ព័ត៌មានជាតិ
តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើមានភាគគីណាមិនពេញចិត្ត អាចប្តឹងទៅតុលាការបានដែរ ឬទេ?
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយុន្ធការមួយដែលមានបេសកកម្មដោះស្រាយក្រៅប្រព័ន្ធតុលាការនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដ៏ទៃទៀតតាមរយៈការសម្រុះសម្រួលវិវាទផ្សះផ្សា ដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ។ ប៉ុន្តែ ក្នុងករណីមានភាគគីណាមួយមិនពេញចិត្តនឹងការសម្របសម្រួល តើអាចមានសិទ្ធិប្តឹងទៅតុលាការបន្តទៀតបានដែរ ឬទេ?

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» បានឱ្យដឹងថា ក្នុងករណីគូវិវាទមិនពេញចិត្តនឹងការសម្របសម្រួលក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយចង់ប្តឹងទៅតុលាការវិញ គឺតុលាការអាចទទួលយកពាក្យបណ្តឹងនោះ ប៉ុន្តែ តុលាការនឹងសិក្សាលើមូលហេតុដែលពួកគាត់មិនសុខចិត្តក្នុងកិច្ចព្រមព្រៀងនេះ។ លោកបញ្ជាក់ថា នៅក្នុងព្រះរាជក្រឹត្យស្តីពី«ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» គឺបានកំណត់យ៉ាងតឹងរឹង ប្រសិនបើគូវិវាទចង់លុបចោលកិច្ចព្រមព្រៀងនោះ លុះត្រាតែកំណត់ហេតុដែលព្រមព្រៀង ធ្វើឡើងដោយការបង្ខិតបង្ខំ មានការបន្លំបោកប្រាស់។ ដូច្នេះ បើមិនមានករណីទាំងអស់នេះទេ ទោះបីជាអាចប្តឹងទៅតុលាការបាន ប៉ុន្តែ តុលាការនៅតែកាត់ក្តីឱ្យចាញ់ដដែល។

សូមបញ្ជាក់ថា ព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយុន្ធការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមរា និងយុត្តិធម៌ក្នុងសង្គមជាតិ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


