សន្តិសុខសង្គម
ច្រកអន្តរជាតិកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បើកដំណើរការធម្មតា
មួយរយៈកន្លងមកនេះ ពិសេសគឺចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា ថៃ នៅឯខេត្តព្រះវិហាររួចមក ក៏មានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀងទាំងអស់តាមបណ្ដោយព្រំដែនកម្ពុជា ថៃ នឹងត្រូវបិទទាំងស្រុង ដែលព័ត៌មាននេះបានធ្វើឲ្យក្រុមអាជីវករ និងអ្នករកស៊ីតាមច្រកនីមួយៗ មិនថាប្រជាពលរដ្ឋខ្មែរ ឬប្រជាពលរដ្ឋថៃនោះទេ បានបញ្ចេញនូវការព្រួយបារម្ភអំពីមុខរបររបស់ខ្លួន។

ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញថា នៅច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកតំបន់មួយចំនួនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំឡូត តាមខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបង គឺពុំមានការបិទច្រកណាមួយនៅឡើយទេ ដោយមានប្រជាពលរដ្ឋទាំងពីរប្រទេសឆ្លងចេញចូលជាធម្មតា អាជីវករដឹកទំនិញនិងបន្លែបង្កា ក៏នៅតែធ្វើសកម្មភាពជាធម្មតា ដោយមិនទាន់ឃើញថា មានបទបញ្ជាខាងណាមួយដើម្បីឲ្យបិទច្រកទាំងស្រុងនោះឡើយ។

ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមួយចំនួនបានលើកឡើងថា ការប៉ះទង្គិចគ្នានៅឯខេត្តព្រះវិហារ គឺជារឿងកងកម្លាំងនិងកងកម្លាំង ដោយមិនមានពាក់ព័ន្ធអ្វីជាមួយនឹងអាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីនៅតាមច្រកនីមួយៗនោះឡើយ ដូច្នេះវាមិនគួរថា ត្រូវបិទច្រកទាំងអស់នោះទេ ព្រោះវាជារឿងដាច់ដោយឡែកពីគ្នា។ ទោះបីជាមានព័ត៌មានលេចឮថានឹងត្រូវបិទច្រកទាំងអស់នៅពេលឆាប់ៗខាងមុខនេះក៏ដោយ ក៏បច្ចុប្បន្នច្រកទាំងអស់ដែលស្ថិតក្នុងទឹកដីខេត្តបាត់ដំបងជាមួយ ប្រទេសថៃ គឺមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ដោយនៅដំណើរការជាធម្មតា ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


