ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធមីស៊ីលអាមេរិក Typhon នឹងត្រូវដាក់ពង្រាយនៅជប៉ុន សម្រាប់លំហាត់សមយុទ្ធ រួចតម្កល់នៅទីនោះ
យោធាសហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon ដ៏មានអានុភាពរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់ខេត្ត Kagoshima ប្រទេសជប៉ុន សម្រាប់សមយុទ្ធរួមគ្នាជាមួយកងកម្លាំងការពារខ្លួន ចាប់ពីថ្ងៃចន្ទ នេះ។
សារព័ត៌មាន The Japan Times ផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon មានមូលដ្ឋាននៅលើដីគោក ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃវិធីសាស្រ្តចងសម្ព័ន្ធមិត្តឲ្យរឹងមាំជាងមុន ដោយរួមគ្នាទប់ទល់នឹងការអះអាងផ្នែកយោធាកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់។

ប្រព័ន្ធមីស៊ីលនេះ អាចបាញ់មីស៊ីលបញ្ជា Tomahawk បានចម្ងាយរហូតដល់ ១ ៦០០គីឡូម៉ែត្រ ដែលអាចវាយទៅដល់គោលដៅ ដែលជាផ្នែកខ្លះរបស់ប្រទេសចិន។ កងទ័ពប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធ ដែលមានឈ្មោះថា «Valiant Shield» ពីមូលដ្ឋានទ័ពអាកាស Kanoya របស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន តាមសមុទ្រក្នុងខេត្ត Kagoshima ។ សមយុទ្ធនេះនឹងដំណើរការរហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ។
ប្រព័ន្ធនេះគ្រោងនឹងប្រើប្រាស់ អំឡុងពេលសមយុទ្ធរួមគ្នា Orient Shield ក្នុងខែកញ្ញា ហើយគ្រោងនឹងផ្លាស់ទីទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុន ចាប់ពីពាក់កណ្តាលខែតុលា។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi ។
លោក Koizumi ប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ « ខ្ញុំជឿជាក់ថា ការដាក់ពង្រាយសម្ភារៈយោធាបែបនេះជាបណ្តោះអាសន្នទៅកាន់កន្លែងកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងការបណ្តុះបណ្តាលរួមគ្នាម្តងហើយម្តងទៀត នឹងមិនត្រឹមតែបង្កើនសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់យោធាអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការឆ្លើយតបកាន់តែប្រសើរឡើង និងអន្តរប្រតិបត្តិការរវាងជប៉ុននិងអាមេរិកផងដែរ។ គំនិតផ្តួចផ្តើមនេះ គឺជាការដាក់ពង្រាយបណ្តោះអាសន្នសម្រាប់ការហ្វឹកហាត់»។
លោកនិយាយអំពីផែនការដើម្បីផ្លាស់ទីប្រព័ន្ធនេះទៅកាន់មូលដ្ឋានសហរដ្ឋអាមេរិកនៅក្នុងប្រទេស បន្ទាប់ពីសមយុទ្ធបានបញ្ចប់ ដោយលើកឡើងថា៖ « យើងត្រូវបានជូនដំណឹងដោយភាគីសហរដ្ឋអាមេរិកថា ប្រព័ន្ធការពារមីស៊ីលមិនមែនជាការដាក់ពង្រាយអចិន្ត្រៃយ៍ទៅកាន់ប្រទេសជប៉ុនទេ»។
គួរបញ្ជាក់ថា ការដាក់ពង្រាយនេះនឹងជាលើកទីពីរហើយសម្រាប់ជប៉ុន បន្ទាប់ពីអាមេរិកបានបញ្ជូនប្រព័ន្ធ Typhon ទៅកាន់ស្ថានីយអាកាសកងម៉ារីអាមេរិកនៅតំបន់ Iwakuni ក្នុងខេត្ត Yamaguchi កាលពីឆ្នាំមុន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


