ព័ត៌មានជាតិ
ជំនួយមនុស្សធម៌ជប៉ុនជិត២លានដុល្លារនឹងមកដល់កម្ពុជានៅសប្ដាហ៍ក្រោយ
ជំនួយជាទឹកប្រាក់មនុស្សធម៌ពីប្រទេសជប៉ុនដែលមានប្រមាណ ១,៨លានដុល្លារអាមេរិក នឹងត្រូវផ្ដល់មកកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ ដោយផ្ដល់ទៅឱ្យអង្គការអន្តរជាតិចំនួនពីរគឺ UNICEF និង IOM។

តាមសេចក្ដីប្រកាសព័ត៌មានជំនួយនេះនឹងត្រូវផ្ដល់ដើម្បីសង្គ្រោះដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ដែលពិធីនៃការផ្ដល់ជំនួយនេះនឹងធ្វើនៅវត្តកំពង់សង្កែ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី អភិបាលខេត្តព្រះវិហារលោក គឹម រិទ្ធី និងតំណាងអង្គការ UNICEF និង IOM ផងដែរ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្រាប់កម្ពុជាថ្មីថា ក្នុងជំនួយសង្គ្រោះបន្ទាន់នេះនឹងផ្ដល់ការផ្គត់ផ្គង់សម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ ការរៀបចំជម្រកបណ្ដោះអាសន្ន និងការគាំទ្រការអប់រំកុមារជាដើម។
លោកថា៖ «ប្រទេសជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ជំនួយនេះនឹងជួយឱ្យជីវភាពរស់នៅប្រកបដោយសន្ដិភាពរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនត្រូវបានស្ដារឡើងវិញ ហើយជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការបន្ធូរបន្ថាយភាពតានតឹងរវាងកម្ពុជា–ថៃ»។

គិតត្រឹមថ្ងៃទី៤ ខែសីហា មានពលរដ្ឋភៀសសឹកប្រមាណ១២ម៉ឺននាក់ដែលភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព។ កាលពីថ្ងៃទី១៥ ខែសីហា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយសង្គ្រោះបន្ទាន់ឥតសំណងដែលមានទឹកប្រាក់ប្រមាណ ១,៨លានដុល្លារអាមេរិក ខណៈសង្ឃឹមថាសន្ដិភាពនឹងមានឡើងវិញឆាប់រហ័ស ហើយនឹងបន្តខិតខំដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


