សន្តិសុខសង្គម
ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា
ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខណៈប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ចេញចូល និងឆ្លងកាត់ដោះដូរទំនិញគ្នាដោយគ្មានបញ្ហាអ្វីឡើយ។

សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន ច្រកព្រំដែនអន្តរជាតិ ជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ ជប់គរគី ស្ថិតក្នុងស្រុកបន្ទាយអំពិល។

លោក រ៉ែម ផល្លាវី ប្រធានច្រកអន្តរជាតិ ជាំ បានថ្លែងប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១មិថុនា ច្រកអន្តរជាតិជាំ បើកដំណើរការជាធម្មតា អត់មានការបិទដូចពាក្យចចាមអារាមនោះទេ។ លោកថា សម្រាប់ច្រកកអន្តរជាតិជាំ បើកជូនប្រជាពលរដ្ឋឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃណាត់ដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២។ សរុបជារួម ច្រកព្រំដែនអន្តរជាតិទាំង៣ នៃខេត្តឧត្តរមានជ័យ គឺបើកដំណើរការឆ្លងកាត់ជាធម្មតា៕
អត្ថបទ៖ ចាន់ ធី




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


