ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ Archives - Kampuchea Thmey Daily

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលខេត្តសៀមរាប អំពីកិច្ចសហប្រតិបត្តការ សម្រុះសម្រួល ផ្សះផ្សាវិវាទ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ជិន ម៉ាលីន ជាប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី ប្រតិភូអមដំណើរ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផងដែរ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល លើកកម្ពស់សិទ្ធទទួលបានយុត្តិធម៌ ដល់បុគ្គលគ្រប់រូបនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ និងបានរៀបចំយន្តការដោះស្រាយសំណូមពរ ការតវ៉ា ព្រមទាំងវិវាទដីធ្លី និងវិវាទមិនមែនដីធ្លីក្នុងភូមិសាស្រ្តខេត្តសៀមរាប ឲ្យប្រើប្រាស់យន្តការគណៈកម្មាធិការដោះស្រាយទំនាស់ ឃុំ-សង្កាត់  យន្តការគណៈកម្មាធិការសុរិយោដី ក្រុង ស្រុក ការិយាល័យនីតិកម្ម  និងសម្រុះសម្រួលវិវាទមូលដ្ឋាន យន្តការគណៈកម្មាធិការរដ្ឋបាល ដែលមានតួនាទីដោះស្រាយវិវាទដីធ្លីកើតឡើងក្នុងអំឡុងពេលចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធ និងគណៈកម្មាធិការសុរិយោដីខេត្ត ដែលមានតួនាទីដោះស្រាយវិវាទក្រៅតំបន់វិនិច្ឆ័យ  និងក្រុមការងារស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

លោក ប្រាក់ សោភ័ណ បន្ថែមថា តាមរយៈការចុះអនុស្សរណៈថ្ងៃនេះជាយន្តការមួយទៀតដើម្បីបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងខេត្តសៀមរាប និងចូលរួមអនុវត្តតាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប។

លោក ជិន ម៉ាលីន ប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បញ្ជាក់ថាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តសៀមរាប នឹងទទួលបានការគាំទ្រលើ ៣ ចំណុចសំខាន់ពី អ.ដ.ក. គឺ ទី១-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត, ទី២- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រី នៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី៣-ធ្វើកិច្ចសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជូនសំណុំរឿងវិវាទទៅ អ.ដ.ក. ដើម្បីធ្វើការដោះស្រាយ។

លោក ជិន ម៉ាលីន បន្ថែមថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ដែលជាទូទៅប្រជាពលរដ្ឋតែងប្រើយន្តការរដ្ឋបាល ដោយប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគាត់ ។តាមរយៈយន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដែលមានលក្ខណៈគិតយុត្ត តាមរយៈ ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី៕

ដោយ៖ជុន កុសល

The post អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តកំពង់ធំទទួលបានបណ្ដឹងពីពលរដ្ឋភាគច្រើនវិវាទដីធ្លី ដែលត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការ
អាជ្ញាធរនៃរដ្ឋបាលខេត្តកំពង់ធំទទួលបានបណ្ដឹងភាគច្រើនពីប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងករណីវិវាទដីធ្លី ដោយរដ្ឋបាលខេត្តបានប្រើយន្តការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ តាមការបញ្ជាក់របស់អភិបាលខេត្ត ដើម្បីជំរុញ និងពន្លឿនការដោះស្រាយករណីវិវាទដីធ្លី រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត។

ការបញ្ជាក់របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ លោក នួន ផារ័ត្ន បានឱ្យដឹងថា វិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងសរុបចំនួន ៣៣ករណី/សំណុំរឿង ដែលកើតមានឡើងចំនួន ៥ស្រុកក្នុងខេត្តកំពង់ធំ។

ក្នុងន័យនេះ លោកអភិបាលខេត្ត បានសម្ដែងក្ដីរីករាយ និងអរគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានផ្តល់កិច្ចសហការដ៏ជិតស្និតជាមួយរដ្ឋបាលខេត្ត ក្នុងភាពជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

លោក បញ្ជាក់ថា នេះជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សក្នុងការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ការផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។

គួរជម្រាបថា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីលោក ជិន ម៉ាលីន អនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

លើកឡើងក្នុងពិធីនេះ លោក ជិន ម៉ាលីន បញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំពេលនេះ ជាការបើកទំព័រថ្មីថែមទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។

លោក ថា តាមរយៈអនុស្សរណៈនេះនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ព្រោះថាសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ គឺរដ្ឋបាលខេត្ត អាចយកសំណុំរឿងមកឱ្យអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិនេះ។

លើសពីនេះទៀត រដ្ឋបាលខេត្ត ក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយពិនិត្យ និងដោះស្រាយ ជាពិសេសកំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌអាជ្ញាធរជាតិ នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការព្រមព្រៀង បញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ៕

ដោយ៖ ធឿន វ៉ាន់សុង

The post អាជ្ញាធរខេត្តកំពង់ធំទទួលបានបណ្ដឹងពីពលរដ្ឋភាគច្រើនវិវាទដីធ្លី ដែលត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការ appeared first on Kampuchea Thmey Daily.

លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញអាជ្ញាធរខេត្តកណ្ដាលពង្រឹងយន្តការដោះស្រាយវិវាទនៅមូលដ្ឋាន
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យអាជ្ញាធរខេត្តកណ្ដាលបន្តពង្រឹងយន្តការដោះស្រាយវិវាទនានានៅតាមមូលដ្ឋាន ដោយធ្វើយ៉ាងណាធានាឱ្យបាននូវយុត្តិធម៌សង្គម ក៏ដូចជាការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អាជ្ញាធរ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ ជម្លោះ និងការតវ៉ានានា ដែលបានកើតមាននៅមូលដ្ឋាន គឺត្រូវផ្អែកតាមច្បាប់ គោលការណ៍ណែនាំបែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតបរិយាកាសល្អដល់ការរស់នៅ ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ។

ការជំរុញរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់រដ្ឋបាលខេត្តកណ្ដាល គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបានរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល ឬភាពវឹកវរក្នុងសង្គម។

ទន្ទឹមនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ធ្ងន់ធរដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ពីវេទិកានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកពីការពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយត្រូវមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ពិសេសត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មនៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាងភូមិ ឃុំ-សង្កាត់ គំរូ គ្មានគ្រឿងញៀន។

លោក ថា ការខិតខំប្រឹងប្រែងនេះ ពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន៕

The post លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញអាជ្ញាធរខេត្តកណ្ដាលពង្រឹងយន្តការដោះស្រាយវិវាទនៅមូលដ្ឋាន   appeared first on Kampuchea Thmey Daily.

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន៨៦រូប ធ្វើសច្ចាប្រណិធាន មុនចេញបំពេញការងារ
ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធានសម្រាប់មន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី១។ ពិធីសច្ចាប្រណិធាន រៀបចំឡើងក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប បន្ទាប់ពីទទួលបានការសម្រេចផ្តល់នីតិសម្បទាពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​។

ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ច​ ដែលកំណត់ដោយច្បាប់​ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវ​ធ្វេីមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ​ តែ​នេះ​ ក៏ដើម្បីបង្ហាញពីតម្លាភាព​ ភាពស្អាតស្អំ​ និងភាពស្មោះត្រង់​របស់ខ្លួន ក្នុងការអនុវត្តមុខងារសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា​ ពិធីសច្ចាប្រណិធាន​នាពេលនេះ​ គឺជាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ថ្មីមួយទៀត​ របស់​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដនៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

The post មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន៨៦រូប ធ្វើសច្ចាប្រណិធាន មុនចេញបំពេញការងារ appeared first on Kampuchea Thmey Daily.

តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើមានភាគគីណាមិនពេញចិត្ត អាចប្តឹងទៅតុលាការបានដែរ ឬទេ?
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយុន្ធការមួយដែលមានបេសកកម្មដោះស្រាយក្រៅប្រព័ន្ធតុលាការនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដ៏ទៃទៀតតាមរយៈការសម្រុះសម្រួលវិវាទផ្សះផ្សា ដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ។ ប៉ុន្តែ ក្នុងករណីមានភាគគីណាមួយមិនពេញចិត្តនឹងការសម្របសម្រួល តើអាចមានសិទ្ធិប្តឹងទៅតុលាការបន្តទៀតបានដែរ ឬទេ?

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» បានឱ្យដឹងថា ក្នុងករណីគូវិវាទមិនពេញចិត្តនឹងការសម្របសម្រួលក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយចង់ប្តឹងទៅតុលាការវិញ គឺតុលាការអាចទទួលយកពាក្យបណ្តឹងនោះ ប៉ុន្តែ តុលាការនឹងសិក្សាលើមូលហេតុដែលពួកគាត់មិនសុខចិត្តក្នុងកិច្ចព្រមព្រៀងនេះ។ លោកបញ្ជាក់ថា នៅក្នុងព្រះរាជក្រឹត្យស្តីពី​«ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការ​របស់​អាជ្ញាធរជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» គឺបានកំណត់យ៉ាងតឹងរឹង ប្រសិនបើគូវិវាទចង់លុបចោលកិច្ចព្រមព្រៀងនោះ លុះត្រាតែកំណត់ហេតុដែលព្រមព្រៀង ធ្វើឡើងដោយការបង្ខិតបង្ខំ មានការបន្លំបោកប្រាស់។ ដូច្នេះ បើមិនមានករណីទាំងអស់នេះទេ ទោះបីជាអាចប្តឹងទៅតុលាការបាន ប៉ុន្តែ តុលាការនៅតែកាត់ក្តីឱ្យចាញ់ដដែល។

សូមបញ្ជាក់ថា ព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយុន្ធការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមរា និងយុត្តិធម៌ក្នុងសង្គមជាតិ៕

The post តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើមានភាគគីណាមិនពេញចិត្ត អាចប្តឹងទៅតុលាការបានដែរ ឬទេ? appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី បញ្ជាក់ពីគោលបំណងបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការបង្ខំឲ្យប្រជាពលរដ្ឋ ត្រូវតែដោះស្រាយតាមយន្ដការនេះនោះទេ តែជាជម្រើសបន្ថែមសម្រាប់ដោះស្រាយវិវាទ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលប្រយោជន៍នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដោះស្រាយវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សា ដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ការបង្កើតយន្ដការនេះ មិនមែនយន្ដការបង្ខំបងប្អូនឲ្យទៅទេ ពេលមានវិវាទបងប្អូនអាចជម្រើសដែលមានស្រាប់ ទៅតុលាការ រកចាស់ទុំ ឬមួយអ្នកណាឲ្យដោះស្រាយ ឬមួយក៏យកពឹងផ្អែកទៅលើអាជ្ញាធរថ្មីនេះ អត់បង្ខំទេ មិនមែនមានន័យថា បើមិនទៅតុលាការ ត្រូវតែដោះនៅទីនេះ អត់ទេ ជាជម្រើសរបស់បងប្អូននៅក្នុងការដោះស្រាយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទ ដែលមានភាពងាយស្រួលឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ ឲ្យតែជិតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ ម្យ៉ាងទៀត ដើម្បីជួយកាត់បន្ថយចំណាយពេលវេលា ក្នុងការដោះស្រាយមិនទុកឲ្យទំនាស់រ៉ាំរ៉ៃ នោះឡើយ៕

The post នាយករដ្ឋមន្ត្រី បញ្ជាក់ពីគោលបំណងបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ  appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋ
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាជ្ញាធរជាតិនេះ នឹងក្លាយជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋក្នុងការដោះស្រាយបញ្ហា ប៉ុន្តែ មិនមែនជាយន្តការបង្ខិតបង្ខំនោះទេ។

បើតាមលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹង​បំពេញ​បន្ថែ​ម​ឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ សំដៅឆ្លើយ​តប​ទៅ​នឹ​ង​ការ​ងារកែទម្រង់វិស័យយុត្តិធម៌ ដែលជាវិធានគន្លឹះមួយ ក្នុងចំណោមវិធានគន្លឹះទាំង៥ ដាក់ចេញដោយសម្តេចធិបតី នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ យន្តការថ្មីនេះ មានគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការដោះស្រាយវិវាទ ដោយនឹងជួយកាត់បន្ថយការកកស្ទះសំណុំនៅតុលាការ បង្ខិតសេវាដោះស្រាយវិវាទឱ្យដល់ពលរដ្ឋនៅមូលដ្ឋាន និងធានាសុខដុមរមនា និងយុត្តិធម៌សង្គម។

ជុំវិញនៃការរៀបចំយន្តការថ្មីនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ដូច្នេះថា៖ «កិច្ចការទាំងនេះ គឺដើម្បីផ្ដល់នូវជម្រើសបន្ថែមជូនប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ចាក់ យ​ន្តការថ្មីនេះ ការអនុវត្តមិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឱ្យទៅប្រើសេវានេះទេ ប៉ុន្តែ ជាជម្រើសបន្ថែមសម្រាប់ប្រជាពលដ្ឋ»។ ការបញ្ជាក់របស់សម្ដេចធិបតី បង្កក្រែងមានការបកស្រាយនានា ដែលខុសពីគោលបំណងនៃការបង្កើតយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ដូច្នេះថា៖ «ក្រែងមានការបកស្រាយខុសពីហ្នឹង ថាទៅចាប់បង្ខំ ទី១ មានបញ្ហាត្រូវតែទៅដោះស្រាយនៅតុលាការ បើអត់ដោះស្រាយនៅតុលាការ ត្រូវបង្ខំទៅដោះស្រាយតាមយន្តការនេះ គឺមិនមែនទេ គឺជាការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ហើយផ្ដល់ភាពស្របច្បាប់ជូនគាត់»។ សម្ដេចធិបតី បន្ថែមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រាន់តែជាជម្រើស ហើយក៏ដូចជាការជួយដោះស្រាយវិវាទ ដោយធ្វើយ៉ាងណាបំពេញនូវភាពស្របច្បាប់សម្រាប់ការដោះស្រាយក្រៅប្រព័ន្ធនេះ ឱ្យមានទម្ងន់ជាផ្លូវច្បាប់ កុំឱ្យសម្របសម្រួលក្រៅផ្លូវការហើយ អត់មានអីបញ្ជាក់នូវផ្លូវច្បាប់ណាមួយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថា​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់ជិតពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិកា និងពេលវេលា សម្រួលបន្ទុកការកកស្ទះសំណុំរឿងនៅតុលាការ ជាពិសេសធ្វើសុខដុមរមនីយកម្មសហគមន៍។ ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ ត្រូវធ្វើ សន្ទនាកម្មរវាងយន្តការនេះជាមួយយន្តការដែលមានស្រាប់ដទៃ ដូចជា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាដើម ដើម្បីធានាថា យន្តការមិនជាន់តួនាទីភារកិច្ចគ្នា ដោយមានភាពបំពេញឱ្យគ្នាទៅវិញទៅមក។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤ សំខាន់ៗ រួមមាន៖ ទី១. សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។ ទី២. សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ទី៣. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ និងទី៤. បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

The post សម្ដេចធិបតី៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ហើយជាកិច្ចការមួយដ៏សំខាន់។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានការគន្លឹះមួយ ក្នុងចំណោមវិធានគន្លឹះទាំង ៥ ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ចេញកាលពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។

របៀបវារៈនេះ គឺពិតជាមានសារៈសំខាន់ដែលនឹងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ហើយជាកិច្ចការមួយដ៏សំខាន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បង្កើតឡើងក្នុងគោលបំណង៖ ទី ១. កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី, ទី ២. បង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែកៀកប្រជាពលរដ្ឋ, ទី ៣. ធានាបាននូវសុខដុម​រមនា និងយុត្តិធម៌សង្គម សម្រាប់ប្រជាពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំនូវយន្តការដ៏សំខាន់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលត្រូវការនូវសេវាផ្សេងៗ រួមទាំងសេវាផ្លូវច្បាប់ ផងដែរ៕

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ appeared first on Kampuchea Thmey Daily.