ព័ត៌មានអន្ដរជាតិ
ចំនួនប្រជាជន វៀតណាម នឹងធ្លាក់មកនៅ ៧២ លាននាក់ក្នុងឆ្នាំ ២១០០
បចុប្បន្ន វៀតណាមមានប្រជាជនជិត ១០០ លាននាក់ ប៉ុន្តែចំនួនប្រជាជននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០៧ លាននាក់ក្នុងឆ្នាំ ២០៤៤ ប៉ុន្តែនឹងធ្លាក់ចុះវិញនៅសល់ត្រឹម ៧២ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ ២១០០ ដោយសារតែអត្រាកំណើតទាប ។

លោក Ha Anh Duc ប្រធានការិយាល័យក្រសួងសុខាភិបាលបាននិយាយថា តាមរយៈការសិក្សាអន្តរជាតិដែលបានចេញផ្សាយនៅឆ្នាំ ២០២០ ចំនួនប្រជាជនក្នុងប្រទេសចំនួន ២៣ រួមមាន វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង និងថៃ នឹងត្រូវកាត់បន្ថយពាក់កណ្តាលនៅឆ្នាំ ២១០០ ។
លោក Ha Anh Duc បញ្ជាក់ថា ទោះជាយ៉ាងណា ប្រជាជនវៀតណាមអាចនឹងកើនឡើងដល់ ១០៧ លាននាក់ក្នុងឆ្នាំ ២០៤៤ មុនពេលធ្លាក់ចុះដល់ ៧២ លាននាក់ក្នុងឆ្នាំ ២១០០ ប្រសិនបើមិនមានវិធានការបង្កើនអត្រាកំណើតទេនោះ ។

ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វៀតណាមមានអត្រាកំណើតធ្លាក់ចុះខ្លាំងមែនទែន ពោលស្ត្រីម្នាក់ធ្លាប់មានកូនចាប់ពី ៦.៥ នាក់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ធ្លាក់មកត្រឹម ២.០៥ នាក់ក្នុងឆ្នាំ ២០២០ ។
ចំណែកបើតាមលោក Mai Trung Son អាជ្ញាធរប្រជាជនវៀតណាមបានលើកឡើងថា អត្រាកំណើតមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងតំបន់នានារបស់វៀតណាម ខណៈក្រុងហូជីមីញ មានអត្រាកំណើតទាបបំផុត ពោលសម្រាប់ស្ត្រីម្នាក់ក្នុងវ័យពពោះមានលទ្ធភាពយកកូនតែ ១.៣៩ នាក់ប៉ុណ្ណោះ ។

ជារៀងរាល់ឆ្នាំនៅវៀតណាម មានប្តីប្រពន្ធប្រមាណ ១ លានគូ ឬស្មើនឹង ៧.៧ ភាគរយនៃប្ដីប្រពន្ធទាំងអស់មិនអាចមានកូនតាមបែបជីវសាស្រ្ត ហើយក្នុងចំណោមពួកគេប្រហែលពាក់កណ្តាល គឺជាអ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ ។
គួរឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីបញ្ហាប្រជាជននៅវៀតណាម កំពុងដាក់ស្នើទៅតំបន់ដែលមានអត្រាកំណើតទាប ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ស្ត្រីដែលកើតកូនទីពីរ ក៏ដូចជាការផ្តល់ការលើកលែងថ្លៃសិក្សាដល់កុមារផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


