ព័ត៌មានអន្ដរជាតិ
ប្រជាជនចិន ធ្លាក់ចុះ ២ឆ្នាំជាប់គ្នា
ធ្លាប់តែជាប្រជាជាតិមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក តំណែងរបស់ចិន ត្រូវបានឥណ្ឌា ដណ្តើមយកកាលពីឆ្នាំមុន ហើយបើយោងតាមការចុះផ្សាយរបស់កាសែត Global Times, ចំនួនប្រជាជនចិន បានធ្លាក់ចុះ២ឆ្នាំជាប់គ្នា ជាហេតុបង្កក្តីកង្វល់ ជុំវិញកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់មហាអំណាចអាស៊ីមួយនេះ។
តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅថ្ងៃពុធទី១៧ខែមករាថា ក្នុងឆ្នាំ២០២៣ ប្រជាជនចិន បានធ្លាក់ចុះ២.០៨លាននាក់ នាំឲ្យចំនួនប្រជាជនសរុបមាន ១ ៤០៩ ៦៧០ ០០០នាក់។
ក្នុងឆ្នាំដដែលនេះ ទារកចំនួន៩.០២លាននាក់ បានចាប់កំណើត ខណៈមនុស្ស ១១.១លាននាក់ទទួលមរណភាព។
បើគិតពីតួលេខសរុប ចិនមានមនុស្សប្រុស៧២០.៣២លាននាក់ លើសមនុស្សស្រី ដែលមាន៦៨៩.៣៥លាននាក់ ហើយបើនិយាយពីកត្តាអាយុវិញ, ចិន មានប្រជាជនក្នុងវ័យធ្វើការ (អាយុពី១៦ដល់៥៩ឆ្នាំ) ចំនួន៨៦៤.៨១លាននាក់ ពោលគឺស្មើនឹង៦១,៣% នៃប្រជាជនសរុប។
ទីក្រុងប៉េកាំង និយាយថា អត្រាកំណើត បានធ្លាក់ចុះមកនៅត្រឹម ៦.៣៩នាក់ក្នុង ១០០០នាក់ ដែលនេះជាអត្រាទាបបំផុតក្នុងកំណត់ត្រា។
ត្បិតអីចិន បានចំណាយពេលអស់រាប់ទសវត្សរ៍ លើគោលនយោបាយកូនមួយដ៏ចម្រូងចម្រាសក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ចិនបានខិតខំកែប្រែគោលនយោបាយនោះឡើងវិញ ជាមួយការផ្តល់ប្រាក់ឧបត្ថម្ភនិងលើកទឹកចិត្តឲ្យប្រជាជនឆាប់មានគ្រួសារ ហើយមកដល់ឆ្នាំ២០២១ ចិនក៏សម្រេចអនុញ្ញាតឲ្យគូស្វាមីភរិយាមានកូនរហូតដល់៣នាក់បានទៀតផង។
ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនេះ ហាក់មិនសូវមានប្រសិទ្ធភាពខ្លាំងណាស់ណាទេ។
តាមរបាយការណ៍ មូលហេតុសំខាន់ចំនួន២ដែលរួមចំណែកដល់ការថយចុះចំនួនប្រជាជនចិនដូចបច្ចុប្បន្ន រួមមានការពន្យារអាយុរៀបអាពាហ៍ពិពាហ៍ និងមនុស្សវ័យក្មេងលែងចង់យកកូន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនប្រជាជន វៀតណាម នឹងធ្លាក់មកនៅ ៧២ លាននាក់ក្នុងឆ្នាំ ២១០០
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


