Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ ថា ការ​​បង្កើន​​​សមត្ថភាព​លើ​វិស័យ​ការពារ​ជាតិ គឺ​សំខាន់ សម្រាប់​​​ទប់​ស្កាត់​​សង្គ្រាម​

បានផុស

នៅ

រដ្ឋ​មន្ត្រីក្រសួងការពារ​ជាតិ​ជប៉ុន​ លោក Shinjiro Koizumi ប្រាប់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ថា ទីក្រុង​តូក្យូ​ត្រូវតែពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់ខ្លួនឡើងវិញ​ ដោយសង្កត់ធ្ងន់​លើតម្រូវការ​នៃ​​ឥរិយាបថ​សន្តិភាព​បច្ចុប្បន្ន​ ​ចាប់តាំង​ពីសង្គ្រាមលោកលើក​ទី​ពីរ​​​។

លោក Koizumi ថា៖ « ការជំរុញ​​​វិស័យ​ការពារជាតិ ពង្រឹង​សម្ព័ន្ធភាព​ ជាមួយសហរដ្ឋ​អាមេរិក និងការពង្រីក​កិច្ចសហការ​ជាមួយ​ប្រទេស​ដែលមាន​គំនិតដូចគ្នា គឺជាផ្នែក​មួយនៃការកសាង​ការទប់​ស្កាត់​ពហុស្រទាប់​ដ៏សំខាន់​ សម្រាប់ធានា​ថា គ្មានសង្គ្រាម​ថ្មី​ផ្ទុះឡើង​ នៅក្នុងតំបន់នេះ​»។

រដ្ឋ​មន្ត្រីក្រសួងការពារ​ជាតិ​ជប៉ុន​ លោក Shinjiro Koizumi ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយ​ពីការផ្លាស់​ប្តូរថ្មីៗ​ ក្នុងគោលនយោបាយ​ការពារជាតិ​របស់​ជប៉ុន ដូចជាការបន្ធូរបន្ថយ​ច្បាប់​នាំចេញអាវុធ​ដែល​មាន​អាយុកាលរាប់​ទសវត្សរ៍​មក​ហើយ​។

ជា​លើកដំបូងក្នុងរយៈ​ពេល​ជិត​ ៥០ឆ្នាំ ទីក្រុងតូក្យូ​ អាច​លក់ ឬផ្ទេរ​ឧបករណ៍ការពារ​ជាតិ និងអាវុធប្រល័យលោក​ទៅកាន់ប្រទេស​ចំនួន ១៧ ដែល​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ជាផ្លូវការ រួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភពអង់គ្លេស។

លោក Koizumi ពន្យល់​ក្នុងបទសម្ភាសន៍​មួយ​​នៅទីក្រុងតូក្យូ ថា​៖ «​ អូស្ត្រាលី​បានជ្រើសរើស​នាវាចម្បាំងជប៉ុន។ ការពិភាក្សា​កំពុង​ដំណើរ​ការ​ជាមួយហ្វីលីពីន​ សម្រាប់នាវាពិឃាតដែល​ប្រើរួច​ពី​កងកម្លាំងការពារខ្លួនតាម​សមុទ្រ​របស់ជប៉ុន។ យើង​កំពុងចរចាយ៉ាង​ស៊ីជម្រៅជាមួយ​ឥណ្ឌូណេស៊ី ហើយនូវែលសេឡង់​ក៏បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការទិញនាវាពិឃាតផងដែរ។ ចក្ខុវិស័យ​នៃការជួញដូរ​ឧបករណ៍ និងទ្រព្យសម្បត្តិយោធា​​ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​គឺជា​អ្វី​ដែល​យើងមិនធ្លាប់​ឃើញពីមុន​មក»។

​គួរ​បញ្ជាក់​ថា ការ​ពារ​ជាតិគឺជាអាទិភាព​កំពូលមួយ​ សម្រាប់រដ្ឋបាល​ជប៉ុន​បច្ចុប្បន្ន ​ប្តេជ្ញាបង្កើន​ការចំណាយជា​ប្រវត្តិសាស្ត្រ ហើយ​អះអាងថា​កំណែ​ទម្រង់​ទាំង​នេះ​គឺត្រូវការ​ក្នុងតំបន់ដែល​មានភាពតានតឹង​កាន់តែ​ខ្លាំងឡើង​។

តាម​ការ​មើល​ឃើញ​របស់​ជប៉ុន​ ប្រទេសចិន​បាន​លេចចេញ​ជាអ្នកលេងសកល​ដ៏គួរឱ្យខ្លាច ហើយ​មហិច្ឆតានុយក្លេអ៊ែរ​របស់កូរ៉េខាងជើងក៏​នៅ​តែ​បន្ត​ ពិសេស​​បាន​សាកល្បង​មីស៊ីលផ្លោងលើ​ប្រទេសជប៉ុន​ទៀត​ផង​​ ប្រទេស​នេះ​មិន​បង្ហាញសញ្ញាថយចុះ​នៃ​អាវុធ​នុយ​ក្លេ​អ៊ែរ​នោះទេ​។

លោក Koizumi ថា​៖ « យើង​មិនមែន​និយាយក្នុង​នាម​ជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទេ ប៉ុន្តែជាសមាជិក​សភា! ​ជប៉ុន​មិន​បានធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញសូម្បី​ម្តង​ ចាប់តាំងពីសង្គ្រាម​លោកលើកទីពីរ​។ ដោយសារ​តែបរិយាកាសសន្តិសុខ​ បានផ្លាស់​ប្តូរ​យ៉ាងខ្លាំង យើងត្រូវសម្របខ្លួន​ទៅនឹងការផ្លាស់ប្តូរទាំង​នោះ ប្រសិនបើ ជប៉ុនចង់រក្សាសន្តិភាព»​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម