Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ​ នឹងមិនមានការថយចុះទេ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ មិនមានការចុះថយនោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនមានគោលការណ៍កំណត់ប្រជាជនប៉ុន្មាន ដែលរស់នៅរាជធានីភ្នំពេញនោះដែរ។ ការណ៍នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត គឺជារឿងចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម​-ព្រែកប្រា» ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងមិនមានការថយចុះនោះទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញចំនួនប៉ុន្មានដែរ។

សម្ដេចនាយករដ្ឋមន្ត្រី​ បានថ្លែងថា​ «ឥឡូវកន្លែងនេះ ក៏ដូចគ្នា បើសិនជាបើកតភ្ជាប់កាន់តែល្អទៀត ខ្ញុំគិតថា ជាតម្រូវការ ព្រោះប្រជាជនក្រុងភ្នំពេញអត់ថយទេ អត់មានថយទេ លើកលែងតែមានសង្រ្គាម ត្រូវជម្លៀសចេញ អត់មានថយទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានផែនការកំណត់មិនឲ្យប្រជាពលរដ្ឋភ្នំពេញ លើសពីប៉ុន្មាននាក់ដែរទេ»។

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មិនមានការថយចុះនោះទេ ពោលគឺមានតែកើនឡើង។ ដូច្នេះហើយ ត្រូវបន្តរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម