចុះគឺដោយសារកត្តាមួយចំនួន ដូចជាកម្រិតឧត្តមសិក្សា ជីវភាពរស់នៅ និងបន្ទុកហិរញ្ញវត្ថុទាក់ទងការចិញ្ចឹមកូនជាដើម។

សូមជម្រាបថា បច្ចុប្បន្ន វៀតណាមគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី១៥ នៅលើពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម កំពុង​បារម្ភ​អត្រា​កំណើត​ធ្លាក់​ចុះ ខណៈអាយុរៀបការ​ជាមធ្យម​កាន់​តែ​កើនឡើង

The post ចំនួនប្រជាជនវៀតណាម អាចធ្លាក់ចុះ នៅ៣៥ឆ្នាំទៀត appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត៖ ភាគរយប្រជាជនខ្មែរទៅព្យាបាលជំងឺនៅក្រៅប្រទេសមានចំនួនតិចទេ បើប្រៀបធៀបការព្យាបាលក្នុងស្រុក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរ ទៅព្យាបាលជំងឺនៅក្រៅប្រទេស បើគិតជាភាគរយនៃចំនួនប្រជាជន គឺមានចំនួនតិចនោះទេ បើប្រៀបធៀបនឹងការព្យាបាលនៅក្នុងស្រុក។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤នេះ។

ឆ្លើយតបនឹងការមតិលើកឡើងថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល តែប្រជាជនទៅព្យាបាលជំងឺនៅក្រៅប្រទេសច្រើននោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបថា ភាគរយដែលប្រជាជនខ្មែរទៅព្យាបាលនៅក្រៅប្រទេស គឺមានចំនួនតិចនោះទេ តែការព្យាបាលនៅក្នុងស្រុកមានចំនួនច្រើន។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «​អញ្ចឹងបានអ្នកខ្លះ គេចេះតែសួរថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអីក៏ប្រជាជនខ្មែរទៅព្យាបាលនៅក្រៅច្រើនម្លេះ ខ្ញុំថា ទៅព្យាបាលនៅក្រៅបើគិតជាភាគរយនៃប្រជាជន ដែលព្យាបាលរាប់លាននាក់ក្នុងស្រុកតិចទេ ពេទ្យនៅក្នុងស្រុកយើងព្យាបាលមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះប្រជាជនខ្មែរដែលមានលទ្ធភាពទៅព្យាបាលជំងឺនៅក្រៅប្រទេស គឺមិនមានអ្វីចម្លែកនោះទេ ដោយសម្ដេចលើកឧទាហរណ៍ថា ប្រជាជនកាណាដាខ្លះ ទៅព្យាបាលជំងឺនៅអាមេរិក ហើយប្រជាជនអាមេរិក និងជប៉ុនខ្លះ ក៏ទៅព្យាបាលជំងឺមួយចំនួននៅក្រៅប្រទេស ផងដែរ៕

The post សម្ដេច ហ៊ុន ម៉ាណែត៖ ភាគរយប្រជាជនខ្មែរទៅព្យាបាលជំងឺនៅក្រៅប្រទេសមានចំនួនតិចទេ បើប្រៀបធៀបការព្យាបាលក្នុងស្រុក appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ​ នឹងមិនមានការថយចុះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ មិនមានការចុះថយនោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនមានគោលការណ៍កំណត់ប្រជាជនប៉ុន្មាន ដែលរស់នៅរាជធានីភ្នំពេញនោះដែរ។ ការណ៍នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត គឺជារឿងចាំបាច់។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម​-ព្រែកប្រា» ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងមិនមានការថយចុះនោះទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញចំនួនប៉ុន្មានដែរ។

សម្ដេចនាយករដ្ឋមន្ត្រី​ បានថ្លែងថា​ «ឥឡូវកន្លែងនេះ ក៏ដូចគ្នា បើសិនជាបើកតភ្ជាប់កាន់តែល្អទៀត ខ្ញុំគិតថា ជាតម្រូវការ ព្រោះប្រជាជនក្រុងភ្នំពេញអត់ថយទេ អត់មានថយទេ លើកលែងតែមានសង្រ្គាម ត្រូវជម្លៀសចេញ អត់មានថយទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានផែនការកំណត់មិនឲ្យប្រជាពលរដ្ឋភ្នំពេញ លើសពីប៉ុន្មាននាក់ដែរទេ»។

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មិនមានការថយចុះនោះទេ ពោលគឺមានតែកើនឡើង។ ដូច្នេះហើយ ត្រូវបន្តរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត៕

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ​ នឹងមិនមានការថយចុះទេ appeared first on Kampuchea Thmey Daily.

ទិន្នន័យបង្ហាញថា ចំនួនប្រជាជនថៃ ថយចុះ
ចំនួនប្រជាជនថៃ បានធ្លាក់ចុះក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំ២០២២។ នេះបើយោងតាមតួលេខរបស់ក្រសួងមហាផ្ទៃថៃ ហើយចេញផ្សាយដោយកាសែត បាងកកប៉ុស្តិ៍។

(រូបថត៖ Thaiger)

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួង លោកស្រី Traisuree Taisaranakul, ទិន្នន័យកាលពីថ្ងៃអាទិត្យទី១១ខែកុម្ភៈ បង្ហាញថា ចំនួនប្រជាជនផ្លូវការរបស់ប្រទេសថៃ គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ មាន ៦៦ ០៥២ ៦១៥ នាក់ពោលគឺថយចុះ ៣៧៨៦០នាក់ ស្មើ០,០៦% បើធៀបទៅនឹងចុងឆ្នាំ២០២២។

ក្នុងចំណោមប្រជាជនសរុប គឺមាន៥.៤៧លាននាក់ទៅហើយដែលរស់នៅក្នុងទីក្រុងបាងកក ហើយក្រៅពីរាជធានី ប្រទេសនេះមានខេត្តចំនួន២០ដែលមានប្រជាជនរស់នៅលើស១លាននាក់។

(រូបថត៖ Thailand News)

ស្របពេលជាមួយគ្នានោះដែរ លោក​ស្រី Traisuree គូសបញ្ជាក់ថា Samut Songkram គឺជាខេត្តមាន​ប្រជាជន​តិច​បំផុត ពោលគឺមាន​ចំនួន ១៨៧៩៩៣នាក់​។

តាមទិន្នន័យ ក្នុងចំណោមប្រជាជន ៦៦ ០៥២ ៦១៥ នាក់ គឺមាន​បុរស ៣២ ២២៤ ០០៨​នាក់ និង​ស្ត្រី ៣៣ ៨២៨ ៦០៧​នាក់ ហើយក្នុងចំណោមប្រជាជនសរុបនោះដែរ មាន ៦៥ ០៦១ ១៩០ នាក់ ជាសញ្ជាតិថៃ និង ៩៩១ ៤២៥ នាក់ទៀត មិនមែនសញ្ជាតិថៃ។

ខាងក្រោមនេះ គឺជារាជធានីខេត្តថៃ ដែលមានប្រជាជនច្រើនបំផុត

1. Bangkok – ៥ ៤៧១ ៥៨៨នាក់

2. Nakhon Ratchasima – ២ ៦២៥ ៧៩៤នាក់

3. Ubon Ratchathani – ១ ៨៦៩ ៦០៨នាក់

4. Chiang Mai – ១ ៧៩៧ ០៧៤នាក់

5. Khon Kaen – ១ ៧៧៩ ៣៧៣នាក់

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនចិន ធ្លាក់ចុះ ២ឆ្នាំជាប់គ្នា

The post ទិន្នន័យបង្ហាញថា ចំនួនប្រជាជនថៃ ថយចុះ appeared first on Kampuchea Thmey Daily.

ប្រជាជនចិន ធ្លាក់ចុះ ២ឆ្នាំជាប់គ្នា
ធ្លាប់តែជាប្រជាជាតិមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក តំណែងរបស់ចិន ត្រូវបានឥណ្ឌា ដណ្តើមយកកាលពីឆ្នាំមុន ហើយបើយោងតាមការចុះផ្សាយរបស់កាសែត Global Times​, ចំនួនប្រជាជនចិន បានធ្លាក់ចុះ២ឆ្នាំជាប់គ្នា ជាហេតុបង្កក្តីកង្វល់ ជុំវិញកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់មហាអំណាចអាស៊ីមួយនេះ។

តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅថ្ងៃពុធទី១៧ខែមករាថា ក្នុងឆ្នាំ២០២៣ ប្រជាជនចិន បានធ្លាក់ចុះ២.០៨លាននាក់ នាំឲ្យចំនួនប្រជាជនសរុបមាន ១ ៤០៩ ៦៧០ ០០០នាក់។

ក្នុងឆ្នាំដដែលនេះ ទារកចំនួន៩.០២លាននាក់ បានចាប់កំណើត ខណៈមនុស្ស ១១.១លាននាក់ទទួលមរណភាព។

បើគិតពីតួលេខសរុប ចិនមានមនុស្សប្រុស៧២០.៣២លាននាក់ លើសមនុស្សស្រី ដែលមាន៦៨៩.៣៥លាននាក់ ហើយបើនិយាយពីកត្តាអាយុវិញ, ចិន មានប្រជាជនក្នុងវ័យធ្វើការ (អាយុពី១៦ដល់៥៩ឆ្នាំ) ចំនួន៨៦៤.៨១លាននាក់ ពោលគឺស្មើនឹង៦១,៣% នៃប្រជាជនសរុប។

ទីក្រុងប៉េកាំង និយាយថា អត្រាកំណើត បានធ្លាក់ចុះមកនៅត្រឹម ៦.៣៩នាក់ក្នុង ១០០០នាក់ ដែលនេះជាអត្រាទាបបំផុតក្នុងកំណត់ត្រា។

ត្បិតអីចិន បានចំណាយពេលអស់រាប់ទសវត្សរ៍ លើគោលនយោបាយកូនមួយដ៏ចម្រូងចម្រាសក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ចិនបានខិតខំកែប្រែគោលនយោបាយនោះឡើងវិញ ជាមួយការផ្តល់ប្រាក់ឧបត្ថម្ភនិងលើកទឹកចិត្តឲ្យប្រជាជនឆាប់មានគ្រួសារ ហើយមកដល់ឆ្នាំ២០២១ ចិនក៏សម្រេចអនុញ្ញាតឲ្យគូស្វាមីភរិយាមានកូនរហូតដល់៣នាក់បានទៀតផង។

ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនេះ ហាក់មិនសូវមានប្រសិទ្ធភាពខ្លាំងណាស់ណាទេ។

តាមរបាយការណ៍ មូលហេតុសំខាន់ចំនួន២ដែលរួមចំណែកដល់ការថយចុះចំនួនប្រជាជនចិនដូចបច្ចុប្បន្ន រួមមានការពន្យារអាយុរៀបអាពាហ៍ពិពាហ៍ និងមនុស្សវ័យក្មេងលែងចង់យកកូន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនប្រជាជន វៀតណាម នឹងធ្លាក់មកនៅ ៧២ លាននាក់ក្នុងឆ្នាំ ២១០០

The post ប្រជាជនចិន ធ្លាក់ចុះ ២ឆ្នាំជាប់គ្នា appeared first on Kampuchea Thmey Daily.

គ្រប់ខេត្តនៃប្រទេសជប៉ុន នឹងមានការធ្លាក់ចុះចំនួនប្រជាជន លើកលែងតែតូក្យូប៉ុណ្ណោះ
ប្រជាជនជប៉ុនចំនួនទាំង ៤៧ ខេត្ត​ ដោយលើកលែងតែទីក្រុងតូក្យូមួយប៉ុណ្ណោះ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះនៅឆ្នាំ ២០៥០ ពីកម្រិតប្រជាជនឆ្នាំ ២០២០។

តាមរយៈរដ្ឋាភិបាល ខេត្តចំនួន ១១ នឹងមានប្រជាជនធ្លាក់ចុះជាង ៣០% ខណៈពេលដែលចំនួនអ្នកស្រុកនៅក្នុង ២០% នៃក្រុងទាំងអស់ ត្រូវបានគេរំពឹងថា នឹងមានច្រើនជាងពាក់កណ្តាល។

ស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានបន្ថែមថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១៧% ក្នុងអំឡុងពេលដូចគ្នាមកនៅត្រឹម ១០៤.៦៩ លាននាក់។

ចំពោះតំបន់មួយចំនួនដែលមានការថយចុះចំនួនប្រជាជនយ៉ាងច្រើនទំនងជាប្រឈមមុខនឹងការលំបាកក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ដោយសារតែការថយចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះសេដ្ឋកិច្ច ការដោះស្រាយការថយចុះអត្រាកំណើត និងការប្រមូលផ្តុំប្រជាជននៅទីក្រុងតូក្យូបានក្លាយជាបញ្ហាបន្ទាន់។

មានតែទីក្រុងតូក្យូមួយគត់ដែលចំនួនប្រជាជនត្រូវបានព្យាករណ៍ថា នឹងកើនឡើងចាប់ពីឆ្នាំ ២០២០ កើនឡើង ២.៥% ដល់ចំនួន ១៤.៤០ លាននាក់។

ដោយឡែក សម្រាប់អ្នកដែលមានអាយុ ១៤ ឆ្នាំនិងក្រោមត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣០.៨% នៅទូទាំងប្រទេស ខណៈដែល ២៥ ខេត្តត្រូវបានគេព្យាករណ៍ថា នឹងមានមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំមានចំនួនលើសពី ៤០% នៃចំនួនប្រជាជនរបស់ពួកគេនៅឆ្នាំ ២០៥០៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ The Japan Times

The post គ្រប់ខេត្តនៃប្រទេសជប៉ុន នឹងមានការធ្លាក់ចុះចំនួនប្រជាជន លើកលែងតែតូក្យូប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.