ជប៉ុន-កម្ពុជា Archives - Kampuchea Thmey Daily

ទូត​ជប៉ុន​ថា​ជោគជ័យ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​កម្ពុជា​បង្ហាញ​ពិភព​លោក​ថា ​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​វិនិយោគ​ដែល​មាន​សុវត្ថិភាព
ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ការ​បើក​ដំណើរ​ការ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ដំឡើង​រថយន្ត​ថ្មី​របស់​តូយ៉ូតា​នៅ​កម្ពុជា​ គឺ​ជា​សារ​មួយ​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា​ កម្ពុជា​នៅ​តែ​ជា​គោលដៅ​វិនិយោគ​ដែល​មាន​សក្ដានុពល​ និង​មាន​សុវត្ថិភាព បើ​ទោះ​បី​ប្រឈម​មុខ​នឹង​ស្រមោល​អវិជ្ជមាន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​​​​មាន​ការ​សង្ស័យ​លើ​ប្រទេស​នេះ​ក្ដី​។ អនុប្រធាន​ទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ជប៉ុន​ចំពោះ​ការ​ជឿ​ទុកចិត្ត​មួយ​នេះ​ និង​សង្ឃឹម​ថា​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត​នឹង​ផ្ដល់​គំនិត​វិជ្ជមាន​លើ​កម្ពុជា​កាន់​តែ​ច្រើន​។

ថ្លែង​ក្នុង​ពិធី​ដាក់​ដំណើរ​ការ​ការ​ផ្គុំ​ និង​ដំឡើង​រថយន្ត Toyota ម៉ូដែល​ថ្មី​នៅ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​រោងចក្រ​តូយូតា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លោក អ៊ូអីណុ អាត់ស៊ូស៊ី មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​ជា​មួយ​ថៃ និង​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​២០២៥ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​ចាប់​ផ្ដើម​សម្លឹង​មើល​កម្ពុជា​ក្នុង​កែវ​ភ្នែក​សង្ស័យ​ ដែល​បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ពួកគេ​។ តែ​សម្រាប់​ជប៉ុន​នៅ​តែ​បង្ហាញ​ការ​ទុក​ចិត្ត​លើ​ប្រទេស​នេះ​ ហើយ​លទ្ធផល​នៃ​ការ​ទុក​ចិត្ត​នេះ​បាន​បង្ហាញ​នៅ​ថ្ងៃ​ដែល​ក្រុមហ៊ុន​តូយូតា បង្កើន​ខ្សែច្រវ៉ាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ពេល​នេះ​។

លោក​ថា៖ «នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទំនុក​ចិត្ត​របស់​វិនិយោគិន ការ​ពិត​ដែល​ថា Toyota​ ដែល​ជា​ម៉ាក​យី​ហោ​ឈាន​មុខ​គេ​របស់​ជប៉ុន កំពុង​ដំណើរ​ការ​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​លក់​រថយន្ត និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ នឹង​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ»។

​​​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​វិនិយោគ​ពី​ជប៉ុន​មក​កាន់​កម្ពុជា​បន្ថែម​ទៀត និង​សង្ឃឹម​ថា​ រថយន្ត​ដែល​ធ្វើ​នៅ​កម្ពុជា​ចេញ​ពី​រោង​ចក្រ​តូយូតា​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ប្រជាជន​កម្ពុជា​ ហើយ​នឹង​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។

​អនុប្រធានទី១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ជប៉ុន​ចំពោះ​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត ដោះស្រាយ​បញ្ហា​ថាមពល និង​ការ​លំបាក​របស់​អ្នក​វិនិយោគ​ ជា​ពិសេស​គឺ​ប្ដេជ្ញា​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ឱ្យ​អស់​ចេញពី​ប្រទេស​។

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «នេះ​គាត់​ជោគជ័យ ហើយ​ខ្ញុំ​សង្ឃឹម​ថា​តូយ៉ូតា​នឹង​អាច​ជួយ​ផ្សព្វផ្សាយ​ទៅ​ក្រុម​ហ៊ុន​ជប៉ុន​ផ្សេងៗ​ទៀត​ឱ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា​យើង ទី២​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ក្រៅ​ពី​តូយូតា​ទាំង​ក្រុម​ហ៊ុន​ចិន ក្រុម​ហ៊ុន​កូរ៉េ ក្រុមហ៊ុន​អាគាំង ក្រុមហ៊ុន​អឺរ៉ុប​ទាំង​អស់ ពេល​គេ​ឃើញ​សារព័ត៌មាន​នេះ​ថា​តូយូតា​ដែល​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​បាន​ដាក់​ទុន​នៅ​កម្ពុជា​ហើយ​បាន​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​គាត់​ថែម​ទៀត​! នេះ​ហើយ​គាំទ្រ​ឱ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ផង​ដែរ»។

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជប៉ុន​នៅ​ឆ្នាំ​២០២៥​មាន​ទំហំ​ប្រមាណ​ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៧%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ដោយ​ឡែក​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​​ឆ្នាំ​២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៦៣០​គ្រោង កើន​ពី​៤២៤​គម្រោង​ក្នុង​ឆ្នាំ​២០២៤​ ដែល​មាន​ទុន​ប្រមាណ​១០ពាន់លានដុល្លារ​អាមេរិក​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ទូត​ជប៉ុន​ថា​ជោគជ័យ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​កម្ពុជា​បង្ហាញ​ពិភព​លោក​ថា ​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​វិនិយោគ​ដែល​មាន​សុវត្ថិភាព appeared first on Kampuchea Thmey Daily.

ស្ថានទូត​ជប៉ុន​ជំរុញ​អ្នក​វិនិយោគ​មក​កាន់​កម្ពុជា​
ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​រៀបចំ​សិក្ខា​សាលា​មួយ​ស្ដីពី​ឱកាស​វិនិយោគ​សម្រាប់​ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា ខណៈ​ឯក​អគ្គរាជទូត​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ក្រុម​ហ៊ុន​ជប៉ុន​អាច​នឹង​ពិចារណា​វិនិយោគ​នៅ​កម្ពុជា ខណៈ​អ្នក​ដែល​កំពុង​វិនិយោគ​អាច​នឹង​ពង្រីក​អាជីវកម្ម​បន្ថែម​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ស្ថាន​ទូត​ជប៉ុន​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ សិក្ខា​សាលា​ស្ដីពី​ការ​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ដែល​រៀប​ចំ​កាល​ពី​ថ្ងៃ​ទី​២០​ នេះ​មាន​ក្រុម​ហ៊ុន​ចូល​រួម​ ១៧០​ក្រុមហ៊ុន​តាម​អន​ឡាញ និង​ទីតាំង​ផ្ទាល់​។

នៅក្នុងសិក្ខាសាលានោះ​ឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) បាន​សម្តែង​ការ​រំពឹង​ទុក​ថា សិក្ខាសាលា​នេះ​នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជារួចហើយ ដើម្បី​ពិចារណា​លើការវិនិយោគថ្មី ឬពង្រីកការវិនិយោគដែលមានស្រាប់របស់ពួកគេ។

របាយការណ៍​ឆ្នាំ​២០២៣​ គម្រោង​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​មាន​ចំនួន​ ១៣៧​គម្រោង ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ ២,៥ពាន់លានដុល្លារ​អាមេរិក និង​មាន​ពាណិជ្ជករ​ជប៉ុន​ប្រមាណ​ ១,៧០០នាក់​នៅ​កម្ពុជា​៕

អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

The post ស្ថានទូត​ជប៉ុន​ជំរុញ​អ្នក​វិនិយោគ​មក​កាន់​កម្ពុជា​ appeared first on Kampuchea Thmey Daily.

ជប៉ុនប្តេជ្ញាសហការគាំទ្រកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍
ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) លោកសាស្ត្រាចារ្យ Tetsuya Watanabe បាន​​ប្តេជ្ញា​របស់ខ្លួន​ក្នុង​ការ​សហការ​គាំទ្រ​ក្រសួង​ទេសចរណ៍​លើការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា។

លោកសាស្ត្រាចារ្យ Tetsuya Watanabe បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជា​មួយ​​លោក​ ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។

លោកសាស្ត្រាចារ្យបានថ្លែង​អំពី​ចំណាប់​អារម្មណ៍​លើ​ការធានា​បាន​នូវ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា និង​រាជរដ្ឋាភិបាលកម្ពុជា ធានាបាន​ គឺ​ពិត​ជា​កត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។ លោកក៏បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែមទៀត។

លោក ហួត ហាក់​ បាន​លើក​ឡើង​អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន(ERIA) ដែល​បាន​ចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល១៤ឆ្នាំ។ តាមរយៈ​ទំនាក់​ទំនង​ដ៏ល្អនេះ ដែលបានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ទទួល​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​វិទ្យាស្ថាន​រហូតមក។​

លោក​រដ្ឋមន្រ្តី ក៏​បាន​អរគុណ​ប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។

តាមរយៈជំនួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈប្រកបដោយលទ្ធផលជាផ្លែផ្កា គូភាគីប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដោយភាគីវិទ្យាស្ថានបានទទួលពិនិត្យលទ្ធភាពលើសំណើសុំជំនួយគំាទ្របច្ចេកទេសអភិវឌ្ឍវិស័យទេសចរណ៍ពីក្រសួងទេសចរណ៍។

ទន្ទឹម​នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំ​ណែក​ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល​។

លោកសាស្ត្រាចារ្យ បន្ថែមថា វិនិយោគិនជប៉ុនចាប់អារម្មណ៍ក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។

បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location)​ នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត៕

The post ជប៉ុនប្តេជ្ញាសហការគាំទ្រកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ១១លានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតមីនក្នុងដំណាក់កាលទី៣ នៅក្នុងខេត្តគោលដៅចំនួន៣រួមមាន ខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២​ខែមករា ឆ្នាំ ២០២៦ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ហិរញ្ញប្បទាននេះ ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ (CMAC) ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។ គម្រោងនេះ សម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣​ គឺខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង​ ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ​ ខែមករា ២០២៦-១៥​ មករា​ ២០២៨។

លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បានបញ្ជាក់ថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ លោកថា៖«ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត​ ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ»។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោក ប្រាក់ សុខុន ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេសជាដើម។

គួរជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧ គីឡូម៉ែត្រក្រឡា៕

The post ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ១១លានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣ appeared first on Kampuchea Thmey Daily.

ជប៉ុនសន្យាខំប្រឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឱ្យបានពេញលេញ បន្ថយភាពតានតឹង
ប្រទេសជប៉ុនបានសម្តែងការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងសន្យាថាខ្លួននឹងធ្វើការជាមួយប្រទេសក្នុងតំបន់​ និងដៃគូពាក់ព័ន្ធ ដើម្បីបន្ថយភាពតានតឹង និងធានាថាភាគីជម្លោះកម្ពុជា-ថៃ គោរពយ៉ាងប្រាកដប្រជាចំពោះបទឈប់បាញ់។

Colonel HARA Takashi, PHOTO: ISHIKAWA KPT.

ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូតប្រចាំនៅកម្ពុជា, រដ្ឋាភិបាលទីក្រុងតូក្យូ បានសង្កត់ធ្ងន់ថា៖«ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។»។

ទីក្រុងតូក្យូចេញមកថ្លែងបញ្ជាក់ពីជំហររបស់ខ្លួនបែបនេះម្ដងទៀត ស្របពេលដែលទីប្រឹក្សា និងអនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក HARA Takashi បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ នៅថ្ងៃទី ២២-​២៣ ខែវិច្ឆិកា។

វរសេនីយ៍ឯក HARA Takashi ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា(MACPP)   បានចូលរួមដំណើរទស្សនកិច្ចរៀបចំដោយក្រសួងការពារជាតិកម្ពុជាទៅកាន់ជំរុំភៀសសឹកខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពចុងក្រោយបង្អស់។ ​

តំណាងរបស់ជប៉ុនវរសេនីយ៍ឯក HARA Takashi  បានចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅក្នុងភូមិព្រៃចាន់ ភ្លាមៗ ក្រោយពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ដែលហេតុការណ៍នោះបានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ ចំនួន៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន១រូប។

បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul  បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន នៅចំពោះមុខប្រធានាធិបតីអាមេរិក Donald J. Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីចុងខែតុលា រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu  បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ។

Japanese Foreign Minister Toshimitsu Motegi. (Reuters)

ជប៉ុនក៏បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ក្នុងការដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា-ថៃ។

រដ្ឋមន្ត្រីការបរទេសជប៉ុនថា ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ជប៉ុន ដើម្បីឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរវាងកម្ពុជា-ថៃ រយៈពេលមធ្យម និងវែង៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ជប៉ុនសន្យាខំប្រឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឱ្យបានពេញលេញ បន្ថយភាពតានតឹង appeared first on Kampuchea Thmey Daily.

ជំនួយមនុស្សធម៌ជប៉ុនជិត២លានដុល្លារនឹង​មកដល់កម្ពុជានៅសប្ដាហ៍​ក្រោយ
ជំនួយ​ជាទឹក​ប្រាក់មនុស្ស​ធម៌​ពី​ប្រទេស​ជប៉ុន​ដែល​មាន​ប្រមាណ ១,៨លានដុល្លារអាមេរិក នឹង​ត្រូវ​ផ្ដល់​មក​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ខាង​មុខ ដោយ​ផ្ដល់​ទៅ​ឱ្យ​អង្គការ​អន្តរជាតិ​ចំនួន​ពីរគឺ UNICEF និង IOM។

តាមសេចក្ដីប្រកាសព័ត៌មានជំនួយ​នេះ​នឹង​ត្រូវ​ផ្ដល់​ដើម្បីសង្គ្រោះដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ដែល​ពិធីនៃ​ការ​ផ្ដល់​ជំនួយ​នេះ​នឹង​ធ្វើ​នៅវត្ត​កំពង់សង្កែ ស្រុកឆែប​ ខេត្ត​ព្រះវិហារ ដោយ​មានការ​ចូលរួមពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី អភិបាល​ខេត្ត​ព្រះវិហារលោក គឹម រិទ្ធី និង​តំណាង​អង្គការ​ UNICEF និង IOM ផងដែរ។

ឯកអគ្គរាជទូត​ជប៉ុនប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​ប្រាប់​កម្ពុជា​ថ្មីថា ក្នុង​ជំនួយ​សង្គ្រោះ​បន្ទាន់​នេះនឹង​ផ្ដល់​ការ​ផ្គត់​ផ្គង់​សម្ភារៈចាំបាច់ប្រើប្រាស់​ប្រចាំ​ថ្ងៃ ការ​រៀបចំ​ជម្រក​បណ្ដោះ​អាសន្ន និង​ការ​គាំទ្រ​ការ​អប់រំ​កុមារ​ជាដើម​។

លោកថា៖ «ប្រទេស​ជប៉ុន​សង្ឃឹមយ៉ាង​មុតមាំថា ជំនួយ​នេះ​នឹង​ជួយ​ឱ្យ​ជីវភាព​រស់​នៅប្រកប​ដោយ​សន្ដិភាព​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែនត្រូវបាន​ស្ដារឡើង​វិញ ហើយ​ជប៉ុននឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថាយភាព​តាន​តឹង​រវាង​កម្ពុជា–ថៃ»។

គិតត្រឹម​ថ្ងៃទី​៤ ខែ​សីហា មាន​ពលរដ្ឋ​ភៀសសឹក​ប្រមាណ​១២​ម៉ឺននាក់​ដែល​ភៀសខ្លួន​ទៅកាន់​មណ្ឌលសុវត្ថិភាព។ កាលពី​ថ្ងៃទី​១៥ ខែសីហា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ឥតសំណងដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១,៨លានដុល្លារអាមេរិក ខណៈសង្ឃឹម​ថា​សន្ដិភាព​នឹង​មាន​ឡើង​វិញ​ឆាប់​រហ័ស ហើយ​នឹង​បន្ត​ខិត​ខំ​ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​អ្នក​ដែល​រងគ្រោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ជំនួយមនុស្សធម៌ជប៉ុនជិត២លានដុល្លារនឹង​មកដល់កម្ពុជានៅសប្ដាហ៍​ក្រោយ appeared first on Kampuchea Thmey Daily.

ឯកអគ្គរាជទូត​ជប៉ុនថា ការបិទព្រំដែនរវាង​កម្ពុជា-ថៃ កំពុងធ្វើឱ្យក្រុម​ហ៊ុន​ជប៉ុន​​ជួប​ការ​លំបាក
ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ថា ដោយ​សារ​ការ​អូស​បន្លាយការ​បិទ​ព្រំដែនគោក​រវាង​កម្ពុជា​និង​ថៃ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុនកំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ហើយ​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ស្ថានភាព​បែប​នេះ។

ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹម​ថា​ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នឹង​ផ្ដល់​ឱកាស​ការងារ​ដល់​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ។ ប៉ុន្ដែដោយ​សារ​តែ​ការ​បិទ​ព្រំដែនគោកជាមួយ​ប្រទេស​ថៃ​មាន​ការ​អូស​បន្លាយ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃ​បូក១» កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​ ហើយ​ការ​ពង្រីក​ឱកាស​ការងារ​ថ្មី​មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​នោះទេ»។

មាន​ពលករ​ខ្មែរ​ជាង​៨០​ម៉ឺន​នាក់​បាន​វិល​ត្រលប់​មក​កម្ពុជា​ក្រោយ​មាន​ការ​បារម្ភ​ពីសុវត្ថិភាពដោយ​សារ​ការ​វាយ​ប្រហារ​ពី​ជនជាតិ​ថៃ ក្រោយ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។ ខណៈ​ក្រសួង​ការ​ងារខិតខំ​ស្វែងរក​ការងារជូន​ពលករ​ដែល​វិល​ត្រលប់​មកវិញបាន​ជា​បន្តបន្ទាប់​ផងដែរ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់​ផងដែរថាទន្ទឹម​នឹងការ​វិល​ត្រលប់​មក​វិញ​នេះ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ចំនួន​ក៏​កំពុង​ស្វែងរក​កម្មករ​និយោជិតដោយ​សង្ឃឹម​ថា​ក្រសួងការងារ​នឹង​ជួយ​សម្រប​សម្រួល​ដល់​ការងារ​នេះ ខណៈរដ្ឋាភិបាលជប៉ុន​ក៏​នឹង​ពិចារណា​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​ពលករ​ដែល​វិល​ត្រលប់​មក​វិញ។

លោក​ថា៖ «បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សាអំពី​វិធី​សាស្ត្រ និង​ពេល​វេលា​ជាក់​លាក់​ជាមួយនិង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​មាន​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ហើយចង់​ស្វែង​រក​ពី​លទ្ធភាព​ផ្សេង​ៗ​សម្រាប់​ការ​គាំទ្រ រួម​ទាង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​ផងដែរ»។

ក្នុង​កិច្ចប្រជុំលើក​ទី១ របស់គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែ​កញ្ញា នៅខេត្តកោះកុង កន្លង​ទៅ ប្រទេស​ថៃ និង​កម្ពុជា ក៏​បាន​ពិភាក្សា​លើ​ការ​បើក​ព្រំដែនដែល​ចាំបាច់​ដល់​ការ​ដឹក​ទំនិញ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​ជប៉ុន​ផងដែរ ខណៈ​គណៈរដ្ឋមន្ត្រីថៃកាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ក៏​បាន​ប្រជុំ​ទាក់ទង​នឹង​ការ​បើក​ព្រំដែន​ឡើង​វិញ​តាម​សំណើរបស់​ជប៉ុន​ផងដែរ តែ​ការ​សម្រេចយ៉ាងណា​គឺ​ស្ថិត​នៅ​លើការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រីថ្មី​របស់​ថៃ។

ប្រទេសថៃ​បាន​បិទទ្វារ​ព្រំដែន​អន្តរជាតិជាមួយ​កម្ពុជា​ទាំង​ស្រុង​ដោយ​ឯកតោភាគី​ចាប់​តាំង​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ២០២៥ ជា​ការ​ឆ្លើយ​តប​កម្ពុជា​បានសម្រេច​បិទវិញ​។ ក្រោយ​ចំណាត់ការ​របស់​កម្ពុជា​ថៃ​បាន​ព្យាយាមឱ្យ​កម្ពុជា​ចរចាជាមួយ​ខ្លួន​ដើម្បី​បើក។ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ធ្លាប់​មាន​ប្រសាសន៍​ថាកូនសោរ​នៃ​ការ​បើក​ទ្វាព្រំដែន​ឡើង​វិញគឺ​ស្ថិត​នៅ​លើ​ថៃ បើ​បិទ​ដោយ​ខ្លួន​ឯង សូម​បើក​វិញ​ដោយ​ខ្លួន​ឯង កម្ពុជា​នឹង​ឆ្លើយ​តប​តាម​ក្រោយ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ឯកអគ្គរាជទូត​ជប៉ុនថា ការបិទព្រំដែនរវាង​កម្ពុជា-ថៃ កំពុងធ្វើឱ្យក្រុម​ហ៊ុន​ជប៉ុន​​ជួប​ការ​លំបាក appeared first on Kampuchea Thmey Daily.

ខ្មែរនៅជប៉ុនជាង ២០០នាក់ រៀបចំការគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីវៈកងទ័ពពលីនៅសមរភូមិមុខ
(ជប៉ុន)៖ ​នៅ​ថ្ងៃ​ទី២៤ ​ខែ​សីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរ​នៅ​ប្រទេសជប៉ុន ​ក្រុម​ការងារ ​ESEA ទទួល​បន្ទុក ​ប្រទេស​ជប៉ុន ​និង​សហគម​ន៍​ខ្មែរនៅជប៉ុន​ប្រមាណ២០០នាក់ ​បាន​រៀប​ចំ​កម្មវិធីគោរព​វិញ្ញាណក្ខន្ធ ​និងប​ង្សុកូលឧទ្ទិសកុសលជូ​ន​ដល់​វីវៈក​ងទ័​ព​ពលី​នៅ​សមរភូមិ​មុខ ​នៅ​វត្តបិតាធំ ​ខេត្ត​កាណាហ្កាវ៉ា នៃប្រទេសជប៉ុន​ ដោ​យ​មាន​ការ​ចូល​រួម​ពី​បង​ប្អូន​សហគមន៍ខ្មែរ និស្សិត​ និង​ពលករសរុបប្រមាណ ២០០នាក់។

កម្មវិធី​នេះមា​ន​ពិធីសាសនា​ដូច​ជា​ការ​ប្រគេន​យាគូ​ព្រះសង្ឃ រា​ប់បាត្រ ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ ​និង​បង្សុកូល​ឧទ្ទិសកុសល ​ដោយ​បាន​និមន្តព្រះសង្ឃពី​វត្តខ្មែរ​ សាមគ្គី ​វត្ត​ខ្មែរ​អង្គរ​រតនរង្សី ​និង​ព្រះសង្ឃគង់​នៅ​វត្ត​បិតាធំ ​សរុប ៥អង្គ។​ ​បន្ទាប់​ពី​ពិធីសាសនា ​ក៏​មាន​ការ​ហែក្បួនគោរព​វិញ្ញាណក្ខន្ធវីរៈ​កងទ័ព ​ដោយ​បាន​លើក​បដារំ​លឹកគុណកងទ័ព​ និង​ច្រៀង​ចម្រៀងលើកទឹកចិត្តវីរៈកងទ័ពផងដែរ៕

The post  ខ្មែរនៅជប៉ុនជាង ២០០នាក់ រៀបចំការគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីវៈកងទ័ពពលីនៅសមរភូមិមុខ appeared first on Kampuchea Thmey Daily.