ព័ត៌មានអន្ដរជាតិ
វៀតណាម កំពុងបារម្ភអត្រាកំណើតធ្លាក់ចុះ ខណៈអាយុរៀបការជាមធ្យមកាន់តែកើនឡើង
អាយុរៀបអាពាហ៍ពិពាហ៍ជាមធ្យមសម្រាប់មនុស្សប្រុសស្រីនៅវៀតណាមនាពេលបច្ចុប្បន្នគឺនៅអាយុ ២៧,២ឆ្នាំ កើនឡើង២ឆ្នាំ បើធៀបនឹងទិន្នន័យកាលពីឆ្នាំ២០១៩។

លោក Pham Vu Hoang អនុប្រធានការិយាល័យប្រជាជន និងផែនការគ្រួសារ បាននិយាយកាលពីថ្ងៃទី២៨ខែសីហាថា ក្នុងឆ្នាំ១៩៩៩ អាយុជាមធ្យមសម្រាប់អាពាហ៍ពិពាហ៍ដំបូងគឺ ២៤,១ឆ្នាំ ហើយវាបានកើនឡើងដល់ ២៥,២ឆ្នាំនៅឆ្នាំ២០១៩។
លោក Hoang បានបន្តថា និន្នាការនេះ បង្ហាញថា មនុស្សកាន់តែច្រើនឡើងជ្រើសរើសនៅលីវ ដែលជាហេតុផលជំរុញឲ្យមានការធ្លាក់ចុះនៃអត្រាកំណើត។
លោកបាននិយាយទៀតថា នៅក្នុងទីក្រុងហូជីមិញ អាយុជាមធ្យមនៃអាពាហ៍ពិពាហ៍គឺ ៣០,៤ឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស ហើយវាមិនត្រឹមតែធ្វើឲ្យមានអត្រាកំណើតទាបប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យមានចំនួនប្រជាជនវ័យចំណាស់ច្រើនផងដែរ។
ហេតុផលសម្រាប់ការពន្យារពេលឬមិនរៀបការ រួមមាន កាលវិភាគការងារដ៏មមាញឹក ការលំបាកផ្នែកហិរញ្ញវត្ថុ និងបំណងប្រាថ្នាចង់បន្តអាជីព។
អត្រាកំណើតរបស់វៀតណាមបច្ចុប្បន្នស្ថិតក្នុងកម្រិត «ទាបគួរឲ្យព្រួយបារម្ភ»។ អត្រានៃការមានកូនក្នុងឆ្នាំ២០២៣ គឺស្ត្រីម្នាក់មានកូនត្រឹម ១,៩៦នាក់ ដែលជាអត្រាទាបបំផុតមិនធ្លាប់មាន ហើយវាត្រូវបានគេព្យាករថានឹងធ្លាក់ចុះបន្ថែមទៀត។
នៅតំបន់ភាគអាគ្នេយ៍ដែលស្ថិតនៅទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Dong Nai ហើយជាកន្លែងសម្បូរវិស័យឧស្សាហកម្មធំៗ អត្រាមានកូនជាមធ្យមរបស់ស្ត្រីគឺចំនួន ១,៤៧នាក់ប៉ុណ្ណោះ ដែលនេះគឺជាតួលេខទាបជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។
លោក Hoang បាននិយាយទៀតថា នគរូបនីយកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច សម្ពាធក្នុងការស្វែងរកការងារធ្វើ លំនៅឋាន និងថ្លៃរស់នៅ បូករួមទាំងការចំណាយលើការចិញ្ចឹមកូន កំពុងក្លាយជាចំណែករួមផ្សំនៃការធ្លាក់ចុះអត្រាកំណើត។
យោងតាមក្រសួងសុខាភិបាលវៀតណាម បើអត្រាកំណើតបន្តធ្លាក់ចុះដោយមិនបានត្រួតពិនិត្យតាមអត្រាបច្ចុប្បន្ន នៅចន្លោះឆ្នាំ២០៥៤ដល់ឆ្នាំ២០៥៩ ចំនួនប្រជាជនវៀតណាមនឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័សមិនខាន។ គេបានប៉ាន់ប្រមាណថា អត្រាកំណើនប្រជាជននឹងមាន ០,៩%នៅឆ្នាំ២០២៤ រួចធ្លាក់ចុះមកត្រឹម ០,០៦% នៅឆ្នាំ២០៥៤ ហើយកំណើនអវិជ្ជមាននឹងចាប់ផ្តើមនៅឆ្នាំ២០៥៩។
អ្នកជំនាញបានព្រមានថា ប្រសិនបើវៀតណាមមិនមានគោលនយោបាយសេដ្ឋកិច្ចសង្គម និងប្រជាជនសមស្របទេ អត្រាកំណើតនឹងបន្តធ្លាក់ចុះយ៉ាងខ្លាំងដូចនៅប្រទេសមួយចំនួនរួមមាន ចិន កូរ៉េខាងត្បូង និងជប៉ុន៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


