ព័ត៌មានជាតិ
ស្ថានទូតជប៉ុនជំរុញអ្នកវិនិយោគមកកាន់កម្ពុជា
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្ដីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ខណៈឯកអគ្គរាជទូតបានបង្ហាញក្ដីរំពឹងថាក្រុមហ៊ុនជប៉ុនអាចនឹងពិចារណាវិនិយោគនៅកម្ពុជា ខណៈអ្នកដែលកំពុងវិនិយោគអាចនឹងពង្រីកអាជីវកម្មបន្ថែម។

យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតជប៉ុននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សិក្ខាសាលាស្ដីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន ដែលរៀបចំកាលពីថ្ងៃទី២០ នេះមានក្រុមហ៊ុនចូលរួម ១៧០ក្រុមហ៊ុនតាមអនឡាញ និងទីតាំងផ្ទាល់។
នៅក្នុងសិក្ខាសាលានោះឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) បានសម្តែងការរំពឹងទុកថា សិក្ខាសាលានេះនឹងក្លាយជាឱកាសមួយសម្រាប់ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជារួចហើយ ដើម្បីពិចារណាលើការវិនិយោគថ្មី ឬពង្រីកការវិនិយោគដែលមានស្រាប់របស់ពួកគេ។

របាយការណ៍ឆ្នាំ២០២៣ គម្រោងវិនិយោគជប៉ុននៅកម្ពុជាមានចំនួន ១៣៧គម្រោង ដែលមានទឹកប្រាក់ប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងមានពាណិជ្ជករជប៉ុនប្រមាណ ១,៧០០នាក់នៅកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


