ច្រកព្រំដែន Archives - Kampuchea Thmey Daily

ខេត្តរតនគិរី សិក្សាពង្រីកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ គ្រោងចំណាយថវិកា ២០ លានដុល្លារ
ដោយមើលឃើញពីសក្តានុពលច្រកទ្វារព្រំដែនអន្តរជាតិ យូរយ៉ាដាវ ខេត្តរតនគិរី កំពុងរៀបចំផែនការ ពង្រីកច្រកនេះដើម្បីឱ្យកាន់តែទំនើប និងធំទូលាយ។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២០ លានដុល្លារ ហើយនឹងគ្របដណ្តប់លើផ្ទៃដី ២០ ហិកតា។

លោក ញ៉ែម សំអឿន

ក្នុងសន្និសីទស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ លោក ញ៉ែម សំអឿន  អភិបាលខេត្តរតនគិរី បានបង្ហើបឱ្យដឹងថា ថ្នាក់ខេត្តកំពុងសិក្សាផែនការពង្រីកច្រកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដែលស្ថិតនៅស្រុកអូរយ៉ាវ ជាប់ព្រំប្រទល់វៀតណាម។ លោកបញ្ជាក់ថា៖«ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដែលជាច្រកសំខាន់ ថ្មីៗនេះយើងបានសិក្សាច្រកនេះ ដើម្បីពង្រីកបន្ថែមឱ្យច្រកនេះទំនើប ទំហំដី ២០ ហិកតា ដែលចំណាយថវិការហូតដល់ ២០ លានដុល្លារ»។

លោកបានអះអាងថា គម្រោងពង្រីកច្រកនេះ ដោយគិតថាជាច្រកសំខាន់ និងជាអនុតំបន់ពាណិជ្ជកម្មក្រៅប្រទេស ហើយសង្ឃឹមថានឹងមានទីតាំងច្រកដ៏ល្អមួយនេះនៅពេលដ៏ឆាប់ៗខាងមុខនេះ។ បើតាមលោកអភិបាលខេត្ត នៅច្រកអន្តរជាតិមួយនេះ មានភ្ញៀវចេញចូលសរុបជាង ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ជាង ៤ម៉ឺននាក់ ភាគច្រើនជនជាតិវៀតណាម ដោយសារគាត់មានការវិនិយោគច្រើននៅក្នុងខេត្តរតនគិរី និងខេត្តផ្សេងទៀត ។

ចំណែក ទំនិញនាំចេញមានជាង ៣៤ ៧៥០ តោន ក្នុងនោះរួមមានដំណាំកសិកម្ម កៅស៊ូ ចេក ស្វាយ ស្វាយចន្ទី ដំឡូងមី ជាដើម។ លើសពីនេះ មានទំនិញនាំចេញក្រៅផ្លូវការមានចំនួន ១៥ម៉ឺនតោន ដូចជា ល្ង ស្វាយ ស្វាយចន្ទី ដំឡូងឈើ និងកៅស៊ូបង្កក៕

The post ខេត្តរតនគិរី សិក្សាពង្រីកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ គ្រោងចំណាយថវិកា ២០ លានដុល្លារ appeared first on Kampuchea Thmey Daily.

សម្តេចតេជោ ព្រមានបិទការនាំចូលបន្លែផ្លែឈើ បើថៃមិនបើកច្រកព្រំដែនឱ្យដូចដើមវិញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមានបិទការនាំចូលបន្លែ ផ្លែឈើពីថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ចាប់ពីស្អែកនេះតទៅ បើសិនជាកងទ័ពថៃមិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន។

អញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ក្រោយកងទ័ពថៃបិទច្រកព្រំដែនដោយឯកតោភាគីកន្លងទៅ កម្ពុជាមានគម្រោងបិទច្រកទូទាំងព្រំដែនកម្ពុជា និងថៃ ដើម្បីជាការឆ្លើយតបទៅវិធានការគន្លើនមិនគោរពច្បាប់។ ប៉ុន្តែដោយ​សារ​មានកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តី ថៃ ទើបសម្រេចពន្យាពេល ២៤ម៉ោង។

យ៉ាងណាមិញ សម្តេចតេជោ បានសង្កត់ធ្ងន់ បើថ្ងៃនេះ ភាគីកងទ័ពថៃ មិនព្រមបើកច្រកព្រំដែនឱ្យវិលទៅដូចដើមទេ កម្ពុជានឹងធ្វើការបិទច្រកព្រំដែនកម្ពុជា ថៃ ទាំងអស់ ចាប់ពីស្អែកនេះតទៅ។ សម្តេចថ្លែងថា៖« កុំអីយើងបិទទូទាំងព្រំដែនតែម្តងទៅលើការនាំចូលបន្លែ ផ្លែឈើចូលកម្ពុជា ប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត , រវាយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីថៃ  យើងពន្យាពេល ២៤ម៉ោង។ សម្តេចព្រមានថា៖« ប៉ុន្តែបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកឱ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែន ហាមឃាត់នូវការនាំចូលផ្លែឈើ និងបន្លែចូលមកកាន់កម្ពុជា»។

សម្តេចបន្តថា សូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូង (ខេត្តបាត់ដំបង) ដែលហាមឃាត់នូវការដឹកផ្លែឈើ និងបន្លែ ដែលក្នុងមួយថ្ងៃរាប់រយឡាន ដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាម គួរទៅតវ៉ាជាមួយកងទ័ពថៃដែលបិទព្រំដែនឯកតោភាគី។ សម្តេចថ្លែងថា៖«ពលរដ្ឋថៃ​ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ។ ចឹងសូមបងប្អូនថៃកុំខឹងសប្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ»។

ជាមួយនឹងការត្រៀមបិទនេះ សម្តេចតេជោ ក៏បានណែនាំស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកមានធនធាន សប្បុរជន ត្រូវខិតខំប្រមូលទិញកសិកផលខ្មែរ បន្លែ ផ្លែឈើ យកទៅចែកជូនកងទ័ពនៅតាមទល់ដែន ឬជូនមណ្ឌលកុមារកំព្រា កន្លែងហ្វឹកហាត់ទាហាន និងហ្វឹកហាត់នគរបាល។

សម្តេចសង្កត់ទៀតថា កងទ័ពថៃជាអ្នកបិទព្រំដែន ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក កម្ពុជាមិនត្រូវចរចាលើបញ្ហានេះទេ។ សម្តេចថ្លែងថា៖«មានសំណើរសុំឱ្យចរចា​ ក៏ប៉ុន្តែតើវាស័ក្តិសមទេ សម្រាប់ការចរចារឿងបែបនេះ ការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែន ដែលបានព្រមព្រៀងគ្នា។ ពេលបិទ បិទខ្លួនឯង ពេលបើកបបួលចរចា ដើម្បីកុំឱ្យបាក់មុខខ្លួន ខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយឬ»។ កម្ពុជាជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ ហើយចេញទទួលខុសត្រូវ សង្ឃឹមថា ភាគីថៃនឹងត្រូវចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្ត ហើយខ្លួនមកដាក់លក្ខខណ្ឌចរចា កម្ពុជាអត់ទទួលយកបានទេ»៕

The post សម្តេចតេជោ ព្រមានបិទការនាំចូលបន្លែផ្លែឈើ បើថៃមិនបើកច្រកព្រំដែនឱ្យដូចដើមវិញ appeared first on Kampuchea Thmey Daily.

ការបិទច្រកព្រំដែនជាបណ្តោះអាសន្ន មកដល់បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានអ្វីជាបញ្ហាចោទ ប៉ុន្តែអ្នកប៉ះពាល់មុនគេ គឺភាគីថៃ
លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​ឱ្យ​«កម្ពុជា​ថ្មី​»​ដឹង​​ថា ចំពោះ​ការ​បិទ​ជា​បណ្តោះ​អាសន្ន​នៃច្រកព្រំដែន​កម្ពុជា-ថៃកន្លងនៅ​មិន​ទាន់​មាន​ជា​បញ្ហាអ្វី​ចោទដល់កសិផលកម្ពុជាននៅឡើយទេ ប៉ុន្តែ​អ្នក​ដែល​ប៉ះពាល់​មុន​គេ​គឺ​ជា​ភាគី​ថៃ។

លោក ឈឹម វជិរា បាន​មាន​ប្រសាសន៍​ថា តាម​របាយការណ៍​តាម​ច្រក​ដែល​ទទួល​បាន​ និង​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​បាន​សម្រេច​ គឺ​ភាគី​កម្ពុជា​យើង​បើក​នៅ​ម៉ោង ៩:០០នាទីព្រឹក និង​បិទ​វិញ​នៅ​ម៉ោង ៤:០០នាទីល្ងាច ក្នុង​នោះ​ចំពោះ​កសិករ​កម្ពុជា​នៅ​តែ​ចេញ​ចូល​ជា​ធម្ម​តា​​។ ប៉ុន្តែ​ជុំ​វិញ​បញ្ហា​នេះ ​ភាគី​ថៃ​អាច​និង​មាន​ចាល់​ច្រើន​នៅ​ក្នុង​ការ​នាំ​ចេញ​​ពាក់ព័ន្ធ​ទៅ​និង​ផលិត​ផល​មួយ​ចំនួន​ដែល​ត្រូវ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា។

លោក​បាន​ឱ្យ​ដឹង​​ថា៖« សព្វ​ថ្ងៃ​នេះ​សម្រាប់​កម្ពុជា​ គឺ​នាំ​ចេញ​តែ​ផលិត​ផល​មួយ​ចំនួន​ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ដូច​ជា​ ដំឡូង​មី ស្វាយ​កែវ​រមៀត និង​ពោត​ក្រហម​ប៉ុណ្ណោះ​ ប៉ុន្តែ​ឈាន​ចូល​មក​ដល់​ខែ​មិថុនា ការ​នាំ​ចេញ​មិន​សូវ​មាន​ច្រើន​ដូច​មុន​ទេ»​។

ទោះ​ជា​បែប​នេះ​ក្តី លោក​បាន​អះអាង​ថា «មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​នៅ​មិន​ទាន់​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ ដោយ​សារ​តែ​ភាគី​កម្ពុជា​-ថៃ គ្រាន់​តែ​ដូរ​ម៉ោង នៅ​ក្នុង​ការ​បិទ បើក ច្រក​ព្រំ​ដែន​តែ​ប៉ុណ្ណោះ ដោយ​ថៃ​គេ​បើក​នៅ​ម៉ោង ៨:០០ នាទីព្រឹក បិត នៅ​ម៉ោង ៤:០០នាទី​ល្ងាច ហើយ​កម្ពុជា​យើង បើក​នៅ​ម៉ោង ៩:០០នាទីព្រឹក​ ហើយ​បិទ​នៅ​ម៉ោង ៤:០០​នាទីល្ងាច​»។

ជា​មួយ​គ្នា​នេះ ជុំ​វិញ​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​នេះ​ទៀត​សោទ លោក ឈឹម វជិរា បាន​លើក​ឡើង​ថា «ពាក់ព័ន្ធ​ទៅ​និង​បន្លែ​មួយ​ចំនួន​ដែល​លួច​នាំ​ចូល​ក្រៅ​ផ្លូវ​ការ​ពី​ថៃ​ចូល​មក​កាន់​កម្ពុជា​នោះ អ្នក​ដែល​ប៉ះពាល់​មុន​គេ​ច្បាស់​ណាស់​គឺ​ជា​ប្រទេស​ថៃ​នេះ​ឯង ព្រោះ​ភាគ​ច្រើន​របស់​ទាំង​អស់​នេះ​សុទ្ធសឹងតែជា​ទំនិញ​ក្រៅ​ផ្លូវ​ការ​»។

«លើស​ពី​នេះ​ទៀត ដូច​សម្តេច​នាយករដ្ឋ​មន្ត្រី​បាន​មានប្រសាសន៍​ហើយ​ថា អ្នក​ដែល​ប៉ះពាល់​ខ្លាំង​គឺ​ជា​ភាគី​ថៃ ព្រោះ​ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​មាន​ទំហំ​ជាង ១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​ថៃ​វិញ​នាំ​ចូល​មក​កម្ពុជា​មាន​ទំហំ​ប្រមាណ​ជាង ៥ ពាន់​ដុល្លារ​ឯណោះ ដូច្នេះ​ទំហំ​នៃ​ការ​នាំ​ចេញ​ខុស​គ្នា​រហូត​ដល់​ទៅ ៤ ដង​»​។ លោក ឈឹម​ វជិរា បន្ថែម​បែប​នេះ​។

ជា​មួយ​គ្នា​នេះ លោក​ក៏បាន​បន្ថែម​ថា សម្រាប់​បញ្ហា​នេះ​ក៏​ជា​ឱកាស​មួយ​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ពង្រឹង​ខ្លួន​​ឯង ព្រោះ​យើង​មិន​អាច​ទៅ​អង្គុយ​ចាំ​ពឹង​ផ្អែក​ទៅ​លើ​ផលិត​ផល​របស់​គេ​ទាំង​ស្រុង​នោះ​ដែរ​។ សំខាន់​នៅ​ម៉ោង​នេះ​អាច​ជា​ឱកាស​មួយ​ដែល​អាច​ឱ្យ​កម្ពុជា​ពង្រឹង​ខ្លួន​ឯង​កាន់​តែ​រឹង​មាំ​ជាង​មុន។

លោក​ថា សព្វ​ថ្ងៃ​តាម​របាយការណ៍​ត្រួត​ពិនិត្យ​តាម​ច្រក​ព្រំ​ដែន​មួយ​ចំនួន នៅ​ថ្ងៃ​ទី​០៨ ខែ​មិថុនា នេះ​កម្ពុជា​​នាំ​ចេញ​ពោត​ក្រហម​ប្រមាណ ៣០០តោន និង​ស្វាយ​កែវ​រមៀត​ប្រមាណ ៣០​គីឡូ ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ដែល​បាន​នាំ​ចេញ​តាម​ច្រក​ព្រំ​ដែន។ ហេតុ​ដូចនេះ​ ខែ​មិថុនា មិន​ជា​មាន​ផល​ប៉ះពាល់​អ្វី​ទេ ព្រោះ​ការ​នាំ​ចេញ​ច្រើន​ទៅ​កាន់​ថៃ​ ដូច​ជា​ដំឡូងមី ពោត​ក្រហម​ ជា​ដើម​នោះ គឺ​សម្រុក​ច្រើន​នៅ​ចន្លោះ​ពី​ខែ​ធ្នូ រហូត​ដល់​ខែ​កុម្ភៈ​។

ទន្ទឹម​នេះ អ្នក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា កាល​ណា​បិទ​ច្រក​ព្រំ​ដែន​ហើយ​ច្បាស់​ណាស់​ថា​វា​និង​ប៉ះពាល់​ តែ​ប៉ះពាល់​តិច ឬ​ច្រើន គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ណា​នាំ​ចេញ​តិច ឬ​អ្នក​ណា​នាំ​ចេញ​ច្រើន ប៉ុន្តែ​យើង​មិន​ចង់​ឱ្យ​មាន​រឿង​បែប​នេះ​ឡើយ ព្រោះការ​ខាត​បង់​គឺ​ផល​ប្រយោជន៍​ទាំង​សងខាង​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ថា «​ដូច​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​រួច​មក​ហើយ​ថា ជុំ​វិញ​ការ​ប៉ះទង្កិច​គ្នា​តាម​ព្រំដែន​នេះ គួរ​កុំ​ពង្រីក​ទំនាស់​ទៅលើ​វិស័យ​ផ្សេង​ៗ​ទៀត ជា​ពិសេស​វិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម​ ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន កុំ​ឱ្យ​មាន​ការ​រើស​អើង​ និង​ប្រកាន់​ពូជ​សាសន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច្នេះ​ការ​បិទ​ច្រក​ព្រំ​ដែន​នេះ ច្បាស់ណាស់​ថា​វា​និង​ផ្តល់​ផល​អវិជ្ជមាន​ដល់​​ប្រទេស​ទាំង​ពីរ​។

«ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ជុំ​វិញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ត្បិត​ថា​កម្ពុជា​មាន​ទំហំ​តូច​មែន ប៉ុន្តែ​មិន​មែន​តូច​ធម្មតា​នោះ​ទេ គឺ​ស្ថិត​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ជាង​ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ​ខ្ញុំ​គិត​ថា​ អ្នក​ដែល​អំពាវនាវ​​ឱ្យ​មាន​ការ​ធ្វើ​ពហិការ​មិន​ឱ្យ​ប្រើប្រាស់​ទំនិញ ឬ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំង​ពីរ សូម​មេត្តា​បញ្ឈប់​សកម្មភាព​ទាំង​នេះ គឺ​ទុក​ឱ្យ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​នេះ​»។ អ្នក​ឧកញ៉ា​បន្ថែម​យ៉ាង​ដូច្នេះ​។

អ្នក​ឧកញ៉ា បាន​សង្កត់​ធ្ងន់​ថា «​អ្នក​នៅ​ក្នុង​បណ្តាញ​សង្គម និងអ្នក​រស់​នៅ​កណ្តាល​ទីក្រុង​មិន​យល់​ពី​ទុក្ខ​វេទនា​អ្នក​ដែល​រស់​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​ នោះ​ទេ​ ព្រោះ​ប្រទេស​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​ការ​បិទ​ច្រក​ព្រំដែន អ្នក​រង​ផល​ប៉ះពាល់​ខ្លាំង គឺ អ្នក​រស់​នៅ​តាម​ច្រក​ព្រំ​ដែន​។ ដូច្នេះ​​ការ​បិទ​ច្រក​ព្រំដែន​​នេះ វា​និង​ជិះ​ជា​ផល​អវិជ្ជមាន​​ច្រើន ហើយ​ក៏​មិន​មាន​​ផល​វិជ្ជមាន​នោះ​ទេ​សម្រាប់​ប្រទេស​ទាំង​ពីរ​ បើទោះ​បី​ជា​យើង​បិទ​ពី​ថៃ ដោយ​បង្កើត ឬ​ផលិត​ដោយ​ខ្លួន​ឯង​ ដាំ​ដុះ​ខ្លួនឯង បង្កើន​សមត្ថភាព​ដាំ​ដុះ​ខ្លួន​ឯង ប៉ុន្តែ​ទំនិញ​ពី​ប្រទេស​វៀតណាម ចិន និង​ប្រទេស​ផ្សេង​ៗ ទំនិញ​នៅ​តែ​ហូរ​ចូល​ ដូច្នេះ​ភាព​អវិជ្ជមាន​រវាង​ថៃ-កម្ពុជា​ទទួល​បាន​ដូច​គ្នា មិន​មាន​ផល​វិជ្ជមាន​នោះ​ទេ​»។

ទន្ទឹម​នេះ បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃកាលពីថ្ងៃ ៨ មិថុនា កន្លង​ទៅ​នេះ បាន​ឱ្យ​ដឹង​ថា សភា​ពាណិជ្ជកម្មថៃ​ប្រចាំ​ខេត្តច័ន្ទបុរី ​បានសម្តែងការព្រួយបារម្ភចំពោះការបិទជាបណ្តោះអាសន្ននៃច្រកព្រំដែន​ជាមួយ​ប្រទេសកម្ពុជា ដោយ​ព្រមានថា វិធានការបែបនេះអាចបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច «រាប់​ពាន់​លាន​បាត»។

អ្នកជំនាញជាច្រើនបាន​មើលឃើញពីការខាតបង់ ឬរំខានផ្នែកសេដ្ឋកិច្ចចំពោះការបិទព្រំដែន ជាពិសេសសម្រាប់ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយ​កម្ពុជាប្រមាណ ៤,១ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះសារមួយកាលពីថ្ងៃសៅរ៍ ដោយស្រង់តួលេខ​ពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា ថា កម្ពុជានាំចេញទៅថៃជាង ១,១ ប៊ីលាន​ដុល្លារ នៅឆ្នាំមុន ខណៈ​ថៃនាំចូល​មក​កម្ពុជា​វិញប្រមាណ ៥,២ ប៊ីលាន​ដុល្លារ៕

The post ការបិទច្រកព្រំដែនជាបណ្តោះអាសន្ន មកដល់បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានអ្វីជាបញ្ហាចោទ ប៉ុន្តែអ្នកប៉ះពាល់មុនគេ គឺភាគីថៃ appeared first on Kampuchea Thmey Daily.

ច្រកអន្តរជាតិកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បើកដំណើរការធម្មតា
មួយរយៈកន្លងមកនេះ ពិសេសគឺចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា ថៃ នៅឯខេត្តព្រះវិហាររួចមក ក៏មានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀងទាំងអស់តាមបណ្ដោយព្រំដែនកម្ពុជា ថៃ នឹងត្រូវបិទទាំងស្រុង ដែលព័ត៌មាននេះបានធ្វើឲ្យក្រុមអាជីវករ និងអ្នករកស៊ីតាមច្រកនីមួយៗ មិនថាប្រជាពលរដ្ឋខ្មែរ ឬប្រជាពលរដ្ឋថៃនោះទេ បានបញ្ចេញនូវការព្រួយបារម្ភអំពីមុខរបររបស់ខ្លួន។

ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញថា នៅច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកតំបន់មួយចំនួនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំឡូត តាមខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបង គឺពុំមានការបិទច្រកណាមួយនៅឡើយទេ ដោយមានប្រជាពលរដ្ឋទាំងពីរប្រទេសឆ្លងចេញចូលជាធម្មតា អាជីវករដឹកទំនិញនិងបន្លែបង្កា ក៏នៅតែធ្វើសកម្មភាពជាធម្មតា ដោយមិនទាន់ឃើញថា មានបទបញ្ជាខាងណាមួយដើម្បីឲ្យបិទច្រកទាំងស្រុងនោះឡើយ។

ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមួយចំនួនបានលើកឡើងថា ការប៉ះទង្គិចគ្នានៅឯខេត្តព្រះវិហារ គឺជារឿងកងកម្លាំងនិងកងកម្លាំង ដោយមិនមានពាក់ព័ន្ធអ្វីជាមួយនឹងអាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីនៅតាមច្រកនីមួយៗនោះឡើយ ដូច្នេះវាមិនគួរថា ត្រូវបិទច្រកទាំងអស់នោះទេ ព្រោះវាជារឿងដាច់ដោយឡែកពីគ្នា។ ទោះបីជាមានព័ត៌មានលេចឮថានឹងត្រូវបិទច្រកទាំងអស់នៅពេលឆាប់ៗខាងមុខនេះក៏ដោយ ក៏បច្ចុប្បន្នច្រកទាំងអស់ដែលស្ថិតក្នុងទឹកដីខេត្តបាត់ដំបងជាមួយ ប្រទេសថៃ គឺមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ដោយនៅដំណើរការជាធម្មតា ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ច្រកអន្តរជាតិកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បើកដំណើរការធម្មតា appeared first on Kampuchea Thmey Daily.

ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា
ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៥ ខណៈប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ចេ​ញចូល និងឆ្លងកាត់ដោះដូរទំនិញគ្នាដោយគ្មានបញ្ហាអ្វីឡើយ។​

សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន ច្រកព្រំដែនអន្តរជាតិ ជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ ជប់គរគី ស្ថិតក្នុងស្រុកបន្ទាយអំពិល។​

លោក រ៉ែម ផល្លាវី ប្រធានច្រកអន្តរជាតិ ជាំ បានថ្លែងប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១មិថុនា ច្រកអន្តរជាតិជាំ បើកដំណើរការជាធម្មតា អត់មានការបិទដូចពាក្យចចាមអារាមនោះទេ។​ លោកថា សម្រាប់ច្រកកអន្តរជាតិជាំ បើកជូនប្រជាពលរដ្ឋឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃណាត់ដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២។​ សរុបជារួម ច្រកព្រំដែនអន្តរជាតិទាំង៣ នៃខេត្តឧត្តរមានជ័យ គឺបើកដំណើរការឆ្លងកាត់ជាធម្មតា៕

អត្ថបទ៖ ចាន់ ធី

The post ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា appeared first on Kampuchea Thmey Daily.

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន
លោក នាន់ បូ​នេ​ត ប្រធាន​ច្រកព្រំដែន​អានសេះ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​ ០១ ​ខែមិថុនា ​ឆ្នាំ​ ២០២៥ នេះ​ថា ទោះបី​មាន​បញ្ហា រវាង​ទាហាន​ថៃ និង​ខ្មែរ នៅ​ព្រំដែន​មុំ​បី នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ យ៉ាងណាក៏ដោយ ច្រក​អានសេះ នៅតែ​ដំណើរការ​នាំ​ទំនិញ​ចេញចូល​ធម្មតា ដោយ​ក្នុង​ ១ ​សប្តាហ៍ បើក​ ២ ​ថ្ងៃ គឺ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ព្រហស្បតិ៍​។

ស្រដៀង​គ្នា​នេះដែរ លោក ចិន ខន្តី អភិបាលស្រុក​ជាំ​ក្សាន្ត ក៏បាន​ឱ្យ​ដឹងដែរថា ស្ថានភាព​កងកម្លាំង​យោធា ដែល​ប្រចាំការ​ជួរមុខ នៅ​មុំ​បី នៃ​ខេត្តព្រះវិហារ មាន​សភាព​ស្ងប់ស្ងាត់​ល្អ បន្ទាប់ពី​មានការ​ចរចា​គ្នា​ កាលពី​ថ្ងៃទី ​៣០ ​ខែឧសភា កន្លងទៅ​ថ្មីៗ​ នេះ។

បើតាម ​មន្ត្រី​យោធា នៅ​តំបន់​មុំ​បី ដែល​ប្រចាំការ​ជួរមុខ បាន​ឱ្យដឹងថា កម្លាំង​ទាហាន​ខ្មែរ នៅតែ​ត្រៀម​ ២៤ ​ម៉ោង លើ ២៤ ​ម៉ោង​ ជានិច្ច ដើម្បី​ការពារជាតិ​មាតុភូមិ​ឱ្យបាន​គង់វង្ស ខណៈ​ទាហាន​ក៏​ត្រៀម​ដូចគ្នា​ដែរ តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ទៀត​នោះ​ទេ។

ចំណែក​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ តាមរយៈ​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ Matichon បាន​អះអាង​ថា រដ្ឋាភិបាល​មិនបាន​បិទ​ច្រកចេញចូល​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​នោះឡើយ និង​បាន​ច្រានចោល​ព័ត៌មាន​ប្រឌិត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ ២០២៥​។ អាជ្ញាធរ​ថៃ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​មានការ​យល់ច្រឡំ និង​ជឿ​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ប្រឌិត ដោយ​ត្រូវ​រង់ចាំ​ការចេញផ្សាយ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ថៃ។ ការ​ចេញ​មក​បញ្ជាក់​ការពិត​នេះ ដើម្បី​ឆ្លើយតប​ជាមួយ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​ថា ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន ​៦ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​បណ្តោះអាសន្ន​ចំនួន​ ១០ ​ជាមួយ​ភាគី​កម្ពុជា ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​។

លោក គឹម សុ​វណ្ណា អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ដែល​បាន​ឆ្លើយឆ្លង​ជាមួយ​មន្ដ្រី​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា បាន​អះអាង​ថា រហូតមកទល់​ពេលនេះ ​មិនមាន​ការបិទ​ច្រកទ្វារ​ឆ្លង​កាត់​ណាមួយ​ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​ចុះផ្សាយ​នោះ​ឡើយ៕

អត្ថបទ ៖​ ជុន កុសល​

The post ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន appeared first on Kampuchea Thmey Daily.

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក
ប្រជាពលរដ្ឋ ពលករ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ត្រីប្រចាំការទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលបានជួយសម្របសម្រួល និងផ្ដល់ឯកសារចាំបាច់ជូនពួកគាត់បានឆាប់រហ័សក្នុងអំឡុងពេលមកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

កញ្ញា ជាតិ ចំប៉ី ពលករមកពីធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកឡែម ខេត្តបាត់ដំបងបាននិយាយថា៖«ខ្ញុំមកតាមច្រកនេះ គឺមិនមានគេយកលុយកាក់អីទេ ហើយមន្រ្តីប៉ូលិសគាត់យកចិត្តទុកដាក់ខ្លាំងណាស់ ទាំងប៉ូលីសថៃ និងប៉ូសលីសខ្មែរយើង។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលមន្រ្តីយើងយកចិត្តទុកដាក់ខ្លាំងចំពោះពលករដូចជាពួកខ្ញុំ»។

កញ្ញាបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃតាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។

លោក សឿង ប្រុស ជាពលករមកពីប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញបាននិយាយថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ-ចូលតាមព្រំដែនជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ»។

លោកបន្តថា ការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃក្នុងអំឡុងពេលចូលឆ្នាំ គឺជួយសម្រួលដល់ការចំណាយរបស់លោក និងពលករផ្សេងទៀតយ៉ាងច្រើន ហើយមិនត្រឹមតែកាត់បន្ថយចំណាយបានមួយចំណែកធំទេ ប៉ុន្ដែថែមទាំងជួយសម្រួលសេវាឯកសារផ្សេងៗទៀតយ៉ាងឆាប់រហ័សផងដែរ។

លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនរុញរារបស់ក្រុមការងារជំនាញ និងមន្រ្តីប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ដែលជាប់ពាក់ព័ន្ធការជួយសម្របសម្រួលការឆ្លងដែនរបស់ពលរដ្ឋយើងដែលគាត់ត្រឡប់ពីថៃវិញ មកលេងស្រុកកំណើតគាត់ក្នុងអំឡុងពេលនេះ។

លោកបន្តថា៖«ខ្ញុំសង្កេតឃើញថា មន្រ្តីរាជរដ្ឋាភិបាលយើងដែលពួកគាត់ប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិនីមួយៗ គឺពួកគាត់បានលះបង់ច្រើនណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងពេលវេលាជួបជុំក្រុមគ្រួសារគាត់ផងដែរ គឺធ្វើយ៉ាងជួយដល់ពលរដ្ឋខ្មែរយើងកុំឱ្យមានការលំបាកច្រើននៅពេលឆ្លងដែនមកកម្ពុជា»។

អ្នកឃ្លាំមើលរូបនេះបានបន្ថែមថា ការប្រឹងប្រែងក្នុងកិច្ចការជួយពលរដ្ឋបែបនេះធ្វើឱ្យពលរដ្ឋសប្បាយរីករាយ និងពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈសេនាធិការដូចជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋានផង។

លោកបានលើកទឹកចិត្តដល់មន្រ្តីកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថែមទៀត ដើម្បីជួយសម្របសម្រួល ដោះស្រាយបញ្ហាជូនពលរដ្ឋ និងពលករដែលតែងតែឆ្លងដែនទៅធ្វើការងារ និងប្រកបរបររកស៊ីនៅក្នុងប្រទេសថៃ។

ចំណែកលោក អ៊ុន ដារ៉ា អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គម បានកត់សម្គាល់ឃើញថា មន្រ្តីជំនាញ និងមន្រ្តីប្រចាំការនៅច្រកព្រំដែនទាំងអស់ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ជាពិសេសពួកគាត់នៅរង់ចាំទទួលពលរដ្ឋដែលមកជួបជុំក្រុមគ្រួសារនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីនៅតាមច្រកព្រំដែននេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខិតខំបំពេញការងារជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃរហូតមានការលើកលែងតម្លៃសេវាចេញ-ចូលរៀងរាល់ឆ្នាំ៕

The post ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក appeared first on Kampuchea Thmey Daily.

លោក ស សុខា ណែនាំមន្ត្រីច្រកព្រំដែនបាវិតទប់ស្កាត់ឱ្យបានការនាំចូលទំនិញខូចគុណភាព
ក្នុងឱកាសចុះពិនិត្យប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យមន្ត្រីនគរបាលច្រកទ្វារព្រំដែនបាវិតទប់ស្កាត់ឱ្យបានសកម្មភាពឆ្លងដែនខុសច្បាប់ រួមទាំងការនាំចូលទំនិញគ្មានគុណភាព ដែលអាចបង្កជា ហានិភ័យដល់សុខភាពពលរដ្ឋ។

ការលើកឡើងក្នុងឱកាសចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេស វៀតណាម និងដឹកនាំកិច្ចប្រជុំដើម្បីតម្រង់ទិសលើកិច្ចការសំខាន់មួយចំនួនទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទាំងការផ្ដល់សេវាឆ្លងដែនជូនអ្នកដំណើរ កិច្ចការពារបូរណភាពទឹកដី ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាវុធខុសច្បាប់ ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា មន្រ្តីច្រកទ្វាព្រំដែន ទាំងព្រំដែនគោក និងអាកាស ជាបុគ្គលទី១ តំណាងឱ្យជាតិ និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវបរទេសអញ្ជើញមកពីគ្រប់ជាតិសាសន៍នៅលើពិភពលោកដែលក្នុងន័យនេះ លោកបានណែនាំមន្រ្តីនគរបាលច្រកទ្វារទាំងអស់ប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ រក្សាអនាម័យ និងសោភណ្ឌភាពកន្លែងបំពេញការងារ និងទីតាំងក្នុងដែនសមត្ថកិច្ចឱ្យបានល្អ ហើយថ្នាក់ដឹកនាំត្រូវតែផ្ដល់ឱ្យមន្រ្តីនូវបរិយាកាសបំពេញការងារប្រកបដោយការលើកទឹកចិត្ត ទាំងការដំឡើងស័ក្ដិ បណ្ដុះបណ្ដាលជំនាញបន្ថែម ពិសេសលើជំនាញបច្ចេកវិទ្យា ឌីជីថល ព្រមទាំងត្រូវធានាឱ្យបានថា មន្រ្តីទាំងអស់មានភារកិច្ចត្រូវអនុវត្តប្រកបដោយគុណភាព។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានណែនាំឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់ ការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ អាវុធជាតិផ្ទុះ ទំនិញគ្មានគុណភាព ជាពិសេសការនាំចូលម្ហូបអាហារ និងត្រូវមានកិច្ចសហការឱ្យបានល្អជាប្រចាំជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមានផ្សេងៗ និងលើកកម្ពស់ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

លោក ស សុខា ក៏បានចូលពិនិត្យស្ថានភាព និងសំណេះសំណាលខ្លីជាមួយមន្រ្តីដែលកំពុងបំពេញភារកិច្ចនៅកន្លែងបំពេញបែបបទជូនអ្នកដំណើរចេញ-ចូលកម្ពុជា-វៀតណាម និងចុះទៅពិនិត្យ​ និងសួរសុខទុក្ខមន្ត្រីនៅប៉ុស្ត៍ប្រចាំការស្លាបឆ្វេង និងស្លាបស្ដាំ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលមានចំងាយប្រមាណ១៥០០ម៉ែត្រពីច្រកទ្វារ។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឺក្នុងឆមាសទី១ ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានអ្នកដំណើរចេញចំនួន៧៦៥,០៥៦នាក់ ស្មើ១៥៦សញ្ជាតិ និងអ្នកដំណើរចូលចំនួន៧៣៥,១៥៨នាក់ មាន១៥៤សញ្ជាតិ សរុបកើនឡើងជាង១សែននាក់ រួមទាំងកំណើនភ្ញៀវបរទេស៕

The post លោក ស សុខា ណែនាំមន្ត្រីច្រកព្រំដែនបាវិតទប់ស្កាត់ឱ្យបានការនាំចូលទំនិញខូចគុណភាព appeared first on Kampuchea Thmey Daily.