ព័ត៌មានអន្ដរជាតិ
តុលាការនៅរដ្ឋមួយរបស់ អាមេរិក ចោទប្រកាន់បុគ្គល ៤ រូប ពីបទលក់ឆ្អឹងដាយណូស័រ
កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា គណៈកម្មការវិនិច្ឆ័យរបស់តុលាការសហព័ន្ធនៅទីក្រុង Salt Lake រដ្ឋ Utah សហរដ្ឋអាមេរិក បានចោទប្រកាន់មនុស្ស ៤ នាក់ថា បានទិញ និងលក់ “ធនធានបុរាណវិទ្យា” រួមមានឆ្អឹងដាយណូស័រ ពីអាមេរិកទៅប្រទេសចិនក្នុងតម្លៃជាង ១ លានដុល្លារ ។

អ្នកទាំង ៤ មានឈ្មោះថា Vint Wade អាយុ ៦៥ ឆ្នាំ, Donna Wade អាយុ ៦៧ ឆ្នាំ, Steven Willing អាយុ ៦៧ ឆ្នាំ និង Jordan Willing អាយុ ៤០ ឆ្នាំ ។ ពួកគេរកស៊ីជួញដូរឆ្អឹងដាយណូស័រជាង ៥ ឆ្នាំមកហើយ ដូច្នេះត្រូវរងការចោទប្រកាន់ពីសំណាក់តុលាការសហរដ្ឋអាមេរិកថាបានលាក់បាំង និងរក្សាទ្រព្យសម្បត្តិចោរ ។
លោក Wades បានស្តុកទុកធនធានបុរាណវិទ្យា ដើម្បីលក់ ហើយក៏លក់ឲ្យ Steven និង Jordan Willing ផងដែរ ។ Steven និង Jordan បាននាំចេញឆ្អឹងដាយណូស័រទៅកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនរបស់ពួកគេ JMW Sales Inc ដោយដាក់ស្លាកខុស ដែលធ្វើឲ្យតម្លៃរបស់វាធ្លាក់ចុះ ។
ពាក់ព័ន្ធនឹងករណីខាងលើ Rachel Cannon មេធាវីតំណាងឱ្យ Jordan Willing បាននិយាយថាកូនក្តីរបស់នាង “ជំទាស់នឹងការចោទប្រកាន់នេះហើយទន្ទឹងរង់ចាំថ្ងៃឡើងតុលាការ” ហើយគាត់មិនត្រូវបានឃុំខ្លួនទេ ។
ចំណែកឯមេធាវីម្នាក់ទៀតរបស់លោក Vint Wade បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ ខណៈអ្នកផ្សេងទៀតមិនអាចទាក់ទងបានឡើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យនៅរដ្ឋតិចសាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


