ព័ត៌មានជាតិ
អត់ធ្មត់២៤ម៉ោង! សម្ដេចតេជោប្រើសិទ្ធិការពារខ្លួនឱ្យបាញ់តបតថៃវិញហើយ ក្រោយជម្លៀសពលរដ្ឋទៅដល់ទីតាំងសុវត្ថិភាព
សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។

សម្ដេចតេជោ ហ៊ុន សែន សរសរលើទំព័វហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ដូច្នេះថា៖«ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ល្ងាចម្សិលមិញ យើងបានតបតបន្ថែម ដោយយប់មិញ និងព្រឹកនេះ។ »។
ឆ្លើយតបនឹងសម្ដីដ៏គឃ្លើនរបស់នាយករដ្ឋមន្ត្រីថៃអនុទីនដែលប្រកាសថា ថៃប្រើកម្លាំងវាយយកទីតាំងចំំនួន១១ចំណុច សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បញ្ជាឱ្យកងកម្លាំងការពារជាតិកម្ពុជាត្រូវវាយគ្រប់ចំណុចដែលខ្មាំងថៃវាយចូល ដើម្បីងាយស្រួល កុំឱ្យពិបាករកទីតាំងទាំង១១ចំណុចដែលសត្រូវថៃប៉ងដណ្ដើមយក។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា៖«យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។ »។
ឆ្លើយតបនឹងសម្ដីរបស់មេទ័ពថៃ ដែលប្រកាសទាំងគឃ្លើនថា ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង ដើម្បីកុំឱ្យកម្ពុជាគំរាមកំហែងសន្តិសុខប្រជាជនថៃ, សម្ដេច ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ថា ចាត់ទុកថា សម្ដីរបស់មេទ័ពថៃរូបនេះ តម្កើងខ្លួនខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
សម្ដេច ហ៊ុន សែន ឆ្លើយតបនឹងសម្ដីគឃ្លើនរបស់ភាគីថៃថា៖«យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។»។
សម្ដេច ហ៊ុន សែន ថាពេលនេះសម្ដេចក៏កំពុងតាមមើលក្រុមប្រឆាំងមួយចំនួន ដែលចោទថាកម្ពុជាល្មោភសង្រ្គាម ក្នុងពេលដែលកម្ពុជាប្រើសិទ្ធិការពារខ្លួនតបតទៅថៃវិញក្នុងជម្លោះកាលពីខែកក្កដា ព្រោះពេលដែលកម្ពុជាអត់ធ្មត់គោពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធី ក្រុមប្រឆាំងបានចោទរដ្ឋាភិបាលកម្ពុជាថាខ្លាចថៃ មិនហ៊ានតបត ឬកាត់ដីឱ្យថៃដើម្បីដូរយកសន្តិភាព។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលទទួលបានសិទ្ធិបញ្ជាទ័ពពេញលេញពីព្រះមហាក្សត្រកម្ពុជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេរមភូមិន្ទ ប្រកាសថា៖« កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបត ដើម្បីការពារទឹកដីយើង»។
បើតាមក្រសួងការពារជាតិកម្ពុជា យោធាថៃបានពង្រីកសមរភូមិប្រយុទ្ធតែម្នាក់ឯងមកលើកម្លាំងកម្ពុជា ស្ទើរតែពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ។ យោធាថៃបានបើកការបាញ់ប្រហារដោយចាប់ផ្ដើមចេញពីខេត្តព្រះវិហារ ពង្រីកមកដល់ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងយោធភូមិភាគទី៤ និងទី៥របស់កម្ពុជា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


