ព័ត៌មានអន្ដរជាតិ
ចិន ប្រតិកម្មប្រឆាំងគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់អាមេរិក លើទឹកដីជប៉ុន
ប្រទេសចិន បានលើកឡើងថា ខ្លួនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាស៊ី បន្ទាប់ពីមានរបាយការណ៍ថា យោធាសហរដ្ឋអាមេរិកមានគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅឯមូលដ្ឋានទ័ពអាកាស Kanoya ក្នុងខេត្ត Kagoshima ប្រទេសជប៉ុន សម្រាប់សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងជប៉ុន ចាប់ពីខែមិថុនាដល់ខែកញ្ញា។ នេះបើយោងតាមសារព័ត៌មាន China Daily ផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun និយាយថា ប្រទេសចិនបានកត់សម្គាល់របាយការណ៍ពាក់ព័ន្ធ និងព្រួយបារម្ភម្តងហើយម្តងទៀតលើបញ្ហានៃការដាក់ពង្រាយនេះ។

លោក Guo និយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ « ប្រព័ន្ធមីស៊ីល Typhon គឺជាអាវុធវាយលុកជាយុទ្ធសាស្ត្រដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសដទៃ គំរាមកំហែងដល់សន្តិសុខជាយុទ្ធសាស្ត្រក្នុងតំបន់ បង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា និងការប្រណាំងប្រជែងសព្វាវុធ»។
លោកបន្ថែមថា៖ « ចលនាបែបនេះនឹងមិននាំមកនូវអ្វីក្រៅពីគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ។ ប្រជាជននៅក្នុងប្រទេសអាស៊ីជាច្រើន រួមទាំងប្រទេសជប៉ុនផងដែរ បានសម្តែងការប្រឆាំងជាយូរមកហើយ ចំពោះការដាក់ពង្រាយបែបនេះ»។
លោក មានប្រសាសន៍ថា ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុនយកចិត្តទុកដាក់ ចំពោះក្តីបារម្ភរបស់ប្រទេសក្នុងតំបន់ កែតម្រូវទិសដៅរបស់ពួកគេ និងចាត់វិធានការជាក់ស្តែងដែលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Guo សង្កត់ធ្ងន់ថា ការដាក់ពង្រាយដែលបានគ្រោងទុកក៏ជាភស្តុតាងបន្ថែមទៀតនៃការបង្កើនល្បឿនយោធារបស់ជប៉ុនផងដែរ។
លោក ថា៖ « សញ្ញាផ្សេងៗបង្ហាញថា កងកម្លាំងស្តាំនិយមជប៉ុនកំពុងស្វែងរកការរៀបចំរចនាសម្ព័ន្ធឡើងវិញជារួមនៃសមត្ថភាពយោធារបស់ជប៉ុន និងការត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែង»។
លោក Guo បន្ថែមថា៖ « ជារួម ចលនាបែបនេះធ្វើឱ្យខូចដល់ការរឹតត្បិតដែលដាក់ដោយរដ្ឋធម្មនុញ្ញជប៉ុន ច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ និងក្នុងស្រុក ប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងផ្ទុយនឹងរូបភាពដែលជប៉ុនប្រកាសដោយខ្លួនឯងថាជាប្រទេសសន្តិភាព»។
ប្រទេសចិន ទទូចបន្ថែមថា យោធានិយមថ្មីរបស់ជប៉ុនកំពុងក្លាយជាប្រភពនៃគ្រោះថ្នាក់កាន់តែខ្លាំងឡើង ហើយអាចក្លាយជាមូលហេតុចម្បងនៃភាពចលាចលក្នុងតំបន់ម្តងទៀត ដោយជំរុញឱ្យសហគមន៍អន្តរជាតិទាញយកមេរៀនពីប្រវត្តិសាស្ត្រ រក្សាការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការរួមគ្នា ដើម្បីទប់ស្កាត់៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


