ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ៖ ស្នូលផែនដី ប្រហែលចាប់ផ្តើមវិលបញ្ច្រាស់ទិស
យោងតាមការស្រាវជ្រាវមួយកាលពីដើមសប្តាហ៍នេះបានបង្ហាញថា ស្នូលផែនដីហាក់ដូចជា ឈប់វិលក្នុងទិសដៅដូចគ្នាទៅនឹងភពផ្សេងទៀតហើយ។ បាល់ដែកក្តៅដែលមានទំហំប៉ុន Pluto អាចកំពុងវិលបញ្ច្រាស់ទិស។

ស្នូលដែលមានចម្ងាយប្រហែល ៥០០០គីឡូម៉ែត្រ ខាងក្រោមផ្ទៃដី អាចវិលដោយឯករាជ្យ។ នេះគឺដោយសារតែវាអណ្តែតនៅក្នុងស្នូលលោហៈរាវ។
ការស្រាវជ្រាវថ្មីដែលបោះពុម្ពនៅក្នុងទស្សនាវដ្តី “Nature Geoscience” បានវិភាគរលករំញ័រ ពីការរញ្ជួយដីម្តងហើយម្តងទៀត សម្រាប់រយៈពេលប្រាំមួយទសវត្សរ៍ចុងក្រោយនេះ។

ការសិក្សានេះធ្វើឡើងដោយអ្នកនិពន្ធ Xiaodong Song និង Yi Yang នៃសកលវិទ្យាល័យ Peking របស់ប្រទេសចិន ដែលពិនិត្យមើលដើម្បីតាមដានចលនាស្នូលផែនដី។
អ្នកនិពន្ធនៃការសិក្សានិយាយថា ពួកគេបានរកឃើញថា ការបង្វិលនៃស្នូល សឹងតែឈប់ទៅហើយនៅប្រហែលឆ្នាំ២០០៩ ហើយបន្ទាប់មក បានប្រែជា វិលទៅទិសដៅបញ្ច្រាស់វិញ។

យោងតាមអ្នកវិទ្យាសាស្រ្ត, វដ្តមួយនៃការផ្លាស់ប្តូរ គឺមានរយៈពេលប្រហែល៧ទសវត្សរ៍។
ស្នូលផែនដីបានផ្លាស់ប្តូរទិសដៅរបស់នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយរឿងដូចគ្នានេះ អាចនឹងកើតឡើងម្តងទៀតនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៤០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Economic Times
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


