ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
ក្រុមអ្នកវិទ្យាសាស្រ្តប្រទេសស្កុតឡែនថ្មីៗនេះបានបង្ហាញនូវការរកឃើញហ្វូស៊ីលចម្លែកមួយ មានអាយុកាល ២៤០ លានឆ្នាំ ដែលមានសណ្ឋានដូចសត្វនាគចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិក ABC News ។

តាមប្រភពព័ត៌មានដដែល ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិពីសារមន្ទីរជាតិស្កុតឡែន បានបង្ហាញពីការរកឃើញហ្វូស៊ីលនេះនៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន ដោយមានឈ្មោះវិទ្យាសាស្រ្តថា Dinocephalosaurus ដែលចាត់ជាល្មូនរូបរាងវែងនៅក្នុងទឹក ដែលគេអាចសម្គាល់ថាវាស្ថិតក្នុងសម័យកាលដាយណូស័រ Triassic មានអាយុកាលប្រហែល ២៤០ លានឆ្នាំ ។
បើតាមការប្រកាសរបស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ”វាមានឆ្អឹងកង ក ៣២ គ្រាប់ដែលជាប្រភេទ Dinocephalosaurus កវែង ជាល្មូនចម្លែកមួយក្នុងចំណាត់ថ្នាក់វិទ្យាសាស្រ្តល្មូនក្នុងសម័យដាយណូស័រ” ។

យ៉ាងណាមិញ ទម្រាំបានការប្រកាសពីការរកឃើញខាងលើ ក្រុមអ្នកវិទ្យាសាស្រ្តពីស្កុតឡែន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិនបានសិក្សារួមគ្នាលើហ្វូស៊ីលនេះ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដើម្បីវិភាគសរុបជាហ្វូស៊ីលរួមបាន នៅឯវិទ្យាស្ថានសិក្សាពីប្រភេទឆ្អឹង នាឯក្រុងប៉េកាំង ។
ដោយឡែកបើតាមការលើកឡើងរបស់សាស្រ្តាចារ្យ Li Chun មកពីវិទ្យាស្ថានសិក្សាពីប្រភេទឆ្អឹងខាងលើបានបញ្ជាក់ថា “នេះជាកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដែលធ្វើការរួមគ្នារវាងសហការីពីសហរដ្ឋអាមេរិក អង់គ្លេស និងអឺរ៉ុបផ្សេងទៀត ដែលរកឃើញនូវគំរូឆ្អឹងថ្មី នៅឯវិទ្យាស្ថានវិទ្យាសាស្រ្តចិន ហើយនឹងបង្កើតនូវចំណេះដឹងថ្មីទៀតអំពីសត្វក្នុងយុគសម័យអតីត” ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


