ព័ត៌មានអន្ដរជាតិ
ទិន្នន័យបង្ហាញថា ចំនួនប្រជាជនថៃ ថយចុះ
ចំនួនប្រជាជនថៃ បានធ្លាក់ចុះក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំ២០២២។ នេះបើយោងតាមតួលេខរបស់ក្រសួងមហាផ្ទៃថៃ ហើយចេញផ្សាយដោយកាសែត បាងកកប៉ុស្តិ៍។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួង លោកស្រី Traisuree Taisaranakul, ទិន្នន័យកាលពីថ្ងៃអាទិត្យទី១១ខែកុម្ភៈ បង្ហាញថា ចំនួនប្រជាជនផ្លូវការរបស់ប្រទេសថៃ គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ មាន ៦៦ ០៥២ ៦១៥ នាក់ពោលគឺថយចុះ ៣៧៨៦០នាក់ ស្មើ០,០៦% បើធៀបទៅនឹងចុងឆ្នាំ២០២២។
ក្នុងចំណោមប្រជាជនសរុប គឺមាន៥.៤៧លាននាក់ទៅហើយដែលរស់នៅក្នុងទីក្រុងបាងកក ហើយក្រៅពីរាជធានី ប្រទេសនេះមានខេត្តចំនួន២០ដែលមានប្រជាជនរស់នៅលើស១លាននាក់។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Traisuree គូសបញ្ជាក់ថា Samut Songkram គឺជាខេត្តមានប្រជាជនតិចបំផុត ពោលគឺមានចំនួន ១៨៧៩៩៣នាក់។
តាមទិន្នន័យ ក្នុងចំណោមប្រជាជន ៦៦ ០៥២ ៦១៥ នាក់ គឺមានបុរស ៣២ ២២៤ ០០៨នាក់ និងស្ត្រី ៣៣ ៨២៨ ៦០៧នាក់ ហើយក្នុងចំណោមប្រជាជនសរុបនោះដែរ មាន ៦៥ ០៦១ ១៩០ នាក់ ជាសញ្ជាតិថៃ និង ៩៩១ ៤២៥ នាក់ទៀត មិនមែនសញ្ជាតិថៃ។
ខាងក្រោមនេះ គឺជារាជធានីខេត្តថៃ ដែលមានប្រជាជនច្រើនបំផុត
1. Bangkok – ៥ ៤៧១ ៥៨៨នាក់
2. Nakhon Ratchasima – ២ ៦២៥ ៧៩៤នាក់
3. Ubon Ratchathani – ១ ៨៦៩ ៦០៨នាក់
4. Chiang Mai – ១ ៧៩៧ ០៧៤នាក់
5. Khon Kaen – ១ ៧៧៩ ៣៧៣នាក់
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


