ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវរកឃើញផ្លូវដើររបស់ដាយណូស័រអាយុកាល១៦៦លានឆ្នាំនៅអង់គ្លេស
អ្នកស្រាវជ្រាវបានឲ្យដឹងថា កម្មករម្នាក់ដែលជីកដីឥដ្ឋនៅក្នុងកន្លែងយកថ្មកំបោរភាគខាងត្បូងប្រទេសអង់គ្លេសបានកត់សម្គាល់ឃើញមានដុំពកខុសប្រក្រតីដែលនាំទៅដល់ការរកឃើញ «ផ្លូវដាយណូស័រ» និងមានជិត២០០ដានជើងមានអាយុកាល១៦៦លានឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

បើតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និង Birmingham ការរកឃើញដ៏អស្ចារ្យនេះធ្វើឡើងបន្ទាប់ពីក្រុមមនុស្សជាង១០០នាក់បានជីកកកាយដី Dewars Farm Quarry នៅ Oxfordshire ក្នុងខែមិថុនា ដែលនឹងពង្រីកលើការងារបុរាណវិទ្យាពីមុននៅក្នុងតំបន់ និងផ្តល់នូវការយល់ដឹងកាន់តែច្រើនអំពីយុគសម័យកណ្តាល Jurassic។
លោក Kirsty Edgar សាស្ត្រាចារ្យផ្នែកអតិសុខុមបាសាណិភូតវិទ្យា (micropaleontology) នៅសាកលវិទ្យាល័យ Birmingham បាននិយាយថា៖«ស្នាមដានជើងទាំងនេះផ្តល់នូវតម្រុយដ៏អស្ចារ្យមួយចូលទៅក្នុងជីវិតរបស់ដាយណូស័រ ដោយបង្ហាញព័ត៌មានលម្អិតអំពីចលនា អន្តរកម្ម និងបរិយាកាសដែលពួកវារស់នៅ»។
ការរកឃើញនេះមានផ្លូវចំនួនបួនដែលបង្កើតបានជាផ្លូវដើរដ៏អស្ចារ្យ ដែលដើរដោយសត្វស៊ីស្មៅដ៏ធំសម្បើម កវែង ហៅថា sauropods ជាដាយណូស័រដែលមានប្រវែងជិត ១៨ម៉ែត្រ ខណៈស្នាមក្រញ៉ាំបីយ៉ាងប្លែក ខ្លះជារបស់Megalosaurus ដែលជាសត្វមំសាសី (សត្វស៊ីសាច់ជាអាហារ) ប្រវែង៩ម៉ែត្រដ៏កាចសាហាវ និងជាដាយណូស័រដំបូងគេដែលត្រូវបានគេដាក់ឈ្មោះតាមវិទ្យាសាស្ត្រកាលពីពីរសតវត្សមុន។ ការរកឃើញផ្លូវនេះបានបង្កើតជាសំណួរអំពីអន្តរកម្មដែលអាចកើតមានរវាងសត្វស៊ីសាច់ និងសត្វស៊ីស្មៅថែមទៀត។

ជាមួយគ្នានេះ លោក Emma Nicholls អ្នកជំនាញខាងសត្វឆ្អឹងកងខ្នង បាននិយាយថា៖«អ្នកវិទ្យាសាស្ត្របានដឹង និងសិក្សាអំពី សត្វដាណូស័រ Megalosaurus យូរជាងដាយណូស័រដទៃទៀតនៅលើផែនដី ហើយការរកឃើញថ្មីៗទាំងនេះបង្ហាញថានៅតែមានភស្តុតាងថ្មីៗអំពីសត្វទាំងនេះនៅទីនោះ និងរង់ចាំការរកឃើញបន្ថែមទៀត»។
គួររម្លឹកថា កាលពីជិត ៣០ឆ្នាំមុន ស្នាមជើងចំនួន៤០ត្រូវបានរកឃើញនៅក្នុងកន្លែងយកថ្មកំបោរក្នុងតំបន់នោះដូចគ្នា និងត្រូវបានចាត់ទុកថា ជាកន្លែងតាមដានដាយណូស័រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ប៉ុន្តែតំបន់នោះភាគច្រើនមិនអាចចូលទៅដល់បានទេឥឡូវនេះ ហើយភស្តុតាងនៅមានកម្រិត ព្រោះបានត្រឹមប្រើប្រាស់កាមេរ៉ាឌីជីថល និងយន្តហោះគ្មានមនុស្សបើកដើម្បីកត់ត្រាការរកឃើញនោះប៉ុណ្ណោះ៕


អត្ថបទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


