ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្យាករថា តម្លៃមាសអន្តរជាតិនឹងបន្តហក់ឡើងនៅឆ្នាំ ២០២៦
តម្លៃមាសអន្តរជាតិបានកើនឡើងលើសជាង ៦០% រាប់តាំងពីដើមឆ្នាំដល់ខែចុងធ្នូនេះ ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ តម្រូវការខ្លាំងរបស់បណ្ដាធនាគារកណ្តាល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលបង្កពីបញ្ហាផ្សេងៗរួមទាំងសង្រ្គាមពាណិជ្ជកម្មពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉៉យទ័រ។

តម្លៃមាសបានកើនលើស ៤ ៥០០ ដុល្លារ/អោន កាលពីថ្ងៃសុក្រសប្ដាហ៍ ដែលជាអត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត មុនធ្លាក់ចុះមកវិញប្រហែល ៤ ៣៧០ ដុល្លារ/អោន នារសៀលថ្ងៃអង្គារ (ទី ៣០ ខែ ធ្នូ) នេះ។
អ្នកជំនាញទីផ្សារបានព្យាករថា តម្លៃមាស ដែលគេរាប់់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព នឹងបន្តកើនឡើងនៅឆ្នាំក្រោយ ដោយសារតែការបន្តនៃភាពតានតឹងភូមិសាស្រ្តនយោបាយសកល និងភាពមិនប្រាកដប្រជាជនសេដ្ឋកិច្ច ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។
យោងតាមការចុះផ្សាយកាលពីពេលថ្មីៗនេះរបស់សារព័ត៌មាន Yahoo Finance លោក Paul Williams នាយកគ្រប់គ្រងនៅក្រុមហ៊ុនផ្គត់ផ្គង់មាសដុំ Solomon Global បានរំពឹងថា កត្តាជំរុញតម្លៃមាសនឹងនៅតែរឹងមាំនៅឆ្នាំ ២០២៦ ដែលធ្វើឱ្យការបំបែកកំណត់ត្រាតម្លៃខ្ពស់់ នឹងបន្តកើតមាន។ លោក Williams បាននិយាយយ៉ាងដូច្នេះថា៖ «យើងរំពឹងថាលោហៈដ៏មានតម្លៃនេះ នឹងបន្តកើនឡើង ហើយឈានដល់ ៥ ០០០ ដុល្លារ/អោន នៅចុងឆ្នាំ ២០២៦»។
ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារអាមេរិក Bank of America និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអង់គ្លេស HSBC ក៏បានព្យាករផងដែរថា តម្លៃមាសនឹងឡើងដល់ ៥០០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំក្រោយ។ ដោយឡែកធនាគារយក្សមួយទៀត Goldman Sachs បានព្យាករថាតម្លៃមាសនឹងកើនឡើងត្រឹម ៤ ៩០០ ដុល្លារ/អោន ក្នុងអំឡុងពេលដូចគ្នា ប៉ុន្តែនៅតែបង្ហាញពីកំំណើនរឹងមាំ៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


