ជប៉ុន Archives - Kampuchea Thmey Daily

​ព្យុះទីហ្វុង Bavi ដ៏​មាន​ឥទ្ធិពល សំដៅទៅ​​​​ជប៉ុន​ និង តៃ​វ៉ាន់ ខណៈ​អាជ្ញាធរ ​​​ព្រមានពីគ្រោះថ្នាក់​​
ព្យុះ​ទីហ្វុងដ៏ធំនិង​មានកម្លាំង​បំផ្លិចបំផ្លាញ​ខ្លាំង បាន​វាយប្រហារមក​លើកោះ​ដាច់ស្រយាលមួយ​​​ភាគនិរតីនៃប្រទេសជប៉ុន​ នៅ​​ថ្ងៃសុក្រ​នេះ​​ ​ទាញ​ការ​ព្រមាន​ពី​អាជ្ញាធរ អំពី​ខ្យល់បោក​បក់​ ភ្លៀងធ្លាក់ខ្លាំង ការ​​​បាក់ដី និង​ទឹកជំនន់ ហើយ​​ វាក៏​​​អាច​ជាព្យុះបំផ្លិចបំផ្លាញ​បំផុត​​ក្នុងតំបន់​ក្នុង​រយៈពេលជាច្រើន​ឆ្នាំ។​ នេះ​បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ នៅ​ថ្ងៃ​ទី​១០ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

រូបភាពផ្កាយរណបបង្ហាញពីព្យុះទីហ្វុងបាវី ពេលកំពុងបោកបក់ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាល​ពី​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦។ រូបភាព៖ Reuters

នៅ​ព្រឹកថ្ងៃសុក្រ ព្យុះទីហ្វុង Bavi បាន​​ខិតជិតកោះ Sakishima របស់​ប្រទេសជប៉ុន ដែល​ជាកោះដាច់ស្រយាលមួយ​នៅជិតតៃវ៉ាន់ ជាមួយ​នឹងល្បឿន​ខ្យល់អតិបរមា ១៦២គីឡូម៉ែត្រ​ក្នុងមួយម៉ោង ជំរុញឱ្យ​ប្រជាជន​ក្នុងតំបន់បិទ​បង្អួច និងបិទសំណាញ់ការពារ​ខ្យល់នៅ​តាមផ្ទះ និងហាងនានា​។ ​

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​អាកាសចរណ៍ បានលុបចោល​ជើងហោះហើរ​រាប់សិប​ជើង​ នៅក្នុងតំបន់ រួមទាំងសម្រាប់​ថ្ងៃសៅរ៍ផងដែរ។

ព្យុះទី​ហ្វុង Bavi មិន​ត្រឹម​​តែ​រំពឹងថានឹងបោក​បក់មកដល់​កោះតៃវ៉ាន់​ទេ ប៉ុន្តែនឹង​បង្កឱ្យ​មានភ្លៀងធ្លាក់ច្រើន​នៅលើកោះនេះ។ តំបន់ខ្លះ​អាច​នឹងមានភ្លៀងធ្លាក់រហូតដល់​មួយម៉ែត្រ ដោយចាប់ផ្តើម​នៅសុក្រ​។

រដ្ឋាភិបាលនិយាយថា មនុស្ស​ជាង ១ ០០០ នាក់​ ត្រូវបាន​ជម្លៀស​ចេញ ភាគច្រើនមកពីឆ្នេរ​សមុទ្រ​ភាគខាងកើត​ដែលមានភ្នំ ហើយ​យោធាជិត ២៩ ០០០ នាក់​ កំពុងត្រៀមខ្លួន​ដើម្បីជួយសង្គ្រោះ។

ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te សរសេរលើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក ថា៖ « ទោះបីជាព្យុះទីហ្វុងនេះ​បានចុះខ្សោយ​បន្តិច ហើយ​ត្រូវបាន​បន្ទាបទៅជាព្យុះទីហ្វុង​កម្រិតមធ្យមក៏ដោយ ​កាំ​ព្យុះរបស់វា​មានទំហំធំ ហើយនៅតែអាចនាំមកនូវខ្យល់​បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដល់តំបន់ជាច្រើន»។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់​បានលុបចោលជើងហោះហើរទាំងអស់​៕

The post ​ព្យុះទីហ្វុង Bavi ដ៏​មាន​ឥទ្ធិពល សំដៅទៅ​​​​ជប៉ុន​ និង តៃ​វ៉ាន់ ខណៈ​អាជ្ញាធរ ​​​ព្រមានពីគ្រោះថ្នាក់​​ appeared first on Kampuchea Thmey Daily.

ចិន​បាញ់​សាក​ល្បង​មីស៊ីល​ពី​នាវា​មុជ​ទឹក​ នៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ទាញ​ការ​រិះ​គន់​ពី​ជប៉ុន អូស្រ្តាលី​ និង​នូវែលសេ​ឡង់​​
ប្រព័ន្ធ​ផ្សព្វផ្សាយ​​ចិន​រាយការណ៍ថា យោធាចិន​បាន​បាញ់​សាកល្បង​មីស៊ីលមួយគ្រាប់​ពីនាវាមុជទឹកនុយក្លេអ៊ែរ​ចូលទៅ​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​​នៅ​ថ្ងៃចន្ទ នេះ​ ទាញ​ការ​រិះ​គន់​និង​ព្រួយបារម្ភ​ពីប្រទេសជប៉ុន អូស្ត្រាលី និង​នូវែលសេឡង់។ នេះ​បើតាម​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្តដា ឆ្នាំ​២០២៦ ។

ទីភ្នាក់ងារសារព័ត៌​មាន  Xinhua news លើក​ឡើង​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​មួយគ្រឿង​របស់កងទ័ពជើង​ទឹករំដោះប្រជាជនចិន​បានបាញ់មីស៊ីល​​​ផ្ទុកក្បាល​គ្រាប់សិប្បនិម្មិត​ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិ​នៅមហាសមុទ្រប៉ាស៊ីហ្វិក​នៅម៉ោង ១២:០១ រសៀល។ មីស៊ីល​នេះ​បាន​ធ្លាក់ចូលទៅ​ក្នុងដែនទឹក​ដែលបានកំណត់​ ដោយមិនផ្តល់ព័ត៌​មាន​លម្អិតបន្ថែមអំពីទីតាំង​នោះ​ទេ។

មីស៊ីល​ចិន​។ រូបភាព៖​ samaa tv

ភ្នាក់​ងារ​សារព័ត៌មាន Xinhua ពណ៌នាអំពីការបាញ់បង្ហោះ​នេះ​ ថាជាការរៀប​ចំជាប្រចាំនៃការហ្វឹកហ្វឺន​យោធាប្រចាំ​ឆ្នាំរបស់ចិន ហើយមិន​បានដឹកនាំប្រឆាំង​នឹងប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ​។

ជុំ​វិញ​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Penny Wong និយាយថា ​ចិន​បានជូនដំណឹងដល់រដ្ឋាភិបាល​អូស្រ្តាលី​ពីការសាកល្បងដែល​បាន​គ្រោងទុក ប៉ុន្តែការ​បាញ់​បង្ហោះ​នេះកំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។

លោក​ស្រី Wong ប្រាប់អ្នក​យកព័ត៌មាន​ក្នុងសន្និសីទ​សារព័ត៌មានមួយនៅ​រដ្ឋធានី Suva ប្រទេស​ហ្វីជីថា៖ «​ អូស្ត្រាលីបាន​បញ្ជាក់យ៉ាង​ច្បាស់ថា ការសាក​ល្បងដែលបានស្នើឡើងនេះ​គឺស្ថិត​ក្នុងបរិបទ​នៃការ​កសាង​សមត្ថភាព​យោធាចិន​​យ៉ាងឆាប់រហ័ស​ ដែលខ្វះ​តម្លាភាព ​និងការធានា​ពីចេតនាដែល​តំបន់នេះ​រំពឹងទុក​»។

ដោយ​ឡែក រដ្ឋាភិបាលជប៉ុនថា ខ្លួន​បានទទួលការជូនដំណឹងអំពីការបាញ់​បង្ហោះមីស៊ីល ​ប៉ុន្តែ​​ជំរុញឱ្យប្រទេសចិនពិចារណាលើ​បញ្ហា​នេះ​ឡើង​វិញ។

ទី​ក្រុង​តូ​ក្យូ​លើក​ឡើង​ថា​៖ «​ យើងសម្តែងការព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះសកម្មភាព​កើនឡើង​របស់យោធាចិន»។ ទីភ្នាក់ងារ​សារព័ត៌មាន Kyodo រាយការណ៍​នៅ​ថ្ងៃចន្ទ ដោយដកស្រង់​ប្រភពរដ្ឋាភិបាលជប៉ុនថា មីស៊ីលបាន​ធ្លាក់នៅខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់​មុខរបស់ជប៉ុន។

ដោយ​ឡែក រដ្ឋមន្ត្រី​ការបរទេសនូវែលសេឡង់​ លោក Winston Peters ថា ​ប្រទេស​ខ្លួ​ន​មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការបាញ់​សាកល្បង​​នេះ​ ហើយ​​ប្រទេស​លោក​ត្រូវ​បានជូនដំណឹង​ពី​ប្រទេស​ចិន ​តែ​ប៉ុន្មាន​ម៉ោងនៃការបាញ់​បង្ហោះ​ប៉ុណ្ណោះ​។

លោក Peters និយាយ​ថា​៖ «​ នូវែលសេឡង់ចាត់ទុករឿងនេះ​​ ជាការអភិវឌ្ឍដែលមិន​គួរឱ្យស្វាគមន៍ និងគួរឱ្យព្រួយបារម្ភ។ យើង ដូច​ជា​ប្រទេស​ជិតខាងក្នុង​ប្រទេសប៉ាស៊ីហ្វិក​ដទៃទៀត​ មិនមានចំណាប់​អារម្មណ៍​ ចំពោះប្រទេសចិនក្នុងការប្រើប្រាស់​តំបន់​ប៉ាស៊ីហ្វិកខាងត្បូងជា​កន្លែងសាកល្បងសមត្ថភាពមីស៊ីលនោះទេ»។

លោក Peters រាប់​រៀប​ក្នុងសេចក្តីថ្លែងការណ៍​មួយថា៖ «​ ប្រទេសចិន​បានសាកល្បងមីស៊ីល​ផ្លោងអន្តរទ្វីបចុង​ក្រោយនៅឆ្នាំ​២០២៤ ជាការ​បាញ់បង្ហោះ​ដ៏កម្រមួយ​ បង្ហាញពីសមត្ថភាពយោធា​ដែលកំពុងកើនឡើង​របស់ប្រទេស​នេះ​»៕

សម្រួល៖ ណឺ មិនា

The post ចិន​បាញ់​សាក​ល្បង​មីស៊ីល​ពី​នាវា​មុជ​ទឹក​ នៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ទាញ​ការ​រិះ​គន់​ពី​ជប៉ុន អូស្រ្តាលី​ និង​នូវែលសេ​ឡង់​​ appeared first on Kampuchea Thmey Daily.

កូរ៉េខាង​ជើង ​ថ្កោល​ទោស ចំពោះ​​​សម​យុទ្ធ​​រួមគ្នា​របស់​​អាមេរិក និងជប៉ុន
កូរ៉េខាង​ជើង​ បាន​ថ្កោលទោស​​ ការធ្វើ​សមយុទ្ធយោធា​រួមគ្នា​ រវាងសហរដ្ឋ​អាមេរិក ​និងជប៉ុន​នៅ​ថ្ងៃចន្ទ​នេះ ដោយ ចោទប្រកាន់​ទីក្រុងតូក្យូ​ថា​ បាន​ប្រើ​ប្រាស់ស្ថានភាពពិភពលោក​ដ៏ច្របូកច្របល់ ដើម្បីបង្ហាញ​អំពីភាព​ត្រឹម​ត្រូវនៃការផ្លាស់​ប្តូរយុទ្ធ​សាស្រ្ត​យោធា​របស់ខ្លួន​​ទៅ​ជា​ប្រទេស​សង្គ្រាម​។ នេះ​បើ​យោង​តាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​​រដ្ឋ KCNA ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ​។

យោធាជប៉ុន​កំពុង​ធ្វើ​សមយុទ្ធ​។ រូបភាព៖ Reuters

កូរ៉េខាងជើងបានរិះ​គន់ប្រទេសជប៉ុន​ ចំ​ពោះការចូលរួមក្នុង​សមយុទ្ធ​ Resolute Dragon ដោយ​ចោទប្រកាន់ប្រទេសជប៉ុន​ថា​៖ « បាន​បង្កើនសមត្ថភាពឈ្លានពាន​»។ ក្នុងអត្ថបទវិចារណកថា​មួយ ចុះផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។

​កូរ៉េខាង​ជើង​បន្ត​ទៀត​ថា ជប៉ុន​បាន​ធ្វើឱ្យស្ថានការណ៍សន្តិសុខ​នៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ​ដោយពង្រឹងទំនាក់ទំនងយោធារបស់ខ្លួន​ជាមួយសហរដ្ឋអាមេរិក។

ទីក្រុងព្យុងយ៉ាងអះអាងបន្ថែម​ទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយ​ត្រូវ​បានបាញ់​សាកល្បងក្នុងសមត្ថភាព​បង្ការដែល​មាន​គោល​បំណងវាយ​ប្រហារប្រទេសជិតខាង​ អំឡុង​ពេល​ចូលរួមលើកដំ​បូង​របស់ប្រទេសជប៉ុន ​ក្នុងសមយុទ្ធពហុជាតិ​ដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ក្នុងខែមេសា និងឧសភា។

កូរ៉េ​ខាង​ជើង​ព្រមាន​ទីក្រុងតូក្យូ​អំពីទីបញ្ចប់​ដ៏សោកសៅ ប្រសិន​បើ​នៅ​តែ​បន្តអាកប្បកិរិយា​យោធា​ដោយ​មិនប្រុងប្រយ័ត្ន។

គួរ​បញ្ជាក់​ថា សមយុទ្ធ Resolute Dragon ពាក់ព័ន្ធនឹង​កងកម្លាំង​ការពារខ្លួន​លើដីជប៉ុន និងកងម៉ារីន​សហរដ្ឋអាមេរិក បានចាប់ផ្តើម​នៅថ្ងៃទី២០ ខែមិថុនា នៅកោះ Okinawa និង​ Kyushu ដែល​ជា​កោះសំខាន់ៗ​ នៅភាគនិរតីនៃប្រទេសជប៉ុន ហើយ​គ្រោងនឹងបញ្ចប់នៅ​ ថ្ងៃអង្គារ​ ទី​៣០ ខែមិថុនា នេះ ។

សម្រួល៖ ណឺ មិនា

The post កូរ៉េខាង​ជើង ​ថ្កោល​ទោស ចំពោះ​​​សម​យុទ្ធ​​រួមគ្នា​របស់​​អាមេរិក និងជប៉ុន appeared first on Kampuchea Thmey Daily.

ចិន​-រុស្ស៊ី ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ ល្បាត​លើ​ដែនសមុទ្រ​ជប៉ុន​ ​​នៅសមុទ្រ​ចិន​ខាង​កើត​​
ប្រទេស​ចិន និងរុស្ស៊ី​បានបញ្ជូនយន្តហោះ​ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង​សម្រាប់​ល្បាតផ្លូវអាកាស​យុទ្ធសាស្ត្ររួមគ្នា​​ក្នុងដែន​អាកាស​សមុទ្រជប៉ុន នៅ​ឯសមុទ្រចិនខាងកើតនិងតំបន់​ប៉ាស៊ីហ្វិក​​ខាង​លិច​កាល​ពី​ថ្ងៃសៅរ៍។ នេះបើយោងតាមក្រសួង​ការពារជាតិរបស់​​​ទីក្រុងប៉េកាំង និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Japan Times នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ ។

ក្រសួងការពារ​ជាតិ​ចិន​និយាយថា៖ « ការល្បាតរយៈចម្ងាយ​ឆ្ងាយលើកទី១១ រវាង​​កង​កម្លាំងអាកាស​ទាំងពីរ បានបង្ហាញ​ពី​ការតាំងចិត្ត និង​សមត្ថភាព​ក្នុង​ការ​រួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

យន្តហោះ​ចម្បាំងនិង​ទម្លាក់​គ្រាប់បែក​របស់ចិន​។ រូបភាព៖ Reuters

ដោយ​ឡែក ក្រសួងការពារជាតិជប៉ុនលើក​ឡើង​ថា ខ្លួនបាន​បញ្ជូនយន្ត​ហោះចម្បាំងជា​ច្រើនគ្រឿង​ជាការឆ្លើយតប ដោយ​បន្ថែមថា ជប៉ុន​បាន​តាមដាន​ចលនារបស់យន្តហោះ​ចិននិងរុស្ស៊ី រួមទាំងយន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់ចិន​ចំនួន​ ៤គ្រឿង និងយន្តហោះទម្លាក់​គ្រាប់បែក Tu-95 របស់រុស្ស៊ីចំនួន ២គ្រឿង ចាប់ពីព្រឹកថ្ងៃ​សៅរ៍​ រហូត​ដល់រសៀល។ ការហោះហើរនេះ​ក៏ពាក់ព័ន្ធនឹងយន្តហោះ​​ល្បាត Tu-142 របស់រុស្ស៊ី​ចំនួន ២គ្រឿង យន្តហោះ​ចម្បាំង J-16 របស់​ចិនចំនួន២គ្រឿង និងយន្តហោះ​ចម្បាំង Su-30 របស់រុស្ស៊ីមួយ​គ្រឿងផងដែរ។

យ៉ាង​ណា​មិញ ផែនទី​នៃផ្លូវហោះហើរ​របស់យន្តហោះដែល​ភ្ជាប់មក​ជាមួយសេចក្តីថ្លែងការណ៍​របស់ក្រសួង​ការពារជាតិ​ចិន​បាន​បង្ហាញ​ថា ​យន្តហោះទម្លាក់គ្រាប់បែកមួយ​ចំនួន​ បានហោះហើរឆ្លងកាត់ច្រកសមុទ្រ Miyako ជិត​ខេត្ត Okinawa ប្រទេស​ជប៉ុន និង​ចូលទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិកភាគខាងលិចនៅ​​ភាគខាងត្បូងតំបន់​ Shikoku មុនពេលវិលត្រឡប់មក​វិញ​។

មិន​តែ​ប៉ុណ្ណោះ កងទ័ពអាកាសកូរ៉េខាងត្បូងក៏បាន​បាញ់យន្តហោះ​ចម្បាំងរបស់ខ្លួនឡើង​លើអាកាសយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតប​ទៅ​នឹងការគំរាមកំហែង​ដែលអាចកើតមាន បន្ទាប់ពីយន្តហោះរបស់​យោធា​ចិននិងរុស្ស៊ីជាង ១០គ្រឿងបានចូលទៅក្នុង​តំបន់ដែល​កំណត់​ថា​ជា​អត្តសញ្ញាណ​ដែន​អាកាសកូរ៉េខាង​ត្បូង​នៅថ្ងៃដដែល។ នេះបើយោងតាមការចុះ​ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap​ ។

យ៉ាង​ណា ​យន្តហោះចិន និងរុស្ស៊ីមិនបាន​រំលោភលើដែនអាកាសកូរ៉េខាងត្បូងទេ​។

គួរ​បញ្ជាក់​ថា ប្រទេសចិននិងរុស្ស៊ីក៏បានធ្វើការល្បាត​ចម្ងាយឆ្ងាយ​ពាក់ព័ន្ធនឹងយន្ត​ហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង​កាលពីខែធ្នូ ម្តង​រួច​មក​ហើយ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ​ជប៉ុន លោក Shinjiro Koizumi ហៅថាជាការហោះ​ហើរយន្តហោះទម្លាក់គ្រាប់​បែករួម​គ្នាម្តងហើយម្តងទៀតនិង​ជាការពង្រីក និងពង្រឹង​សកម្មភាពជុំវិញ​ប្រទេសជប៉ុន។

លោក​ បន្ថែម​ថា៖ «​ សកម្ម​ភាព​ទាំងនេះតំណាងឱ្យ​ការបង្ហាញ​កម្លាំង​ប្រឆាំងនឹងប្រទេសជប៉ុនយ៉ាង​ច្បាស់។ នេះគឺជាក្តីបារម្ភផ្នែក​សន្តិសុខ​ធ្ងន់ធ្ងរសម្រាប់ប្រទេសរបស់យើង»៕

សម្រួល៖ ណឺ មិនា

The post ចិន​-រុស្ស៊ី ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ ល្បាត​លើ​ដែនសមុទ្រ​ជប៉ុន​ ​​នៅសមុទ្រ​ចិន​ខាង​កើត​​ appeared first on Kampuchea Thmey Daily.

ជប៉ុន​-​កូរ៉េ​ខាង​ត្បូង ​ប្តេជ្ញា​រំសាយ​អាវុធនុយក្លេអ៊ែរនៅ​​ឧបទ្វីបកូរ៉េ​ និង​សន្យា​​ធ្វើ​សម​យុទ្ធ​រួម​គ្នា​​ឡើងវិញ​
ខណៈ​ជម្លោះ​ភូមិសាស្រ្ត​ និង​ប្រដាប់​អាវុធ​ជុំវិញ​ពិភពលោក​មិន​បាន​ធូរ​ស្បើយ​​នៅ​ឡើយ​នោះ​ទេ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ការណ៍នេះ កូរ៉េខាងត្បូងនិងជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជាក់ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្តរវាង​ប្រទេស​ទាំង​ពីរ​ ចំពោះ​ការរំសាយអាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ ហើយបាន​ព្រមព្រៀង​លើ​សមយុទ្ធស្វែងរកនិងជួយសង្គ្រោះរួមគ្នាធ្វើ​យ៉ាង​ណា​​ឱ្យ​សកម្មឡើងវិញ ដែល​ជាជំហានមួយឆ្ពោះ​ទៅមុខ​សម្រាប់ចំណងមិត្តភាពសន្តិសុខ​រវាងប្រទេសជិតខាង​។

លោក Ahn Gyu-back និង លោក Shinjiro Koizumi ។ រូបភាព៖ Yanhap News

ភ្នាក់​ងារ​សារព័ត៌មាន Reuters ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦ ក្នុង​ជំនួបនៅ​ទីក្រុងសេអ៊ូល រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាង​ត្បូង ​លោក Ahn Gyu-back និងសមភាគី​ជប៉ុន លោក Shinjiro Koizumi បាន​ព្រមព្រៀងគ្នាធ្វើការ​លើស្ថិរភាពក្នុងតំបន់​ទ្វេភាគី ក៏ដូចជា​តាមរយៈ​ភាពជាដៃគូជាមួយ​ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចចរ​ចា​ជុំទី៦ រវាង​ប្រទេសទាំង​ពីរ។

ក្រសួង​ការពារជាតិកូរ៉េខាងត្បូងលើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ « រដ្ឋមន្ត្រីទាំងពីរ​បានចែករំលែក​ទស្សនៈក្នុងការបន្ត​កិច្ចសហ​ប្រតិបត្តិការដើម្បី​រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់​ក្នុង​ចំណោម​បរិយាកាសសន្តិសុខដ៏តាន​តឹង​»។

ដោយ​មានការ​លើកទឹកចិត្តពីសហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង និងជប៉ុន បាន​ខិតខំអភិវឌ្ឍទំនាក់ទំនង​កាន់តែជិតស្និទ្ធចាប់​តាំងពីឆ្នាំ២០២២ និង​យកឈ្នះលើភាពខុសគ្នា​ខាងប្រវត្តិសាស្ត្រដ៏ជូរ​ចត់ ដែល​ជាគោល​នយោបាយ​កំពុង​បន្ត​​ដោយប្រធានាធិបតី​កូរ៉េ​ លោក​ Lee Jae Myung និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ស្រី​ Sanae Takaichi ។

នៅឆ្នាំ ២០១៩ ទីក្រុងសេអ៊ូលបាន​ផ្លាស់ប្តូរទៅ​បញ្ចប់កតិកាសញ្ញា​ចែករំលែកព័ត៌មាន​ស៊ើបការណ៍សម្ងាត់ GSOMIA ជាមួយ​ជប៉ុន បន្ទាប់​ពីទីក្រុងតូក្យូ​បានរឹតត្បិតការនាំ​ចេញសម្ភារៈ​អេឡិចត្រូនិក និងដក​កូរ៉េខាងត្បូង​ចេញពីបញ្ជីពាណិជ្ជកម្មអនុគ្រោះរបស់​ខ្លួន ដោយសារតែការ​បន្លាយ​​​ដោយ​​អាណា​និគមរបស់ជប៉ុន​កន្លងមក​លើឧបទ្វីបកូរ៉េ​។

នៅ​ថ្ងៃអាទិត្យ លោក Ahn និង លោក Koizumi ក៏បាន​យល់ព្រមបន្ត​ជំរុញការ​ផ្លាស់ប្តូររវាងក្រុមហោះ​ហើរតាមអាកាសរៀងខ្លួន​របស់កងទ័ព​អាកាស​ទាំង​ពីរ​ គឺក្រុម Black Eagles របស់កូរ៉េខាងត្បូង និងក្រុម Blue Impulse របស់​ជប៉ុន ដើម្បីជំរុញ​លើ​សមយុទ្ធស្វែងរក និងជួយសង្គ្រោះបន្ថែមទៀត សម្រាប់​សេណារីយ៉ូគ្រោះថ្នាក់​តាមសមុទ្រ។

គួរ​បញ្ជាក់​ថា ភាគីទាំងពីរ​ក៏បានយល់ព្រម​ធ្វើសមយុទ្ធស្វែងរក និងជួយ​សង្គ្រោះរួមគ្នា​នៅខែមិថុនា ជាលើកដំបូង​ក្នុងរយៈពេល​ជិតមួយ​ទសវត្សរ៍៕

សម្រួល៖ ណឺ មិនា

The post ជប៉ុន​-​កូរ៉េ​ខាង​ត្បូង ​ប្តេជ្ញា​រំសាយ​អាវុធនុយក្លេអ៊ែរនៅ​​ឧបទ្វីបកូរ៉េ​ និង​សន្យា​​ធ្វើ​សម​យុទ្ធ​រួម​គ្នា​​ឡើងវិញ​ appeared first on Kampuchea Thmey Daily.

ចិន ​ប្រតិកម្ម​ប្រឆាំង​​​គម្រោងដាក់ពង្រាយ​​ប្រព័ន្ធមីស៊ីលរបស់​អាមេរិក​ លើ​ទឹក​ដី​ជប៉ុន​
ប្រទេស​ចិន​​ បាន​លើក​ឡើង​​ថា ខ្លួន​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់ ​ចំពោះការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម​របស់សហរដ្ឋអាមេរិក​ នៅក្នុង​ប្រទេសអាស៊ី បន្ទាប់​ពីមានរបាយការណ៍​ថា យោធា​សហរដ្ឋអាមេរិកមាន​គម្រោងដាក់ពង្រាយប្រព័ន្ធ​មីស៊ីល Typhon នៅឯ​មូលដ្ឋានទ័ពអាកាស Kanoya ក្នុង​ខេត្ត Kagoshima ប្រទេសជប៉ុន សម្រាប់​សមយុទ្ធរួមគ្នារវាងសហរដ្ឋ​អាមេរិក និងជប៉ុន​ ចាប់ពីខែមិថុនាដល់​ខែកញ្ញា។ នេះ​បើ​យោង​តាម​សារព័ត៌មាន China Daily ផ្សាយ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៦ ។

អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោក Guo Jiakun ​និយាយថា ប្រទេសចិនបាន​កត់សម្គាល់របាយការណ៍​ពាក់ព័ន្ធ និងព្រួយបារម្ភ​ម្តង​ហើយម្តង​ទៀតលើបញ្ហានៃ​ការ​ដាក់​ពង្រាយ​នេះ​។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស​ចិន ។ រូបភាព៖ Reuters

លោក Guo និយាយ​​ក្នុងសន្និសីទសារព័ត៌​មានប្រចាំថ្ងៃថា៖ « ប្រព័ន្ធមីស៊ីល Typhon គឺជាអាវុធវាយ​លុកជាយុទ្ធសាស្ត្រ​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍​សន្តិសុខស្រប​ច្បាប់របស់ប្រទេសដទៃ គំរាម​កំហែងដល់​សន្តិសុខជាយុទ្ធសាស្ត្រក្នុងតំបន់ បង្កើន​ហានិភ័យនៃការប្រឈមមុខ​ដាក់គ្នាខាងយោធា និងការប្រណាំងប្រជែង​សព្វាវុធ​»។

លោក​​​បន្ថែម​​ថា៖ « ចលនា​បែប​នេះ​​នឹង​មិន​នាំ​មក​នូវ​​អ្វី​​ក្រៅ​ពី​គ្រោះថ្នាក់​ដល់​​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ឡើយ។ ប្រជាជន​នៅ​​ក្នុង​​ប្រទេស​អាស៊ី​ជា​​ច្រើន រួម​ទាំង​​ប្រទេស​ជប៉ុន​ផង​ដែរ បាន​​សម្តែង​ការ​​ប្រឆាំង​​ជា​យូរ​មក​ហើយ​ ​​ចំពោះ​ការ​ដាក់​ពង្រាយ​បែប​នេះ​»។

លោក​ ​មាន​ប្រសាសន៍​ថា ចិន​ជំរុញ​​ឱ្យ​​សហរដ្ឋ​អាមេរិក និង​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ ​ចំពោះ​ក្តី​បារម្ភ​របស់​ប្រទេស​​ក្នុង​តំបន់ កែ​តម្រូវ​ទិសដៅ​​របស់​ពួកគេ​ និង​ចាត់​វិធានការ​ជាក់ស្តែង​​ដែល​​រួម​ចំណែក​ជា​វិជ្ជមាន​​ដល់​សន្តិភាព និង​ស្ថិរភាព​​ក្នុង​តំបន់។

លោក Guo ​សង្កត់​ធ្ងន់​​ថា ការ​ដាក់​ពង្រាយ​ដែល​​បាន​គ្រោង​​ទុក​​ក៏​​ជា​​ភស្តុតាង​បន្ថែម​ទៀត​​នៃ​ការ​បង្កើន​ល្បឿន​​យោធា​របស់​ជប៉ុន​ផង​ដែរ។

លោក​ ​ថា៖ « សញ្ញា​ផ្សេងៗ​​បង្ហាញ​ថា កងកម្លាំង​ស្តាំនិយម​​ជប៉ុន​កំពុង​​ស្វែងរក​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើងវិញ​​ជា​រួម​នៃ​សមត្ថភាព​​យោធា​​របស់​​ជប៉ុន និង​ការ​ត្រៀម​ខ្លួន​​សម្រាប់សង្គ្រាម​​រយៈពេល​វែង»។

លោក Guo ​បន្ថែម​ថា៖ « ជា​រួម ចលនា​បែប​នេះ​ធ្វើ​ឱ្យ​ខូច​​ដល់​ការ​​រឹតត្បិត​ដែល​ដាក់​​ដោយ​រដ្ឋធម្មនុញ្ញ​ជប៉ុន ច្បាប់ និង​បទប្បញ្ញត្តិ​​អន្តរជាតិ និង​ក្នុង​ស្រុក ប្រឈម​​នឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​​ក្រោយ​សង្គ្រាម និង​​ផ្ទុយ​នឹង​រូបភាព​​ដែល​ជប៉ុន​ប្រកាស​ដោយ​ខ្លួន​ឯង​ថា​​ជាប្រទេស​សន្តិភាព»។

ប្រទេស​ចិន​ ទទូច​បន្ថែម​​ថា យោធានិយម​ថ្មី​របស់​ជប៉ុន​​កំពុង​ក្លាយជា​​ប្រភព​នៃ​​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង ហើយ​អាច​ក្លាយជា​មូលហេតុ​​ចម្បង​​នៃ​ភាពចលាចល​​ក្នុង​តំបន់​ម្តង​ទៀត ដោយ​ជំរុញ​ឱ្យ​​សហគមន៍​​អន្តរ​ជាតិ​ទាញយក​​មេរៀន​ពី​ប្រវត្តិសាស្ត្រ រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ធ្វើការ​រួមគ្នា​ ​ដើម្បី​ទប់ស្កាត់​៕

សម្រួល៖ ណឺ មិនា

The post ចិន ​ប្រតិកម្ម​ប្រឆាំង​​​គម្រោងដាក់ពង្រាយ​​ប្រព័ន្ធមីស៊ីលរបស់​អាមេរិក​ លើ​ទឹក​ដី​ជប៉ុន​ appeared first on Kampuchea Thmey Daily.

ប្រព័ន្ធមីស៊ីល​​អាមេរិក Typhon នឹង​ត្រូវដាក់​ពង្រាយ​នៅជប៉ុន សម្រាប់​​លំហាត់​សមយុទ្ធ រួចតម្កល់​នៅទីនោះ​
យោធា​សហ​រដ្ឋអាមេរិក​ គ្រោង​នឹងដាក់​ពង្រាយប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម Typhon ដ៏មាន​អានុភាព​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ទៅកាន់​ខេត្ត Kagoshima ប្រទេស​ជប៉ុន​​ សម្រាប់​សមយុទ្ធ​រួមគ្នា​ជាមួយ​កង​កម្លាំងការពារ​ខ្លួន ចាប់​ពីថ្ងៃ​ចន្ទ​​ នេះ​។

សារព័ត៌មាន The Japan Times ផ្សាយ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៦ ការ​ដាក់​ពង្រាយប្រព័ន្ធ​មីស៊ីល​ Typhon មាន​មូលដ្ឋាន​នៅ​​​លើដីគោក​ ត្រូវ​បានគេ​មើលឃើញ​ថា ជាផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​ចង​សម្ព័ន្ធមិត្ត​ឲ្យ​រឹងមាំជាង​មុន​ ដោយ​រួម​គ្នា​​ទប់ទល់នឹង​ការអះអាង​ផ្នែកយោធាកាន់​តែខ្លាំង​ឡើង​របស់​ប្រទេសចិន ​នៅក្នុងតំបន់។

ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម Typhon របស់​អាមេរិក​។ រូបភាព៖ Reuters

ប្រព័ន្ធមីស៊ីល​នេះ អាច​បាញ់​មីស៊ីល​បញ្ជា Tomahawk បាន​ចម្ងាយ​រហូតដល់ ១ ៦០០គីឡូម៉ែត្រ ដែល​​អាច​វាយ​ទៅ​ដល់​​​គោល​ដៅ​ ដែលជា​​​ផ្នែក​ខ្លះរបស់​ប្រទេសចិន​។ ​កង​ទ័ព​ប្រទេស​ទាំង​ពីរនឹង​ចូលរួម​ក្នុង​សមយុទ្ធ ដែល​មាន​ឈ្មោះថា «Valiant Shield»​ ពី​មូលដ្ឋានទ័ពអាកាស Kanoya របស់​កងកម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​ តាមសមុទ្រ​ក្នុង​ខេត្ត Kagoshima ។ សម​យុទ្ធ​នេះ​នឹង​ដំណើរ​ការ​រហូត​ដល់ថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ​២០២៦ ។

ប្រព័ន្ធ​នេះ​​គ្រោង​នឹង​ប្រើ​ប្រាស់​ អំឡុង​​ពេលសមយុទ្ធរួម​គ្នា Orient Shield ក្នុងខែកញ្ញា ហើយគ្រោង​នឹង​ផ្លាស់​ទីទៅកាន់មូលដ្ឋាន​យោធាសហរដ្ឋអាមេរិក​ក្នុង​ប្រទេស​ជប៉ុន​ ចាប់​ពី​ពាក់​កណ្តាល​ខែតុលា​។ នេះបើយោង​តាមរដ្ឋមន្ត្រីក្រសួងការពារជាតិ​ជប៉ុន​ លោក Shinjiro Koizumi​ ។

លោក Koizumi ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖ « ខ្ញុំ​ជឿជាក់​ថា​ ការដាក់ពង្រាយ​សម្ភារៈ​យោធា​បែបនេះជា​បណ្តោះអាសន្ន​ទៅកាន់កន្លែង​កងកម្លាំងស្វ័យការពាររបស់​ជប៉ុន​ និងការ​បណ្តុះបណ្តាលរួមគ្នា​ម្តងហើយម្តងទៀត នឹង​មិនត្រឹមតែបង្កើន​សមត្ថភាព​ដាក់ពង្រាយយ៉ាងឆាប់រហ័ស​របស់យោធាអាមេរិក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែម​ទាំងធ្វើឱ្យការ​ឆ្លើយ​តប​កាន់​តែ​​ប្រសើរឡើង​ និង​អន្តរ​ប្រតិបត្តិ​ការ​រវាងជប៉ុននិងអាមេរិកផងដែរ។ គំនិតផ្តួច​ផ្តើមនេះ គឺជា​ការ​ដាក់​ពង្រាយ​បណ្តោះ​អាសន្នសម្រាប់​ការ​ហ្វឹកហាត់​»។

លោក​និយាយ​អំពី​ផែនការ​ដើម្បី​ផ្លាស់​ទីប្រព័ន្ធនេះ​ទៅ​កាន់មូលដ្ឋាន​សហរដ្ឋអាមេរិក​នៅក្នុងប្រទេស​ បន្ទាប់ពី​សមយុទ្ធ​​បាន​​បញ្ចប់​ ដោយ​លើក​ឡើង​ថា​៖ « យើង​ត្រូវ​បាន​ជូន​ដំណឹង​ដោយ​ភាគី​សហ​រដ្ឋ​អាមេ​រិក​ថា ប្រព័ន្ធ​ការ​ពារ​មីស៊ីល​មិនមែនជាការ​ដាក់​ពង្រាយអចិន្ត្រៃយ៍​ទៅកាន់ប្រទេស​ជប៉ុនទេ»។

គួរ​បញ្ជាក់​ថា ការដាក់​ពង្រាយ​នេះនឹង​ជាលើក​ទីពីរ​ហើយ​សម្រាប់​ជប៉ុន បន្ទាប់​ពីអាមេរិកបាន​បញ្ជូនប្រព័ន្ធ Typhon ទៅកាន់ស្ថានីយ​អាកាស​កង​ម៉ារីអាមេរិកនៅ​តំបន់​ Iwakuni ក្នុងខេត្ត Yamaguchi កាល​ពី​ឆ្នាំមុន៕

សម្រួល៖ ណឺ មិនា

The post ប្រព័ន្ធមីស៊ីល​​អាមេរិក Typhon នឹង​ត្រូវដាក់​ពង្រាយ​នៅជប៉ុន សម្រាប់​​លំហាត់​សមយុទ្ធ រួចតម្កល់​នៅទីនោះ​ appeared first on Kampuchea Thmey Daily.

ជប៉ុន​ ថា ការ​​បង្កើន​​​សមត្ថភាព​លើ​វិស័យ​ការពារ​ជាតិ គឺ​សំខាន់ សម្រាប់​​​ទប់​ស្កាត់​​សង្គ្រាម​
រដ្ឋ​មន្ត្រីក្រសួងការពារ​ជាតិ​ជប៉ុន​ លោក Shinjiro Koizumi ប្រាប់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ថា ទីក្រុង​តូក្យូ​ត្រូវតែពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់ខ្លួនឡើងវិញ​ ដោយសង្កត់ធ្ងន់​លើតម្រូវការ​នៃ​​ឥរិយាបថ​សន្តិភាព​បច្ចុប្បន្ន​ ​ចាប់តាំង​ពីសង្គ្រាមលោកលើក​ទី​ពីរ​​​។

លោក Koizumi ថា៖ « ការជំរុញ​​​វិស័យ​ការពារជាតិ ពង្រឹង​សម្ព័ន្ធភាព​ ជាមួយសហរដ្ឋ​អាមេរិក និងការពង្រីក​កិច្ចសហការ​ជាមួយ​ប្រទេស​ដែលមាន​គំនិតដូចគ្នា គឺជាផ្នែក​មួយនៃការកសាង​ការទប់​ស្កាត់​ពហុស្រទាប់​ដ៏សំខាន់​ សម្រាប់ធានា​ថា គ្មានសង្គ្រាម​ថ្មី​ផ្ទុះឡើង​ នៅក្នុងតំបន់នេះ​»។

រដ្ឋ​មន្ត្រីក្រសួងការពារ​ជាតិ​ជប៉ុន​ លោក Shinjiro Koizumi ។ រូបភាព៖ Reuters

លោកនិយាយ​ពីការផ្លាស់​ប្តូរថ្មីៗ​ ក្នុងគោលនយោបាយ​ការពារជាតិ​របស់​ជប៉ុន ដូចជាការបន្ធូរបន្ថយ​ច្បាប់​នាំចេញអាវុធ​ដែល​មាន​អាយុកាលរាប់​ទសវត្សរ៍​មក​ហើយ​។

ជា​លើកដំបូងក្នុងរយៈ​ពេល​ជិត​ ៥០ឆ្នាំ ទីក្រុងតូក្យូ​ អាច​លក់ ឬផ្ទេរ​ឧបករណ៍ការពារ​ជាតិ និងអាវុធប្រល័យលោក​ទៅកាន់ប្រទេស​ចំនួន ១៧ ដែល​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ជាផ្លូវការ រួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភពអង់គ្លេស។

លោក Koizumi ពន្យល់​ក្នុងបទសម្ភាសន៍​មួយ​​នៅទីក្រុងតូក្យូ ថា​៖ «​ អូស្ត្រាលី​បានជ្រើសរើស​នាវាចម្បាំងជប៉ុន។ ការពិភាក្សា​កំពុង​ដំណើរ​ការ​ជាមួយហ្វីលីពីន​ សម្រាប់នាវាពិឃាតដែល​ប្រើរួច​ពី​កងកម្លាំងការពារខ្លួនតាម​សមុទ្រ​របស់ជប៉ុន។ យើង​កំពុងចរចាយ៉ាង​ស៊ីជម្រៅជាមួយ​ឥណ្ឌូណេស៊ី ហើយនូវែលសេឡង់​ក៏បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការទិញនាវាពិឃាតផងដែរ។ ចក្ខុវិស័យ​នៃការជួញដូរ​ឧបករណ៍ និងទ្រព្យសម្បត្តិយោធា​​ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​គឺជា​អ្វី​ដែល​យើងមិនធ្លាប់​ឃើញពីមុន​មក»។

​គួរ​បញ្ជាក់​ថា ការ​ពារ​ជាតិគឺជាអាទិភាព​កំពូលមួយ​ សម្រាប់រដ្ឋបាល​ជប៉ុន​បច្ចុប្បន្ន ​ប្តេជ្ញាបង្កើន​ការចំណាយជា​ប្រវត្តិសាស្ត្រ ហើយ​អះអាងថា​កំណែ​ទម្រង់​ទាំង​នេះ​គឺត្រូវការ​ក្នុងតំបន់ដែល​មានភាពតានតឹង​កាន់តែ​ខ្លាំងឡើង​។

តាម​ការ​មើល​ឃើញ​របស់​ជប៉ុន​ ប្រទេសចិន​បាន​លេចចេញ​ជាអ្នកលេងសកល​ដ៏គួរឱ្យខ្លាច ហើយ​មហិច្ឆតានុយក្លេអ៊ែរ​របស់កូរ៉េខាងជើងក៏​នៅ​តែ​បន្ត​ ពិសេស​​បាន​សាកល្បង​មីស៊ីលផ្លោងលើ​ប្រទេសជប៉ុន​ទៀត​ផង​​ ប្រទេស​នេះ​មិន​បង្ហាញសញ្ញាថយចុះ​នៃ​អាវុធ​នុយ​ក្លេ​អ៊ែរ​នោះទេ​។

លោក Koizumi ថា​៖ « យើង​មិនមែន​និយាយក្នុង​នាម​ជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទេ ប៉ុន្តែជាសមាជិក​សភា! ​ជប៉ុន​មិន​បានធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញសូម្បី​ម្តង​ ចាប់តាំងពីសង្គ្រាម​លោកលើកទីពីរ​។ ដោយសារ​តែបរិយាកាសសន្តិសុខ​ បានផ្លាស់​ប្តូរ​យ៉ាងខ្លាំង យើងត្រូវសម្របខ្លួន​ទៅនឹងការផ្លាស់ប្តូរទាំង​នោះ ប្រសិនបើ ជប៉ុនចង់រក្សាសន្តិភាព»​៕

សម្រួល៖ ណឺ មិនា

The post ជប៉ុន​ ថា ការ​​បង្កើន​​​សមត្ថភាព​លើ​វិស័យ​ការពារ​ជាតិ គឺ​សំខាន់ សម្រាប់​​​ទប់​ស្កាត់​​សង្គ្រាម​ appeared first on Kampuchea Thmey Daily.