ព័ត៌មានអន្ដរជាតិ
អ្នកបុរាណវិទូសន្និដ្ឋាន ផ្លូវដាយណូស័រជាច្រើននៅតំបន់ភ្នំ Alps អ៊ីតាលី បន្សល់ទុកពីរាប់លានឆ្នាំ
ផ្លូវសត្វដាយណូស័រជាច្រើនបានបន្សល់ទុកពីជាង ២១០ពាន់លានឆ្នាំកន្លងទៅ ដែលបានរកឃើញនៅប្រទេសអ៊ីតាលី ក្នុងសួនឧទ្យាន Stelvio Natiion Park មានទីតាំងនៅកណ្តាលតំបន់ភ្នំ Alps ដែលបានរាយការណ៍កាលពីថ្ងៃចន្ទដោយសារព័ត៌មាន Anadola Ajansi ដោយដកស្រង់ប្រាប់ភ្នាក់ងារ ANSA។

បុរាណវិទ្យូ លោក Cristiano Dal Sasso នៃសារមន្ទីប្រវត្តិសាស្រ្តធម្មជាតិម៉ាលី [Malian Natural History] បាននិយាយថា៖«វាជាជ្រលងភ្នំពិតរបស់សត្វដាយណូស័រដែលបានលាតសន្ធឹងជាច្រើនគីឡូម៉ែត្រ ហើយមានទំហំយ៉ាងធំនៃតំបន់ភ្នំ Alps ជាភ្នំដែលស្អាតជាងគេលើពិភពលោក»។
លោកឱ្យដឹងទៀតថា ផ្លូវដែលមានប្រវែងវែងនេះមានស្មៅដុះជុំវិញជួរភ្នំដ៏គួរឱ្យភ្ញាក់ផ្អើល នៅភាគឦសាននៃប្រទេសអ៊ីតាលី ត្រូវបានទុកភស្តុតាងយ៉ាងច្បាស់ពីម្រាមជើងនិងក្រញ៉ាំរបស់ដាយណូស័រ។
លោក Dal Sasso ជាបុរាណវិទូម្នាក់ដែលបានរៀបរាប់ពីរឿងរ៉ាវដ៏សំខាន់នេះ ជូនប្រជាជនអ៊ីតាលីអំពីដាយណូស័រ។
លោកបានពន្យល់បន្ថែមទៀតថា៖ «កន្លែងនេះ(ភ្នំ Alps) មានដាយណូស័រយ៉ាងច្រើន ដែលវាជាបេតិកភណ្ឌវិទ្យាសាស្ត្រដ៏អស្ចារ្យ ហើយនឹងចំណាយពេលជាច្រើនទសវត្សរ៍ ដើម្បីសិក្សារៀនសូត្រ។ ព្រោះផ្លូវរបស់ដាយណូស័រមិនងាយចូលបានទេ ទាល់តែប្រើដ្រូន ឬបច្ចេកវិទ្យាទំនើបថតចាប់ពីចម្ងាយ»។
យោងតាមការវិភាគបឋមរបស់វីដេអូដែលបានថតជាប់បានប៉ានស្មានថា ជាដាយណូស័រ ព្រោះមានកវែង ក្បាលតូចជាងខ្លួន ហើយមានក្រញាំជើងស្រួច៕
ណឺ មិនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


