ព័ត៌មានអន្ដរជាតិ
ប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យនៅរដ្ឋតិចសាស់
អ្នកស្ម័គ្រចិត្តនៅឧទ្យាន Dinosaur Valley State Park ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុង Dallas រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានប្រទះឃើញស្នាមជើងដាយណូស័រចំនួន ៧០ ដោយចៃដន្យ ។

ស្នាមជើងទាំងនោះមានអាយុកាលប្រហែល ១១០ លានឆ្នាំ ហើយគេអាចប្រទះឃើញវាដោយសារតែអាកាសធាតុក្ដៅខ្លាំង បណ្ដាលឲ្យរីងស្ងួតប៉ុណ្ណោះ ។

ដើម្បីវិភាគដានជើង អ្នកស្ម័គ្រចិត្តត្រូវចំណាយពេលជាច្រើនសប្តាហ៍ យកដីល្បាប់ដែលគ្របដណ្តប់ និងចាក់បំពេញដានជើងដាយណូស័រចេញសិន ។

ការវិភាគចុងក្រោយបង្ហាញថា ពួកវាជាកម្មសិទ្ធិរបស់ដាយណូស័រ ២ គឺ Acrocanthosaurus មានទម្ងន់ ៧ តោន និង Sauropodseiden (Paluxysaurus) មានទម្ងន់រហូតដល់ ៤៤ តោន ។


សូមជម្រាបថា ឧទ្យាន Dinosaur Valley State Park គឺជាកន្លែងទេសចរណ៍ដ៏យូរលង់មួយសម្រាប់អ្នកចូលចិត្តដាយណូស័រ ។ ជាធម្មតា អ្នកទស្សនាទៅទន្លេ Paluxy ដើម្បីនេសាទ ហែលទឹក និងជិះទូកកាយ៉ាកជាដើម ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង