ព័ត៌មានជាតិ
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន៨៦រូប ធ្វើសច្ចាប្រណិធាន មុនចេញបំពេញការងារ
ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធានសម្រាប់មន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី១។ ពិធីសច្ចាប្រណិធាន រៀបចំឡើងក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប បន្ទាប់ពីទទួលបានការសម្រេចផ្តល់នីតិសម្បទាពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវធ្វេីមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ តែនេះ ក៏ដើម្បីបង្ហាញពីតម្លាភាព ភាពស្អាតស្អំ និងភាពស្មោះត្រង់របស់ខ្លួន ក្នុងការអនុវត្តមុខងារសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ពិធីសច្ចាប្រណិធាននាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដនៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


