ជម្លោះព្រំដែន Archives - Kampuchea Thmey Daily

កម្ពុជាដឹកនាំអង្គទូតបរទេសចុះមើលទីតាំងដែលថៃរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានដឹកនាំបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិ ចុះទៅទីតាំងចំនួន៣ ដែលយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដោយខុសច្បាប់នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យលើដីជាក់ស្ដែងនេះ ត្រូវបានដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជា និងដោយមានការធ្វើបទបង្ហាញពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

គួរឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមខ្សែបណ្ដោយព្រំដែន ហើយតួយ៉ាង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កងកម្លាំងរបស់ថៃបានរាយបន្លលួស ដាក់ទូកុងតឺន័រ និងចូលកាន់កាប់ដោយខុសច្បាប់នៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក និងនៅភូមិជោគជ័យ ភូមិព្រៃចាន់ ក្នុងឃុំអូរបី ស្រុកអូរជ្រៅ ដែលជារំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងជាសកម្មភាពដែលយោធាថៃរំលោភបំពានលើបទឈប់បាញ់រវាងប្រទេសទាំងពីរ ក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានរាយការណ៍ទៅកាន់បណ្ដាអង្គទូតឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានយោធាថៃ បន្តដាក់កុងតឺន័រ និងរាយបន្លាលួស ខណៈប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ។ បើតាមលោកអភិបាលខេត្ត នៅភូមិជោគជ័យ យោធាថៃដាក់ទូកុងតឺន័រចំនួន៤ទីតាំង ដែលមាន១៦កុងតឺន័រ ដោយកាន់កាប់ដីទំហំ១៣៧ហិកតា សម្រាប់នៅឯភូមិព្រៃចាន់ ដាក់ទូកុងតឺន័រចំនួន៣ទីតាំង ដែលមាន ៦៣កុងតឺន័រ ក្នុងទំហំផ្ទៃដី៤២ហិកតា។

ដោយឡែក នៅតំបន់បឹងត្រកួន ដែលលោក អ៊ុំ រាត្រី អះអាងថា មាន៤ភូមិ ត្រូវបានយោធាថៃព័ទ្ធយក គឺមានផ្ទៃដី៥៨៤ហិកតា ដោយដាក់ទូកុងតឺន័រចំនួន១៣ទីតាំង មាន២៦កុងតឺន័រ។

តែយ៉ាងណា សកម្មភាពរបស់យោធាថៃនេះ ត្រូវបានកម្ពុជាតវ៉ាជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕

The post កម្ពុជាដឹកនាំអង្គទូតបរទេសចុះមើលទីតាំងដែលថៃរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ appeared first on Kampuchea Thmey Daily.

ក្រុមការងារចំពោះកិច្ចស្តារជីវភាពរចនាសម្ព័ន្ធខូចខាតព្រោះជម្លោះកម្ពុជា-ថៃ ចុះពិនិត្យរចនាសម្ព័ន្ធខូចខាតក្នុងខេត្តបន្ទាយមានជ័យ
ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ចន ណារិទ្ធ  បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋ កំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក, ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់សមរភូមិភូមិព្រៃចាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ការចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់នេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ និងមានលោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន។

សូមបញ្ជាក់ជូនថា យោងតាមសេចក្តីសម្រេចក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតព្រោះជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅដ្ឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ។

ក្រុមការងារនេះក៏មានភារកិច្ចកំណត់ទំហំថវិកា និងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់, សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ។

បន្ថែមពីក្រុមការងារនេះ ត្រូវរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល។

សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែធ្នូ ក្រុមការងារនេះ បានជួបប្រជុំពិភាក្សាជាលើកដំបូងជាមួយអភិបាលខេត្តបាត់ដំបង ដើម្បីចាប់ផ្តើមរៀបចំការគិតគូរក្នុងការវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃកាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង៕

The post ក្រុមការងារចំពោះកិច្ចស្តារជីវភាពរចនាសម្ព័ន្ធខូចខាតព្រោះជម្លោះកម្ពុជា-ថៃ  ចុះពិនិត្យរចនាសម្ព័ន្ធខូចខាតក្នុងខេត្តបន្ទាយមានជ័យ appeared first on Kampuchea Thmey Daily.

សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ៣០០នាក់ ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការបាញ់ប្រហារដ៏ឃោរឃៅមិនរើសគោលដៅឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា
(ជប៉ុន)៖ ​សហគមន៍ខ្មែរ​ ពលករ​ និង​និស្សិតខ្មែរ ដែលកំពុងស្នាក់នៅធ្វើការ និ​ង​សិក្សានៅប្រទេសជប៉ុន ប្រមាណ ៣០០នាក់​នៅថ្ងៃទី២១ ​ខែធ្នូ ​ឆ្នាំ២០២៥នេះ ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា ​ចំនួន ៣​ទី​តាំង ​នៅ​ទីក្រុងតូក្យូ ​ខេត្តអូសាកា ​និង​ខេត្តហ្គិហ្វូ ​ដើម្បី​សម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការ​បំផុត​ ចំពោះ​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់​ឃ្នង​របស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ​ ដែល​បាន​បើកការវាយប្រហា​រគ្មាន​រើសគោលដៅ ​និង​ប្រើប្រា​ស់អាវុធ​គ្រប់ធុន គ្រប់មធ្យោបាយ ​តាម​ផ្លូវ​គោក ​ផ្លូវ​អាកាស ​និង​ផ្លូវ​ទឹក​ក្នុង​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យភាពកម្ពុជា​។

​ការ​ប្រមូលផ្តុំ​របស់​សហគមន៍ខ្មែ​រ​នៅ​ប្រទេសជប៉ុន​លើក​នេះ ​មាន​ការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ២០ស្ថាប័ន ដូចជា​ស្ថាន​ទូត​សហរដ្ឋអាម៉េរិក ​ចិន ​និ​ងម៉ាឡេស៊ី​ប្រចាំប្រ​ទេសជប៉ុន អង្គ​ការ​សហប្រជាជាតិ ​សហភាពអឺរ៉ុប ​សភាជប៉ុន ​ក្រសួង​ការបរទេស​ជប៉ុន ​និង​រដ្ឋបាល​និងសភាថ្នាក់​ខេត្ត​មួយ​ចំនួន ​ដើម្បី​អំពាវនាវ​ឱ្យមា​ន​ការថ្កោលទោស ​ចំពោះ​អំពើ​រំលោភ​បំពាន​របស់​ថៃ និង​ចាត់​វិធាន​ការ​ជា​បន្ទាន់ ​និង​យ៉ាងម៉ឺង​ម៉ាត់​បំផុត ​ដើម្បីដាក់​សម្ពាធ​លើ​ប្រទេស​នេះឱ្យ​បញ្ឈប់​រាល់​សកម្មភាព​យ៉ាង​គឃ្លើន​របស់ខ្លួ​ន ​និង​ងាក​មក​ដោះ​ស្រាយ​បញ្ហាព្រំ​ដែន​ដោយសន្តិវិ​ធី។

ទោះ​ស្ថិត​ក្រោម​ភ្លៀង​ធ្លាក់​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក៏​ដោយ​ អ្នក​ចូល​រួម​ទាំង​អស់​បាន​ស្រែក និង​កាន់​បដា​ដែល​បង្ហាញ​ពី​ការគោរព​ដឹង​គុណដ​ល់​វីរកង​ទ័ព​កម្ពុជា ​ដែល​បានការពារ​ទឹក​ដីពីការ​ឈ្លាន​ពាន​របស់​ខ្មាំង ​និង​គាំទ្រពេញ​ទំហឹង​លើ​រាជរដ្ឋាភិបាល​កម្ពុជា ​ព្រម​ទាំង​ថ្កោលទោស ចំពោះ​អំពើ​រំ​លោភ​បំពាន​យ៉ាង​សាហាវ​ព្រៃ​ផ្សៃបំផុត​របស់យោធាថៃ​មក​លើ​ដែន​អធិបតេយ្យភាព ​និ​ង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា ​រួម​ទាំង​ការ​បំផ្លាញ​សាលារៀន ​វត្តអារាម​ និ​ង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ៗ ​ព្រម​ទាំង​ធ្វើឱ្យ​បាត់បង់អាយុ​ជីវិ​ត​ប្រជាជន​ស៊ីវិល ​និង​ធ្វើ​ឱ្យប្រជាជនជាង ៥០ម៉ឺន​នា​ក់​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ធ្លាប់​រស់​នៅ​ក្លាយ​ជា​ជន​ភៀស​សឹក​យ៉ាង​លំបាក។

សហគម​ន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​អំពាវ​នាវ​ឱ្យ​សហរដ្ឋអា​ម៉េរិក ​ចិន​ ជប៉ុន​ ម៉ាឡេស៊ី និងសហគមន៍​អន្តរជាតិ​ ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន ​ពិនិត្យឱ្យ​បាន​ច្បាស់ថា​ អ្នក​ណា​ជា​អ្នកបើក​ការ​បាញ់​ប្រហារ​មុន ​និង​ចូល​រួម​តាម​ដាន​ស្ថានការណ៍​នេះ​ប្រកប​ដោយភាព​យក​ចិត្តទុក​ដាក់​បំផុត ​ស្រប​ទៅ​នឹង​ការ​គាំទ្រ និ​ងស្វា​គមន៍រ​បស់រា​ជរដ្ឋាភិបាល​កម្ពុជា។

សូម​បញ្ជាក់​ផង​ដែរ​ថា ​បង​ប្អូនខ្មែរនៅ​ប្រ​ទេស​ជប៉ុន ​បាន​ប្រមូល​ផ្តុំ​គ្នាស​ម្តែង​មតិ​ថ្កោល​ទោសថៃ ​នៅ​ទីតាំង​ជា​ច្រើន ​ជា​បន្ត​បន្ទាប់ ​ចាប់​តាំងពី​​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​កំរោលសារជាថ្មី ម​ក​លើដែ​នអធិបតេយ្យភាពកម្ពុជា​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២៥៕

The post សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ៣០០នាក់ ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការបាញ់ប្រហារដ៏ឃោរឃៅមិនរើសគោលដៅឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា appeared first on Kampuchea Thmey Daily.

អានុទីន បោះសម្តីយ៉ាងឈ្លើយទៅ ដូណាល់ ត្រាំ
ក្រោយលោក ដូណាល់ ត្រាំ និយាយទូរស័ព្ទជាមួយ អានុទីន ឆាន់វីរៈគុល ចប់មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារលើបង្ហាញសង្គម Truth Social នារំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់នៅល្ងាចនេះ ហើយវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម ដែលធ្វើឡើងជាមួយលោកវិញ។

ពិសេស អ្វីដែលជាការផ្តល់យុត្តិធម៌ដល់កម្ពុជា, ក្នុងសារនោះប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួសច្រើននាក់ គឺជាឧទ្ទវហេតុ ប៉ុន្តែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុទៅវិញ»។

យ៉ាងណា មកដល់ពេលព្រឹក អានុទីន បានផ្គើនដោយប្រើសម្តីយ៉ាងឈ្លើយទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនវិញ តាមរយៈការបង្ហោះ Facebook ថា៖ «វាពិតជាមិនមែនជាគ្រោះថ្នាក់នៅតាមដងផ្លូវទេ។ ប្រទេសថៃនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់យើងមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់យើងទៀត។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា សកម្មភាពរបស់យើងនៅព្រឹកនេះបាន និយាយរួចហើយ»។

មិនត្រឹមប៉ុណ្ណឹងទេ អានុទីន កាន់តែគឃ្លើនចំពោះលោក ត្រាំ ដោយនៅតែនិយាយដដែលៗប្រាប់ទៅអ្នកកាសែតនៅថា គ្មានកិច្ចព្រមព្រៀងឈប់បាញ់ដូចលោក ត្រាំ លើកឡើងទេ។ កិច្ចពិភាក្សាគឺគ្រាន់តែនិយាយអំពីការអាប់ដេតស្ថានការណ៍ និងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះ។

សូមជម្រាបជាថ្មី នេះជាថ្ងៃទី៦ហើយ ដែលថៃបើកការវាយប្រហារមកលើកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពខែតុលាដែលមានលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី បានបរាជ័យកាលពីថ្ងៃចន្ទ៕

អត្ថបទ៖ សុខ សុវណ្ណ

រសៀលនេះ ប្រជាជនថៃ នឹងធ្វើពិធីជួបជុំគ្នានៅបាងកក ដើម្បីសុំសន្តិភាព ប្រឆាំងសង្គ្រាម

The post អានុទីន បោះសម្តីយ៉ាងឈ្លើយទៅ ដូណាល់ ត្រាំ appeared first on Kampuchea Thmey Daily.

ទូតកាណាដានៅភ្នំពេញ កំពុងតាមដានចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ
ការប្រយុទ្ធគ្នាកំពុងបន្ត ដោយថៃប្រើកម្លាំងយោធាចូលឈ្លានពានជាថ្មីលើដែនអធិបតេយ្យកម្ពុជា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅភ្នំពេញ បានសម្តែងក្តីព្រួយបារម្ភចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា និងថៃ ដោយលោកឯកអគ្គរដ្ឋទូតបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍នេះ។

លោក គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំនៅកម្ពុជា បានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាពសម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទាំងពីរ។

ការបញ្ជាក់របស់លោក គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស ធ្វើឡើងនៅក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លើយតបនឹងការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា គូសបញ្ជាក់ថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ សម្ដេច ថា កម្ពុជាប្រើប្រាស់ផែនទី ដែលអន្តរជាតិទទួលស្គាល់ ចុះហត្ថលេខាទទួលស្គាល់ដោយបារាំង និងសៀម។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។

ជុំវិញការឈ្លានពានរបស់ថៃមកលើកម្ពុជាសាជាថ្មីពេលនេះ សម្ដេចប្រធានរដ្ឋសភា បានប្រាប់ទៅកាន់ទូតកាណាដា ថា កម្ពុជាតែងប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពតាមកិច្ចព្រមព្រៀងនានា ក៏ដូចជាច្បាប់អន្តរជាតិ ធ្វើយ៉ាងណាបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយបើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។

ប្រធានរដ្ឋសភាកម្ពុជាសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃមកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕

The post ទូតកាណាដានៅភ្នំពេញ កំពុងតាមដានចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោលើកទឹកចិត្តមហាគ្រួសារខ្មែរទិញស្រូវពីកសិករដាល់អំបុកយកទៅចែកកងទ័ពវាយសត្រូវឈ្លានពាន
ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន! អគ្គភស្ដុភារជាន់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន  លើកទឹកចិត្តឱ្យមហាគ្រួសារខ្មែរជួយទិញស្រូវថ្មីពីកសិករដាល់អំបុក ឬទិញអំបុកពីអាជីវករខ្មែរ វេចខ្ចប់ ក្នុង១កញ្ចប់ទម្ងន់១ឬ២គីឡូក្រាម យកចែកជនភៀសសឹក និងកងទ័ពខ្មែរដ៏អង់អាច កំពុងវាយកម្ទេចសត្រូវថៃឈ្លានពាន។ សម្ដេច ហ៊ុន សែន អំពាវនាវនាព្រឹកថ្ងៃពុធដូច្នេះ បន្ទាប់ពីបានឃើញសំណូមពររបស់កងទ័ពខ្មែរនៅពីសមរភូមិដែលសុំឱ្យជួយផ្ដល់ស្បៀងជាអំបុកល្អជាងជួយជាមី។

នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖« ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន។ »។

សម្ដេច ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន និងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សម្ដេច ហ៊ុន សែន ក៏បានចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារទង្វើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃបាញ់មិនរើសគោលដៅ ឈ្លានពាន វាយប្រហារលើទីតាំងស៊ីវិល។

សម្ដេច ហ៊ុន សែន អគ្គភស្ដុភារជាន់ខ្ពស់ បានអរគុណជាថ្មីម្ដងទៀតចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

The post សម្ដេចតេជោលើកទឹកចិត្តមហាគ្រួសារខ្មែរទិញស្រូវពីកសិករដាល់អំបុកយកទៅចែកកងទ័ពវាយសត្រូវឈ្លានពាន appeared first on Kampuchea Thmey Daily.

អត់ធ្មត់២៤ម៉ោង! សម្ដេចតេជោប្រើសិទ្ធិការពារខ្លួនឱ្យបាញ់តបតថៃវិញហើយ ក្រោយជម្លៀសពលរដ្ឋទៅដល់ទីតាំងសុវត្ថិភាព
សម្ដេចតេជោ ហ៊ុន​ សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥  បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។

សម្ដេចតេជោ ហ៊ុន សែន សរសរលើទំព័វហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ដូច្នេះថា៖«ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ល្ងាចម្សិលមិញ យើងបានតបតបន្ថែម ដោយយប់មិញ និងព្រឹកនេះ។ »។

ឆ្លើយតបនឹងសម្ដីដ៏គឃ្លើនរបស់នាយករដ្ឋមន្ត្រីថៃអនុទីនដែលប្រកាសថា ថៃប្រើកម្លាំងវាយយកទីតាំងចំំនួន១១ចំណុច សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បញ្ជាឱ្យកងកម្លាំងការពារជាតិកម្ពុជាត្រូវវាយគ្រប់ចំណុចដែលខ្មាំងថៃវាយចូល  ដើម្បីងាយស្រួល កុំឱ្យពិបាករកទីតាំងទាំង១១ចំណុចដែលសត្រូវថៃប៉ងដណ្ដើមយក។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា៖«យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។ »។

ឆ្លើយតបនឹងសម្ដីរបស់មេទ័ពថៃ ដែលប្រកាសទាំងគឃ្លើនថា ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង ដើម្បីកុំឱ្យកម្ពុជាគំរាមកំហែងសន្តិសុខប្រជាជនថៃ, សម្ដេច ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ថា ចាត់ទុកថា សម្ដីរបស់មេទ័ពថៃរូបនេះ តម្កើងខ្លួនខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។

សម្ដេច ហ៊ុន សែន ឆ្លើយតបនឹងសម្ដីគឃ្លើនរបស់ភាគីថៃថា៖«យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។»។

សម្ដេច ហ៊ុន សែន ថាពេលនេះសម្ដេចក៏កំពុងតាមមើលក្រុមប្រឆាំងមួយចំនួន  ដែលចោទថាកម្ពុជាល្មោភសង្រ្គាម ក្នុងពេលដែលកម្ពុជាប្រើសិទ្ធិការពារខ្លួនតបតទៅថៃវិញក្នុងជម្លោះកាលពីខែកក្កដា ព្រោះពេលដែលកម្ពុជាអត់ធ្មត់គោពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធី ក្រុមប្រឆាំងបានចោទរដ្ឋាភិបាលកម្ពុជាថាខ្លាចថៃ មិនហ៊ានតបត ឬកាត់ដីឱ្យថៃដើម្បីដូរយកសន្តិភាព។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលទទួលបានសិទ្ធិបញ្ជាទ័ពពេញលេញពីព្រះមហាក្សត្រកម្ពុជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេរមភូមិន្ទ ប្រកាសថា៖« កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបត ដើម្បីការពារទឹកដីយើង»។

បើតាមក្រសួងការពារជាតិកម្ពុជា យោធាថៃបានពង្រីកសមរភូមិប្រយុទ្ធតែម្នាក់ឯងមកលើកម្លាំងកម្ពុជា ស្ទើរតែពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ។ យោធាថៃបានបើកការបាញ់ប្រហារដោយចាប់ផ្ដើមចេញពីខេត្តព្រះវិហារ ពង្រីកមកដល់ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងយោធភូមិភាគទី៤ និងទី៥របស់កម្ពុជា គិតត្រឹមព្រឹកថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០២៥។

The post អត់ធ្មត់២៤ម៉ោង! សម្ដេចតេជោប្រើសិទ្ធិការពារខ្លួនឱ្យបាញ់តបតថៃវិញហើយ ក្រោយជម្លៀសពលរដ្ឋទៅដល់ទីតាំងសុវត្ថិភាព appeared first on Kampuchea Thmey Daily.

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ អូស្រ្តាលី ស្នើឱ្យអត់ធ្មត់ គោរពបទឈប់បាញ់ ច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី
ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Derek Yip  បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់អូស្ត្រាលីចំពោះបទឈប់បាញ់ និងស្នើឱ្យភាគីកម្ពុជា-ថៃ អត់ធ្មត់ ដោះស្រាយដោយសន្ដិវិធី​ និងគោរពតាមច្បាប់អន្តរជាតិ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា កាលពីថ្ងៃទី៤ ខែកញ្ញា ថ្មីៗនេះ  ប៉ុន្តែស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី០៩​ ខែកញ្ញា នេះ។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ឱ្យដឹងថា  កិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយលោក ឡាំ ជា គឺផ្តោតទៅលើស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវិធានការឆ្ពោះទៅមុខក្នុងការដោះស្រាយបញ្ហាដែលមិនទាន់ដោះស្រាយ រួមទាំងតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកផងដែរ។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា សរសេរក្នុងសេចក្ដីប្រកាសព័ត៌មាន បញ្ចាក់ពីជំហររ​បស់រដ្ឋាភិបាលខ្លួនដូច្នេះ៖«លោកឯកអគ្គរដ្ឋទូត យីប បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់អូស្ត្រាលីចំពោះបទឈប់បាញ់ និងសារៈសំខាន់នៃការដែលភាគីទាំងសងខាងត្រូវមានភាពអត់ធ្មត់ គោរពកាតព្វកិច្ចតាមច្បាប់អន្តរជាតិ និងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។»។

នៅលើបញ្ហាជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជា មានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ពោលគឺទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទទួលបានយុត្តិធម៌មួយដែលមានភាពយូរអង្វែង បញ្ចៀសសង្គ្រាម ស្រោចស្រង់ជីវិតមនុស្សស្លូតត្រង់ និងការខូចខាត​នានា ប៉ុន្តែរដ្ឋាភិបាលថៃ មានជំហរដោះស្រាយត្រឹមតែយន្តការទ្វេភាគី ពោលគឺការចរចា។ ការចរចារវាងភាគីកម្ពុជា ថៃ ជួបប្រទះភាពជាប់គាំងជាង១០ឆ្នាំមកហើយ ព្រោះតែកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២រយពាន់ ដែលបារាំងគូសបន្សល់ទុក និងអនុសញ្ញាបារាំង សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ប៉ុន្តែភាគីថៃប្រើប្រាស់ផែនទីខ្នាត១លើ៥០ពាន់ ជាគូសស្រេចតែចិត្តឯងគ្មានការទទួលស្គាល់ពីអន្តរជាតិឡើយ។

ក្រោយពីបទឈប់បាញ់ចូលជាធរមាន ភាគីកម្ពុជា ប្រឹងប្រែងគោរពបទឈប់បាញ់ បានយ៉ាងខ្ជាប់ខ្ជួន មិនធ្វើសកម្មភាពណាមួយរំលោភបំពានទៅលើភាគីថៃឡើយ ប៉ុន្តែផ្ទុយមកវិញភាគីថៃ បានរំលោភបទឈប់បាញ់ តាមរយៈការធ្វើសកម្មភាពចាប់កងទ័ពកម្ពុជាជាង២០រូប ចល័តគ្រឿងចក្រ ជីកលេណដ្ឋានគាំទ្រដល់ការប្រយុទ្ធ ល្បាតចូលមកក្នុងទឹកដីកម្ពុជា រាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋកម្ពុជា ដែលជាទង្វើបង្កភាពផុយស្រួយចំពោះបទឈប់បាញ់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ជម្លោះព្រំដែនកម្ពុជា-ថៃ៖ អូស្រ្តាលី ស្នើឱ្យអត់ធ្មត់ គោរពបទឈប់បាញ់ ច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី    appeared first on Kampuchea Thmey Daily.