ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ជិតដល់ ៥ ៦០០ ដុល្លារ/អោន ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត
តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំងជិតដល់ ៥ ៦០០ ដុល្លារ/អោន សម្រាប់ការជួញដូរលើទីផ្សារអាស៊ីព្រឹកនេះ ដោយបន្តបំបែកកំណត់ត្រាខ្ពស់បំផុតជាបន្តបន្តាប់ ចំពេលវិនិយោគិនងាកទៅរកទ្រព្យសម្បត្តិសុវត្ថិភាព ដោយសារតែភាពស្រពេចស្រពិលនៃភាពតានតឹងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ២,៧% ដល់ ៥ ៥៤២,២៩ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ និង ៤៩ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ (២៩ មករា) នៅទីក្រុងហុងកុង។ មុននោះ តម្លៃដដែលបានកើនរហូតដល់ទៅ ៥ ៥៩១,៦១ ដុល្លារ/អោន។
តម្លៃមាសអន្តរជាតិ បានហក់ឡើងលើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកាលពីថ្ងៃចន្ទ និងបានកើនឡើងជាង ១០% រួចទៅហើយ គិតតែក្នុងសប្ដាហ៍នេះ។ រាប់តាំងពីថ្ងៃទី ១ មករា មក តម្លៃមាសអន្តរជាតិ បានហក់ឡើងកប់ពពកក្នុងអត្រាកំណើនរហូតដល់ទៅ ២៧% ឬលើស ១ ០០០ ដុល្លារ/អោន បន្ទាប់ពីកើនឡើងប្រមាណ ៦៥% នៅឆ្នាំមុន។
អ្នកវិភាគទីផ្សារបានលើកឡើងពីកត្តាជំរុញផ្សេងៗ ដែលរួមបញ្ចូលទាំងតម្រូវការខ្លាំងក្លានៃមាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព ការទិញរបស់បណ្ដាធនាគារកណ្ដាល និងការចុះថ្លៃនៃប្រាក់ដុល្លារ។ តម្រូវការខ្លាំងក្លា គឺដោយសារតែភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសផ្សេងៗ ជាមួយពិសេសជាមួយសម្ព័ន្ថមិត្តកាណាដា និងបណ្ដាប្រទេសនៅអឺរ៉ុប។
កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើបណ្ដាប្រទេសអឺរ៉ុបជុំវិញបញ្ហាកោះហ្រ្គីនឡែន ដែលបំផ្ទុះសង្រ្គាមពាណិជ្ជកម្មជាថ្មី មុនពេលលោកដកពាក្យគំរាមវិញ ហើយបញ្ហានេះបានធូរស្រាល។ យ៉ាងណាមិញ អាវុធពន្ធនេះ មិនឈប់ទៅទាំងស្រុងទេ ដោយលោកយកទៅគំរាមប្រទេសកាណាដា ដែលគ្រោងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន រហូតដល់កាណាដា ដកខ្លួនចេញពីដំណើរការកិច្ចព្រមព្រៀងជាមួយចិន។ លើសពីនេះ លោកបានគំរាមដាក់ពន្ធលើផលិតផលស្រាក្រហមរបស់បារាំង ក្រោយបារាំង ដូចនឹងប្រទេសនៅអឺរ៉ុបភាគច្រើន បានបដិសេធមិនចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលលោក ត្រាំ បានបង្កើតឡើង។
ភាពតានតឹងភូមិសាស្រ្តនយោបាយអាមេរិក-អ៊ីរ៉ង់ ក៏បន្តឡើងកម្ដៅផងដែរ។ លោក ត្រាំ កាលពីថ្ងៃពុធ បានជំរុញឱ្យអ៊ីរ៉ង់ចូលតុចរចា និងសម្រេចកិច្ចព្រមព្រៀងមួយលើអាវុធនុយក្លេអ៊ែរ ដោយព្រមានថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នាពេលអនាគត នឹងកាន់តែធ្ងន់ធ្ងរខ្លាំង។ អ៊ីរ៉ង់បានឆ្លើយតបទៅវិញ ដោយគំរាមវាយប្រហារតបតវិញប្រឆាំងអាមេរិក អ៊ីស្រាអែល និងប្រទេសណាដែលគាំទ្រសត្រូវរបស់ខ្លួនទាំង២។
ដោយឡែក កត្តាជំរុញតម្លៃមាសអន្តរជាតិមួយទៀត គឺពាក់ព័ន្ធនឹងគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ដែលសម្រេចមិនផ្លាស់ប្ដូរអត្រាការប្រាក់បច្ចុប្បន្ន (៣,៥%-៣,៧៥%) ដោយបន្តវិភាគស្ថានភាពសេដ្ឋកិច្ចអាមេរិកបន្ត។ កន្លងមក លោក ត្រាំ តែងតែធ្វើទុក្ខបុក្ខម្នេញឱ្យ Fed បន្ថយអត្រាការប្រាក់ ដែលបង្កក្ដីបារម្ភដល់វិនិយោគិនពីឯករាជ្យភាពរបស់ធនាគារកណ្ដាល និងរួមចំណែកដល់កំណើនតម្លៃមាស។
អ្នកវិភាគទីផ្សារមួយចំនួនរំពឹងថា តម្លៃមាសអាចនឹងបន្តហក់ឡើង ប្រសិនបើភាពមិនប្រាកដប្រជាសកលនៅតែបន្ត ដែលធ្វើឱ្យការងាកទៅជួញដូរទ្រព្យសម្បត្តិសុវត្ថិភាពកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


