ដាយណូស័រ Archives - Kampuchea Thmey Daily

​អ្នកបុរាណ​​វិទូសន្និដ្ឋាន​​ ​ផ្លូវ​ដាយណូស័រ​ជាច្រើន​​នៅ​​តំបន់​​ភ្នំ ​​Alps អ៊ីតាលី បន្សល់​​ទុក​​ពី​រាប់លានឆ្នាំ​​
ផ្លូវ​សត្វ​​ដាយ​ណូស័រ​ជា​ច្រើន​បាន​បន្សល់​​​ទុ​ក​​ពី​​ជាង ២១០​ពាន់​លាន​ឆ្នាំ​កន្លង​ទៅ ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​អ៊ី​តាលី ក្នុង​សួន​​ឧទ្យាន​​ Stelvio Natiion Park ​មាន​ទីតាំង​នៅ​កណ្តាល​តំបន់​​ភ្នំ​ Alps ដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​សារព័ត៌មាន​ Anadola Ajansi ដោយ​​ដក​ស្រង់​ប្រាប់ភ្នាក់ងារ​​ ANSA។

​​តំបន់ជួរ​​ភ្នំ​ Alps នៅ​​​​តំបន់​អឺរ៉ុប​។ extremetur.com

បុរាណ​វិទ្យូ​​ លោក​ Cristiano Dal Sasso នៃ​សារមន្ទីប្រវត្តិសាស្រ្ត​ធម្មជាតិ​ម៉ាលី [Malian Natural History] បាន​និយាយ​ថា​៖«វាជា​​ជ្រលង​​ភ្នំ​ពិតរបស់​សត្វ​ដាយ​ណូស័រ​ដែល​បាន​លាត​សន្ធឹង​ជា​ច្រើន​គីឡូម៉ែត្រ​ ហើយ​មាន​​ទំហំយ៉ាង​ធំនៃ​តំបន់​ភ្នំ Alps ជា​ភ្នំ​ដែល​ស្អាត​ជាង​​​គេ​លើ​ពិភព​លោក​»។

លោក​ឱ្យ​ដឹង​ទៀត​ថា ផ្លូវ​ដែល​មាន​ប្រវែង​វែងនេះ​មាន​ស្មៅ​ដុះ​ជុំ​វិញ​ជួរភ្នំ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​  នៅភាគ​ឦសាន​នៃ​ប្រទេស​អ៊ីតាលី ត្រូវ​បាន​ទុក​ភស្តុតាង​យ៉ាង​ច្បាស់​ពី​ម្រាម​ជើង​និង​ក្រញ៉ាំ​របស់​ដាយណូស័រ។

លោក Dal Sasso ជា​បុរាណវិទូ​ម្នាក់​ដែល​បាន​រៀប​រាប់​ពី​រឿង​រ៉ាវ​ដ៏​សំខាន់​នេះ​ ជូន​ប្រជាជនអ៊ីតាលី​អំពី​ដាយណូស័រ។

លោក​បានពន្យល់​​បន្ថែម​ទៀត​ថា​៖ «កន្លែង​នេះ(ភ្នំ ​Alps) មាន​ដាយណូស័រ​យ៉ាង​ច្រើន ដែល​វាជា​បេតិកភណ្ឌ​វិទ្យាសាស្ត្រ​ដ៏អស្ចារ្យ​ ហើយ​នឹង​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍ ដើម្បី​សិក្សា​រៀន​សូត្រ​។ ព្រោះ​ផ្លូវ​របស់​ដាយ​ណូ​ស័រ​មិន​ងាយ​ចូល​បាន​ទេ ទាល់​តែ​ប្រើ​ដ្រូន ឬ​បច្ចេក​វិទ្យា​ទំនើប​ថត​​ចាប់​ពី​ចម្ងាយ​»។

យោង​តាម​ការ​វិភាគ​បឋម​របស់​វីដេអូដែល​បាន​ថតជាប់​បាន​ប៉ានស្មាន​ថា​ ជា​​ដាយណូស័រ  ព្រោះ​​មាន​ក​វែង ក្បាល​តូចជាងខ្លួន​ ហើយ​មាន​ក្រញាំ​ជើង​ស្រួច៕​

ណឺ មិនា​

The post ​អ្នកបុរាណ​​វិទូសន្និដ្ឋាន​​ ​ផ្លូវ​ដាយណូស័រ​ជាច្រើន​​នៅ​​តំបន់​​ភ្នំ ​​Alps អ៊ីតាលី បន្សល់​​ទុក​​ពី​រាប់លានឆ្នាំ​​ appeared first on Kampuchea Thmey Daily.

អ្នកស្រាវជ្រាវរកឃើញផ្លូវដើររបស់ដាយណូស័រអាយុកាល១៦៦លានឆ្នាំ​នៅ​អង់គ្លេស
អ្នកស្រាវជ្រាវបានឲ្យដឹងថា កម្មករម្នាក់ដែលជីកដីឥដ្ឋនៅក្នុងកន្លែងយកថ្មកំបោរភាគខាងត្បូងប្រទេសអង់គ្លេសបានកត់​សម្គាល់ឃើញមានដុំពកខុស​ប្រក្រតី​​ដែលនាំទៅដល់ការរកឃើញ «ផ្លូវដាយណូស័រ» និងមានជិត​២០០ដានជើងមានអាយុកាល​១៦៦​លានឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP។

(រូបភាព៖ AP)

បើតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និង Birmingham ការរកឃើញដ៏អស្ចារ្យនេះធ្វើឡើងបន្ទាប់ពីក្រុមមនុស្សជាង​​១០០នាក់បានជីកកកាយដី Dewars Farm Quarry នៅ Oxfordshire ក្នុងខែមិថុនា ដែលនឹងពង្រីក​លើការងារបុរាណវិទ្យាពីមុននៅក្នុងតំបន់ និងផ្តល់នូវការយល់ដឹងកាន់តែច្រើនអំពីយុគសម័យកណ្តាល Jurassic។

លោក Kirsty Edgar សាស្ត្រាចារ្យផ្នែកអតិសុខុមបាសាណិភូតវិទ្យា (micropaleontology) នៅសាកលវិទ្យាល័យ Birmingham បាននិយាយថា៖​​«ស្នាមដានជើងទាំងនេះផ្តល់នូវតម្រុយដ៏អស្ចារ្យមួយចូលទៅក្នុងជីវិតរបស់​ដាយណូស័រ ដោយបង្ហាញព័ត៌មានលម្អិតអំពីចលនា អន្តរកម្ម និងបរិយាកាសដែលពួកវារស់នៅ»។

ការរកឃើញនេះមានផ្លូវចំនួនបួនដែលបង្កើតបានជាផ្លូវដើរដ៏អស្ចារ្យ ដែលដើរដោយសត្វស៊ីស្មៅដ៏ធំសម្បើម កវែង ហៅថា sauropods ជាដាយណូស័រដែលមានប្រវែងជិត ១៨​ម៉ែត្រ ខណៈ​ស្នាមក្រញ៉ាំបីយ៉ាងប្លែក ខ្លះជារបស់​Megalosaurus ដែលជាសត្វមំសាសី (សត្វស៊ីសាច់​ជាអាហារ​) ប្រវែង​៩ម៉ែត្រដ៏កាចសាហាវ និងជាដាយណូស័រដំបូងគេដែលត្រូវបានគេដាក់ឈ្មោះតាមវិទ្យាសាស្ត្រកាលពីពីរសតវត្សមុន។ ការរកឃើញផ្លូវនេះបានបង្កើតជាសំណួរអំពីអន្តរកម្មដែលអាចកើតមានរវាងសត្វស៊ីសាច់ និងសត្វស៊ីស្មៅថែមទៀត។

(រូបភាព៖ AP)

ជាមួយគ្នានេះ លោក Emma Nicholls អ្នកជំនាញខាងសត្វឆ្អឹងកងខ្នង បាននិយាយថា៖​«អ្នកវិទ្យាសាស្ត្របានដឹង និងសិក្សាអំពី សត្វដាណូស័រ Megalosaurus យូរជាងដាយណូស័រដទៃទៀតនៅលើផែនដី ហើយការរកឃើញថ្មីៗទាំងនេះបង្ហាញថានៅតែមានភស្តុតាងថ្មីៗអំពីសត្វទាំងនេះនៅទីនោះ និងរង់ចាំការរកឃើញបន្ថែមទៀត»។

គួររម្លឹកថា កាលពីជិត ៣០​ឆ្នាំមុន ស្នាមជើងចំនួន​៤០​ត្រូវបានរកឃើញនៅក្នុងកន្លែងយកថ្មកំបោរក្នុងតំបន់នោះដូចគ្នា និងត្រូវបានចាត់ទុកថា ជាកន្លែងតាមដានដាយណូស័រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ប៉ុន្តែតំបន់នោះភាគច្រើនមិនអាចចូលទៅដល់បានទេឥឡូវនេះ ហើយភស្តុតាងនៅមានកម្រិត ព្រោះបានត្រឹមប្រើប្រាស់កាមេរ៉ាឌីជីថល និងយន្តហោះគ្មានមនុស្សបើកដើម្បីកត់ត្រាការរកឃើញ​នោះ​ប៉ុណ្ណោះ​៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ

The post អ្នកស្រាវជ្រាវរកឃើញផ្លូវដើររបស់ដាយណូស័រអាយុកាល១៦៦លានឆ្នាំ​នៅ​អង់គ្លេស appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ប្រទេស​ស្កុត​ឡែន​ថ្មី​ៗ​នេះ​​បាន​បង្ហាញ​នូវ​​​ការ​រក​ឃើញ​​ហ្វូស៊ីល​​ចម្លែក​មួយ​ មាន​អាយុកាល ​២៤០ ​លាន​ឆ្នាំ ដែល​មាន​សណ្ឋាន​ដូច​សត្វ​នាគ​ចិន ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​សហរដ្ឋអាមេរិក​ ABC News ។

តាម​ប្រភព​ព័ត៌មាន​ដដែល​ ក្រុម​​អ្នក​វិទ្យាសាស្រ្ត​អន្តរ​ជាតិ​​ពី​សារមន្ទីរ​ជាតិ​ស្កុត​ឡែន បាន​បង្ហាញ​ពី​ការ​​រក​ឃើញ​ហ្វូស៊ីល​​នេះ​នៅ​ក្នុង​ខេត្ត​ Guizhou ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដោយ​មាន​ឈ្មោះ​វិទ្យាសាស្រ្ត​​ថា Dinocephalosaurus ដែល​​ចាត់​ជា​ល្មូន​​រូប​រាង​វែង​នៅ​ក្នុង​ទឹក​ ដែល​គេ​អាច​សម្គាល់​ថា​វា​ស្ថិត​ក្នុង​សម័យ​កាល​​ដាយណូស័រ​ Triassic មាន​អាយុ​កាល​​ប្រហែល ​២៤០ ​លាន​ឆ្នាំ​ ។

​បើ​តាម​ការ​ប្រកាស​របស់​អ្នក​វិទ្យាសាស្រ្ត​​បានឲ្យដឹងថា ”វា​មាន​ឆ្អឹង​កង​ ក ​៣២ ​គ្រាប់ដែល​​ជា​ប្រភេទ​ Dinocephalosaurus  ក​វែង​ ជា​ល្មូន​ចម្លែក​មួយ​ក្នុង​ចំណាត់​ថ្នាក់​វិទ្យាសាស្រ្ត​​ល្មូន​​ក្នុង​សម័យ​ដាយ​ណូស័រ​” ។

យ៉ាង​ណា​មិញ​ ទម្រាំ​បាន​​ការ​ប្រកាស​ពី​ការ​រក​ឃើញ​ខាង​លើ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ពី​ស្កុត​ឡែន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​ចិន​បាន​សិក្សា​រួម​គ្នា​លើ​ហ្វូស៊ីល​នេះ អស់​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​ ដើម្បី​វិភាគ​​សរុប​ជា​ហ្វូ​ស៊ីល​រួម​បាន​ នៅ​ឯ​វិទ្យាស្ថាន​​សិក្សា​ពី​ប្រភេទ​ឆ្អឹង​​​ នា​ឯ​ក្រុង​ប៉េកាំង ។

ដោយឡែកបើ​តាម​ការ​លើក​ឡើង​របស់​សាស្រ្តាចារ្យ Li Chun មកពីវិទ្យាស្ថាន​សិក្សា​ពី​ប្រភេទ​ឆ្អឹង​ខាង​លើបានបញ្ជាក់ថា “នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​អន្តរជាតិ​ ដែល​ធ្វើ​ការ​រួម​គ្នា​រវាង​សហការី​​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស និង​អឺរ៉ុប​ផ្សេង​ទៀត​ ដែល​រក​ឃើញ​នូវ​គំរូ​​ឆ្អឹងថ្មី នៅ​ឯ​​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ចិន​ ហើយ​នឹង​បង្កើត​នូវ​ចំណេះ​ដឹង​ថ្មី​ទៀត​អំពី​សត្វ​​ក្នុង​យុគសម័យអតីត” ​៕

ដោយ​៖ មាន រតនា

The post អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ appeared first on Kampuchea Thmey Daily.

តុលាការនៅរដ្ឋមួយរបស់ អាមេរិក ចោទប្រកាន់បុគ្គល ៤ រូប ពីបទលក់ឆ្អឹងដាយណូស័រ
កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា គណៈកម្មការវិនិច្ឆ័យរបស់តុលាការសហព័ន្ធនៅទីក្រុង Salt Lake រដ្ឋ Utah សហរដ្ឋអាមេរិក បានចោទប្រកាន់មនុស្ស ៤ នាក់ថា បានទិញ និងលក់ “ធនធានបុរាណវិទ្យា” រួមមានឆ្អឹងដាយណូស័រ ពីអាមេរិកទៅប្រទេសចិនក្នុងតម្លៃជាង ១ លានដុល្លារ ។

អ្នកទាំង ៤ មានឈ្មោះថា Vint Wade អាយុ ៦៥ ឆ្នាំ, Donna Wade អាយុ ៦៧ ឆ្នាំ, Steven Willing អាយុ ៦៧ ឆ្នាំ និង Jordan Willing អាយុ ៤០ ឆ្នាំ ។ ពួកគេរកស៊ីជួញដូរឆ្អឹងដាយណូស័រជាង ៥ ឆ្នាំមកហើយ ដូច្នេះត្រូវរងការចោទប្រកាន់ពីសំណាក់តុលាការសហរដ្ឋអាមេរិកថាបានលាក់​បាំង និង​រក្សា​ទ្រព្យ​សម្បត្តិ​ចោរ​ ។

លោក Wades បានស្តុកទុកធនធានបុរាណវិទ្យា ដើម្បីលក់ ហើយក៏លក់ឲ្យ Steven និង Jordan Willing ផងដែរ ។ Steven និង Jordan បាននាំចេញឆ្អឹងដាយណូស័រទៅកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនរបស់ពួកគេ JMW Sales Inc ដោយដាក់ស្លាកខុស ដែលធ្វើឲ្យតម្លៃរបស់វាធ្លាក់ចុះ ។

ពាក់ព័ន្ធនឹងករណីខាងលើ Rachel Cannon មេធាវីតំណាងឱ្យ Jordan Willing បាននិយាយថាកូនក្តីរបស់នាង “ជំទាស់នឹងការចោទប្រកាន់នេះហើយទន្ទឹងរង់ចាំថ្ងៃឡើងតុលាការ” ហើយគាត់មិនត្រូវបានឃុំខ្លួនទេ ។

ចំណែកឯមេធាវី​ម្នាក់ទៀត​របស់​លោក Vint Wade បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយអ្វីនោះទេ ខណៈអ្នកផ្សេងទៀតមិនអាចទាក់ទងបានឡើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ ប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យនៅរដ្ឋតិចសាស់

The post តុលាការនៅរដ្ឋមួយរបស់ អាមេរិក ចោទប្រកាន់បុគ្គល ៤ រូប ពីបទលក់ឆ្អឹងដាយណូស័រ appeared first on Kampuchea Thmey Daily.

ប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យនៅរដ្ឋតិចសាស់
អ្នកស្ម័គ្រចិត្តនៅឧទ្យាន Dinosaur Valley State Park ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុង Dallas រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យ ។

ស្នាមជើងទាំងនោះមានអាយុកាលប្រហែល ១១០ លានឆ្នាំ ហើយគេអាចប្រទះឃើញវាដោយសារតែអាកាសធាតុក្ដៅខ្លាំង បណ្ដាលឲ្យរីងស្ងួតប៉ុណ្ណោះ ។

ដើម្បីវិភាគដានជើង អ្នកស្ម័គ្រចិត្ត​ត្រូវ​ចំណាយ​ពេល​​ជា​​ច្រើន​សប្តាហ៍ យក​ដី​ល្បាប់​ដែល​គ្រប​ដណ្តប់​ និង​ចាក់​បំពេញដានជើងដាយណូស័រចេញសិន ។

ការវិភាគចុងក្រោយបង្ហាញថា ពួកវាជាកម្មសិទ្ធិរបស់ដាយណូស័រ ២ គឺ Acrocanthosaurus មានទម្ងន់ ៧ តោន និង Sauropodseiden (Paluxysaurus) មានទម្ងន់រហូតដល់ ៤៤ តោន ។

សូមជម្រាបថា ឧទ្យាន Dinosaur Valley State Park គឺជាកន្លែងទេសចរណ៍ដ៏យូរលង់មួយសម្រាប់អ្នកចូលចិត្តដាយណូស័រ ។ ជាធម្មតា អ្នកទស្សនាទៅទន្លេ Paluxy ដើម្បីនេសាទ ហែលទឹក និងជិះទូកកាយ៉ាកជាដើម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ sputnikglobe

The post ប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យនៅរដ្ឋតិចសាស់ appeared first on Kampuchea Thmey Daily.

គ្រោងឆ្អឹងដាយណូស័រ T-Rex ដេញថ្លៃជាង ៦ លានដុល្លារ នៅប្រទេសស្វីស
ដាយណូស័រ Tyrannosaurus Rex ហៅកាត់ថា T-Rex ជាដាយណូស័រដែលដាច់ពូជពីភពផែនដីតាំងពី ៦៧ លានឆ្នាំមុនមក ឆ្អឹងរបស់វាត្រូវគេដេញថ្លៃយកកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ ២០២៣ នៅប្រទេសស្វីស ទីក្រុងហ្សូរីច ក្រោមតម្លៃ ៦.១៣ លានដុល្លារ ។

គ្រោងឆ្អឹង T-Rex ខាងលើមានកម្ពស់ ៣.៩ ម៉ែត្រ បណ្ដោយ ១១.៦ ម៉ែត្រ ផ្គុំឡើងពីបំណែកឆ្អឹង ២៩៣ ដុំរបស់ដាយណូស័រ T-Rex បីក្បាលដែលរកឃើញនៅចន្លោះឆ្នាំ ២០០៨ និង ២០២៣ ក្នុងសហរដ្ឋអាមេរិក ។

បើលម្អិតចំពោះតម្លៃគ្រោងឆ្អឹងនោះមានតម្លៃត្រឹមតែ ៥,៣៥៩,០៨៤.៨០ ដុល្លារប៉ុណ្ណោះ តែគេនៅបូកបញ្ចូលថ្លៃផ្សេងៗទៀតសម្រាប់ផ្ទះដេញថ្លៃ Koller ទើបឡើងដល់ ៦.១៣ លានដុល្លារវិញ ។

Koller ដែលជាផ្ទះដេញថ្លៃដ៏ធំបំផុតរបស់ប្រទេសស្វីសបានរាយការណ៍ថា នេះជាលើកទីមួយនៅអឺរ៉ុបនិងជាលើកទីបីនៅទូទាំងពិភពលោកដែលគ្រោងឆ្អឹង T-Rex ទាំងមូលត្រូវដាក់ចេញថ្លៃ ។ សូមជម្រាបថាឆ្អឹងជាងពាក់កណ្ដាលនៃដាយណូស័រគឺជារបស់ដើម ក្រៅពីនេះគេជំនួសវាដោយម្នាងសិលា និងជ័រអេផូស៊ី ។

ចំណែកឯដាយណូស័រពីរទៀតដែលគេរកឃើញនៅអាមេរិក​ខាង​ជើងមានឈ្មោះថា Sue និង Stan បានលក់ក្រោមតម្លៃ ៨.៤ លានដុល្លារនិង ៣១ លានដុល្លារ ក្នុងឆ្នាំ ១៩៩៨ និងឆ្នាំ ២០២០ ៕

ប្រភព ៖ reuters

ចុចអាន ៖ បុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ

The post គ្រោងឆ្អឹងដាយណូស័រ T-Rex ដេញថ្លៃជាង ៦ លានដុល្លារ នៅប្រទេសស្វីស appeared first on Kampuchea Thmey Daily.

បុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ
សាធារណជនស្ទើរទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមអ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញហ្វូស៊ីលកន្ទុយដាយណូស័រដែលមានអាយុប្រហែល ៧២លានឆ្នាំ នៅលើវាលខ្សាច់មួយក្នុងប្រទេសម៉ិកស៊ិក ដែលវានៅមានរូបរាងល្អ សឹងទាំងស្រុង។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក Francisco Aguilar នាយកនៃវិទ្យាស្ថានសិក្សាការវិវត្តរបស់មនុស្ស-សត្វ និងបុរាណវិទ្យា បានឱ្យដឹងថា កន្ទុយដាយណូស័រប្រវែង ៥ yard (៤.៥៧ម៉ែត្រ) ដែលមានឆ្អឹងកងចំនួន ៥០ ត្រូវបានថែរក្សាយ៉ាងល្អ ហើយវាជាសត្វទីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសម៉ិកស៊ិកនោះទេ។

គំហើញហ្វូស៊ីលមួយនេះ ត្រូវក្រុមបុរាណវិទូ នៃប្រទេសម៉ិកស៊ិក បានកំណត់អត្តសញ្ញាណវាជាពពួកដាយណូស័រដែលមានឈ្មោះថា ហារ៉ូស័រ ឬឌីផូសៀស។

ក្រោយការរកឃើញ ពួកគេបានសន្មត់ថា ហ្វួស៊ីលកន្ទុយដាយណូស័រ ប្រហែលជាមានអាយុកាលចន្លោះពី ៦៥-៧២លានឆ្នាំមុន ដែលទីតាំងនៃការរកឃើញជាឆ្នេរសមុទ្ររបស់ម៉ិកស៊ិក កាលពីមុន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ StoriesBus

ចុចអាន៖ ការស្រាវជ្រាវ៖ ស្នូលផែនដី ប្រហែលចាប់ផ្តើមវិលបញ្ច្រាស់ទិស

The post បុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ appeared first on Kampuchea Thmey Daily.

“ដាយណូស័រ” បង្ហាញខ្លួនក្នុងយល់សប្តិ អ្នកនឹងទទួលបានសំណាងផ្ទួនៗ
ដាយណូស័រ ជាសត្វដែលបានផុតពូជពីផែនដី មិនសូវមានមនុស្សនឹកនាដល់វានោះទេ សូម្បីយល់សប្តិឃើញសត្វមួយនេះ ក៏ជារឿងកម្រមួយដែរ។ យ៉ាងណាមិញ យល់សប្តិឃើញដាយណូស័រ គឺមានការទស្សន៍ទាយនៅក្នុងសៀវភៅសុបិន ដែលវាមានអត្ថន័យទាំងល្អ និងអាក្រក់ តាមប្រភេទដែលអ្នកបានឃើញ។

សុបិនឃើញដាយណូស័រ

​ក្នុង​រយៈពេល​នេះ​ អ្នកនឹង​ទទួលបាន​លាភ​​ពីការផ្សងសំណាង​ ឬទទួលបានការគាំទ្រពីមនុស្សពេញវ័យ ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហា។

សុបិនឃើញដាយណូស័រស៊ីរុក្ខជាតិ

វាជាសុបិនល្អ! ​អ្នក​នឹងមាន​សំណាងផ្ទួនៗទាំងការរកស៊ី និងជីវិតគូ។

សុបិនឃើញដាយណូស័រស៊ីសាច់

វាបង្ហាញថា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន ហិរញ្ញវត្ថុក៏ល្អ ឯជីវិតក៏សម្បូរបែប។

សុបិនឃើញដាយណូស័រដេញតាម

សុបិននេះចង់ដាស់តឿនឱ្យប្រុងប្រយ័ត្ន អ្នក​អាច​នឹង​ត្រូវ​បាន​គេ​ប្រមាថមាក់ងាយយ៉ាងខ្លាំង ហើយកើតជាជម្លោះទាស់ទែង ប្រសិនបើអ្នកបណ្ដោយតាមកំហឹង។

សុបិនជិះដាយណូស័រ

កំលុងពេលនេះ​អ្នក​នឹង​មាន​សំណាង​​ពី​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬទទួល​បាន​ដំណឹង​ល្អ​ពី​ញាតិ​មិត្ត​ជិត​ឆ្ងាយ​។ ខាង​ស្នេហា អ្នក​នៅ​លីវ​នឹង​ជួប​មនុស្សល្អម្នាក់ តាមរយៈ​ការណែនាំពីមិត្តភក្តិ៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិឃើញគេឱ្យ “កំណប់” ជាប្រផ្នូលនៃលាភសំណាងពិតមែនឬ?

The post “ដាយណូស័រ” បង្ហាញខ្លួនក្នុងយល់សប្តិ អ្នកនឹងទទួលបានសំណាងផ្ទួនៗ appeared first on Kampuchea Thmey Daily.