តម្លៃមាសអន្តរជាតិ Archives - Kampuchea Thmey Daily

តម្លៃមាសអន្តរជាតិរំពឹងធ្លាក់ចុះគំហុក ៤ខែ ជាប់ៗគ្នា ជុំវិញលទ្ធភាពដំឡើងអត្រាការប្រាក់របស់អាមេរិក
តម្លៃមាសអន្តរជាតិ​បន្តធ្លាក់ចុះជាង​ ១% ទៀតនៅថ្ងៃអង្គារនេះ ​ហើយ​កំពុងឆ្ពោះទៅរកការដាំក្បាលចុះ ៤ ខែជាប់ៗ​គ្នាសម្រាប់ខែមិថុនា ​ចំពេលដែល​ភាពតានតឹងនៅមជ្ឈិមបូព៌ា ​បង្កើនលទ្ធភាពនៃការដំឡើងអត្រាការប្រាក់ពី​ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃ​មាសជួញដូរ​ភ្លាមៗ​ បាន​ធ្លាក់ចុះ ១,៥% ​មក​នៅ​ត្រឹម ៣ ៩៥៧,៧៤ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃអង្គារ ទី៣០ មិថុនា នៅទីក្រុងហុងកុង។ តម្លៃមាសដដែល រំពឹងថានឹង​ធ្លាក់ចុះរហូតដល់ទៅ ១២,៧% ពេលបិទការជួញដូរប្រចាំខែមិថុនានេះ។

តម្លៃប្រាក់ដុល្លារឯណោះវិញ រំពឹងថានឹង​កើនឡើងក្នុងអត្រាប្រចាំខែដូចគ្នា ដែលរួមចំណែកធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។

យ៉ាងណាមិញ និន្នាការតម្លៃទ្រព្យសម្បត្តិសុវត្ថិភាពដដែល គឺអាស្រ័យដោយស្ថានការណ៍នៅមជ្ឈិមបូព៌ា។ តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់នាពេលកន្លងមក ដោយសារតែជម្លោះអ៊ីរ៉ង់ និងអាមេរិក ដែលធ្វើឱ្យប្រេងឡើងថ្លៃ ហើយបង្កការភ័យខ្លាចពីកំណើនអតិផរណា ដែលអាចជំរុញឱ្យ Fed ដំឡើងអត្រាការប្រាក់។ ទោះបីអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្នក្ដី ភាពមិនប្រកដប្រជានៅតែមាន ​ខណៈការរំខានផ្នែកផ្គត់ផ្គង់ប្រេងនៅតែបន្ត។

វិនិយោគិនរំពឹងថា Fed អាចនឹងដំឡើងអត្រាការប្រាក់ចំនួន ៣ ដងនៅឆ្នាំនេះ។ យោងតាមឧបករណ៍ CME FedWatch Tool បច្ចុប្បន្ន ទីផ្សារវាយតម្លៃថា មានឱកាសប្រហែល ៦៣% ដែល Fed នឹងដំឡើងអត្រាការប្រាក់ម្តង​​ក្នុងខែកញ្ញាខាងមុខ។ .

ក្រៅពី​នោះ​ ក៏មាន​កត្តាផ្សេងៗទៀត ដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះផងដែរ។ តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បាន​ច្រានចោលការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់​បណ្តេញលោកស្រី Lisa Cook ​ទេសាភិបាលធនាគារកណ្តាល​អាមេរិក។ ការណ៍នេះ បង្ហាញពីឯករាជ្យភាពរបស់ Fed បង្កើនភាពប្រាកដប្រជាលើគោលនយោបាយរបស់ស្ថាប័នដដែលដោយគ្មានការជ្រៀតជ្រែកនយោបាយ ដែល​ធ្វើឱ្យទ្រព្យសម្បត្តិអាមេរិកទាក់ទាញជាងមុខ៕

The post តម្លៃមាសអន្តរជាតិរំពឹងធ្លាក់ចុះគំហុក ៤ខែ ជាប់ៗគ្នា ជុំវិញលទ្ធភាពដំឡើងអត្រាការប្រាក់របស់អាមេរិក appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះជាង ១ ៣០០ ដុល្លារ​​ រាប់តាំងពី​ចុង​ខែមករា ធ្ងន់បំផុតគឺ​សប្ដាហ៍មុន
តម្លៃមាសអន្តរជាតិ​បាន​ធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់អស់ជាង ១ ០០០ ដុល្លារ/អោន ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅចុងខែមករា ដែលការធ្លាក់ចុះនោះធ្ងន់ធ្ងរបំផុតនៅសប្ដាហ៍មុន ​ចំពេលដែល​ជម្លោះនៅ​មជ្ឈិមបូព៌ាកំពុង​បង្កក្ដីបារម្ភពីសម្ពាធអតិផរណាទូទាំងសកល ដែលឱ្យបណ្ដាធនាគារកណ្ដាលរឹតបណ្ដឹងអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសសម្រាប់ការជួញដូរ​ភ្លាមៗ (Spot Gold) ​បាន​ធ្លាក់ចុះ ៥,៨% មក​នៅ​ត្រឹម ៤ ២២៦ ដុល្លារ/អោន ​គិត​ត្រឹមម៉ោង ២ កន្លះរសៀល ថ្ងៃចន្ទ (២៣ មីនា) នៅទីក្រុងហុងកុង ដែលនោះជាតម្លៃទាបបំផុតរាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំមុន និងជាការធ្លាក់ចុះសម្រាប់ការជួញដូរ ៩ ថ្ងៃជាប់ៗគ្នា។ ​​

កាលពីសប្ដាហ៍មុន វាបាន​ធ្លាក់ចុះរហូតដល់ ១០% ដែលជាការធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ៤៣ ឆ្នាំ ពោលគឺរាប់តាំងពីខែកុម្ភៈ ឆ្នាំ ១៩៨៣។

​រាប់ពី​កម្រិត​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្ត ​៥ ៥៩២ ដុល្លារ/អោន នៅថ្ងៃទី ២៩ មករា មក តម្លៃមាសនៅពេលនេះ បាន​ធ្លាក់ចុះប្រមាណ ២៤,៥% រួចទៅហើយ ​ពោលគឺប្រមាណ ១ ​៣៦៨ ដុល្លារ/អោន។

អ្នកជំនាញបានប្រាប់រ៉យទ័រថា ដោយសារជម្លោះអ៊ីរ៉ង់នៅតែបន្ត ហើយតម្លៃប្រេងនៅតែខ្ពស់ វិនិយោគិនបាន​ផ្លាស់ប្ដូរការរំពឹងទុករបស់ពួកគេលើធនាគារកណ្ដាលជុំវិញពិភព​លោក​ ពីការកាត់បន្ថយអត្រាការប្រាក់ ទៅដំឡើងអត្រាការប្រាក់វិញ ដែលនោះហើយ ធ្វើឱ្យការទិញមាសលែងសូវទាក់ទាញ។

បច្ចុប្បន្ននេះ តម្លៃប្រេងឆៅអន្តរជាតិនៅតែខ្ពស់ ប្រមាណជាង ១១០ ដុល្លារ/បារ៉ែល (ការជួញដូរនៅថ្ងៃចន្ទ ២៣​ មីនា) ​ដោយសារតែភាពតានតឹងនៅជុំវិញច្រកសមុទ្រហ័រមូហ្ស ដែលបញ្ហានេះ ជំរុញឱ្យមានការភ័យខ្លាចអំពីអតិផរណា។ ​

ជាធម្មតា អតិផរណាខ្ពស់អាចជំរុញតម្លៃមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព​ ដោយសារតែវាបង្កើតភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ យ៉ាងណាមិញ អត្រាការប្រាក់ខ្ពស់ ដែលសំដៅលើភាពតឹងរុឹងនៃគោលនយោបាយហិរញ្ញវត្ថុ អាចបញ្ច្រាសនិន្នាការបែបនេះ។

ការធ្លាក់ចុះនៃតម្លៃមាសឥឡូវនេះ ​ក៏រួមចំណែកផងដែរដោយ​ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក និងការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាលពីសប្ដាហ៍មុន ក្នុងការរក្សាអត្រាការប្រាក់គោលឱ្យនៅដដែល (៣,៥-៣,៧៥%) ដោយ​សំអាងលើភាពមិនប្រាកដប្រជានៃជម្លោះនៅអ៊ីរ៉ង់លើសេដ្ឋកិច្ចអាមេរិក។  ការសម្រេចចិត្តនេះ កំពុងបង្កើនក្ដីរំពឹងថា​ Fed អាចនឹង​ដំឡើងអត្រាការប្រាក់ម្ដងទៀត ដោយបញ្ច្រាស់ទៅនឹងអ្វីដែលខ្លួនបាន​ធ្វើនៅឆ្នាំមុន៕

The post តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះជាង ១ ៣០០ ដុល្លារ​​ រាប់តាំងពី​ចុង​ខែមករា ធ្ងន់បំផុតគឺ​សប្ដាហ៍មុន appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា
ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសនេះ បាន​ឱ្យដឹងថា ​ខ្លួន​បានបន្តការទិញមាសចូល ១៥ ខែជាប់ៗគ្នានៅខែមករា ដែលវា​បង្ហាញពីតម្រូវការរឹងមាំ​លើទ្រព្យសម្បត្តិសុវត្ថិភាព។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ទិន្នន័យរបស់ PBoC ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ (៧ កុម្ភៈ) បាន​បង្ហាញថា ស្ដុកមាសរបស់ចិន បាន​កើនដល់ ៧៤,១៩ លាន​អោន គិតត្រឹមចុងខែមករា ដោយ​កើនឡើងពី ៧៤,១៥ លាន​អោន គិតត្រឹមខែធ្នូ ចុងឆ្នាំមុន។ ​

តម្លៃ​ទុនបម្រុងមាសរបស់ចិន បានកើនឡើងដល់ ៣៦៩,៥៨ ប៊ីលានដុល្លារនៅចុងខែមករា ពី ៣១៩,៤៥ ប៊ីលានដុល្លារ​ នៅខែធ្នូ។

តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពក្នុងគ្រាមិនប្រាកដប្រជា ឬហានិភ័យនយោបាយ ឬសេដ្ឋកិច្ច បាន​កើនឡើងខ្លាំងនៅដើមឆ្នាំនេះ ដោយ​ហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរហូតដល់ជិត ៥ ៦០០ ដុល្លារ/អោន។ យ៉ាងណាមិញ តម្លៃនេះបាន​ថយចុះមកវិញ ក្រោយ​ភាពតានតាងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មបាន​ស្រាកស្រាន្ត។ ​

គួរកត់សម្គាល់ថា​​ ​ខណៈធនាគារកណ្ដាលចិន​បន្តទិកមាសស្តុក ការប្រើប្រាស់មាសរបស់ចិន​បាន​បន្តធ្លាក់ចុះក្នុងឆ្នាំ ២០២៥ ដែលជាការ​ធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា​ ក្នុងអត្រាប្រមាណ ៣,៧៥% មកត្រឹម ៩៥០ តោន។ នេះបើតាមសមាគមមាសចិន​។

នៅខែឧសភា​ ឆ្នាំ ២០២៤ ចិន​បានផ្អាកការទិញមាស ក្រោយ​ពីបាន​ទិញ ១៨ ខែ ជាប់ៗគ្នា។ យ៉ាងណាមិញ ៦ ខែក្រោយមក ចិន​បាន​បើកការទិញមាសចូលជាថ្មី៕ ​

The post ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ជិតដល់ ៥ ៦០០ ដុល្លារ/អោន ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត​
តម្លៃមាសអន្តរជាតិ​បន្តហក់ឡើងខ្លាំងជិតដល់ ៥ ៦០០ ដុល្លារ/អោន សម្រាប់ការជួញដូរលើទីផ្សារអាស៊ីព្រឹកនេះ​ ​ដោយបន្តបំបែកកំណត់ត្រា​ខ្ពស់បំផុតជាបន្តបន្តាប់ ចំពេលវិនិយោគិនងាកទៅរកទ្រព្យសម្បត្តិសុវត្ថិភាព ដោយសារតែភាពស្រពេចស្រពិលនៃភាពតានតឹងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បាន​កើនឡើង ២,៧% ដល់ ៥ ៥៤២,២៩ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ និង ៤៩ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ (២៩ មករា) នៅទីក្រុងហុងកុង។ មុននោះ តម្លៃដដែល​បាន​កើនរហូតដល់ទៅ  ៥ ៥៩១,៦១ ដុល្លារ/អោន។

តម្លៃមាសអន្តរជាតិ បាន​ហក់ឡើងលើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកាលពីថ្ងៃចន្ទ និងបាន​កើនឡើងជាង ១០% រួចទៅហើយ គិតតែក្នុងសប្ដាហ៍នេះ។ រាប់តាំងពីថ្ងៃទី ១ មករា មក តម្លៃមាសអន្តរជាតិ​ បាន​ហក់ឡើងកប់ពពកក្នុងអត្រាកំណើនរហូតដល់ទៅ ២៧% ឬលើស ១ ០០០ ដុល្លារ/អោន ​បន្ទាប់ពីកើនឡើងប្រមាណ ៦៥% នៅឆ្នាំមុន។

អ្នកវិភាគទីផ្សារបាន​លើកឡើងពីកត្តាជំរុញផ្សេងៗ ​ដែលរួមបញ្ចូលទាំងតម្រូវការខ្លាំងក្លានៃមាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព ការទិញរបស់បណ្ដាធនាគារកណ្ដាល និងការចុះថ្លៃនៃប្រាក់ដុល្លារ។ ​តម្រូវការខ្លាំងក្លា គឺដោយសារតែភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសផ្សេងៗ ​ជាមួយពិសេស​ជាមួយ​សម្ព័ន្ថមិត្តកាណាដា និង​បណ្ដាប្រទេសនៅអឺរ៉ុប។

កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​គំរាមដាក់ពន្ធលើបណ្ដាប្រទេសអឺរ៉ុបជុំវិញបញ្ហាកោះហ្រ្គីនឡែន​ ដែលបំផ្ទុះសង្រ្គាមពាណិជ្ជកម្មជាថ្មី មុនពេលលោកដកពាក្យគំរាមវិញ ហើយបញ្ហានេះបាន​ធូរស្រាល​។ យ៉ាងណាមិញ អាវុធពន្ធនេះ មិនឈប់ទៅទាំងស្រុងទេ ដោយលោកយកទៅគំរាមប្រទេសកាណាដា ដែលគ្រោងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាមួយ​​ចិន រហូតដល់កាណាដា ដកខ្លួនចេញពីដំណើរការកិច្ចព្រមព្រៀងជាមួយ​ចិន​។ លើសពីនេះ លោកបាន​គំរាមដាក់ពន្ធលើផលិតផលស្រាក្រហមរបស់បារាំង ក្រោយបារាំង ដូចនឹង​ប្រទេសនៅអឺរ៉ុបភាគច្រើន បាន​បដិសេធមិនចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលលោក ត្រាំ ​បាន​បង្កើត​ឡើង។

​ភាពតានតឹងភូមិសាស្រ្តនយោបាយអាមេរិក-អ៊ីរ៉ង់ ក៏បន្តឡើងកម្ដៅផងដែរ។ លោក ត្រាំ កាលពីថ្ងៃពុធ​ បានជំរុញឱ្យអ៊ីរ៉ង់​ចូលតុចរចា និង​សម្រេច​កិច្ចព្រមព្រៀងមួយលើអាវុធនុយក្លេអ៊ែរ ដោយព្រមានថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នាពេលអនាគត នឹងកាន់តែធ្ងន់ធ្ងរ​ខ្លាំង​។ ​អ៊ីរ៉ង់បានឆ្លើយតបទៅវិញ ដោយ​គំរាម​វាយប្រហារ​តបតវិញប្រឆាំង​អាមេរិក អ៊ីស្រាអែល និង​ប្រទេសណា​ដែលគាំទ្រសត្រូវរបស់ខ្លួនទាំង២។

ដោយឡែក កត្តាជំរុញតម្លៃមាសអន្តរជាតិ​មួយទៀត គឺពាក់ព័ន្ធនឹង​គោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ដែលសម្រេចមិនផ្លាស់ប្ដូរអត្រាការប្រាក់បច្ចុប្បន្ន (៣,៥%-៣,៧៥%) ដោយបន្តវិភាគស្ថានភាពសេដ្ឋកិច្ចអាមេរិក​បន្ត។ កន្លងមក លោក ត្រាំ តែងតែធ្វើទុក្ខបុក្ខម្នេញឱ្យ Fed បន្ថយអត្រាការប្រាក់ ដែលបង្កក្ដីបារម្ភដល់វិនិយោគិនពីឯករាជ្យភាពរបស់ធនាគារកណ្ដាល និងរួមចំណែកដល់កំណើន​តម្លៃមាស។

អ្នកវិភាគទីផ្សារមួយចំនួនរំពឹងថា តម្លៃមាសអាចនឹង​បន្តហក់ឡើង ប្រសិនបើភាពមិនប្រាកដប្រជាសកលនៅតែបន្ត ដែលធ្វើឱ្យ​ការងាកទៅជួញដូរទ្រព្យសម្បត្តិសុវត្ថិភាពកាន់តែច្រើន៕

The post តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ជិតដល់ ៥ ៦០០ ដុល្លារ/អោន ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត​ appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិហក់ឡើងកប់ពពក លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
តម្លៃមាស​ហក់ឡើងកប់ពពកសម្រាប់ការជួញដូរលើទីផ្សារអន្តរជាតិនៅថ្ងៃចន្ទនេះ លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលជំរុញដោយកំណើនតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព ចំពេលមាន​ភាពមិនប្រាកដប្រជានៃ​បញ្ហាភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,៩៨% ដល់ប្រមាណ ៥ ០៨១ ដុល្លារ/អោន គិតត្រឹមម៉ោង​ ១១ និង ២៣ នាទីព្រឹកថ្ងៃចន្ទ នៅទីក្រុងហុងកុង ខណៈវគ្គជួញដូរមុននោះ វាបាន​ហក់ឡើងរហូតដល់ ៥ ០៩២​ ដុល្លារ/អោន។ ដោយឡែងតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បាន​កើនឡើង ២,០១% ដល់ប្រមាណ ៥ ០៧៩​ ដុល្លារ/អោន។​

តម្លៃមាសបានកើនឡើងប្រមាណ ៦៤% នៅឆ្នាំ ២០២៥ ដែលជំរុញដោយសង្រ្គាមពាណិជ្ជកម្ម​ ​តម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពដ៏រឹងមាំ ការបន្ធូរបន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក កំណើននៃការទិញពីធនាគារកណ្ដាលអន្តរជាតិ​ រួមទាំងចិន និងកំណើននៃការវិនិយោគមាស ETF។ ដោយឡែកនៅឆ្នាំ ២០២៦ គិតត្រឹមថ្ងៃចន្ទ តម្លៃមាសអន្តរជាតិ​បាន​ហក់ឡើង ១៧% រួចបាត់ទៅហើយ។ ​

កត្តា​បង្ក​ថ្មី​បំផុត​ គឺ​ការ​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋបាល​ និង​ទ្រព្យសម្បត្តិ​របស់​សហរដ្ឋអាមេរិក ដែល​បណ្តាល​មក​ពី​ការ​សម្រេច​ចិត្ត​ដ៏ពិបាកស្មាន​របស់​រដ្ឋបាល​​ប្រធានាធិបតី ដូណាល់ ត្រាំ ​កាល​ពី​សប្តាហ៍​មុន​​។ លោក ត្រាំ បាន​គំរាមដាក់ពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ជុំវិញបញ្ហាហ្រ្គីនឡែន ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិក-សហភាពអឺរ៉ុបជាថ្មី មុនពេលប្រកាសដកការគំរាមកំហែងនេះវិញនៅសប្ដាហ៍មុន ហើយបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែក្រោយ​មកទៀត លោកប្រកាសថានឹ​ងដាក់ពន្ធ ១០០% លើកាណាដា ប្រសិនប្រទេសជិតខាងមួយនេះ ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន។

លើសពីនោះ ​លោក ត្រាំ បានគំរាម​កំហែ​​ពន្ធ ២០០% លើ​ស្រាទំពាំងបាយជូរ​បារាំង និង​ស្រាសំប៉ាញ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង ឱ្យ​​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ក្រុមប្រឹក្សា​សន្តិភាព​ដែល​លោក​បាន​ស្នើ​ឡើង។ អ្នក​រិះគន់​មាន​ការ​ព្រួយបារម្ភ​ថា ផែនការ​នេះ​អាច​ធ្វើ​ឱ្យ​ចុះខ្សោយ​តួនាទី​របស់​អង្គការ​សហប្រជាជាតិ (UN) ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​សកល ទោះបីជា​លោក ត្រាំ បាន​និយាយ​ថា ក្រុមប្រឹក្សា​នឹង​ធ្វើការ​ជាមួយ​ UN ក៏ដោយ។

អ្នកវិភាគទីផ្សារលើកឡើងថា ភាពមិនប្រាកដប្រជានៃគោលនយោបាយ​របស់លោក ត្រាំ ​លើបញ្ហាក្នុងស្រុក និងភូមិសាស្រ្តនយោបាយ​នៅតែបន្ត ដែលអាចធ្វើឱ្យ​តម្លៃមាសអន្តរជាតិ​បន្តកើនឡើងទៅមុខទៀត៕ ​

The post តម្លៃមាសអន្តរជាតិហក់ឡើងកប់ពពក លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត appeared first on Kampuchea Thmey Daily.

អ្នកជំនាញព្យាករថា តម្លៃមាសអន្តរជាតិនឹង​បន្តហក់ឡើងនៅឆ្នាំ ២០២៦
តម្លៃមាសអន្តរជាតិបាន​កើនឡើងលើសជាង ៦០% រាប់តាំងពីដើមឆ្នាំដល់ខែចុងធ្នូនេះ ដោយសារតែ​ភាពតានតឹង​ភូមិសាស្ត្រនយោបាយ តម្រូវការខ្លាំងរបស់បណ្ដា​ធនាគារកណ្តាល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលបង្កពីបញ្ហាផ្សេងៗរួមទាំងសង្រ្គាមពាណិជ្ជកម្មពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉៉យទ័រ។

តម្លៃមាសបាន​កើនលើស ៤ ៥០០ ដុល្លារ/អោន កាលពីថ្ងៃសុក្រសប្ដាហ៍ ដែលជាអត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត មុនធ្លាក់ចុះមកវិញប្រហែល ៤ ៣៧០ ដុល្លារ/អោន នារសៀលថ្ងៃអង្គារ (ទី ៣០​ ខែ ធ្នូ) នេះ។

អ្នកជំនាញទីផ្សារបាន​ព្យាករថា តម្លៃមាស ដែលគេរាប់់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព នឹង​បន្តកើនឡើងនៅឆ្នាំក្រោយ ដោយសារតែការបន្តនៃភាពតានតឹងភូមិសាស្រ្តនយោបាយសកល និងភាពមិនប្រាកដប្រជាជនសេដ្ឋកិច្ច ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។

យោងតាមការចុះផ្សាយកាលពីពេលថ្មីៗនេះរបស់សារព័ត៌មាន Yahoo Finance  លោក Paul Williams នាយកគ្រប់គ្រងនៅក្រុមហ៊ុនផ្គត់ផ្គង់មាសដុំ Solomon Global បាន​រំពឹងថា កត្តាជំរុញតម្លៃមាស​នឹងនៅតែរឹងមាំនៅឆ្នាំ ២០២៦ ដែលធ្វើឱ្យ​ការបំបែកកំណត់ត្រាតម្លៃខ្ពស់់ នឹង​បន្តកើតមាន​។ ​លោក Williams បាន​និយាយយ៉ាងដូច្នេះថា៖ «យើងរំពឹងថាលោហៈដ៏មានតម្លៃនេះ នឹងបន្តកើនឡើង ហើយឈានដល់ ៥ ០០០ ដុល្លារ/អោន ​នៅចុងឆ្នាំ ២០២៦»។

ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារអាមេរិក Bank of America និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអង់គ្លេស HSBC ក៏បានព្យាករផងដែរថា តម្លៃមាសនឹងឡើងដល់ ៥០០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំក្រោយ។ ដោយឡែកធនាគារយក្សមួយទៀត Goldman Sachs ​បាន​ព្យាករថាតម្លៃមាសនឹង​កើនឡើង​ត្រឹម ៤ ៩០០ ដុល្លារ/អោន​ ក្នុងអំឡុងពេលដូចគ្នា ប៉ុន្តែនៅតែបង្ហាញពីកំំណើនរឹងមាំ៕

The post អ្នកជំនាញព្យាករថា តម្លៃមាសអន្តរជាតិនឹង​បន្តហក់ឡើងនៅឆ្នាំ ២០២៦ appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះក្នុងរយៈពេល១ថ្ងៃយ៉ាង​គំហុកបំផុតជាង ១ ទសវត្សរ៍
តម្លៃមាសអន្តរជាតិនៅថ្ងៃអង្គារ ​បាន​ដាំក្បាលចុះជាង ២០០ ដុល្លារ/អោន​ ក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃ ​ដោយ​​នេះជា​ការធ្លាក់ចុះដ៏គំហុកបំផុតនៃប្រវត្តិសាស្រ្តជួញដូរមាស ដែល​មិនធ្លាប់មាន​រាប់តាំងពីឆ្នាំ ២០១៣។

តម្លៃមាសជួញដូរ​ដោយ​ផ្ទាល់ បាន​ធ្លាក់ចុះ ២២៨,៦៥ ដុល្លារ ឬ ៥,២៧ ភាគរយ ដល់ ៤ ១១៣,៧ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ យប់ថ្ងៃអង្គារ នៅទីក្រុងញូវយ៉ក (ម៉ោង ១០ ព្រឹកនៅក្រុងហុងកុង ថ្ងៃពុធ)។ ក្នុងវគ្គជួញដូរ​មុននោះនៅថ្ងៃអង្គារដដែល តម្លៃមាសបាន​ធ្លាក់ចុះរហូតដល់ទៅ ៦,៣ ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតក្នុងរយៈពេល ១២ ឆ្នាំ ដល់ក្រោម ៤ ១០០ ដុល្លារ/អោន។

ការធ្លាក់ចុះយ៉ាងគំហុកបែបនេះ កើតឡើងក្រោយ​តម្លៃមាសបាន​បំបែកកំណត់ត្រាខ្ពស់បំផុតជាបន្តបន្ទាប់ និងដល់​ប្រមាណ​ ៤ ៣៨១ ដុល្លារ/អោន នៅថ្ងៃចន្ទ ជុំវិញភាព​មិនប្រាកដប្រជាសកល ជាពិសេសពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម​អាមេរិក-ចិន។ តម្លៃមាសហក់ឡើងលើស ៤ ០០០ ដុល្លារ/អោន ជាលើកដំបូងកាលពីសប្ដាហ៍មុន ហើយកើនជាង ៦០ ភាគរយ រួចទៅហើយ បើរាប់តាំងពីដើមឆ្នាំមក។ ​

អ្នកវិភាគទីផ្សារបាន​លើកឡើងថា ការធ្លាក់ចុះជាប្រវត្តិសាស្រ្តនៅថ្ងៃអង្គារ កើតឡើងចំពេលដែល​ហានិភ័យនៃភាពតានតឹងពាណិជ្ជកម្ម​ និងភូមិសាស្រ្តនយោបាយ​បាន​ស្រាកស្រាន្ត ហើយវិនិយោគិននាំគ្នាលក់មាសចេញទ្រង់ទ្រាយធំ​ ដើម្បីយកប្រាក់ចំណេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg។

តម្លៃមាស​ហក់ឡើងជាថ្មីនៅប៉ុន្មានសប្ដាហ៍ចុងក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពន្ធបន្ថែមថ្មីលើចិន ដែលកម្រិតការនាំចេញរ៉ែកម្រ ដោយបង្កភាពតានតឹងចុងក្រោយ​។ យ៉ាងណាមិញ នៅថ្ងៃចន្ទ លោក ត្រាំ បាន​និយាយថា លោករំពឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើគ្នាភាពគ្នាជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលមេដឹកនាំទាំង២ជួបគ្នានៅ​សប្ដាហ៍ក្រោយនៅប្រទេសកូរ៉េខាងត្បូង ដែល​នេះបង្ហាញពីភាពស្រាកស្រាន្តនៃជម្លោះ។

លោក ត្រាំ ក៏និយាយផងដែរថា ហានិភ័យ​នៃ​ជម្លោះជុំវិញបញ្ហាកោះតៃវ៉ាន់ មិនធ្ងន់ធ្ងរនោះទេ ខណៈមាន​សេចក្ដីរាយការណ៍ថា អាមេរិក និងឥណ្ឌា ជិតសម្រេចបាន​កិច្ចព្រមព្រៀងថ្មី ដែលបន្ថយពន្ធលើឥណ្ឌា។  ​

ក្រៅពីនេះ កត្តាផ្សេងៗដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះរួមមាន​ ការស្ទុះឡើងវិញនៃតម្លៃប្រាក់ដុល្លារ ទិន្នន័យដែលបង្ហាញថាវិនិយោគិនទិញមាសច្រើនជ្រុល ភាពស្រពិចស្រពិលរបស់វិនិយោគិនជុំវិញការបិទរដ្ឋាភិបាលអាមេរិក និងការបិទបញ្ចប់រដូវកាលទិញមាសនៅឥណ្ឌាជាដើម៕

The post តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះក្នុងរយៈពេល១ថ្ងៃយ៉ាង​គំហុកបំផុតជាង ១ ទសវត្សរ៍ appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិ​បន្តហក់ឡើងកប់ពពក ជុំវិញភាពមិនប្រាកដប្រជាសកល ​
តម្លៃមាសអន្តរជាតិ​បន្តហក់ឡើងកប់ពពកសម្រាប់ការជួញដូរចុងម៉ោងនៅថ្ងៃចន្ទ (ម៉ោងនៅអាមេរិក) ជុំវិញលទ្ធភាពកាត់អត្រាការប្រាក់បន្ថែមរបស់ធនាគារកណ្ដាលអាមេរិក ភាពរឹងមាំនៃតម្រូវការ និង​ភាពមិនប្រាកដប្រជាសកលផ្សេងៗ រួមទាំង​ជម្លោះពាណិជ្ជកម្ម​អាមេរិក-ចិនជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសជួញដូរ​ដោយ​ផ្ទាល់ បាន​កើនឡើង ៩៥,៥០ ដុល្លារ ឬប្រមាណ ២,២៥ ភាគរយ ដល់ ៤ ៣៤៥,៤៤ ដុល្លារ/អោន គិតត្រឹមម៉ោង ២២ យប់ថ្ងៃចន្ទ នៅទីក្រុងញូវយ៉ក (ម៉ោង ១០ ព្រឹក ថ្ងៃអង្គារ នៅទីក្រុង​ហុងកុង​)។ តម្លៃមាសនាពេលអនាគតរបស់អាមេរិក បាន​កើនឡើង ៣,៥ ភាគរយ ពេលបិទការជួញដូរ ដល់ប្រមាណ ៤ ៣៥៩ ដុល្លារ/អោន។

តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី ៤ ៣៧៨ ដុល្លារ/អោន កាលពីថ្ងៃសុក្រ ប៉ុន្តែធ្លាក់ចុះមកវិញ ១,៨ ភាគរយ ពេលបិទការជួញដូរថ្ងៃដដែល​ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​សម្ដែងការបន្ទន់ជំហរ​បន្ថយភាពតានតឹង​ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ​

យ៉ាងណាមិញ អ្នកវិភាគទីផ្សារបាន​លើកឡើងថា តម្លៃមាសអន្តរជាតិ​ហក់ឡើងវិញនៅសប្ដាហ៍នេះ ចំពេលដែល​ភាព​មិនប្រាកដប្រជានយោបាយ និងសេដ្ឋកិច្ចសកលនៅតែបន្ត។ អ្នកខ្លះរំពឹងថា តម្លៃមាសនឹង​បន្តហក់ឡើងប៉ុន្មានសប្ដាហ៍ទៅមុខទៀត ឬក៏ចូលដល់ខែផងក៏ថាបាន ដោយ​លើស ៤ ៥០០ ដុល្លារ/អោន នាពេលឆាប់ៗ ឬលើស ៥ ០០០ ដុល្លារ/អោន នៅដើមឆ្នាំក្រោយ​។

​ឥឡូវនេះ វិនិយោគិនកំពុងរំពឹងទុកពីការកាត់អត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) នៅសប្ដាហ៍ក្រោយ​ និងខែធ្នូ ទោះបីជាការបិទរដ្ឋាភិបាល​អាមេរិកដែលបន្តអូសបន្លាយ ២០ ថ្ងៃមកហើយនោះ បង្កការរាំងស្ទះដល់ការចេញទិន្នន័យសេដ្ឋកិច្ច ដែលសំខាន់សម្រាប់ការសម្រេចចិត្តរបស់ Fed ក៏ដោយ​។ ការណ៍នេះជួយជំរុញតម្លៃមាស ដោយ​វាគួបផ្សំនឹង​ភាពស្រពិចស្រពិលនៃការចរចារកដំណោះស្រាយពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន កម្សោយប្រាក់ដុល្លារ ​តម្រូវការរឹងមាំពីធនាគារកណ្ដាល និងនៃការជួញដូរ​ជាដើម៕

The post តម្លៃមាសអន្តរជាតិ​បន្តហក់ឡើងកប់ពពក ជុំវិញភាពមិនប្រាកដប្រជាសកល ​ appeared first on Kampuchea Thmey Daily.