ព័ត៌មានអន្ដរជាតិ
ចំនួនប្រជាជនចិនបន្តធ្លាក់ចុះរយៈពេលបួនឆ្នាំជាប់ៗគ្នា គិតត្រឹមឆ្នាំ ២០២៥
ប្រទេសចិនមានការថយចុះចំនួនប្រជាជនរបស់ខ្លួនសម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៥។ ទិន្នន័យរដ្ឋាភិបាល បានបង្ហាញនៅថ្ងៃចន្ទ ដោយមិនមានសញ្ញានៃការបញ្ឈប់នៅក្នុងពណ៌ប្រផេះនៃសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក សូម្បីតែបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោល «គោលនយោបាយកូនតែមួយ» របស់ខ្លួនក្នុងឆ្នាំ២០១៦ ក៏ដោយ។

អត្រាចំនួនប្រជាជនរបស់ប្រទេសចិន ដែលមិនរាប់បញ្ចូលតៃវ៉ាន់ ហុងកុង និងម៉ាកាវ បានកើនឡើងដល់ ១៤០៤.៨៩លាននាក់ នៅដំណាច់ឆ្នាំ២០២៥ធ្លាក់ចុះ ៣.៣៩លាននាក់ បើធៀបនឹងឆ្នាំមុន។
ចំណែកអត្រាចំនួនទារកកើតមានចំនួន ៧.៩២ លាននាក់ ធ្លាក់ចុះពី ៩.៥៤លាននាក់ ក្នុងឆ្នាំ២០២៤ ទោះបីជារដ្ឋាភិបាល បានអនុវត្តគោលនយោបាយលើកទឹកចិត្តដល់ការសម្រាលកូនដូចជាការចែកចាយប្រាក់ឧបត្ថម្ភប្រចាំឆ្នាំចំនួន ៥១៧ដុល្លា សម្រាប់កុមារគ្រប់រូបដែលមានអាយុក្រោម៣ឆ្នាំក៏ដោយ។
បើតាម Kyodo, អត្រាកំណើតឆ្នាំ២០២៥ មានចំនួន ៥.៦៣នាក់ ក្នុងចំណោម ១ ០០០នាក់ ដែលឈានដល់កម្រិតទាបថ្មីមួយ ចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែល លោក ម៉ៅ សេទុង បានបង្កើតប្រទេសដែលដឹកនាំដោយរបបកុម្មុយនិស្ត បន្ទាប់ពីបានចុះឈ្មោះចំនួន ៦.៣៩នាក់ ក្នុងឆ្នាំ ២០២៣។
តែយ៉ាងណា នៅឆ្នាំ២០២១ ប្រទេសចិនបានសម្រេចចិត្តអនុញ្ញាតឱ្យគូស្វាមីភរិយារៀបការយកកូនចំនួនបីនាក់ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសចិននៅតែមិនទាន់ឃើញមានការកើនឡើងនៃចំនួនកូននៅឡើយទេ ដោយអ្នកជំនាញបានចង្អុលបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់សម្រាប់គូស្វាមីភរិយាវ័យក្មេងក្នុងការចិញ្ចឹមកូន។
បន្ថែមពីការបញ្ចប់ គោលនយោបាយកូនតែមួយដែលណែនាំក្នុងឆ្នាំ ១៩៧៩ ប្រទេសចិនបានចាប់ផ្តើមបង្កើនអាយុចូលនិវត្តន៍របស់ប្រជាជនជាបណ្តើរៗក្នុងរយៈពេល ១៥ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៥ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាចំនួនប្រជាជនវ័យចំណាស់អាចរារាំងដល់ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេស។
យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ឥណ្ឌាបានវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកឆ្នាំ២០២៣។ ចំណែកនៅឆ្នាំ២០២២ ចំនួនប្រជាជននៃប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦១ឆ្នាំ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


