ព័ត៌មានជាតិ
ឯកអគ្គរាជទូតជប៉ុនថា ការបិទព្រំដែនរវាងកម្ពុជា-ថៃ កំពុងធ្វើឱ្យក្រុមហ៊ុនជប៉ុនជួបការលំបាក
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា ដោយសារការអូសបន្លាយការបិទព្រំដែនគោករវាងកម្ពុជានិងថៃបានធ្វើឱ្យក្រុមហ៊ុនជប៉ុនកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយការបង្កើតឱកាសការងារថ្មីមិនមែនងាយស្រួលនោះទេក្នុងស្ថានភាពបែបនេះ។

ថ្លែងប្រាប់កម្ពុជាថ្មីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាក្រុមហ៊ុនជប៉ុននៅកម្ពុជានឹងផ្ដល់ឱកាសការងារដល់ពលករដែលវិលត្រឡប់មកវិញ។ ប៉ុន្ដែដោយសារតែការបិទព្រំដែនគោកជាមួយប្រទេសថៃមានការអូសបន្លាយ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនដែលបាននិងកំពុងវិនិយោគនៅប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃបូក១» កំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ហើយការពង្រីកឱកាសការងារថ្មីមិនមែនជាកិច្ចការងាយស្រួលនោះទេ»។
មានពលករខ្មែរជាង៨០ម៉ឺននាក់បានវិលត្រលប់មកកម្ពុជាក្រោយមានការបារម្ភពីសុវត្ថិភាពដោយសារការវាយប្រហារពីជនជាតិថៃ ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា។ ខណៈក្រសួងការងារខិតខំស្វែងរកការងារជូនពលករដែលវិលត្រលប់មកវិញបានជាបន្តបន្ទាប់ផងដែរ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ផងដែរថាទន្ទឹមនឹងការវិលត្រលប់មកវិញនេះក្រុមហ៊ុនជប៉ុនមួយចំនួនក៏កំពុងស្វែងរកកម្មករនិយោជិតដោយសង្ឃឹមថាក្រសួងការងារនឹងជួយសម្របសម្រួលដល់ការងារនេះ ខណៈរដ្ឋាភិបាលជប៉ុនក៏នឹងពិចារណាផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលករដែលវិលត្រលប់មកវិញ។
លោកថា៖ «បច្ចុប្បន្នយើងកំពុងពិភាក្សាអំពីវិធីសាស្ត្រ និងពេលវេលាជាក់លាក់ជាមួយនិងភាគីពាក់ព័ន្ធផ្សេងទៀត រួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយចង់ស្វែងរកពីលទ្ធភាពផ្សេងៗសម្រាប់ការគាំទ្រ រួមទាងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិផងដែរ»។

ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង កន្លងទៅ ប្រទេសថៃ និងកម្ពុជា ក៏បានពិភាក្សាលើការបើកព្រំដែនដែលចាំបាច់ដល់ការដឹកទំនិញតាមរយៈការស្នើសុំរបស់ជប៉ុនផងដែរ ខណៈគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី៩ ខែកញ្ញា ក៏បានប្រជុំទាក់ទងនឹងការបើកព្រំដែនឡើងវិញតាមសំណើរបស់ជប៉ុនផងដែរ តែការសម្រេចយ៉ាងណាគឺស្ថិតនៅលើការសម្រេចរបស់គណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ។
ប្រទេសថៃបានបិទទ្វារព្រំដែនអន្តរជាតិជាមួយកម្ពុជាទាំងស្រុងដោយឯកតោភាគីចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ជាការឆ្លើយតបកម្ពុជាបានសម្រេចបិទវិញ។ ក្រោយចំណាត់ការរបស់កម្ពុជាថៃបានព្យាយាមឱ្យកម្ពុជាចរចាជាមួយខ្លួនដើម្បីបើក។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថាកូនសោរនៃការបើកទ្វាព្រំដែនឡើងវិញគឺស្ថិតនៅលើថៃ បើបិទដោយខ្លួនឯង សូមបើកវិញដោយខ្លួនឯង កម្ពុជានឹងឆ្លើយតបតាមក្រោយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


